32 C
Phnom Penh

នៅតំបន់អាស៊ីអាគ្នេយ៍សេរីភាព​បញ្ចេញ​មតិ​​​ក្នុង​សង្គម​មាន​​ស្ថានភាព​​លំបាក​នៅ​ឡើយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​តស៊ូមតិ​​​មកពី​តំបន់​អា​ស៊ី​អាគ្នេយ៍ កាលពី​ម្សិលមិញ​បាន​លើក​ឡើង​យ៉ាងច្រើន​ ​ពី​ទិដ្ឋភាព​រំលោភ​សេរីភា​ព​បញ្ចេញ​មតិ​ នៅដើម​កិច្ចប្រជុំប្រចាំ​ឆមា​ស​​​របស់​អង្គការ​​ អីុហ្វិច ​​​(IFEX) ដែលប្រ​ព្រឹ​ត្តទៅ​ក្នុង​រាជ​ធានី​ភ្នំពេញ​។ ពួកគេ​បាន​ប្រៀបធៀប​សេរីភាព​ដែល​ពួកគេខ្វះ​ នៅ​ក្នុងទិដ្ឋភាពច្បាប់​ផ្សេងៗគ្នា​ និងយន្តការ​គាំ​ពា​រ​ ដែលត្រូវបាន​អនុវត្ត​នៅក្នុងប្រទេស​នី​មួ​យៗរបស់ពួកគេ​។​​​

នៅក្នុងកិច្ចប្រជុំ​ ដែលត្រូវបាន​រៀបចំជា​លើកដំបូង​ ​នៅក្នុង​ប្រទេសកម្ពុជា​នេះ ​​សកម្ម​ជនសិទ្ធិដីធ្លី​ វិចិត្រករគំនូរជីវចល​ និ​ង​អ្នក​សារ​ព័ត៌មាន​ មកពី​ប្រទេស​ភូមា​ ថៃ ឥណ្ឌូ​ណេស៊ី ម៉ាឡេស៊ី​ កម្ពុជា​ និងប្រទេស​ហ្វីលីពីន​ បាន​លើកឡើងថា ទោះបី​ជា​ប្រ​ជាពលរដ្ឋនៅ​ក្នុង​​ប្រទេស​​​​​រៀងៗខ្លួន​របស់ពួក​គេ ទទួលបាន​សេរី​ភាព​ក្នុងកម្រិតខុសៗគ្នា​ក៏​ដោយ​ ក៏​ការ​ពិនិត្យមើល​រឿងរ៉ាវ​កើត​ឡើ​ងនៅពីក្រោយ​ទិដ្ឋភាព​នេះ​ ​បាន​​លាត​ត្រ​ដា​ង​​ឲ្យឃើញ​ថា  មាន​ការ​ដាក់កម្រិត​យ៉ា​ងខ្លាំង​​​ចំពោះ​សេរី​ភាព​បញ្ចេញមតិ​។

អ្នកស្រី​ ជីរ៉ាមុច​ ព្រេម​ចៃផន​ (Chiranuch Pre​mchaip​orn) អ្នកសារព័ត៌មាន​ថៃ​ បាន​លើក​ឡើងថា នៅប្រទេសថៃ​ ការដា​ក់ក​ម្រិត​ដ៏​ចម្បង​ ចំពោះ​សេរីភាពបញ្ចេញ​មតិ​ កើត​ឡើង​តាមរយៈ​ការនិយាយ​បែប​កា​រ​ពារខ្លួន។ អ្នក​ស្រី​ ព្រេមចៃផន​ បាន​មា​ន​ប្រសាសន៍ថា “ ជា​ទូ​ទៅ​ ​ប្រជាជន​មានកា​រប្រុងប្រយ័ត្ន​ខ្លាំង​ ចំពោះ​​អ្វី​ដែលខ្លួននិយា​យ​ និងអ្វីដែល​សរសេរ។

ប្រទេស​ថៃ​ មិន​ទា​ន់មាន​សេរីភាព​ដូច​គេ​មើល​ឃើញ​ទេ​”។​​ អ្នកស្រី​បាន​ប្រឈមមុខ​នឹងការ​ជាប់​ពន្ធនា​គារ​រយៈពេល​២០ឆ្នាំ​ ពីបទ​សរសេរ​​ព័ត៌មា​ន​​ផ្ស​ព្វផ្សាយ​ ដែលត្រូវបាន​ចាត់ទុកថា បា​នបង្កផលប៉ះពាល់អវិជ្ជមាន ដល់រាជា​និយម​ថៃ​​ តាមរយៈ​គេហទំព័រ​សារព័ត៌មាន​ឯករាជ្យ​ឈ្មោះ​ ប្រាចាតៃ (Prachatai)​។

អ្នកស្រី​ ព្រេមចៃផន​ បានទទួល​ដំណឹ​ង​ឲ្យ​ដកអត្ថបទ​ផ្សព្វផ្សាយនោះចេញ​ ហើ​យ​បន្ទាប់​មក​ក៏ត្រូវបានកាត់ទោស​ ឲ្យជាប់​ពន្ធនាគារ​រយៈ​ពេល​៨ខែ​ បន្ទាប់ពីមានកា​រ​ព្យួរទោស​ស្ទើរ​តែទាំងស្រុង​ កាលពីខែ​ឧ​សភា​ឆ្នាំ​២០១២​។ ក៏ប៉ុន្តែ​ អ្នកស្រីបានលើ​ក​ឡើង​បន្ថែម​ទៀត​ថា សង្គមស៊ីវិល​កំពុង​តែ​ចូលរួម​ពាក់​ពន្ធ​នឹង​រឿងនេះ ​នៅទូទាំង​តំ​បន់​អាស៊ីអាគ្នេយ៍​ ហើយ​នៅពេលឥទ្ធិព​ល​របស់វិស័យនេះ​បង្កើន​កម្រិត​តម្រូវការ​ឯករាជភាព​ ប្រព័ន្ធផ្សព្វផ្សាយ​តាម​បែប​មានភាព​មិនភ័យខ្លាចនឹងកើនឡើង​ដែរ​។

អ្នកស្រី​​​មាន​ប្រសាសន៍ថា “ ​យ៉ាង​តិ​ច​មាន​​មនុស្ស៥នាក់​នៅប្រទេស​ថៃ ជាប់​ពន្ធ​នាគារ​ដោយសារតែរឿង ដែលគេនិ​យា​យ។ [ប៉ុន្តែ​]​ ខ្ញុំ​នៅតែ​មាន​ក្តីសង្ឃឹម ដោ​យសារ​តែក្នុង​រយៈ​ពេលប៉ុន្មានឆ្នាំ​ចុង​ក្រោ​យនេះ ប្រជា​ជន​កាន់​តែខ្វល់ខ្វាយ​ខ្លាំ​ង​ឡើ​ង​ៗ​​ អំពី​[សេរីភាព​បញ្ចេញ​មតិ​ និង​ប្រ​ព័​ន្ធផ្សព្វផ្សា​យ​ឯករាជ្យ​] ហើយ​បញ្ហានេះ​​ទ​ទួ​លបាន​ការចាប់អារម្មណ៍​ កាន់តែ​​ច្រើន​ឡើ​ង​ៗ នាពេល​បច្ចុប្បន្ន​”។

អ្នកស្រី​ ម៉េលីនដា​ ឃ្វីនតេស​ ដឺ ជេសឺ​ស​(Melin​da Qui​ntes​ Jesu​s) នាយិកា​ប្រតិ​ប​ត្តិ​មជ្ឈ​មណ្ឌល​សិក្សា​សេរីភាព​ និង​ទទួល​ខុស​ត្រូវ ​នៃ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​នៅ​ហ្វីលី​ពី​ន​ (Ce​nter ​for ​Medi​a Fr​eedo​m and Respons​i​b​ility​) ​បាន​លើក​ឡើងថា ​បញ្ហា​ចម្បង​នៅក្នុ​ងប្រទេស​របស់​អ្នកស្រី ​គឺ​វប្បធម៌និទណ្ឌភាពជាពិសេស ​ជុំ​វិញ​​បញ្ហា​សម្លាប់​អ្នក​សារ​ព័ត៌មាន​។ ​អ្នក​ស្រី​បាន​និយាយ​បន្ត​ទៀ​តថា ដូច​បញ្ហា​បញ្ចេញ​មតិ​ដោយ​​​​អារម្មណ៍​ភ័យ​ខ្លាច​​​ នៅក្នុង​ប្រទេស​ថៃ​ដែរ​ អង្គការ​សង្គម​ស៊ីវិល​ មាន​តួនាទីយ៉ាង​សំខា​ន​់​ក្នុងកា​រ​លុប​បំពាត់​វប្បធមនិទណ្ឌភាព​ដែ​ល​ប​ណ្តា​ល​មក​ពី​បទឧក្រិដ្ឋ​បែប​នេះ​។​

​អ្នកស្រី ដឺ ​ជេសឺស បាន​មាន​ប្រសាស​​ន៍ថា “ នៅពេល​មនុស្ស​​កាន់តែ​មិនពេញ​ចិ​ត្ត​នឹង​វប្បធម៌​និទណ្ឌភាព​នេះ ​ករណីផ្តន្ទា​ទោស​នឹង​កើតឡើង​កាន់តែច្រើន ​ហើយ​រឿង​នេះ​នឹង​ជួយ​យើង​ ក្នុង​ការកាត់​បន្ថយ​​កម្រិត​វប្បធម៌​នេះ​បានខ្លះ​”។ ​បន្ទាប់​ពី​មាន​ហេតុ​ការណ៍​សម្លាប់រង្គាល​នៅខេត្ត​ ម៉ាហ្គី​ន​ដាណាវ (Mag​-​ uind​anano​)​ ប្រទេស​ហ្វី​ល​ី​ពីន ​កើតឡើង​ ដែល​​ក្នុង​នោះ អ្នកសារ​ព័ត៌មាន​យ៉ាង​តិច​៣៤​នាក់​ ត្រូវ​បាន​សម្លា​ប់​​ គណៈ​កម្មាធិការ​ការ​ពារ​អ្នក​សារ​ព័ត៌មាន (​C​omm​ittee t​o Prot​ect J​ournalis​ts) ​បាន​ចុ​ះ​ឈ្មោះ​ប្រទេស​ហ្វីលី​ពីន ក្នុងបញ្ជី​ ​របស់​ខ្លួន​ជា​ប្រទេស​ ដែល​មាន​​អ្នក​សារព័ត៌​មាន​​ស្លាប់​ច្រើនបំផុតលំដាប់​​ទី២​នៅ​លើ​ពិភព​លោក​ បន្ទា​ប់​​ពី​ប្រទេស​អុីរ៉ាក់​។

​បួន​នាក់​ក្នុងចំណោម​អ្នក​សារព័ត៌មាន​ត្រូវ​បាន​គេ​សម្លាប់​ទាំងនេះ ​គឺជា​អតី​ត​អ្នក​សារ​ព័ត៌មាន​ស្ត្រី ​​ត្រូវ​បាន​ចាប់​រំលោ​ភ​ ​និង​បាញ់​សម្លាប់ចំត្រង់​ប្រដាប់​ភេ​ទ​របស់​ពួក​គេ​។ ប៉ុន្តែ ​រហូត​មក​ទល់​ពេ​ល​នេះ​ មិន​មាន​អ្នក​ណា​ម្នាក់​ត្រូវបានដាក់​ទោ​ស​ពីបទ​ឧក្រិដ្ឋ​នេះ​ទេ​។

​​នៅ​ក្នុង​​ជំនួប​ពិភាក្សា​នេះ ​តំណាង​មក​ពីប្រទេស​កម្ពុជាគឺ​ អ្នក​ស្រី ទេព វន្នី ​​​ស​កម្មជន​ប្រឆាំង​ការ​បណ្តេញ​ចេញពីលំ​​បា​នៅ​ដ្ឋាន​ ​ដែល​បាន​ធ្វើ​យុទ្ធនាការ​ឥត​ឈប់​ឈរ​ អស់​រយៈ​ពេល​ជាច្រើន​ឆ្នាំ​មក​ហើយ​សម្រាប​់​​ប្រជា​​ជន​ដែលត្រូវបាន​ប​ណ្តេញ​ចេញ​ពី​សហ​គមន៍​បឹងកក់​ ក្នុងរាជ​ធា​នីភ្នំពេញ​។​​

អ្នកស្រី​បានមាន​ប្រសាសន៍​ថា មួ​យ​ក្នុង​ចំណោម​បញ្ហា​ប្រឈម​ធំៗ​បំផុ​ត​ ​​ស​ម្រាប់​សេរីភាព​បញ្ចេញ​មតិ នៅ​ប្រទេស​ក​ម្ពុ​ជា ​គឺ
​ប​ញ្ហា​កង្វះ​​​ប្រព័ន្ធផ្សព្វផ្សាយ​ឯក​រាជ្យ​។ អ្នក​ស្រី​បានថ្លែង​ថា “ ស្ទើ​រតែ​៩​០ភាគ​រយ​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ស្ថិត​ក្រោ​ម​ការ​គ្រប់​គ្រង​របស់​រដ្ឋាភិបាល​”​។​

​លោក អេកូ ម៉ារីយ៉ា​ឌី ​(Eko Maryadi​) ​អ្នកសារព័ត៌មាន​ឥណ្ឌូណេស៊ី ​និង​ជា​ប្រ​ធាន​សម្ព័ន្ធ​អ្នកសារព័ត៌មាន​ឯក​រាជ្យ​ (Alliance of ​Indepen​dent Jo​ur​nalists​) បាន​ឯក​ភាព​ថា ​សមា​ជិក​ម្នាក់​ៗ​នៅ​ក្នុងសង្គម​មាន​តួ​នាទី​ដ៏សំខាន់​ ចំពោះ​សេរីភាព​បញ្ចេញមតិ​ និង​កិច្ច​ការពារ​សិទ្ធិ​មនុស្ស​។ ​លោក​បានមាន​ប្រសាសន៍ថា “ យើង​​​​មិន​អាច​គ្រាន់​តែ​ផ្តល់​សេរីភាព​ដល់​អ្នក​នយោ​បាយ​​ប៉ុណ្ណោះ​ទេ ក៏ប៉ុ​ន្តែ ​សេរី​ភាព​នេះ​ត្រូវ​ស្ថិត​នៅ​ក្នុង​ដៃ​របស់​សង្គម​ស៊ីវិល​ ដែល​ត្រូវការ​ការកសា​ង​ប​ណ្តាញ​ការ​ងារ​ដ៏​រឹងមាំ ​និង​ធ្វើ​ការ​​ជាមួយ​គ្នា​ផង​ដែរ​”។ ​លោក ​ម៉ារី​យ៉ាឌី ​បាន​ជាប់​​ព​ន្ធនាគារ​រយៈ​ពេល​បីឆ្នាំ​ កាល​ពី​ទស​វត្សរ៍​​ឆ្នាំ​១៩៩០​ ​ពីបទ​ធ្វើ​ឲ្យគំនិត​ស្អប់​រដ្ឋាភិបា​ល​របស់​លោក ស៊ូហាតូ ​(Suharto​) ​រាល​ដា​ល​កាន់​តែ​ខ្លាំង​ឡើង​ៗ​៕

ប្រែសម្រួលដោ​យ កង សុធា​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស