35 C
Phnom Penh

លោក ហ៊ុន សែ​ន ​​​​ត្រូវបានប្តឹងពី​បទ​ក្លែ​ង​បន្លំ​​ឯក​សារ​​​​​ចូល​សញ្ជាតិ​ខ្មែរ​ឲ្យ​វៀត​ណាម​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក សួ​ង សុភ័ណ ​បេក្ខជនឈរឈ្មោះបោះឆ្នោតរបស់គណ​បក្ស​​​សង្គ្រោះជាតិប្រចាំ​​ខេត្តប៉ៃលិន បា​ន​ធ្វើ​​ពាក្យ​បណ្តឹង​កា​ល​​​ពី​ម្សិល​មិញ ប្តឹង​លោក​​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែ​ន ​ទៅ​សាលា​​​​ដំ​បូ​ង​​រាជ​​ធា​​នី​ភ្នំ​ពេញ​ ដោ​យ​ចោទ​​​ប្រ​កាន់​លោក​​​ថា​បា​ន​​​ក្លែ​ង​បន្លំ​ឯក​​សារ​​ដើម្បី​​​ជួយ​​​ជ​ន​ចំ​ណា​ក​​ស្រុក​​ខុស​​ច្បាប់​​​ពី​​ប្រទេ​ស​វៀត​ណាម​​ទទួល​បាន​​សញ្ជាតិ​ខ្មែរ​ ដើម្បី​​ឲ្យ​​ពួ​ក​គេ​​​​​អាច​បោះ​ឆ្នោត​​ឲ្យ​គ​ណ​បក្ស​​ប្រ​ជា​​ជ​ន​កម្ពុជា​នៅ​ក្នុ​ង​កា​រ​​បោះ​ឆ្នោត​​ជ្រើស​​រើស​​តំ​ណាង​រាស្ត្រ​​នៅ​ខែ​ក្រោ​យនេះ​។​​​​​​

​លោក សុ​ភ័ណ ​​ដែល​ឈរ​ឈ្មោះ​​​ជា​​បេក្ខ​​​ជ​ន​​​ក្នុ​ង​កា​រ​​បោះ​ឆ្នោត​​សម្រាប់​​គ​ណ​​បក្ស​​សង្គ្រោះ​​ជាតិ​​​នៅ​ក្នុ​ង​​ខេត្ត​​ប៉ៃ​លិន​បា​ន​មា​ន​​ប្រសាស​ន៍​ថា “ ខ្ញុំ​​មា​ន​​​ភ័ស្តុតា​ង​​ជាក់​ស្តែង​​បញ្ជាក់​​ថា​ ​លោក​នា​យ​ក​រដ្ឋ​មន្ត្រី ហ៊ុន សែន ​​ជា​មនុស្ស​​​ដែល​បា​ន​ជួ​យ​ក្លែ​ង​បន្លំ​ឯក​សារ​​ជ​ន​ចំ​ណាក​ស្រុ​ក​វៀត​ណាម​​ឲ្យ​ទទួល​​បា​ន​អត្ត​សញ្ញាណ​ប័ណ្ណ​ ជា​​ថ្នូ​រ​នឹង​សន្លឹក​ឆ្នោត​”។

​លោក​ សុភ័ណ ​មាន​ប្រ​សាស​ន៍​ថា​ ​ភ័ស្តុ​តា​ង​​​​​របស់​លោក​ រួ​ម​មា​ន​​ខ្សែ​អាត់​​ថត​សំឡេង​របស់​លោក​នា​​យក​រដ្ឋ​មន្ត្រី ហ៊ុន សែ​ន​ ​និង​ឯក​សារ។ ​លោក សុ​ភ័ណ ​ក៏​បា​ន​ធ្វើ​ពាក្យ​​បណ្តឹង​​មួ​យ​ទៀត​​​​ប្តឹង​​លោក ​ហ៊ុន សែន ​​ក្នុង​ឆ្នាំ​​២០១២ ​ដោ​យ​ចោទ​លោក​​ថា​​​ បាន​រៀប​ចំ​គម្រោង​សម្លាប់​​មនុស្ស​​ចំ​នួ​ន​​៣៥៣​នា​ក់​​ ដែល​បាន​ផ្អើល​​រត់​​ជាន់​គ្នា​នៅ​ស្ពាន​កោះ​​​ពេជ្រ​​ រាជ​​​​ធា​នីភ្នំ​ពេញ​​​​ក្នុង​ឆ្នាំ​២០១០​ ប៉ុន្តែ​​សាលា​​ដំ​បូ​ង​​រាជ​ធា​នី​​​បា​ន​ច្រាន​ចោល​ករណី​នេះ​។​​​​​​ មន្ត្រី​ខុទ្ទកា​ល័យ​លោក​​ ហ៊ុន សែ​ន ​មិន​អាច​​​ទាក់​​ទ​ង​បា​ន​​ទេ​​កា​ល​ពី​ម្សិល​មិញ​។

​លោក ​​​ផៃ ស៊ី​​ផា​ន អ្នក​នាំពាក្យ​នៅទីស្តី​កា​រ​​គ​ណៈ​​រដ្ឋ​មន្ត្រី​បា​ន​ហៅ​​​ពាក្យ​បណ្តឹង​នេះ​​ថា“ គ្មាន​​មូ​ល​ដ្ឋាន​” ​និ​ង​​បង្កើត​ឡើង​ដោយ
​ខ្លួន​ឯង​​ដើម្បី​​​ឲ្យមា​ន​កា​រ​​ទាក់​​ទាញ​កា​រ​​​ចាប់​អារម្មណ៍​​ចំ​ពោះ​លោក សួង សុភ័ណ មុន​ពេល​​​​បោះ​ឆ្នោត​៕

 ប្រែសម្រួល​ដោ​យ ចេវ ប៊ុននី​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស