30 C
Phnom Penh

គណៈកម្មាធិការ​​​បេតិកភណ្ឌ​​​ពិភពលោក​​​បន្ថែម​​​ទី​​​តាំង​​​ថ្មី​​​ៗចូល​​​ក្នុង​​​បញ្ជី​​​បេតិកភណ្ឌ​​​ពិភពលោក

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​​​ពី​​​ថ្ងៃ​​​សុក្រ គណៈកម្មាធិការ​​​បេតិក​ភណ្ឌ​​​ពិភពលោក បាន​​​បន្ថែម​​​​​​ទី​​​តាំង​​​ធម្ម​ជាតិ និង​ប្រវត្តិសាស្ត្រនៅ​​ប្រទេស​​​មួយ​​​ចំនួន ដែល​​​រួម​​​មានប្រទេស​​​ចិន អុីតាលី និង​​​ប្រទេស​​​មិុក​សិុក ចូលក្នុង​​​បញ្ជី​​​បេតិកភណ្ឌ​​​ពិភពលោកដ៏​​​ល្បី​​​របស់​​​ខ្លួន ប៉ុន្តែ​​​ មាន​​​ការខក​​​ចិត្ត​​​​​​ដោយ​សារ​ការ​​​ចុះ​​​បញ្ជី​​​ទី​​​តាំង​​​ផ្សេង​​​ៗ​​​ទៀត ត្រូវ​​​បាន​​​ពន្យារ​​​ពេល​​​។

​មុន​ពេល​​​​រំឭក​​​​​​ដល់​​​ប្រទេស​​​​​​ផ្សេង​​​ទៀត​​​អំពី​​​ការងារ​​​​​​នៅ​​​ពី​​​ក្រោយ​​​ការ​​​ចុះ​​​បញ្ជី​​​បែប​នេះ​លោក ម៉ូរីហ្សុីអូ ស័ររ៉ា (Maurizio Serra) ឯក​អគ្គ​រដ្ឋ​​​ទូត​​​​​​អុីតាលី ប្រចាំ​​​នៅ​​​អង្គការ​​​យូណេស្កូ ​​​មាន​​​ប្រសាសន៍​​​ថា “ យើង​​​មាន​​​ការ​​​រីក​រាយ​ណាស់​ និង​​​​សូម​​​​អរគុណ​​​ដល់​អស់​លោក​ លោក​​​​​ស្រី​ទាំង​អស់​ចំពោះ​ការ​​​​សម្រេច​ចុះ​បញ្ជី​ឧទ្យាន​​​ជាតិ​ភ្នំអេតនា​​​(Mount Etna)ក្នុង​​​បញ្ជី​​​បេតិក​ភណ្ឌ​​​​ពិភព​​​លោក​​​” ។

លោក ស័ររ៉ា ​​​​​មាន​​​ប្រសាសន៍​​​ថា “ ការ​​​ចុះ​​​បញ្ជី​​​នេះ គឺជា​​​លទ្ធផល​​​នៃ​​​ការងារ​​​ជា​​​ច្រើន​​​ឆ្នាំ “ និង​​​កិច្ច​​​ប្រជុំ​​​ជា​​​ច្រើន​​​​​​រវាង​​​មន្ត្រី​ឧទ្យាន ​អាជ្ញាធរ​​​ និង​​​អ្នកជំនាញ​​​បរិស្ថាន”។

រដ្ឋាភិបាល​​​នានាបាន​​​ប្រគល់​​​ផែនការ​​​ជា​​​ច្រើន ដែល​​​រួម​​​មាន​​​ការ​​​វាយ​​​តម្លៃ​​​អំពី​​​ស្ថាន​ភាព​នា​​​ពេល​​​បច្ចុប្បន្ន​​​​របស់​​​ទីតាំង​ប្រវត្តិ​សាស្ត្រ​​​​របស់​​​ទីតាំង និង​​​ការ​​​ធ្វើផែន​​​ការគ្រប់គ្រង​​​នា​ពេល​​​អនាគត​​​​ដើម្បី​ឲ្យ​គណៈកម្មាធិការ​​​​របស់​យូណេស្កូ​ពិចារណា។​​​រដ្ឋាភិបាល​​​ក៏​ត្រូវ​​​​​​តែ​​​បង្ហាញ​ឲ្យ​​​ឃើញ​​​ផង​​​ដែរថា ទី​​​តាំង​​​នោះ​ មិន​ថាជា​ទី​តាំង​​​​ធម្មជាតិឬ​ប្រវត្តិសាស្ត្រ​នោះទេ គឺ​​​​​ត្រូវ​តែ​ “ មាន​​​​តម្លៃ​ជា​​​សកល” និង​​​​បំពេញ​​​​គ្រប់​លក្ខ​​​​ខណ្ឌ​​​ជ្រើស​​​រើស​​​ទាំង​​​អស់ ​ដូចជា ​តំណាង​​​​​​ឲ្យ​​ “ ស្នាដៃ​បិុន​ប្រសប់​​​​របស់​​​មនុស្ស​​​​​​​​​” ឬ​​​ក៏​​​​​ទី​តាំង​ធម្មជាតិ​​​ដ៏​​​មាន​​​សារៈសំខាន់​​​សម្រាប់​​ជីវចម្រុះ​​​។
អំឡុង​​​ពេល​​​កិច្ច​​​ប្រជុំ​​​រយៈពេល​​​១១​​​ថ្ងៃ​​​ដែល​​​បាន​​​ចាប់​​​ផ្តើម​​​កាលពី​​​ថ្ងៃច័ន្ទ ទីតាំង​​​ជា​​ច្រើន​​​ត្រូវ​​​បាន​​​ពិភាក្សា ប៉ុន្តែ មិន​​​ត្រូវ​​​បាន​​​ចុះ​​​បញ្ជី​​​ដូចជា ឧទ្យានជាតិ​​ភ្នំហិមពាន្ត​​​ (Great Himalaya National Park) របស់​​​ប្រទេស​​​ឥណ្ឌា​​​ជាដើម។​ដោយ​មាន​ជម្លោះ​​​​ព្រំដែន ជាមួយ​​​បណ្តា​​​ប្រទេស​​​ជិត​​​ខាង​​​​ សមាជិក​​​គណៈ​កម្មា​ធិ​ការ​​​បាន​​​កត់​​សម្គាល់​​​ថា កា​​រចុះ​​​បញ្ជី​​​ឧទ្យាន​នេះ​​​​ គឺ​​​មាន​​​លក្ខណៈ​​​មិន​​​គ្រប់​​​គ្រាន់​​​។

ឧទ្យានជាតិ​​​ភ្នំហិមពាន្ត នឹង​​​ត្រូវ​​​ពិភាក្សា​​​ម្តង​​​ទៀត​​​នៅ​​​ឆ្នាំ​​​ក្រោយ​​​ ជាមួយ​​​នឹង​​​ប្រាសាទ​សម្បូរ​ព្រៃគុហ៍នៅ​​​ក្នុង​​​ខេត្ត​​​កំពង់​​​ធំ​​​ ជា​​​រាជ​ធានី​​​នៅ​​​សតវត្សរ៍​​​ទី៧ នៅ​​​រាជាណាចក្រ​​​ចេនឡា​​​ដែល​​​ប្រទេស​​​កម្ពុជា​​​សង្ឃឹម​​​ថា នឹង​​​បាន​​​ចុះ​​​បញ្ជី​​​បេតិកភណ្ឌ​​​​ពិភព​លោក​។

លោក ហាប់ ទូច ​ប្រធាន​នាយក​​​ដ្ឋាន​​បេតិក​ភណ្ឌ​​​វប្បធម៌​​​​នៃ​ក្រសួង​​​វប្បធម៌​​​​មាន​​​ប្រសាសន៍​​​ថា ប្រសិន​​​បើ​​​ការ​​​ចុះ​​​បញ្ជីនេះ​​​បាន​​ទទួល​​​ជោគ​​​ជ័យ​​​មែន​​​នោះ ប្រាសាទ​​​សម្បូរ​​​ព្រៃគុហ៍ នឹង​​​ក្លាយ​​​ជា​​​ប្រាសាទ​​​ទី៣​​​របស់​​​ប្រទេស​​​​កម្ពុជា​​​នៅ​​​លើ​​​បញ្ជី​​​នេះ​​​ បន្ទាប់​​​ពី​​​ប្រាសាទ​​​អង្គរវត្ត​​​និង​​​ប្រាសាទ​​​ព្រះ​​​វិហារ​​​។
លោក ហាប់ ទូច ​​​បាន​​​មាន​​​ប្រសាសន៍​​​បន្ថែម​​​ថា “ វា​​​ជាការ​​​លំបាក​​​ ហើយ​មាន​​​ការ​​​ងារ​​​យ៉ាង​​​ច្រើនដែល​ត្រូវ​ធ្វើ​។ យើង​​​ត្រូវ​​​មាន​​​ការ​​​ជឿជាក់​​​អំពី​ភាព​ពិត ការ​​​គ្រប់​​​គ្រង​​​ទីតាំង​​​នេះ​នាពេល​អនាគត។​​​អ្វី​​​ៗទាំង​​​អស់​​​ត្រូវ​​​តែ​​​​ដោះ​ស្រាយ​ និង​​​មាន​​​តម្រូវការ​​​ផ្សេងៗ​​​ជាច្រើន​​​”៕

    សម្រួលដោយ ស៊ុំ សុខភុំ

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស