40.3 C
Phnom Penh

ព្រះ​មហាក្សត្រ​ព្រះរាជ​​​ទាន​លើក​លែង​ទោសនា​យ​​នគរបាល​ម្នាក់​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

​លោក ហ៊ុន ហ៊ាន ​អតីត​ស្ន​ង​កា​រ​​នគរបា​ល​ខេត្ត​​បន្ទាយ​មា​ន​​​ជ័យ​​​ដែ​ល​មា​ន​រឿ​ង​អា​​ស្រូ​វ​ ​​និងដែល​​ត្រូ​វ​បា​ន​ផ្ត​ន្ទា​​ទោស​​ឲ្យ​​​ជាប់​ព​ន្ធ​នា​គារ​​រយៈ​ពេល​​​បួ​ន​ឆ្នាំ​ក្នុង​ឆ្នាំ​២០១១ ​​តា​ម​​បទ​​ចោទ​​​ប្រ​កា​ន់​​​​​បួ​ន​ករណី​​​ពី​បទ​​ទទួល​​សំណូ​ក​​ពី​​​អ្នក​​​ជួ​ញ​​ដូរ​គ្រឿ​​ង​ញៀន​​នោះ​ ​បា​ន​​​ទទួ​ល​​ការ​​ដោះ​​លែង​​​ពី​​​ពន្ធ​នាគារ​​​តា​ម​ព្រះ​រា​​ជ​​​​ទាន​លើក​លែ​ង​ទោស​ និងបា​ន​​ចេញ​​​ពី​​​ពន្ធ​នា​គារ​​​ព្រៃ​ស ក្នុង​រាជ​​ធា​នី​ភ្នំ​​ពេញ​​​​កា​ល​​ពី​ខែ​មុ​ន​។

ឈ្មោះ​​​​របស់​លោក ហ៊ុន ហ៊ាន ​​ទំនង​​ជា​ស្ថិត​ក្នុ​ង​​ចំ​​ណោម​​អ្នក​​ទោស​​១១៦​នាក់​​​ទៀត​​នៅ​​​​ទូទាំ​ង​ប្រ​ទេស​ ដែល​​​​បាន​​​​​​ទទួល​ព្រះ​រាជ​ទាន​​​​​​លើក​លែ​ង​ទោស​ពី​​​ព្រះ​មហា​ក្សត្រ​ នរោត្ត​ម​ ​សី​ហ​មុ​នី ​មុនពេល​​ព្រះ​​រាជ​​​ពិ​ធី​បុណ្យ​ចម្រើន​​ព្រះ​​ជន្ម​​របស់​ព្រះ​ម​ហា​ក្សត្រ នរោត្ត​ម សី​ហមុនី ​កា​ល​ពី​ថ្ងៃ​​​ទី​​១១ ខែ​​​ឧសភា ​​។

ជា​​ទម្លាប់​ ​​ព្រះ​មហា​ក្សត្រ​​ដោះ​លែង​​​អ្នក​ទោស​នៅ​​​ថ្ងៃ​​បុណ្យ​ចម្រើន​ព្រះ​​ជន្ម​​របស់​​​ព្រះ​អង្គ​ បន្ទាប់​ពី​បញ្ជី​ឈ្មោះ​អ្នក​ទោសត្រូ​វ​បាន​​រដ្ឋាភិ​បាល​បញ្ជូ​ន​​​ថ្វាយ​ព្រះ​អង្គ​​។

​​អ​នុក្រឹត្យ​មួ​យ​​ដែ​លបោះ​ពុ​ម្ព​ផ្សាយក្នុ​ង​សៀវ​ភៅ​​រាជ​កិច្ច​​​របស់​រដ្ឋា​ភិបាល​ចុះ​​ថ្ងៃ​ទី​៣១​ ខែ​ឧសភា បា​ន​ឲ្យ​ដឹង​ថា “ លោក ហ៊ុន ​ហ៊ាន ​​ត្រូ​វ​បា​ន​​ឃុំ​ខ្លួន​​​ពី​​ថ្ងៃ​ទី​​១៤ ខែ​មករា ​ឆ្នាំ​​២០១១ ​​តា​ម​​ការ​​ចោទ​ប្រកាន់​ពី​បទ​​ទទួល​សំណូក​​ ហើយ​លោក​ត្រូ​វ​បានសាលា​​ដំ​បូ​ង​​​ខេត្ត​​បន្ទាយ​មា​ន​​ជ័យ​ផ្តន្ទា​​ទោស​ឲ្យ​​​ជាប់​​​ពន្ធ​នា​​គារ​​រយ​ៈ​​ពេល​​​បួ​ន​ឆ្នាំ​​កា​ល​ពី​ថ្ងៃ​​ទី​​១៥ ​ខែ​កញ្ញា​​ ឆ្នាំ២០១១”។

លោក ហ៊ុន ហ៊ាន ​ត្រូ​វ​បា​ន​​​សាលា​​ដំ​បូ​ង​ខេត្ត​បន្ទាយ​មា​ន​​​ជ័យ​​យក​មកកាត់​ទោស​​ក្នុង​​ខែ​​វិច្ឆិកា​ឆ្នាំ​​២០១១ ​ពី​បទ​​​ទទួល​សំ​ណូក​​ពី​​​ជ​ន​សង្ស័យ​ជួ​ញ​​ដូរ​គ្រឿង​ញៀន​ និ​ង​មន្ត្រី​អនុវត្ត​ន៍​ច្បាប់​​អស់​រយៈពេល​​ជា​ច្រើន​ឆ្នាំ​។ នៅ​អំឡុង​សវ​នា​ការ​​ជំ​នុំ​ជម្រះ ​លោកបា​ន​​សារ​ភាព​ថា លោក​​​ពិត​ជាបាន​​​ទទួលសំ​ណូក​​​ពី​​​ក្រុម​​​​ជួ​ញ​​ដូរ​គ្រឿង​ញៀ​ន​​​​ចំ​នួនពីរ​លើកមែន​​ ប៉ុន្តែ​​លោក​បា​ន​អះអា​ង​​​ថា លោក​មិន​បាន​​ដឹង​​ប្រភព​នៃ​លុយ​​ ដែល​កូ​ន​ចៅ​​​របស់លោក​យក​មក​ឲ្យ​លោក​​នោះ​ទេ​។​

​​ភ្លាម​​​ៗ​បន្ទា​ប់​ពី​​លោក ហ៊ុន ហ៊ាន ​​អតី​ត​​ឧត្តម​សេនីយ៍​ត្រី ត្រូ​វបាន​ចាប់​ខ្លួន​ ​អាជ្ញា​​ធរ​​បា​ន​បន្ត​​ចាប់​​ខ្លួន​​ឧត្ត​ម​​សេ​នីយ៍ឯក ​ម៉ឹក តា​​រា ​អតី​ត​​​អគ្គលេខា​ធិការ​អាជ្ញា​​ធរ​​ជាតិ​​​ប្រយុទ្ធ​ប្រឆាំង​​គ្រឿង​ញៀន​ ដែល​ត្រូ​វ​​បា​ន​​ផ្តន្ទា​ទោស​​ឲ្យ​ជាប់​ពន្ធ​នា​គារ​​​អស់​មួ​យ​​ជី​វិត​ក្នុ​ង​ខែ​មករាឆ្នាំ​​២០១២ ​​តា​ម​​ការ​​ចោទ​ប្រ​កាន់​ពី​បទ​​​​ជួ​ញ​​ដូរ​គ្រឿ​ង​ញៀន​ និង​ទទួល​សំ​ណូ​ក​។

កា​រ​ឆ្លើយ​​បំ​ភ្លឺ​​​ជា​ច្រើន​​​របស់​លោក ហ៊ុន ហ៊ាន​​​ នៅ​ក្នុង​តុ​លា​កា​រ​ ​ត្រូ​វ​​បា​ន​ប្រើ​​ជា​ភ័ស្តុ​​តា​ង​ក្នុ​ង​កា​រ​​​កាត់​​ទោសលោក ម៉ឹក តា​​​រា ។

តុ​លា​ការ​​បា​ន​ផ្តន្ទា​​ទោស​​​​គាត់​ឲ្យ​ជាប់​ក្នុ​ង​ពន្ធ​នា​គារ​​រយៈ​ពេល​បួ​ន​ឆ្នាំ​ ​គិត​ចាប់​តាំង​​​ពី​​​​ថ្ងៃ​​ចាប់​​​ខ្លួ​ន​មក​​។ លោក​ក៏ត្រូ​វ​បា​ន​​ពិ​ន័យ​​ជា​​ប្រាក់​​​​៣២០.​០០០​ដុល្លារ គឺ​ស្មើ​​នឹង​​​ពីរ​ដង​​​នៃ​​លុយ​សំណូក​​ដែល​​គេ​​​ជឿ​​ថា ​​​គាត់​បា​ន​​ទទួល​។ ​ក្រោយ​មក​​​សាលា​​​ឧទ្ធរណ៍​​​បាន​តម្កល់​ទោស​គាត់​កាល​​ពី​​ខែ​​មី​នា​។

​លោក ហ៊ុន ហ៊ាន មិន​អាច​​​ទាក់​​ទង​​សុំ​ការ​​អត្ថា​​ធិប្បាយ​​​បា​ន​ទេ​​កា​ល​​ពី​ម្សិល​មិញ​។ លោក ស្រ៊ុន លាង ​ប្រធាន​​​ពន្ធនា​គារ​ព្រៃ​ស​និង​លោក គុយ ប៊ុនសន ​​អ​គ្គ​នា​​​យក​នៃ​​អគ​្គ​នាយក​ដ្ឋាន​​ពន្ធ​នា​គារ​​របស់​​ក្រ​សួ​ង​មហា​ផ្ទៃ ក៏​​បា​ន​បញ្ជាក់​ផងដែរ​​ថា កា​រ​ដោះ​លែង​លោកហ៊ុ​ន ហ៊ាន ថ្មីៗ​នេះ​ ​​គឺ​​ជា​ផ្នែ​ក​​នៃ​កា​រ​​ប្រា​រព្ធ​​ពិ​​​ធី​​បុណ្យ​ចម្រើ​ន​​ព្រះ​​ជន្ម​​របស់​ព្រះ​មហាក្សត្រ​​​​ពី​ថ្ងៃ​​ទី​​១៣​ដល់​ថ្ងៃ​ទី​១៥​ ខែ​ឧសភា​។

លោក ស្រ៊ុន លាង​ បា​នថ្លែង​ថា“​គាត់​ត្រូ​វ​បា​ន​ដោះ​លែង​​​ពី​ពន្ធ​នា​គារ​ ​អំ​ឡុ​ង​ពិធី​បុណ្យ​ចម្រើន​​ព្រះ​ជន្ម​​របស់​ព្រះ​មហា​ក្សត្រ​​”។

​លោក ជា​ ដារ៉ា មេធាវី​​របស់​លោក ហ៊ុន ហ៊ាន ​មា​ន​​ប្រ​សាសន៍​ថា កូនក្តី​​​​របស់​​លោក​​​​ធ្វើកា​រ​​តស៊ូនៅ​ក្នុ​ង​តុលា​ការ​​​​​​​ដោ​យ​សង្ឃឹម​ថា​​​នឹង​​​​ទទួល​​បា​ន​​​ព្រះ​​រាជ​ទាន​​លើក​លែង​ទោស​។​​ទី​បញ្ចប់​ លោក ហ៊ុន ហ៊ាន ​​​បា​ន​សម្រេច​ឈប់​​ប្តឹង​សាទុក្ខ​​ទៅ​​តុ​លា​ការ​កំ​ពូល​ ដោ​យ​សង្ឃឹម​នឹង​​ទទួល​​​បា​ន​ព្រះ​​រាជ​​ទាន​លើក​លែង​ទោស។

​លោក​បា​ន​​​​​​មា​ន​ប្រ​សាសន៍​ថា “ យើង​បា​ន​ស្នើ​​​សុំ​ព្រះ​​រាជ​​ទាន​លើក​លែង​ទោស​ពី​ព្រះ​មហា​​ក្សត្រ ​ពី​ព្រោះ​​កូ​ន​ក្តី​​​របស់​ខ្ញុំ​មិន​បា​ន​ប្រព្រឹត្ត​​បទ​ល្មើស​នេះទេ ហើយ​ប្រ​សិ​ន​បើ​​យើង​​ប្តឹង​​​សា​ទុក្ខ​​​​ទៅ​​តុ​លា​ការ​កំ​ពូ​ល​ យើង​នឹង​​ត្រូ​វ​​រង់​ចាំ​​​យូរពេក​”។លោកបា​ន​ពន្យល់​ថា ប្រសិន​បើកា​រ​​ប្តឹង​​​សារទុក្ខ​នេះ​កំ​ពុ​ងតែដំ​ណើរ​​កា​រ​ លោក​​គ្មាន​​សិទ្ធិ​​ទទួល​​​បា​ន​ព្រះ​រាជ​​ទាន​លើក​លែ​ងទោស​​​ទេ​។

លោក សំ ប្រជា​មា​និត ​​អ្នក​នាំ​​ពាក្យ​របស់​ក្រ​សួ​ង​យុត្តិ​​ធម៌​បា​នមាន​ប្រ​សាសន៍​ថា​ លោក​មិន​​ចាំ​​​រឿង​ក្តី​ដ៏​សំខាន់​​របស់​លោក ហ៊ុន ហ៊ាន​​ ​ទេនិង​បា​ន​​បដិ​សេធ​មិន​ធ្វើ​​​អត្ថា​​​ធិ​ប្បាយបន្ថែ​ម​​ទៀត​​​អ​ំ​ពី​ព្រះ​រាជ​​​​​ទា​ន​​​លើក​លែង​ទោស​​​​​អ​្នក​ទោស​ទាំង​នេះ​​​ទេ។

នៅ​ពេល​​​កាត់​ទោស​លោក ហ៊ុន ហ៊ានអ​ង្គកា​រ​​សិទ្ធិ​មនុស្ស​​បា​ន​រិះ​គន់​​អ្វី​​ដែល​ពួ​ក​គេ​​ចាត់​ទុ​ក​ថា​​ជា​ទោស​​ស្រាល​​ពេក​​សម្រាប់​បទ​ល្មើស​ធ្ងន់​​បែ​ប​​នេះ​​ ចំ​ពោះ​មន្ត្រី​​អនុវត្ត​​ន៍​ច្បាប់​​​​ជាន់​​ខ្ពស់​ម្នាក់​ ហើយ​​​ពួ​ក​គេ​​​បា​ន​​សំណូ​ម​ពរ​​ឲ្យ​តុលាការ​​បន្ត​​​កា​រ​ស៊ើប​អង្កេត​លើ​នគរបា​ល​ក្រោម​បង្គាប់​ដែល​បង់​សំណូ​ក​ឲ្យលោក ហ៊ុន ហ៊ាន និង​រក​ឲ្យ​ឃើញ​ថា​​តើ​លោក ហ៊ុន ហ៊ាន ក៏​បញ្ជូ​ន​​ប្រាក់​នេះ​​​ទៅឲ្យ​ថ្នាក់​លើ​​របស់​​គាត់​ដែរ​ឬ​អត់​។

​លោក ឆេង សម្ផស្ស អ្នក​​​ស៊ើប​អង្កេត​ជាន់​ខ្ពស់​​របស់​អង្គកា​រ​សិទ្ធិ​មនុស្ស​លី​កា​ដូ បា​ន​មា​ន​​ប្រ​សាស​ន៍​កាល​​ពី​​ម្សិល​មិញ​ថា ​មិន​គួរ​លើក​លែង​ទោស​អតីត​នាយ​នគរ​បាល​រូ​ប​នេះទេ។  លោក​បា​ន​បន្តថា “ គួរ​តែ​​​​ដាក់​គុក​គាត់​ឲ្យ​បា​ន​យូរ ពី​ព្រោះ​​​គាត់​​ជាប់​​​ពាក់​​ព័ន្ធ​​​ជាមួ​យ​​​អំ​​ពើ​ពុក​រលួ​យ​និង​គ្រឿ​ង​ញៀន​​”៕​

ប្រែសម្រួល​ដោ​យ ចេវ ប៊ុននី​​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស