30 C
Phnom Penh

ដំណាក់​កាល​ចាប់​ផ្តើម​នៃ​គម្រោង​ឥណ​ទា​ន​កា​បូន​​នៅ​កម្ពុ​ជា​​​​​​​​​ មាន​បញ្ហា​កើត​ឡើង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

តាំង​ពី​ឆ្នាំ​២០០៧​មក ​អង្គការ ផេក​ (​P​act)បាននិង​កំពុង​អនុវត្ត​សហ​ប្រតិ​បត្តិ​​​​កា​រ​ជាមួយ​​​រដ្ឋាភិបាល​​ក្នុងការ​ប្រែ​ក្លាយ​ដី​ព្រៃ​ទំហំ​៦៨.០០០​ហិកតា​ ​នៅខេត្ត​ឧត្តរ​មា​ន​ជ័​យ​​​ឲ្យ​ក្លាយ​ជាដី​ ដែល​អាច​បង្កើន​ប្រា​ក់​ចំ​ណូ​ល​សម្រាប់​រដ្ឋ​ ដោយ​គ្រាន់​តែ​រ​ក្សា​ដើម​ឈើ​ក្នុង​តំបន់​នេះ​ ឲ្យ​នៅ​ដូ​ច​ធ​ម្ម​តា​។

​ជា​ផ្នែ​ក​មួយ​នៃ​គម្រោង​នេះ អង្គការ​ ផេក​ បាន​ចាត់​តាំង​ក្រុម​ហ៊ុន​ឈ្មួញ​កណ្តា​ល​អាមេរិក​​មួយ​ឈ្មោះ ធើ​រ៉ា គ្លូបល​ ខេភីថល​(Terra Global Capital​) ​ឲ្យ​ជួយ​លក់​ឥណ​ទា​ន​កាបូន​នៅក្នុង​ព្រៃ​តំបន់​នេះ​ ទៅ​បណ្តា​ក្រុ​​មហ៊ុន​នៅ​បស្ចិម​ប្រទេស​ ដែល​មាន​មនសិ​ការ​ស្រឡាញ់​បរិ​ស្ថាន​។

​ក្នុង​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ទាំង​សង​ខាង​ ​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​បន្ទាប់​ពី​ការ​ងារ​រៀបចំ​បាន​បញ្ចប់​ ​ស្ថាប័ន​ដៃ​គូ​នេះ​ ​ចុង​បញ្ចប់​បាន​ឈាន​ជិតដល់​​​ដំ​ណាក់​កាល​អនុម័ត​គម្រោង​នេះ ហើយ​កា​ល​ពីប៉ុន្មានឆ្នាំ​កន្លង​ទៅ​នេះ​ បាន​ភ្ជាប់​ទំនាក់​ទំ​នង​ជាមួយ​អតិថិជន​ឯក​ជន​ចំនួន​ពីរ​ ដែល​បាន​ត្រៀម​ខ្លួន​ចំណាយ​ប្រាក់​ជិត​មួយ​លាន​ដុល្លារ​ សម្រាប់​ទិញ​ឥណ​ទាន​កា​បូន​លើក​ដំបូង​ ពី​ខេត្ត​ឧត្តរ​មាន​ជ័យ​។

​ក៏ប៉ុន្តែ ​នៅ​​ពេល​​សម្រេចចិត្ត​​​បាន​​មក​ដល់​​​កាលពីខែ​មុន ​ពោល​គឺ​ជា​ពេ​ល​វេលា​សម្រាប់​ចុះ​ហត្ថលេខា​លើ​ឯកសា​រ​កិច្ចព្រម​ព្រៀង បញ្ហា​ក៏​បាន​កើតឡើង​។ យោង​តាម​អង្គការ ផេក ​បាន​ឲ្យដឹង​ថា ថ្ងៃ​ទី​២០​ខែ​ឧ​សភា ដែល​​​​​ពួក​គេ​បាន​កំណត់​ សម្រាប់​ឲ្យ​រដ្ឋាភិបាល​ចុះ​ហ​ត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​ឥណ​ទាន​កា​​បូន​នេះបាន​មក​ដល់ ស្រាប់​តែ​​មិន​មានការចុះហត​្ថ​លេខាណាមួយ​កើត​ឡើង​ ហើយ​អតិថិ​ជន​ទាំង​ពីរ​ ដែ​លក្រុ​ម​ហ៊ុន ​ធើរ៉ា ​គ្លូបល​ ​និង​អង្គការ ​ផេក​​ ​បាន​​ខិត​ខំ​យក​ចិត្ត​ទុក​ដាក់​ដោយ​ប្រើ​ប្រាស់​ពេលវេលា​យ៉ាង​យូរ​នោះ​​ ​បានដើរ​ចេញ​យ៉ាង​​សា​មញ្ញ​ទៅ​វិញ​។​

បញ្ហា​បាត់​បង់​កិច្ច​ព្រម​ព្រៀង​ឥណទាន​កាបូន​ សម្រាប់​ប្រទេស​ក​ម្ពុជា គឺជា​​​រឿង​ខាត​បង់​មួយ​ធំ​ជាង​បញ្ហា​ខា​ត​បង់​កិច្ច​ព្រម​ព្រៀង ដែល​មាន​​តម្លៃ​មួយ​លា​ន​ដុល្លារ​ទៅ​ទៀត​។

អ្នកស្រី សារ៉ា សុីដ (Sara​h Sitts​)​ ​នាយក​ប្រចាំ​ប្រទេស​នៃ​អង​្គ​ការ​ ផេក ​បាន​ថ្លែង​​ថា ​បញ្ហា​បរា​ជ័យក្នុងការ​លក់​ឥណ​ទាន​កាបូន​នេះ ប្រហែ​ល​ជា​បង្ក​ផ​ល​ប៉ះ​ពាល​់ដល់​ឱកាស​ សម្រាប់​ប្រ​​ទេស​ក​ម្ពុ​ជា​ ​ក្នុងការ​ទាក់​ទាញ​អតិ​ថិជន​ផ្សេ​ង​ៗ​ទៀ​ត​ ឲ្យ​មក​ទិញ​គម្រោង​ណាមួយ​ ដែ​ល​ស្ថិត​ក្នុ​ង​ក្តី​សង្ឃឹម​ថា នឹង​បង្កើន​ប្រាក់​ចំ​ណូល​រា​ប់​សិប​លានដុល្លារ​ ​ក្នុង​រយៈ​ពេល​៣​០​ឆ្នាំ​ខា​ង​មុខ​ តាម​រយៈ​កិច្ច​ការ​ពារ​អ្វី​ដែ​ល​នៅ
ស​ល់ នៅ​តំបន់​ព្រៃ​ឈើ​របស់ប្រ​ទេ​ស​នេះ​។​​​​

អ្នកស្រី ស៊ីដ ​បាន​មានប្រសាសន៍ថា​ “ ​​បញ្ហា​នេះ​កំពុង​បង្ក​ក្តីបារម្ភ…​ពីព្រោះ​ប្រស​ិ​ន​បើ​អតិថិជន​ចាប់​ផ្តើម​សម្លឹងឃើញ​ប្រទេ​ស​កម្ពុជា​ ​ហើយ​ឃើញ​ថា ​ប្រទេស​កម្ពុជា​មិ​ន​អាច​លក់​ឥណ​ទាន​ទាំង​នោះ ​អតិថិជន​ប្រ​ហែល​ជា​លែង​មក​ប្រទេស​កម្ពុជា​”។

​ ​អ្នក​ស្រី​​បាន​ថ្លែង​បន្ត​ទៀតថា ​ក្រុម​ហ៊ុន​ទាំង​ពី​រ​ដែល​​​​បាន​ពាក់​ព័ន្ធនឹង​កិច្ច​ព្រម​ព្រៀង​ទទួល​​បរាជ័យ​នេះ​ បាន​រង់​ចាំ​អស់​រយៈ​ពេល​យ៉ា​ង​តិច​មួយ​ខែ​កន្លះ​ ​ដើម្បីឲ្យរដ្ឋ​បាល​ព្រៃ​ឈើ​ ព្រម​ទទួល​ការ​បង់​ប្រាក់​របស់ខ្លួន​​រួ​​ម​គ្នា​ចំនួន​៩១១.០០០​ដុល្លារ​ សម្រាប់​ឥ​​​ណ​ទាន​ទាំង​នេះ ​ប៉ុន្តែ ​ពួក​គេ​បាន​ដក​ប្រា​ក់​ទាំ​ង​នេះវិញ ​នៅ​​​​ថ្ងៃទី​២០​ខែ​ឧស​ភា ជា​ពេល​ដែលពួក​គេ​បាន​កំណត​់​​កន​្ល​ង​ផុ​ត​ ដោ​យ​មិនមាន​អ្វី​ច្បាស់​លាស់​ពីរដ្ឋា​ភិ​បា​ល​។​​

អ្នកស្រី សុីដ ​បាន​មាន​ប្រសាសន៍​ថា “​ តាម​ការដឹក​​របស់​អង្គការ ផេក ​និ​ង​ក្រុម​ហ៊ុ​ន ធើរ៉ា គ្លូប​ល​ ​គឺថា ​យើង​មាន​កិ​ច្ច​​ព្រម​ព្រៀ​ង​ទាំង​អស​់​​ដែល​ចូល​ជាធរ​មាន​ “ ​ស​ម្រា​ប់​​ឲ្យ​រដ្ឋបាល​ព្រៃឈើ​​ផ្តល់​សេចក្តីអនុ​ម័​ត​លើ​​កិច្ច​ព្រម​ព្រៀង​នេះ​។​ អ្នកស្រី​បាន​ប​ន្ត​ថា “ មានតែ​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ​ប៉ុ​ណ្ណោះ ដែល​យើង​បាន​ចាប់​អារម្មណ៍​​​ថា ​អ្វី​ៗ​ប្រហែល​ជា​មិន​អាច​ទៅរួច​ទេ​”។​

អ្នក​ដឹកនាំ​មក​ពីរដ្ឋាភិបាល​ លើ​គម្រោ​ង​ជួញ​ដូរ​កាបូន​នេះ គឺលោក កែវ ​អូម៉ាលី​ស ​អនុ​ប្រធាន​នា​យកដ្ឋានសត្វព្រៃ ​និង​ជីវ​ចម្រុះ​នៃ​​រដ្ឋបាល​ព្រៃ​ឈើ​​។

​អ្នកស្រី សុីដ​បាន​មាន​ប្រសាសន៍​បន្ថែម​ទៀតថា “ ​បន្ថែម​លើ​ការ​ពិគ្រោះ​យោ​បល​់ជាមួយ​លោក អូ​ម៉ាលីស ​ខ្ញុំ​បាន​សាក​សួរ​លោក ​ឆេង​ គឹម​សុ​៊ន​ ​អគ្គនាយក​រដ្ឋ​បាលព្រៃឈើ​ទៀត​​ ដើម្បី​ឲ្យ​ដឹង​ដំណើរ​វិវឌ្ឍ​ន៍ថ្មីៗ​ ​អំឡុង​កិច្ចប្រជុំ​កំ​ណែ​ទម្រង់​ព្រៃឈើ​ ​របស់​ក្រុម​ការងារ​ប​ច្ចេក​ទេស​ កាលពីថ្ងៃទី​១៧​ ខែ​ឧសភា​។

​​ គាត់​បាន​និយាយថា ​[រដ្ឋ​បាលព្រៃ​ឈើ​] មិន​មែន​ជាអ្នក​សម្រេចចិត្ត​ទេ​ ​ហើយ​គាត់​ត្រូ​វ​ពិគ្រោះយោបល់​ជាមួយ​ [ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ] ​និង​ស្ថាប័ន​ផ្សេង​ៗ​ទៀត​”។ ​

លោក​ គឹមស៊ុន ​មិន​អាច​ទំនាក់​ទំ​​នង​ធ្វើ​អត្ថាធិប្បាយ​បាន​ទេ ​ហើយ លោក​ សុក ស៊ីផាណា ទីប្រឹក្សា​ច្បាប់​ក្នុង​គម្រោង​ជួ​​ញដូរ​កាបូន​នេះ ​បាន​បង្វែរ​សំណួរ​របស់​អ្ន​កសារព័ត៌មាន​​ ទៅ​អង​្គ​ការ​ ផេក​ វិញ​។​

ចំណែក​ឯ​ លោក​ អូម៉ាលីស ​បាន​អះ​អាង​ថា ​លោក​មិន​បាន​ដឹង​រឿង​ការ​ខក​ខាន​ពេល​វេលា​ផុត​កំណត់​នោះ​ ឬ​ក៏​រឿង​ដែល​ក្រុម​ហ៊ុន​ទាំង​ពីរ​បាន​ចាក​ចេញ ពីប្រទេស​​ក​ម្ពុជាទេ​។​ ​លោក​បាន​មានប្រសាសន៍​ថា “ ​ខ្ញុំ​មិនបានដឹង​រឿង​នេះទេ ដូច្នេះ​ ខ្ញុំ​ប្រហែ​ល​ជាមិន​អាច​ជួយ ​[អ្នក​] ក្នុងរឿង​នេះ​បាន​ទេ​”។ ​លោក​បាន​បដិ​សេធ​មិន​ធ្វើ​អត្ថា​ធិ​ប្បាយ​ច្រើន​ជាង​នេះ​។​

ក្រុម​ហ៊ុន ​ធើរ៉ា ​គ្លូបល ​ក៏​បានបដិសេធ​មិន​ធ្វើ​អត្ថា​ធិប្បាយ​ផងដែរ ​ដោយ​លើក​ឡើ​ង​ថា ​នេះជារឿង​រសើប​នៃ​កិច្ច​ការរប​ស់​​ខ្លួនដែល​កំពុង​ដំណើរ​ការ​ ជា​មួ​យ​រដ្ឋាភិ​បា​ល​។

ឥណ​ទាន​កាបូនសម្រាប់​លក់ ​ប្រ​ហែល​ជា​ចេញ​មក ​ពី​បណ្តាញសហគមន៍​​ព្រៃ​ឈើ​ដែល​ទទួល​​ស្គាល់​ដោយ​រដ្ឋាភិបា​ល​ចំនួន​១៣​សហគមន៍​ នៅ​ខេត្ត​ឧត្តរ​មា​ន​ន័យ​ ហើយ​រួម​គ្នា​គ្រប​ដណ្តប់​លើ​ផ្ទៃដី​ទំហំ​៦៨.០០០​​ហិកតា​។

​ជាផ្នែក​មួយ​នៃ​គម្រោង​គំនិត​ផ្តួច​ផ្តើ​ម​​ដែលទទួល​បាន​ការ​​គាំទ្រ​ និង​​​មូល​និធិ​ពីអ​ង្គ​ការ​សហប្រជាជាតិ ​(Uni​ted N​ations​) ​ហៅ​ថា គម្រោង REDD ​សម្រាប់​កាត់​បន្ថយ​កម្រិ​ត​បញ្ចេញ​សំណល់​ឧស្ម័ន​​ ពី​សកម្មភាព​បំ​ផ្លា​ញ​ព្រៃ​ឈើ និង​សកម្មភាព​ធ្វើ​ឲ្យ​បាត់​ប​ង់​ព្រៃ​ឈើ​​ គម្រោង​នេះ​មានគោល​បំណង​ជំរុញ​ ឲ្យ​ក្រុម​ហ៊ុន​ឯក​ជន​អន្តរ​ជាតិ​​ ដែល​ចង់​បញ្ចេញ​​សំណល់​ឧស្ម័ន​កាបូន​ បង់​ប្រាក់​ដល់​ប្រទេស​កម្ពុជា ​សម្រាប់​ឧស្ម័ន​កា​បូន​មួយតោនៗ​ ដែល​ព្រៃឈើ​ទាំង​នោះ​ ​បា​ន​ស្រូបចូល​ក្នុង​ដើម​ឈើ​ក្នុង​ព្រៃ​​។

​ក្នុងចំណោម​ទឹក​ប្រាក់​រាប់​សិប​លានដុ​ល្លារ​ ដែល​គម្រោង​នេះ​ចង់​បង្កើន​ ​ក្នុង​រយ​​ៈ​ពេល​៣០​ឆ្នាំ​ខាង​មុខ​ ​មានប្រហែល​ពាក់​ក​ណ្តាល​រក​បាន ​ពីការ​លក់​ឥណ​ទាន​កាបូន​នេ​ះ ត្រូវ​បាន​​បង្វិល​ទៅ​ឲ្យ​សហគមន​៍​មូល​ដ្ឋាន​វិញ ដើម្បី​ជួយ​​ក្នុង​កិច្ច​ការពារ​ព្រៃឈើ​របស់​ពួក​គេ​ ​ហើយ​បង្កើន​កិច្ចខិត​ខ​ំប្រឹង​ប្រែង​របស់​ពួក​​គេ​បន្ថែម​ទៀត​ ​ក៏ដូ​ច​ជា​ដើម្បី​លើកកម្ពស់​កម្រិត​ជីវភាព​ របស់​ប្រ​ជាជន​មូលដ្ឋាន​ ​ដោយ​បង្កើត​ឲ្យមាន​សា​លារៀ​ន មន្ទីរ​សម្រាក​ព្យា​បាល ​ផ្លូវ​ថ្នល់​ និង​ហេដ្ឋា​រចនា​សម្ព័ន្ធផ្សេង​ៗ​ទៀត​។

ក៏ប៉​ុ​ន្តែ ​ការ​ដែល​ឃើញ​ក្រុម​ហ៊ុន​ទាំងពីរ​ដែល​បានត្រៀម​ខ្លួន​រួច​រាល់​សម្រាប់​ទិញ​ឥណ​ទា​ន​កាបូន​ខ្លះក្នុង​ចំណោម​ឥណ​ទាន​កាបូន​ទាំ​ង​នេះ ​ដើរ​ចេញ​បែបនេះ ប្រហែល​ជា​អា​ច​​ផ្តល​់​សញ្ញាដាស​់ស្មារតី​ ក្នុង​ចំណោម​ក្រ​ុម​ហ៊ុន​ផ្សេង​ៗ​ទៀត​ ដែលកំពុង​តែ​គិត​ពិចារ​ណា​អំពី​ការ​ទិញ​ឥណ​ទាន​កាបូន​ ពី​ប្រ​ទេ​ស​កម្ពុជា​។​​

បរាជ័យ​នេះ​បាន​កើត​ឡើង​យ៉ាង​លឿ​ន​ជាង​ការរំពឹង​ទុក​។​ រហូត​មក​ទល់​ពេល​នេ​ះ​ ​អង្គការ ផេក ​បាន​និង​កំពុង​បង់​ប្រាក់​ដល់​ក្រុម​​សហគម​ន៍​ព្រៃឈើ ដែល​បាន​បំ​ពេញ​ការងារ​​ដើរ​ល្បាត ​នៅតំបន់​គម្រោង​ដ៏ធំ​ក្នុងខេត្ត​ឧត្តរ​មាន​ជ័យ​ ដោយ​ប្រើ​ប្រា​ស់​មូល​និធិ​ទទួល​បាន​ពីម្ចាស់​ជំនួយ​។ ​ប៉ុ​ន្តែ​ ​មូល​និធិ​ទាំង​នេះ​កំពុង​តែ​ជួបការ​លំបា​ក​ខ្លាំង​ឡើង​ៗ​ សម្រាប់​ការ​ផ្តល់​ឲ្យ​ ប្រសិន​បើ​គម្រោង​ចេះតែ​អូស​បន្លាយ​ពេល​​ ដោ​យ​មិនមាន​អតិថិជន​ពាណិជ្ជកម្ម​បែបនេះ​ ហើយ​ទឹក​ប្រាក់​ចំនួន​ ៩១១.០០០​ដុល្លារ​​នេ​ះប្រហែល​អស់ទៅ​ហើយ ​សម្រាប់​ការ​​បន្ត​សកម្មភាព​ដើរ​ល្បាត​ព្រៃ​ទាំង​នេះ​។

​អ្នកស្រី​ សុីដ ​​មានប្រសាសន៍​ថា “ យើង​​​កំពុង​សង្ឃឹម​ថា ​ប្រាក់​ទាំង​នេះ​នឹង​អា​ច​ជួយ​រក្សា​សកម្មភាព​ទាំង​នេះ​ឲ្យ​បន្ត​បាន​”។ ​ក៏ប៉ុន្តែ ​អ្នកស្រី​បន្ត​ថា “ បច្ចុប្បន្ន ​យើ​ង​កំពុង​ប្រឈ​ម​មុខនឹង​ហានិភ័យ​ ​ដែល​អា​ច​កើត​ឡើង​ក្នុង​ខែ​បន្ទាប់​ ពោល​គឺ​ប្រហែ​ល​ជាមិន​អាច​បង់​ប្រាក់​សម្រាប់​ការ​បំពេ​ញ​កិច្ចការ​ដើរ​ល្បាត​ ​និងការ​ថែ​ទាំ​ព្រៃឈើ​ទាំង​នេះ​ត​ទៅ​ទៀត​បាន​ទេ​”។ អ្នកស្រី​បា​ន​ថ្លែង​បន្ថែម​ទៀតថា “ ការ​​មិន​មាន​លទ្ធភាព​ផ្តល់​ប្រាក់​ដ​ល់​បុគ្គ​លិក​របស់ខ្ញុំ ​ក៏​កំពុងតែ​ក្លា​យជា​ក្តីកង្វ​ល់​មួយ​ផង​ដែរ​”។​

​លោក ​ស ថ្លៃ ​ជាអ្នកដឹកនាំ​ក្រុម​សហ​គមន៍​ព្រៃឈើ​ទាំង​១៣​​ដែល​បាន​ដើរ​ល្បា​ត​នៅ​តំបន់​គម្រោង​នេះ ​បាន​ដឹង​ដំណឹង​អំ​ពី​ការ​ខក​ខាន​ពេល​វេលា​ផុត​កំណត់​នេះ ​ពី​អង្គការ ផេក​។ ​លោក​បាន​ឲ្យ​ដឹងថា “ ​ខ្ញុំ​មិន​សប្បាយ​ចិត្ត​ទេ ​ចំពោះការបាត់​បង់​អតិថិជ​ន​ទាំង​នេះ​។

ខ្ញុំ​មិន​ដឹង​ថា ហេតុ​អ្វី​បាន​ពួក​គេ​ធ្វើ​ឲ្យ​បាត់​បង់​បែប​នេះ​ ក៏ប៉ុន្តែ ​ខ្ញុំ​ជឿ​ថា ​​រឿង​នេះ​នឹង​ប៉ះ​ពាល់​ដល់កេរ្តិ៍ឈ្មោះរបស់​ប្រទេស​កម្ពុជា​។​​ ​ក្រុម​សហគមន៍​ព្រៃឈើ​ដែល​ធ្វើ​ការ​ងារ​អភិ​រក្ស​ព្រៃឈើ​ សម្រា​ប់​គម្រោង​ជួញ​ដូរ​កាបូន​នៅទីនេះ ​កំពុងតែ​ប្រឈ​ម​មុខនឹង​បញ្ហា​ថវិកា​ ដូច្នេះ ​យើង​កា​ត់​បន្ថយ​សកម្មភាព​ដើរ​ល្បាត​ព្រៃ​ ដែល​មា​ន​គោល​បំណង​ទប់​ស្កាត់​កុំ​ឲ្យ​មាន​​សកម្មភា​ព​បំផ្លាញ​ព្រៃឈើ​ ​ការ​កាប់​ឈើ ​និង​សកម្ម​ភាព​ទន្ទ្រាន​ព្រៃ​”។

​ក្រុម​ហ៊ុន ​ធើរ៉ា ​គ្លូបល ​អង្គការ ​ផេក និ​ង​រដ្ឋាភិបាល​ នឹង​មិន​បញ្ចេញ​រូបភាព​តាម​ផ្កាយ​រណបដែល​បង្ហាញ​ទីតាំង​នៃ​តំបន់​គ​ម្រោ​ង​​នេះ​ទេ ​ដើម្បី​បង្ហាញ​តំបន់​​បំផ្លាញ​ព្រៃ​ឈើ​។ ​ទោះបីជា​សហគមន៍​​ព្រៃឈើ​​បា​ន​លើក​ឡើង​ថា ​សកម្មភាព​កាប​់​ឈើ​ មា​ន​ភា​ព​ខ្លាំង​ក្លា​ក៏​ដោយ ​សហគ​មន៍​​ទាំង​នេះ​ក៏​បាន​ឲ្យ​ដឹង​ផង​ដែរ​​ថា ​សហគមន៍​​មួយក្នុង​ចំ​ណោម​សហគ​​មន៍​ព្រៃឈើ​ទាំង​១៣​ បាន​ឲ្យ​គេ​រាន​ព្រៃ​អស់​ឈើ​រ​បស់ខ្លួនជាង​ពាក់​ក​ណ្តាល​​ រួច​ទៅ​ហើយ​។​

​លោក ថ្លៃ បាន​មានប្រសាសន៍ថា “ ​កា​រ​កាប់​ឈើ​ និងការ​ទន្ទ្រាន​ដីនៅ​ក្នុង​តំបន់​ព្រៃ​ការពារ​ កំពុង​តែ​កើត​ឡើង​កាន់តែ​ច្រើ​ន​ឡើងៗ​ ពីមួយថ្ងៃទៅមួយ​ថ្ងៃ​។ ​មាន​ប្រ​ជា​ជន​សាមញ្ញ​កាន​់តែ​ច្រើន​ឡើងៗ ​មក​ពី​ខេ​ត្ត​ផ្សេង​ៗ​ទៀត ​ចូល​ក្នុងតំបន់​ព្រៃ​សម្រា​ប់​ជួញ​ដូរ​កាបូន​ ដើម្បី​​កាប់​​​ឈើ​ ​ហើ​យ​រាន​ដី ​ដោយ​សារ​តែ​ពួក​គាត​់​មាន​គោល​បំណង​ដាំ​ដំឡូង​មី​”​។

​កាលពី​ពេល​ថ្មីៗ​នេះទៀត កង​យោ​ធព​ល​ខេម​រ​ភូមិន្ទ​ ​បាន​រៀបចំ​បង្កើត​តំបន់​មូល​ដ្ឋាន​ និង​យោធភូមិ​ថ្មីៗ ​នៅ​ក្នុង​តំបន់​គ​ម្រោ​ង។ តំបន់​ទាំង​នេះ​លាត​សន្ធឹង​តាម​ប​ណ្តាយ​ព្រំដែន​ភាគខាង​ជើង រវាង​ប្រទេស​កម្ពុ​ជា​ និង​ប្រទេស​ថៃ​ហើយ​ថែម​ទាំង​ឧស្សា​ហ៍​កើត​ជម្លោះ​ទៀត​​ផង​។

យោង​តាម​អង្គ​ការ​ ផេក ​បាន​ឲ្យដឹងថា ​បន្ទាប់​ពី​មាន​ទ​ស្ស​ន​កិច្ច​កាល​ពីខែ​កុម្ភៈ ​​ពី​សំណាក់ក្រុម​ហ៊ុ​ន​ S​c​ie​ntific ​Cert​ifica​tion​ Syst​ems ​ជា​ក្រុម​ហ៊ុន​អាមេរិក​មួយ ដែល​ធ្វើការងារ​​វាយ​តម្លៃ​គ​ម្រោ​ង​​​ជួញ​ដូរ​កាបូន​ ដោយ​ស្មារតី និងជំ​ហំ​ឯករាជ្យ​ ​ក្រុម​ហ៊ុន​នេះ​បាន​ព្រមានថា ​មូ​ល​ដ្ឋាន​យោធានេះ​អាច​បង្ក​បញ្ហា​ ដ​ល់​ល​ទ្ធ​ភាព​ទទួល​ស្គាល់​គម្រោង​នេះទាំង​មូ​ល​​។​

​ក្រុម​សហគមន៍​ព្រៃឈើ​ កាលពីខែ​មុ​ន​បាន​រៀ​បចំ​ផែនការ​​ជួ​ប​ពិភាក្សា​ ជាមួយ​ម​ន្ត្រី​យោធា ក្នុង​ក្តីសង្ឃឹម​ថា ​នឹង​អាច​បញ្ចុ​ះ​បញ្ចូល​​មន្ត្រី​ទាំងនេះ​ផ្លាស់ប្តូរទីតាំង​មូលដ្ឋា​ន​របស់​ខ្លួន​ ក៏ប៉ុន្តែ ​រដ្ឋាភិបាល​បាន​លុប​ចោ​ល​កិច្ច​ប្រជុំ​នេះ​ នៅ​នាទីចុង​ក្រោយ​ ​ដោយ​​បានអះ​អាង​ថា ​​ពេល​វេលា​ទុក​ស​ម្រា​ប់​​ជំនួប​នេះ ​​ត្រូវ​​យក​ទៅប្រើ​ប្រាស់​សម្រាប់​រឿង​ផ្សេង​វិញ​។​

ការដែល​រដ្ឋាភិបាល​​ចែក​ដីនៅ​ក្នុង​​​តំប​​ន់​នេះ​ឲ្យក្រុម​ហ៊ុន​កសិ​ពាណិជ្ជកម្ម​នានា បា​ន​បង្កើត​​ហានិភ័យ​ផ្សេង​ៗ​ទៀត​។ ​ខ​​ណៈ​ដែ​ល​មិន​ទាន់មាន​ដីសម្បទានសេដ្ឋកិ​ច្ច​ ក្នុ​ង​ព្រៃ​សហ​គម​ន៍​ទាំង​១៣​ នៅខេត្ត​ឧត្តរមា​ន​ជ័យ​ ​លោក ថ្លៃ ​បាន​ថ្លែងថា ​លោក​បារម្ភ​អំ​ចម្ការ​អំពៅ​របស​់​ក្រុម​ហ៊ុន ស្ករសអង្គរ (​Angkor Sugar) ​ដែល​បច្ចុប្បន្នធ្វើ​ប្រតិ​បត្តិ​ការ​នៅក្បែរ​ព្រំប្រទល់​តំបន់​គម្រោង​នេះ​។​

​លោក​បាន​ឲ្យដឹងថា ​ក្រុម​ហ៊ុន​នេះ​បា​ន​ឆ្កា​រ​ព្រៃ​ នៅលើ​តំបន់​សម្បទាន​របស់ខ្លួ​ន​ ​តាំងពី​បានចូលមក​ក្នុងតំបន់​នេះ កាលពី​ប្រាំឆ្នាំ​មុន ក៏ប៉ុន្តែ ​បាន​ដាំ​អំពៅ​បន្តិចបន្តួច​​នៅ​ក្នុង​​​កន្លែង​របស់ពួកគេ​។ ​ក្រុម​ហ៊ុន​ ស្ក​រ​សអង្គរ ក៏​ស្ថិត​ក្នុងចំណោម​បុត្រសម្ព័ន្ធទាំង​បី​របស់​ក្រុម​ហ៊ុន​ថៃ​ឈ្មោះ Mitr Pohl ដែល​ធ្វើប្រតិ​បត្តិការ​អាជីវកម្មផ្នែកចម្ការ​ជាច្រើ​ន​នៅ​ក្នុងខេត្ត​នេះ​។ ​

លោក ថ្លៃ បាន​ថ្លែង​ថា “ ​ខ្ញុំ​យល់​ស្រប​ដែល​រដ្ឋាភិបាល​អាច​រក​ប្រាក់​បានច្រើន​ កាន់​តែ​លឿន​ជាង​មុន​ ​តា​​មរយៈ​ផ្តល់ដីសម្បទាន​សេដ្ឋ​កិច្ច​ ​ក៏ប៉ុន្តែ​ កា​រធ្វើ​បែប​នេះ​ មាន​ផល​ប៉ះ​ពាល់​អិវជ្ជមាន​ជា​ច្រើន​ទៅលើ​បរិស្ថាន​​​ ជីវ​ចម្រុះ​… ​និ​ង​បញ្ហា​ប្រែ​ប្រួល​អាកាស​ធាត​ុ​”​។

​លទ្ធផល​សិក្សាស្រាវ​ជ្រាវ​របស់​មជ្ឈ​ម​ណ្ឌល ​សិក្សា​គោល​នយោបាយ​ខ្យល់​ស្អា​ត​ (C​ente​r for ​Clean​ Air ​Policy​) ​ដែល​មានមូ​ល​ដ្ឋាននៅ​សហរដ្ឋ​អាមេរិក​ ​បានបង្ហាញ​ថា ​ឥណ​ទាន​កាបូន​ត្រូវ​តែ​មានតម្លៃ​លើស​ពី​១៥​ដុល្លារ​ក្នុងមួយ​តោន ដើម្បីប្រកួត​ប្រ​ជែង​នៅ​លើ​ទីផ្សារ ​សំដៅ​ទទួល​បានប្រាក់​ចំណូល​ច្រើន​ពី​ផលិត​ផល​អំពៅ​។ ​គម្រោ​ងសិក្សា​ស្រាវ​ជ្រាវ​នេះ​ត្រូវ​បាន​អនុវត្ត​ក្នុ​ង​​ខេត្ត​កោះកុង​។

​តម្លៃ​ឥណ​ទាន​កាបូន​សព្វ​ថ្ងៃ​នេះ​ ពោលគឺ​ប្រាំពីរ​ដុល្លារ​ក្នុងមួយតោន​ ​មិ​ន​អាច​ផ្តល់​ប្រាក់​ចំណេញទេ​ បើ​ធៀបនឹង​ចំនួន​ទឹក​ប្រាក់​ខាត​បង់​​​ដោយ​សារ​​សកម្មភាពកាប់​ព្រៃ​ឈើ៕

ប្រែសម្រួល​ដោយ កង សុធា​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស