28 C
Phnom Penh

ចោទ​ប្រកាន់​បុរស​​​បី​​​នាក់​​​ពី​​​បទ​​​បង្ខាំង​​​មនុស្សធ្វើ​​​ទារុណកម្ម និង​​​វាយ​​​ដំដោយ​​​ខុស​​​ច្បាប់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​​​ពី​​​ម្សិល​​​មិញ សាលា​​​ដំបូង​​​ខេត្ត​​​ព្រះ​សីហនុ ចោទ​​​ប្រកាន់​​​បុរស​​​ជន​​​ជាតិ​​​អ៊ុយ​ក្រែន​​​​​ពីរ​​​នាក់ និង​​​បុរស​ជន​​​ជាតិ​​​រុស្ស៊ីម្នាក់​​​ពី បទចាប់​​​បង្ខាំង​​​​​​​​​ ធ្វើ​​​ទារុណ​​​កម្ម និង​​​វាយ​​​ដំ​​​​​​បុរស​​​ជន​​​ជាតិ​​​ខ្មែរ​​​ម្នាក់​​​ដោយ​​​ខុស​​​ច្បាប់ ខណៈពេល​​​​​​សេចក្ដី​​​លម្អិត​​​ថ្មី​​​នៅ​​​ក្នុង​​​ករណី​​​ដ៏​​​គួរ​​​ឲ្យ​​​ភ័យ​​​ខ្លាច​​​នេះ ​បាន​​​កើត​​​មាន​​​ឡើង​​​នោះ ។

បុរស​​​ជន​​​ជាតិ​​​អ៊ុយ​​​ក្រែន​​​ឈ្មោះ ​វ៉ាឌីម​សាន់​​ដាខូវ​​​ (Vadym Sundakov) អាយុ​​​៣៣ឆ្នាំ ​​​គ្រុយ​​​តាខូវ​​​ អា​​​ណាតូលី ​​​(Krutakov Anatolii)​អាយុ​​​២៦ឆ្នាំ​​​​​​ និង​​​ជនជាតិ​​រុស្សុី​​​​ ឈ្មោះ ​អេឡិច​​សាន់ឌ័រ ​គូលីខូវ (Alexander Kulikov) អាយុ​​​២៥​ឆ្នាំ​​​ ត្រូវបាន​​​ចាប់​​​ខ្លួន​​​កាលពី​​ថ្ងៃ​​​អង្គារ បន្ទាប់​​​ពី ម៉ម រិទ្ធី ​​​ត្រូវ​​​បាន​​​ចង​​​ ធ្វើ​​​ទារុណកម្ម និង​​​ដាក់​​​ច្រវាក់​​​ក​​​ចង​​​ភ្ជាប់​​​ទៅ​​​បង្គោល​​​ដង​​​​​​ទង់ជាតិ​​​មួយ។នគរបា​​​ល​​​បាន​​​ឲ្យ​​​ដឹង​​​ថា គាត់​​​ត្រូវ​​​បាន​​​គេ​​​ធ្វើ​​​ទារុណ​​​កម្ម និង​​​កាត់មេដៃ​​​ស្ដាំ​​​របស់​​​គាត់ ​បន្ទាប់​​​ពីលួច​​​ទូរស័ព្ទ​​​ដៃមួយ​​​គ្រឿង ក្នុង​​​ចំណោម​​​ទូរស័ព្ទ​​​ផ្សេង​​​ៗ​​​ទៀត​​​របស់​​​បុរស​​​ទាំង​​​បី​​​​​​នាក់​​​នេះ ដែល​​​មាន​​​តម្លៃ​​​១០​​​ដុល្លារ​​​។

លោកវរសេនីយ៍ទោ ម៉ែន វណ្ណី នាយ​​​ការិយាល័យ​​​ព្រហ្មទណ្ឌកម្រិត​​​ស្រា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ល​​​ខេត្ត​​​​​ថ្លែង​ថា “ សាលា​​​ដំបូង​​​ខេត្ត​​​ព្រះ​​​សីហនុ​​​ បាន​​​ចោទ​​​ប្រកាន់​​​បុរស​​​ទាំង​​​បី​នាក់​​​​នេះ​​​ពី​​​បទ​​​បង្ខាំង​​​មនុស្ស​​​​​​ និង​​​ធ្វើ​​​ទារុណកម្ម​​​ និង​​​វាយ​​​ដំ​​​រាងកាយ​​​ជនរង​​​គ្រោះ​​​នេះ​​​ដោយ​​​ខុស​​​ច្បាប់”។ មន្ត្រី​​​សាលាដំបូង​​​ខេត្ត​​​មិនអាច​​​ទាក់​​​ទង​​​សុំ​​​ធ្វើ​​​អត្ថាធិប្បាយ​​​បាន​​​ទេ។

យោងតាម​​​លោក​​​វរសេនីយ៍ទោ ម៉ែន​​​ វណ្ណី ​បាន​​​ឲ្យដឹង​​​ថា ជនរងគ្រោះនេះ​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​កាល​​​ពីយប់​​​ថ្ងៃច័ន្ទ​​​ នៅ​​​ម៉ោង​​​ប្រហែល​​​៩​យប់​​​ ដែលប៉ុនប៉ង​​​​​​លួច​​​ចូល​​​ផ្ទះរបស់​​​ សាន់​​​ដាខូវ ​ដើម្បី​​​លួច​​​ទូរស័ព្ទ​​​ដៃ​​​របស់​​​គាត់​​​។ បន្ទាប់​​​មក​​​បុរស​​​ទាំង​​​បីនាក់​​​នេះ​​​បាន​​​ចងដៃនិង​​​ជើង​​​របស់​​​​គាត់​​​ហើយ​​បាន​ព្យួរ​​​ជើងឡើងលើ​​​​​​ និង​បាន​​​ចាប់​​​ផ្តើម​​​ធ្វើ​​​ទារុណកម្មគាត់​​​។

លោកវរសេនីយ៍ទោ ម៉ែន វណ្ណី​​ បាន​​​ថ្លែង​ថា “ លោក សាន់​​​ដាខូវ និងគូកន​​​របស់គាត់​​​បាន​​​​​កាត់មេដៃ​​​ស្តាំ​​​របស់ ​​​​​​ម៉ម រិទ្ធី និ​​ង​បាន​​​កាន់​​​មេដៃ​​​នេះ​​​បង្ហាញ​​​គាត់​​​មួយ​រយៈ​ពេល ​​​​ហើយ​​​បន្ទាប់មក​​​ពួកគេ​​​បាន​​​ហៅ​​​ឆ្មា​​​របស់​​​ពួក​គេ​​​​ឲ្យ​​​ស៊ី​​​មេដៃ​​​នេះ​​​។ ​លោក ​សាន់ដាខូវ ​​​បាន​សារ​​​​ភាព​​​​​​ថា​​​​គាត់​​​បាន​​​ចោល​​​មេដៃ​​​នេះ​​​​​ទៅក្នុង​​​ស្មៅ​​​”។

បន្ទាប់​​​ពី​​​កាត់​​​មេដៃ​​​របស់​​​គាត់​​​ អ្នក​​​ធ្វើ​​​ទារុណ​​កម្ម​​​ទាំង​​​បីនាក់នេះ​​​បា​​​នយកកាវ​​​ស្អិត​​​ខ្លាំង​​​មក​​​លាប​​​​​​លើ​​​បាត​​​ដៃ​​​របស់​​​ជនរង​​​គ្រោះ​​​នេះ​​​ឲ្យ​​​ក្ដាប់​​​ជាប់​​​។ ខណៈ​​​ពេល ​​ម៉ម រិទ្ធី​​​ ចាប់​​​ផ្តើម​​​ស្រែក​​ហៅ​​​គេជួយ ​​​បុរស​​​ទាំង​​​បីនាក់​​​នេះ​​​បាន​​​យក​​​ដំបង​​​ជ័រ​​​​​​វាយ​​​គាត់​​​។

លោកវរសេនីយ៍ទោ ម៉ែន វណ្ណី​​​ បាន​​​មាន​​​ប្រសាសន៍ថា “ នៅ​​​ពេល​​​ព្រឹក​​​បុរស​​​ទាំង​​​បី​នាក់នេះ​​​បាន​​​យក​​​ច្រវាក់​​​មួយ​​​ខ្សែ​​​ ហើយ​​​ចង​​​ករបស់​​​គាត់​​​ ហើយ​​​ពួកគេ​​​បាន​​​ដាក់​​​ ម៉ម​​​ រិទ្ធី​​​នៅលើផ្ទាំង​​​ថ្ម​​​ធំមួយ​​​។ លោកមាន​​​​​ប្រសាសន៍​​​បន្ថែមថា ច្រវាក់នេះ​​​ត្រូវ​​​បាន​​​ចងភ្ជាប់​​​ទៅ​​​នឹង​​​បង្គោល​​​ទង់ជាតិ​​​មួយ​​​នៅ​​​ក្នុង​​​សង្កាត់​​​លេខ៣ ទី​​​ដែលអ្នក​​​ស្រុកបាន​​​ប្រទះ​​​ឃើញ​​​គាត់ ហើយ​​​​​​បាន​​​ប្ដឹង​​​នគរបាល។

លោក វរសេនីយ៍ទោ ម៉ែនវណ្ណី ​​បាន​​​មាន​​​ប្រសាសន៍ថា “ យើងបាន​​​បញ្ជូន​​​ពួកគេ​​​ទៅ​​​តុលាការ​​​ជាមួយនឹង​​​សម្ភារធ្វើ​​​ទារុណ​​​កម្ម​​​ និង​​​ប្រដាប់​​​កាត់​​​ដែក​​​ដែល​​​ពួកគេ​​​ប្រើ​​​ដើម្បី​កាត់​មេដៃ​​​ស្តាំ​​​របស់​​​ ម៉ម រិទ្ធី ដែលយើងនៅ​​​​​​មិន​ទាន់​​​រកឃើញ​​​នៅ​​​ឡើយ​​​នោះ”។

លោកវេជ្ជ​​​បណ្ឌិត ស៊ែ ជូសិទ្ធិ​​​ចុត​​​ អនុ​​​ប្រធាន​​​​​មន្ទីរ​​​ពេទ្យ​​​បង្អែកខេត្ត​​ព្រះ​​​សីហនុ​​​ បាន​​​មាន​​​ប្រសាសន៍ថា ជនរងគ្រោះ​​​នេះ​​​បាន​​​ដឹង​​​ខ្លួន​​​ឡើងវិញ​​​ហើយនៅ​​​មន្ទីរ​​​ពេទ្យ​​​បង្អែក​​​ខេត្ត​​​ទី​ដែល​គាត់​​​ស្ថិត​​​ក្នុង​​​ស្ថានភាព​​​ធ្ងន់ធ្ងរ​​​នៅ​​​ឡើយ៕

ប្រែសម្រួលដោយ ស៊ុំ សុខភុំ

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស