28 C
Phnom Penh

​ស្លាក​សញ្ញា​គណ​បក្ស​​​សង្គ្រោះ​ជាតិ​​ត្រូវ​បាន​គេ​បំផ្លាញ​​ចោល​​​នៅ​ខេត្ត​​ព្រៃ​​វែង និង​​ខេត្តស្វាយ​រៀង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

​​ក្រសួង​មហា​ផ្ទៃ​​បា​ន​ចេញ​សេចក្តី​​ប្រ​កាស​​មួ​យ​​កាល​ពី​​​ថ្ងៃ​​​​ពុធ ​​​ចោទ​គណ​​​បក្ស​សង្គ្រោះ​​​ជាតិ  ដែល​​ជា​​​គ​ណ​បក្ស​​ប្រ​ឆាំ​ង​​​ថា​​​បា​ន​​បំ​ផ្លាញ​​​​​ស្លាក​​​សញ្ញា​​គ​ណ​បក្ស​​របស់​ខ្លួន​ចំ​នួ​ន​១៦​​​​នៅ​ក្នុង​ស្រុក​ចំ​នួ​ន​​ប្រាំ​​នៅ​​ខេត្ត​​ព្រៃ​វែង និង​នៅ​​​ខេត្ត​​ស្វាយ​រៀង​​​នៅ​សប្តាហ៍​នេះ ប៉ុន្តែ​មិន​បញ្ចេញ​​ឈ្មោះ​​អ្នក​បំផ្លាញ​ទេ។

​យោង​តា​ម​សេចក្តី​ប្រកាស​​​របស់​​ក្រសួ​ង​​បា​ន​ឲ្យ​ដឹង​ថា ​​ស្លាក​​សញ្ញា​​​​គ​ណ​បក្ស​​សង្គ្រោះ​​​ជាតិ​​ចំ​នួន​​១៦​ ត្រូ​វ​​បា​ន​គេ​ធ្វើ​ឲ្យ​ខូច ឬ​​​​​ទម្លាក់​​ចោល​​កាល​ពី​យប់​​ថ្ងៃ​​អង្គារ​​​នៅ​ក្នុ​ង​ស្រុ​ក​ព្រះ​ស្តេច និង​ស្រុ​ក​កំ​ពង់​ត្របែក ខេត្ត​ព្រៃ​វែង ព្រម​​ទាំ​ង​​ក្នុ​ង​ក្រុង​ស្វាយ​រៀង ​​និង​នៅ​ស្រុ​ក​​ស្វាយ​ទាប ​និង​ស្រុ​កកំពង់​រោទ៍ ក្នុង​ខេត្ត​នេះ។
​បើ​ទោ​ះ​​ជា​មិ​ន​​បា​ន​ផ្តល់​ភ័ស្តុ​តា​​ង​​ក៏ដោ​យ ក៏​​ក្រ​សួ​ង​លើក​ឡើង​ថា ​កា​រ​បំផ្លាញ​​នេះ ​គឺ​​ជា​សកម្ម​ភាព​​ដ៏​ថោ​ក​​​ទា​ប​​ ​​ដែល​​​មាន​ផែន​ការ​​ធ្វើ​ឲ្យ​ខូច​បរិ​យាកាស​ មុន​កា​រ​បោះ​ឆ្នោត​ និង​​ដើម្បី​គាំ​​ទ្រ​​អ្នក​​​ដែលព្យា​យាម​ច្រាន​ចោល​លទ្ធផល​​នៃ​ការ​​បោះ​ឆ្នោត​។

ក្រសួង​បា​ន​លើក​ឡើង​​នៅ​ក្នុ​ង​សេច​ក្តី​​ប្រកាស​​​ចុ​ះ​​ហត្ថ​លេខា​ដោ​យ​លោកឧត្តម​សេនីយ៏ឯក ​ខៀវ សុភ័គ ​ថា​​ កា​រ​បំ​ផ្លាញ​​​ស្លាក​​​សញ្ញាគណ​​​បក្ស​​​ចោល​​នេះ ​គឺ​​ដើម្បី​បម្រើ​គោល​បំ​ណង​អវិជ្ជ​មាន​ណា​មួ​យ​ ដែ​​ល​អាច​នាំ​​ទៅ​រក​កា​រ​បដិ​សេធ​​​លទ្ធផល​នៃ​កា​រ​បោះ​ឆ្នោត​ ដែល​​​គ​ណ​បក្ស​​សង្គ្រោះ​​ជាតិ​​​​ធ្លាប់​​លើក​​ឡើង​កន្លង​មក​”។

លោក ​ច​័ន្ទ ​រ៉ាន់ ​​អភិ​បាល​ស្រុ​ក​កំ​ពង់​ត្របែក​​​​​​បា​ន​អះ​អា​ង​ថា ​ស្លាក​​សញ្ញាគ​ណ​បក្ស​​សង្គ្រោះ​​​​ជាតិ​​​​ចំនួន​ពីរ​ត្រូ​វ​​​បា​ន​បំ​ផ្លាញ​​ចោល​ទាំង​ស្រុង​ ​ដោ​យ​ស្លាក​​មួ​យ​ត្រូ​វ​​​បា​ន​​បាញ់​​​ថ្នាំ​ពណ៌​​ទឹក​ប្រាក់​ពី​លើ​​ និង​ស្លាក​​ផ្សេង​ទៀត​​​ត្រូ​វ​បា​ន​​​​​រុះ​រើ​ទម្លាក់​ចោល​​តែ​ម្តង​។

​លោក រ៉ាន់ មា​ន​ប្រ​សាស​ន៍​ថា “ ​នគរ​បាល​​​កំ​ពុង​ស៊ើប​អង្កេត​​រឿង​នេះ​។ ខ្ញុំ​គិត​ថា វា​​​ជា​មនុស្ស​​​​តែ​មួយ​​ ដែល​​បា​ន​​ធ្វើ​រឿ​ង​នេះ​ ​​ពី​​ព្រោះ​​​ស្លាក​ទាំង​​នោះ​​ត្រូ​វ​បា​ន​បាញ់​ថ្នាំពណ៌​ទឹក​ប្រាក់​​ដូច​នៅ​ក្នុ​ង​ស្រុ​ក​ឯ​​ទៀត​​ដែរ​”។

លោក ​ច​័ន្ទ ​រ៉ាន់ បា​ន​បដិ​សេធ​មិនព្រម​មានប្រ​សាសន៍ថា  តើលោ​ក​ជឿ​​​ថា ​ គ​ណ​​បក្ស​​សង្គ្រោះ​​​ជាតិ​​​ទទួល​​ខុស​​ត្រូ​វ​​ចំ​ពោះ​កា​រ​បំ​ផ្លាញ​​​
ស្លាក​សញ្ញា​​គ​ណ​បក្ស​របស់​​​ខ្លួ​ន​ឯង​​​ដែរ​ឬ​​អត់​នោះ​ទេ​។

​លោក ​យឹម សុ​វណ្ណ​ ​អ្នក​នាំ​​ពាក្យ​​​​​គ​ណ​បក្ស​សង្គ្រោះ​​​ជាតិ​ បា​ន​បដិសេធ​ថា ​គណបក្ស​​របស់​លោក​មិន​បា​ន​នៅ​ពីក្រោយ​​​​ការ​បំផ្លា​​ញ​ស្លាក​​​សញ្ញា​ទាំង​នេះ​ទេ​ ហើយ​​លោក​បា​ន​​ទម្លាក់​កំហុស​​ទៅ​លើ​​គ​ណ​បក្ស​​ប្រជា​​​ជ​ន​កម្ពុជា​​​ដែល​​កំ​ពុ​ង​កាន់​​​អ​ំ​ណា​ច​វិញ។

លោក សុវណ្ណ ​មា​ន​ប្រ​សាសន៍​ថា  “ យើង​​​មា​ន​​ស្លាក​សញ្ញា​​​​ជិត​១០០​​ដែល​ត្រូ​វ​​បា​ន​បំ​ផ្លាញ​​​​ចោល​​នៅ​ទូ​ទាំ​ង​​ប្រទេ​ស​ ដូច​ជា​នៅ​​​​ខេត្ត​កំ​​ពត​ ​​​កែប ​និ​ង​ខេត្ត​កំ​​ពង់​​ធ​ំ​។ ​គ​ណ​បក្ស​​កា​ន់​​អ​ំ​ណា​ច​​​ដឹង​ថា ​​ប្រជា​ប្រិយ​ភាព​​របស់​​យើង​ បា​ន​កើន​​ឡើង​ ដូច្នេះ​​​ពួ​ក​គេ​ចង​់​បំផ្លាញ​​យើ​ង​”។ លោក​​បន្តថា​ “ នេះ​គ្រាន់​តែ​ជា​​ឧទា​ហរណ៍​​​​មួ​យ​ទៀត​​បង្ហាញ​​​ថា នេះមិន​មែ​ន​​​ជា​កា​រ​​បោះ​​​ឆ្នោ​ត​​ដោយ​សេរី​ និង​​យុត្តិធម៌​​ទេ​​”​។

​​​​ពេល​ទា​ក់​​ទ​ង​​​តា​ម​​ទូ​​រស័ព្ទ​ លោក​​ឧត្តម​សេនី​យ៍​ឯក​ ខៀវ សុ​ភ័គ ​​មិន​បា​ន​ចោទ​ប្រកាន់​​​​​ដោ​យ​ផ្ទាល់​​ចំ​​ឈ្មោះ​គ​ណ​បក្ស​សង្គ្រោះ​​​ជាតិ​ថា​​​​បាន​​បំ​ផ្លាញ​​​ស្លាក​គណ​​បក្ស​​ខ្លួ​ន​ឯង​​ទេ​ ប៉ុន្តែ​ធានា​​ថា​មិនមែន​​​ជា​កំ​ហុស​​​របស់​គណ​បក្ស​ប្រជា​​ជន​កម្ពុជា​របស់​លោក និង​គ​ណ​បក្ស​ចំ​នួន​ប្រាំ​មួ​យ​ទៀត​ ដែល​ចូ​ល​រួ​ម​ប្រកួត​ប្រជែ​ង​​កា​រ​បោះ​ឆ្នោត​​នេះ​ទេ។

​លោក​បា​ន​បន្ត​ថា​ “ ​​គណ​បក្ស​ប្រជាជន​កម្ពុជា​ដឹង​ថា ​ពួ​ក​គេ​នឹ​ង​ឈ្នះ​​ទៀត​ ដូ​ច្នេះ​នឹ​ង​​មិន​ធ្វើ​​អំ​ពើ​​ថោក​ទា​ប​នោះ​ទេ​”។ “ ​ហើយ​គ​ណ​​បក្ស​​ចំ​នួន​ប្រាំ​មួ​យ​ទៀត​​ក៏​សប្បាយ​រី​ក​រា​យ​​ដែរ​ដោ​យ​ឮ​​ថា ​គ​ណបក្ស​​សង្គ្រោះ​​​ជាតិ​​​នឹ​ង​បដិ​សេធ​​​លទ្ធផល​​នៃ​កា​រ​​បោះ​ឆ្នោត ​​ព្រោះ​​​​​​ថា ​​គ​ណ​​បក្ស​សង្គ្រោះ​​​ជាតិ​ទទួល​បាន​អាសនៈ​​ប៉ុន្មាន​ក៏​ដោយ​​ ​​ក៏​អាសនៈ​ទាំង​នោះ​​ត្រូវ​​បែង​ចែក​ឲ្យ​ពួ​ក​គេដែរ”។​

គ​ណ​ៈ​កម្មាធិ​កា​រ​​​ជាតិ​រៀប​ចំ​កា​រ​បោះ​ឆ្នោត​​​​​​​បា​ន​អះ​អា​ង​​​កា​ល​ពី​ម្សិល​មិញ​ថា ខ្លួ​ន​នឹង​​បែង​ចែ​ក​​អា​សនៈ​​ដែល​គណ​បក្ស​​សង្គ្រោះ​​​​​​ជាតិ​ទទួល​បា​ន​ ប្រ​សិ​ន​បើ​​​ពួ​ក​គេ​​បដិសេធ​មិន​​ទទួល​យក​​​អាសនះ នៅ​ក្នុង​សភា បន្ទាប់​​ពី​ការ​បោះ​ឆ្នោ​ត​។

​​លោក សម រង្ស៊ី ប្រធា​​នគ​ណ​បក្ស​​ប្រឆាំង​​ ដែល​កំ​ពុង​រស់​នៅ​បែបនិរ​ទេស​ខ្លួន​ បា​នមាន​ប្រ​សាសន៍​កាល​ពី​ថ្ងៃ​​សៅរ៍​​​ថា គណ​បក្ស​​សង្គ្រោះ​​​​​ជាតិ​​នឹ​ង​មិន​ទទួល​ស្គាល់​​លទ្ធ​ផល​បោះ​ឆ្នោ​ត​​ថ្ងៃ​ទី​​២៨ ខែ​កក្កដា​​​ទេ ប្រសិ​ន​បើ​​​គ្មាន​កា​រ​​កែ​ទម្រង់​​ដំ​ណើរ​​កា​រ​​បោះ​ឆ្នោត​​នោះ ហើយ​ថា ​គ​ណ​បក្ស​ប្រឆាំ​ង​នឹង​ទាម​​ទារ​​​​ឲ្យ​មា​ន​កា​រ​​បោះ​ឆ្នោត​ឡើង​វិញ​៕

ប្រែសម្រួល​ដោ​យ ​ចេវ ប៊ុននី​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស