28 C
Phnom Penh

សាលាឧទ្ធរណ៍​​​តម្កល់​សាលក្រម​ផ្តន្ទាទោស​​អតីត​សង្ឃ​មួយ​អង្គ​ជាប់​ចោទ​ពីប​ទ​ធ្វើ​គត​ចៅអធិការ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​ពី​ម្សិល​មិញ​ សាលា​ឧទ្ធរណ៍​​បា​ន​តម្កល់​​សាលក្រម​ផ្តន្តាទោសមួ​យ​​ចំ​ពោះ​​អតីត​សង្ឃ ឈ្មោះ ឈឿយ សុខន ​​ដែល​ជាប់​ចោទ​​​ពី​បទ​ធ្វើ​គត​ចៅ​អធិ​ការ​មួយ​អង្គ​​ដោ​យ​ចេត​នា​ក្នុងឆ្នាំ​២០១០ នៅ​វត្ត​ស្រះ​រាំ​ង​ ក្នុង​​​ស្រុក​​មង្គល​បុរី ​ខេត្ត​​បន្ទាយ​មា​ន​ជ័យ​។

​លោក អ៊ុំ សារិទ្ធ ចៅក្រម​ប្រធា​ន​ក្រុម​ប្រឹក្សា​ជំនុ​ំជម្រះ​មា​ន​ប្រ​សាសន៍​ថា “ យើង​បា​ន​សម្រេចតម្កល់​សាលក្រម​​​របស់​​សាលា​ដំបូ​ង​​ខេត្ត​បន្ទាយ​មា​ន​ជ័យ​ ពី​ព្រោះ​​តុ​លាការ​​មា​ន​ភ័ស្តុតា​ង​គ្រប់​គ្រាន់​”។ ចៅ​អធិ​ការព្រះ​នាម​ ស៊ឹង ហួត ព្រះ​ជន្ម​៣៨ព្រះវស្សា ត្រូ​វ​បា​នច្របាច់ក​ដល់​ស្លាប់​កាល​ពី​ថ្ងៃ​ទី​​៩ ខែ​មករា​​ ឆ្នាំ​២០១០ និ​ង​ផ្កាប់​មុខនៅលើ​កម្រាល​ ​ពេល​​​អាជ្ញា​​ធរ​​ចូ​ល​ទៅក្នុ​ង​កុដិ​របស់​ព្រះ​អង្គ​នៅ​ក្នុ​ង​បរិ​វេណ​វត្ត​។

​ជាង​​មួ​យ​ឆ្នាំ​ក្រោ​យ​​មក នៅ​ថ្ងៃ​ទី​៥ ខែ​សី​ហា​ ឆ្នាំ​​២០១១ សាលា​​ដំ​បូ​ង​ខេត្ត​​​បា​ន​ផ្តន្ទា​​ទោស​ សុខន ​​អា​យុ​៤៥ឆ្នាំ ឲ្យ​​ជាប់​​ពន្ធ​នាគារ​រយៈ​ពេល​​១៥ឆ្នាំ​ បន្ទាប់​ពី​សាក្សី​​​បា​ន​​បំ​ភ្លឺ​ថា ​គាត់​ខឹង​​ចៅ​អធិការ​ ស៊ឹង ​ហួត ហើយ​ថា ​ពួ​កគេ​​បា​ន​ឃើញ​​គាត់​ចេញ​ពី​វត្ត​នោះ ភ្លាមៗ​បន្ទាប់​ពី​​ពេល​​ឃាត​កម្ម​បា​ន​កើត​ឡើង​។

សុខន ​​បា​ន​បដិសេធ​ថា​​ខ្លួន​មិន​បា​ន​ធ្វើ​អ្វី​ខុស​​ទេ​ ហើយ​​ថា គាត់​នៅ​ក្នុងប្រទេស​​ថៃ​នៅ​​ពេល​នោះ​។ជន​នេះ​​បា​ន​ប្រាប់​តុ​លាការ​​កា​ល​ពី​ម្សិល​មិញ​ថា “ ​ខ្ញុំ​មិន​បា​ន​ធ្វើគត​ចៅ​អធិការ​នោះ​ទេ​ ពី​ព្រោះ​​ខ្ញុំ​មិន​ដែល​មា​ន​ជម្លោះ​ជាមួ​យ​ព្រះ​អង្គ​​​ឡើយ​”។

លោក នូ ចន្ថា ​មេធាវី​​របស់​ សុខន ​បា​ន​មាន​ប្រ​សាសន៍​ថា លោក​មិន​ដឹង​ថា​តើ​កូន​ក្តី​​របស់​លោក​​នឹ​ង​ប្តឹង​សាទុ​ក្ខ​ទៅ​តុ​លា​ការ​កំ​ពូល​​ឬយ៉ាង​​ណា​​ទេ​៕

ប្រែសម្រួ​ល​ដោយ ​ចេវ ប៊ុននី​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស