27 C
Phnom Penh

ក្រុម​ហ៊ុន​ ហ្គូ​ហ្គល​ បើក​សេវា​​​កម្ម​ផ្ទុក​ទិន្នន័យ​ជា​ភាសា​ខ្មែរ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រយៈ​ពេល​ពីរ​ខែ​បន្ទាប់​ពី​បាន​បើក​សេវា​កម្ម​បក​ប្រែ​ជា​ភាសា​ខ្មែរ​រួច​មក​ កាល​ពី​ថ្ងៃ​ច័ន្ទ​ ក្រុម​ហ្គូ​ហ្គល​ ដែល​ជា​ហ៊ុន​អុីន​ធើណិត​ដ៏​ធំ​របស់​សហរដ្ឋ​អាមេរិក​បាន​ប្រកាស​ថា​ ឥឡូវ​នេះ​សេវាកម្ម​ផ្ទុក​ទិន្នន័យ​តាម​បណ្តាញ​អុីន​ធើណិត​របស់​ខ្លួន​ ដែល​មាន​ឈ្មោះ​ថា​ ហ្គូ​ហ្គល​ ដ្រាយ​ (Google Drive)​ ក៏​មាន​បើក​ជា​ភាសា​ខ្មែរ​សម្រាប់​ប្រជា​ពល​រដ្ឋ​កម្ពុជា​ផង​ដែរ។

លោក​ស្រី​ អាមី​ ឃុនរ៉ូ​ប៉ានីយ៉ា​ (Amy Kunrojpanya)​ ប្រធាន​ខាង​កិច្ចការ​សាធារណៈ​ និង​ទំនាក់​ទំនង​របស់​ក្រុម​ហ៊ុន​ ហ្គូកហ្គល​ ប្រចាំ​អនុតំបន់​​េមេគង្គ​ បាន​ឲ្យ​ដឹង​តាម​សេចក្តី​ថ្លែង​ការណ៍​មួយ​ថា​ “ ​ចាប់​ពី​ពេល​នេះ​ទៅ​ ប្រជា​ពល​រដ្ឋ​កម្ពុជា​នឹង​អាច​ប្រើ​ប្រាស់​សេវា​កម្ម​ផ្ទុក​ទិន្នន័យ​ Google ​Drive​ ជា​ភាសា​ខ្មែរ​បាន​ ដែល​ជា​ផ្នែក​មួយ​នៃ​ការ​បើក​នៅ​ទូទាំង​ពិភព​លោក​នូវ​សេវាកម្ម​ផ្ទុក​ទិន្នន័យ ​និង​សហ​ប្រតិ​បត្តិ​ការ​​ជា​ភាសា​ថ្មីៗ​ចំនួន​១៨​ភាសា​តាម​បណ្តាញ​អុីន​ធើ​ណិត​ដោយ​ឥត​គិត​ថ្លៃ”។

សេវាកម្ម​ Google Drive​ គឺ​ជា​សេវា​កម្ម​ផ្ទុក​ទិន្ន័យ​តាម​បណ្តាញ​អុីន​ធើណិត​ដោយ​ឥត​គិត​ថ្លៃ​សម្រាប់​អ្នក​ប្រើ​ប្រាស់​ហ្គូ​ហ្គល​ ដើម្បី​បង្កើត​ និង​ចែក​រំលែក​ឯកសារ​ជា​មួយ​គ្នា​។

សេវាកម្ម​នេះ​ក៏​អាច​ដំណើរ​ការ​ដោយ​មិន​ភ្ជាប់​អុីន​ធើណិត​បាន​ដែរ។​ លោក​ស្រី​ ឃុន​រ៉ូ​ប៉ានីយ៉ា​ មិន​បាន​ដឹង​ថា​ តើ​មាន​ប្រជា​ពល​រដ្ឋ​កម្ពុជា​ប៉ុន្មាន​នាក់​ ដែល​ប្រើ​ សេវាកម្ម​ Google Drive​ នោះ​ទេ​ ដោយ​សារ​តែ​ ក្រុម​ហ៊ុន​ ហ្គូ​ហ្គល​ មិន​បាន​បង្ហាញ​ចំនួន​ប្រជា​ពល​រដ្ឋ​នៅ​តាម​ប្រទេស​នីមួយៗ​ ដែល​ប្រើ​សេវា​កម្ម​​របស់​ខ្លួន។

លោក​ស្រី​ក៏​មិន​ដឹង​ច្បាស់​ផង​ដែរ​ថា​ តើ​ពេល​ណា​ ឬ​ក៏​ថា​ តើ​ក្រុម​ហ៊ុន​ហ្គូហ្គល​មាន​គម្រោង​បើក​សេវា​កម្ម​របស់​ខ្លួន​ជា​ភាសា​ខ្មែរ​បន្ថែម​ទៀត​ ឬ​ក៏​អត់​នោះ​ទេ។​ លោក​ស្រី​​មាន​ ប្រសាសន៍​ថា​ “ នៅ​ពេល​នេះ​ ខ្ញុំ​មិន​មាន​ព័ត៌​មាន ​លើស​ពី​នេះ​ ដើម្បី​បញ្ជាក់​បន្ថែម​នោះ​ទេ​”៕

ប្រែសម្រួល​ដោយ​ ហួង​ កុក​ទៀន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស