28 C
Phnom Penh

លោក ហ៊ុន សែ​ន​ ទទួល​​​ស្គាល់​​​​​​​​​​ថា​ លោកបា​ន​រំ​លោភ​ច្បាប់​​​មែន​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​ពី​ថ្ងៃពុធ លោកនាយក​រដ្ឋ​មន្ត្រី​​ ហ៊ុន សែ​ន ​​បា​ន​​សារភាព​​​ជា​សាធារណៈ​​​ជាថ្មី​​​ម្តងទៀត​​​​​​ថា លោក​​​ពិតជា​​​​បា​ន​រំ​លោភច្បាប់​​​មែន​​​ នៅ​​ពេល​​​លោក​​​ជួ​យ​លោក​​ កឹម សុខា មេ​ដឹក​នាំ​​គ​ណ​បក្ស​​ប្រឆាំង ឲ្យ​រួ​​ចផុត​ពី​ការ​​ចាប់​ខ្លួន​​ពាក់ព័ន្ធ​​​នឹង​​​​កា​រ​​រួ​មភេទ​​​ជាមួ​យ​​ក្មេង​ស្រី​​អា​យុ​​១៥​ឆ្នាំ​ម្នាក់។

លោក​ ហ៊ុន​​​ សែន​​​ ​បា​ន​​​ធ្វើការ​​​ចោទ​ប្រ​កាន់​​​ប្រធាន​ស្តី​ទី​​គ​ណ​បក្ស​​សង្គ្រោះ​​​ជាតិ​​​​​រូបនេះ​​​ជាលើក​​​​ដំបូ​ង​​​​កាល​ពី​សប្តា​ហ៍​មុន​ ដោ​យ​​​បាន​​​អះ​​អា​ង​ថា លោក កឹម សុខា បា​ន​ឲ្យ​ប្រាក់​ចំ​នួន​​​​៥០០​ដុល្លារ​​ទៅ​ក្មេង​ស្រី​រូ​ប​នេះសម្រាប់​​​ការ​​​រួ​ម​ភេទ​​​ និង​​​ថា​ ​ខ្លួន​​​លោក​ផ្ទាល់​​បា​ន​រំ​លោភ​ច្បាប់​​​​ដោ​យសារ​​​​ការ​​​រារាំង​មិន​ឲ្យ​មា​ន​ការ​​ចាប់​ខ្លួន​​​លោក កឹម សុ​ខា​​​​​​ ជៀសវាង​​​​ការ​ចោទ​ប្រកាន់​​ថា​ លោក​​​ជ្រៀត​ជ្រែក​​​ក្នុង​​​​រឿង​​​ផ្ទាល់​ខ្លួ​ន​​របស់​​​​គាត់​​​។

​​លោក កឹម ​សុខា ​បដិ​សេធ​ការ​​​អះ​អាង​​នេះ ​ហើយ​គណ​​បក្ស​​​របស់​លោក​​បា​ន​​ចាត់​ទុ​ក​​​​ការ​​​ចោទប្រកាន់​​​នេះ​​​ថា​​​ ជា​រឿង​នយោ​​​បា​យ​​​​ដែល​​​​ត្រូវបាន​​​ប្រឌិត​​​ឡើង​​​ក្នុង​​​បំណង​​​បង្ខូច​​​កេរ្តិ៍​​​ឈ្មោះ​​​​​​​​​របស់​​​លោក​​​ កឹម​​​ សុខា​​​ មុន​កា​រ​​បោះ​ឆ្នោត​​ជ្រើស​​​តាំ​ង​​តំ​ណា​ង​រាស្ត្រ​នៅ​ខែ​ក្រោ​យ​នេះ​។

ក្រុម​​​ជំនាញ​​​​​​​​ការ​​​​ច្បាប់​​បា​ន​​​លើកឡើង​​​​ថា ​ការ​សារភាព​​​ជា​សាធារណៈ​របស់​លោក ហ៊ុន សែន គួរ​​​តែ​​​ឈានដល់​​​ការ​​​​​​​​​ស៊ើប​​អង្កេត​​​​​ពី​សំណាក់​​​នគរបាល​ថា ​តើ​លោក​នាយក​​រដ្ឋ​មន្ត្រី​​បា​ន​រំលោភ​ច្បាប់​មែនឬ​​យ៉ាងណា​​​​។

​លោក​ ហ៊ុន​​​ សែន​​​ បា​ន​ថ្លែង​​​​អំឡុង​​​ពិធី​​សម្ពោធ​​វិទ្យា​ល័យ​​មួ​យ​​​​នៅ​​​ក្នុង​ខេត្ត​កណ្តាល​កាលពី​ម្សិល​មិញ​​​​ថា “ ​អ្នក​ខ្លះ​​និ​យា​យ​ថា ​ខ្ញុំ​រំលោភ​ច្បាប់​។ មែន​​​ វា​​ជាការ​ពិត​។ ខ្ញុំ​ពិត​ជា​បា​ន​និយាយ​ថា ខ្ញុំ​រំលោភ​ច្បាប់​​​មែន​​​ ព្រោះ​ខ្ញុំ​​បា​ន​​​ឃាត់​​​នគរ​បាល​មិន​ឲ្យចាប់​ខ្លួន​លោក​ឯង [លោក កឹម សុខា]​មុនពេល​​​​​​​លោក​ឯង​រួម​​ភេទ​​​ជា​មួ​យ​នាង​។​​​ ថ្ងៃ​នេះ ពួ​ក​គេ​ចុះផ្សាយ​ថា ​ខ្ញុំ​រំ​លោភ​ច្បាប់។ ខ្ញុំ​​ទទួល​ស្គាល់​ថា ​ខ្ញុំ​រំលោភ​ច្បាប់​មែ​ន​”។

លោក ហ៊ុន សែ​ន បា​ន​និ​យា​យ​ការ​​ពារ​ការ​​​សម្រេចចិត្ត​​​​​​បែប​នេះ​​​ ដោយ​​​អះអាង​​​ថា ​​​វា​​​ជា​​​ជម្រើស​​​ប្រសើរ​​​បំផុត​​​​​សម្រាប់​​​​ភាគី​​​ពាក់​​ព័ន្ធ​​ទាំ​ង​​​អស់។លោកបា​ន​មាន​​​ប្រសាសន៍ថា​“ ខ្ញុំបា​ន​​ប្រាប់​​​​ពួ​ក​គេ​ [នគរបាល] កុំ​​​​​ឲ្យ​​​ធ្វើ​​​អ៊ីចឹង​​​​ [ចាប់​ខ្លួ​ន​លោក កឹម សុខា] គ្រាន់​តែ​ បំ​ភ័យ​​​ឲ្យ​​​​គាត់​​​​​រត់​​​ទៅ​​​បា​នហើយ​”។

លោក​នាយករដ្ឋមន្ត្រី​បា​ន​បន្ត​ថា “ ​ពេល​គាត់​រត់​​​បាត់​​​ យើង​មិនបាច់​​ចាប់​ខ្លួន​​គាត់​ទេ។ នេះ​មិនមែ​ន​​​​ជា​​​រឿង​​​ឈ្នះ​ៗ​ទេ វា​ជា​​​​រឿង​​​ស្មើ​​​​គ្នា​​​។ក្មេង​ស្រី​​នោះ​​​​​មិ​ន​​​បាន​​​​បាត់​បង់​​ព្រហ្ម​​ចារីយ៍​​ទេ ​មិន​ចាំ​បាច់​​​​​ឲ្យ​​​មា​ន​បញ្ហា​​ចោទ​ប្រកាន់​គ្នា​​​ទេ​ ហើយ​គាត់​​​មិន​ត្រូ​វ​​បាន​​​ដាក់​ទោសឡើយ​​​​​​”។

ទោះ​ជា​​​លោក ហ៊ុន សែន ​​​បាន​​​សារភាព​​​ជា​សាធា​រណៈ​​​​អំពី​​​​កំ​ហុស​ឆ្គង​​​​​នេះ​​​ហើយ​​​​​​ក៏​ដោយ ក៏​មន្ត្រី​នគរបាល​​​​ជាន់​ខ្ពស់​ និង​​​មន្ត្រី​​​តុលាការ​​​បា​ន​បដិ​សេធ​​​​មិន​និយា​យ​​ថា ​តើ​​នឹង​​​មាន​​​ការ​​​ស៊ើប​អង្កេត​កា​រ​អះ​​​អា​ង​​របស់​លោក​នា​​យក​រដ្ឋ​មន្ត្រី​​​​ឬ​អត់​​​​​​ទេ​​​​។

​លោក គៀត ​ច័ន្ទថា​រិទ្ធ ​​អ្ននក​នាំ​​ពាក្យ​​​​នគរ​បាល​ជាតិ​ បា​ន​មាន​​ប្រ​សាសន៍​ថា រឿង​នេះ​ “ ហួស​​ពី​សមត្ថកិច្ច​​​របស់​ខ្ញុំ​​​ហើយ​​​​​”។
​លោក ច័ន្ទថា​រិទ្ធ ​​ក៏​​បា​ន​លើក​ឡើង​ផង​​ដែរ​​​ថា លោក​មិន​អាច​​ធ្វើ​​​អត្ថា​​ធិ​ប្បាយ​​​បាន​​ទេ ​ព្រោះ​លោក​មិន​បា​ន​ឮ​​​ការ​​​សារភាព​​​របស់​លោក​នា​យក​រដ្ឋ​មន្ត្រី​ ដែល​​ត្រូ​វ​បា​ន​ចាក់​ផ្សាយ​​តា​ម​​វិទ្យុ​​ជាតិ​​​​​ ទាំង​​​កា​ល​​ពី​សប្តាហ៍​មុន​ និង​ថ្ងៃ​​​ម្សិល​មិញ​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា​​​“ ចាំ​ខ្ញុំ​​មើល​​​កម្មវិធី​​ទូរទស្ស​​ន៍​​​​​សិន​ រួច​​​ទើប​​​​​​ខ្ញុំ​​អាច​​ឆ្លើយ​​​​បាន​​​ថា​​​ ​​​​តើ​​​នគរ​បាល​ជាតិ​​​​អាច​​​ធ្វើ​​​អ្វី​​​បាន​​​ខ្លះ​​​។ ​ពេល​នេះ ​ខ្ញុំ​មិន​ដឹង​​​​​ឆ្លើយ​​​ថា​​​ម៉េច​​​ទេ​”។
​​ឧត្តម​សេនីយ៍ត្រី ​ខេង ទី​តូ ​​អ្នក​នាំ​​ពាក្យ​​កង​​រាជ​អា​វុធ​​​​ហត្ថ​​​លើ​ផ្ទៃប្រទេស​​​​​ បា​ន​លើក​ឡើង​​​​ថា រាល់​​​កា​រ​​ស៊ើប​អង្កេត​ចាំ​បាច់​ត្រូ​វ​មា​ន​​​​​​​ដីកា​​​​​ពី​​​តុ​លាការ។​លោក​ថ្លែង​​ថា “ យើង​មិន​ទាន់​​បា​ន​ទទួល​​លិខិត​ផ្លូវ​ការ​​​ណាមួ​យ​​​ពី​រដ្ឋា​ភិ​បាល​ ឬ​តុ​លាការ​​​​​ដើម្បី​​​ចាត់​​​វិធានការ​​​ទេ​”។

លោក កោ វណ្ឌី អនុប្រធា​ន​សាលា​​ដំ​បូ​ង​​​រាជ​ធា​​នី​ភ្នំ​ពេញ​​ បា​ន​អះអាង​​​ថា លោក​មិន​សូវ​​​ដឹង​​រឿង​នេះ​​​ទេ ហើយ​​​​បា​ន​បដិសេធ​មិន​ធ្វើ​​អត្ថាធិ​ប្បាយ​​​​ឡើយ​​​។

​លោក​​​ សុក​ សំ​​អឿន ជា​​​មេធាវី​​​​​និង​​​ជា​​​​នាយក​​​ប្រតិបត្តិ​​​​​​​​​នៃ​​​ក្រុម​អ្នក​ច្បាប់​ការ​​ពារ​សិទ្ធិ​កម្ពុជា ដែល​ជា​អង្គការ​​​​​​​​ជំ​នួ​យ​ផ្នែក​ច្បាប់​​ បា​ន​មា​ន​​ប្រ​សាស​ន៍​ថា នគរបា​ល​ត្រូ​វ​​​ស៊ើប​អង្កេត​​​​​​​ពី​​​លោក​​​នាយក​​រដ្ឋ​មន្ត្រី​ ប្រសិន​បើ​​​ពួ​ក​គេ​ជឿ​ថា ​ពិតជា​​​មាន​​​បទ​ល្មើស​​​នោះមែន​​​​។

លោក​បា​នមាន​​​ប្រសាសន៍​​​ថា“ ច្បាប់​ចែ​ង​​ថា ប្រសិ​ន​បើ​​​នគរបាល​ជឿថា វាជា​បទ​ល្មើស​នគរបាល​​​​អាច​ចាត់​វិធាន​ការ​​​បាន​​​​…ពួ​ក​គេ​ត្រូ​វ​​​​​តែ​​​ធ្វើ​​​។​ ​វាជា​​ភារ​កិច្ច​​របស់​​ពួ​ក​គេ​ ប្រ​សិន​បើ​​ពួ​ក​គេ​​ជឿថា​​​​ បទ​ល្មើស​បា​ន​កើត​ឡើង​​​មែន​​​​”។

ប៉ុន្តែ​​​​ លោក​បា​ន​​បន្ថែម​​ថា ការ​សារភាព​​​អំពី​​​​​បទ​ល្មើស​​​ណា​​​​មួ​យ ​គឺ​​​មិន​​​ដូច​​​ជា​ភ័ស្តុតា​ង​ទេ​​​ ដោយ​​​​បា​ន​បញ្ជាក់​ថា ​នគរបាល​​​​មា​ន​​សិទ្ធិ​​​​សម្រេច​ខ្លះ​​​ដែរ​​​។

លោក​បា​ន​មា​ន​ប្រ​សាសន៍​ថា“ បញ្ហា​គឺ​​​មិន​​​នៅ​​​ត្រង់​ថា ​ទទួល​ស្គាល់​​​ឬ​​​​មិន​​​ទទួល​ស្គាល់​​​​​ឡើយ​​​។នគរបាល​ត្រូ​វ​​ធ្វើ​ការ​ស៊ើប​អង្កេត​​​​​ថា ​​តើ​​វា​​ជា​បទល្មើស​​ពិត​​​ប្រាកដ​​​​​​ឬ​​​មិន​មែន​​​​​”។ ​​អភ័យ​ឯក​សិទ្ធិ​ផ្លូ​វ​ច្បាប់​​​​​របស់​​​​លោក​នាយក​​រដ្ឋ​មន្ត្រី​​ក្នុងនាម​​​ជា​​​សមាជិ​ក​សភា​​​​​​​​​តាមរយៈ​​​ការ​​​បោះឆ្នោត​​​ ក៏​ជា​​​បញ្ហា​មួយ​​​​ដែរ​​​។

លោក សុក សំ​អឿន ​បា​ន​បញ្ជាក់​​​ថា មុន​នឹង​​​​​​​អាច​​​​ស៊ើប​អង្កេត​​​​​ពី​​​លោក​នាយក​​រដ្ឋ​មន្ត្រី ​ឬ​សូម្បី​​​​​​តែ​​​ទាម​​ទារ​ឲ្យ​លោក​ចូលខ្លួន​​​មក​​​បំភ្លឺ​​​​​​​​​តាម​​​​​ដី​កា​កោះ​​របស់​តុ​លាការ​​​បាន​​​​ ​រដ្ឋ​សភា​ត្រូ​វ​​ដក​​អភ័​យ​ឯក​សិទ្ធិ​​សភា​​​​របស់​លោ​ក​​​​ជា​​​មុន​​​សិន​​​។

លោក សុក សំ​អឿន ​​បា​ន​​សង្កត់​​​ធ្ងន់​​​ថា នគរ​​បា​ល​​​អាចចាត់​វិធានការ​​​លើ​​​​សមាជិ​ក​សភា​ណា​ម្នាក់​​​​ទោះជា​​​មា​ន​​​អ​ភ័យឯក​សិទ្ធិ​បាន​​​ ប្រសិន​​​​​បើ​​​បទ​ល្មើស​​​ដូច​ត្រូ​វ​បា​ន​ចោទ​​​ប្រកាន់​​​​នោះ  “ ធ្ងន់​​​ ឬ​​ជាក់ស្តែង​” ប៉ុន្តែ​​​លោក​មិន​ប្រាកដ​​​ថា​​​ តើ​​​ការ​​​​សារភាព​​​​​អំពី​​​ការ​​​ប្រព្រឹត្ត​​​ខុស​​​របស់​លោក​ ហ៊ុន សែន គឺ​​​ល្មម​​​នឹង​​​ឲ្យ​​​នគរបាល​​​ចាត់វិធានការ​​​បាន​​​ ឬ​​​យ៉ាងណា​​​ទេ​​​។

តាម​ច្បាប់​ ​អ្នក​​មាន​​​ទោស​​​​​​​​​​​ព្រហ្មទណ្ឌ​​​មិន​​អាច​​ឈរ​​​ឈ្មោះ​​​បោះឆ្នោត​​​​​​​ក្នុង​​ប្រទេស​កម្ពុជា​​​បា​ន​ទេ​។​នេះ​​​ជា​អ្វី​​ដែល​បា​ន​កើតឡើង​​ចំ​ពោះ​​លោក សម រង្ស៊ី ​​ប្រធាន​​គណ​បក្ស​​សង្គ្រោះ​​ជាតិ​ ដែល​ប្រឈ​មនឹង​​ទោស​​​ជាប់​​ពន្ធនា​គារ​​រយៈពេល​១១ឆ្នាំ​ តាម​​បទ​​​ចោទ​​ប្រកាន់​​​​ ដែល​​​​រួមមាន​​​​​​ទាំង​​​បទ​បរិហារកេរ្តិ៍​​​ និង​​​បទ​បំផ្លិច​​​បំផ្លាញ​ទ្រព្យ​សម្បត្តិ​សាធារ​​ណៈ​​​ផងដែរ​​​​។

​លោក​​​ យ៉េង ​វី​រៈ ​ប្រធាន​​មជ្ឈមណ្ឌល​អប់​រំ​​​​​ច្បាប់​​សម្រាប់​សហ​គមន៍​ ដែល​​ជាអង្គការ​ក្រៅ​​រដ្ឋា​ភិ​បាល​​​​​​ខាង​​​ផ្តល់​​​ជំនួ​យ​ផ្នែក​ច្បាប់​​ដែរ​​​នោះ​​​ ​​​លើក​ឡើង​ថា ការ​​សារ​ភាព​​​ជា​​សាធារ​​ណៈ​​​របស់​​លោក​នាយក​រដ្ឋ​មន្ត្រី​​​គួរ​​​ត្រូវ​​​បាន​​​​ស៊ើប​អង្កេត​​​​។

លោក​​បន្ថែម​​ថា “ គួរតែ​​អាច​ទៅរួច​​​ ប៉ុន្តែ​​​​ធាតុពិត​​​ជាក់ស្តែង​​​យ៉ាងណា​​​ ខ្ញុំ​មិន​ដឹង​​​ទេ​”​ដោយ​​​លោក​បា​ន​ធ្វើ​​​ការ​​​កត់សម្គាល់​​​​​ពី​​​​​​​​​គំរូ​​​គួរ​​​ឲ្យ​​​ប្រយ័ត្ន​​​​​​​​​​របស់​​​លោកស្រី មូរ សុខហួរ ​សមា​​ជិ​ក​​សភា​គណ​បក្ស​ប្រ​ឆាំ​ង​ ។

នៅ​ពេល​លោក​ស្រី ​​​មូរ​​​ សុខហួរ ​ប៉ុនប៉ង​​​​​ប្តឹង​​លោក​នា​​យក​រដ្ឋ​មន្ត្រី​​ក្នុង​ឆ្នាំ​​២០០៩ ​ពី​បទ​​បរិហារកេរ្តិ៍​ សាលា​ដំ​បូ​ង​​រាជ​ធា​នី​ភ្នំ​ពេញ​​បា​ន​ច្រាន​ចោល​​​ពាក្យ​​​បណ្តឹង​​​​នេះ​ ដោ​យ​លើក​​​ហេតុផល​​​​​ថា ​ខ្វះ​​ភ័ស្តុ​តាង​ ប៉ុន្តែ​​​បែរជា​​​បា​ន​ទទួល​​យក​​​ពាក្យ​​​បណ្តឹង​បក​​​វិញ​​​របស់​លោក ហ៊ុន សែ​ន ​​​ដែល​​​បាន​​​ប្តឹង​លោក​ស្រី​​ជា​ការ​ឆ្លើយតប​​​ចំពោះ​​​ការ​​​​ប្តឹង​លោក​​​​ពីដំបូង​​​។

ក្រោយ​មក រដ្ឋ​សភា​បា​ន​ដក​អភ័យ​ឯក​សិទ្ធិ​​​​​របស់លោក​ស្រី​ មូរ សុខហួរ ​ដើម្បី​ផ្តល់​​​លទ្ធ​ភាព​​​​​ឲ្យ​​តុ​លា​ការ​ស៊ើប​អង្កេត​ វិនិច្ឆ័យ​ទោស និង​ផ្តន្ទា​​​ទោស​លោក​ស្រី​ពី​បទ​​បរិហារកេរ្តិ៍លោក​នាយក​រដ្ឋមន្ត្រី៕

ប្រែសម្រួលដោយ ចេវ ប៊ុននី

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស