31 C
Phnom Penh

សាលា​​​ឧទ្ធរណ៍​​​សម្រេច​​​តម្កល់​ទោស​​​ជាប់​ពន្ធនាគារ​​​១២​​​ឆ្នាំ​របស់​អតីត​​​មន្ត្រី​​​នគរបាលសង្កាត់​​​​ម្នាក់​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​​​ពី​​​​​​ម្សិល​​​មិញ សាលាឧទ្ធរណ៍បាន​​​តម្កល់​​​​​ទោស​​​ជាប់​​​ពន្ធនាគារ​​​រយៈ​​​ពេល​​​១២​​​ឆ្នាំ​របស់​​​​អតីត​​​មន្ត្រី​​​នគរ​​​បាល​​​សង្កាត់​​​មួយរូប​ដែល​​​បាន​​​ធ្វើ​​​ឃាត​​​បុរស​​​ពីរ​​​នាក់​​​ និងធ្វើ​​​ឲ្យ​​​មនុស្ស​​​បី​​​នាក់​​​ផ្សេង​​​ទៀត​​​រង​​​របួស អំឡុង​​​ពេល​មាន​ការ​ឈ្លោះ​​​ប្រកែក​​​គ្នា​​​មួយ​​​កាល​​​ពីឆ្នាំ​​​២០១០។​​​

កាល​​​ពី ថ្ងៃ​​​ទី១​​​ខែ​​​កក្កដា​​​ឆ្នាំ​​​២០១១ ​សាលា​ដំបូង​​​រាជ​​​ធានី បាន​​​​ផ្តន្ទា​ទោស​​​លោក​​​ មាស ​វង្សសានាត​ មន្ត្រី​​​នគរបាល​​​សង្កាត់​​​ឃ្មួញ ខណ្ឌ​​​សែន​​​សុខ ឲ្យ​​​ជាប់​​​ពន្ធនាគារ​​​រយៈពេល​​​១២​​​ឆ្នាំ បន្ទាប់​​​ពីគាត់បាន​​យក​​​កាំភ្លើង​អាកា​៤៧ ​មួយ​​​ដើម បាញ់​​​​​រះ​លើ​​មនុស្ស​​​បួន​​​នាក់ ដោយ​​​បណ្ដាល​​​ឲ្យ​​​ពីរ​​​នាក់​​​ស្លាប់ នៅ​​​សង្កាត់​​​ភ្នំពេញ​​​ថ្មី​​​​​​កាល​​​ពី​​​ខែ​​​កក្កដា​​​ ឆ្នាំ​​​២០១០។

លោក ឃុន លាង​ម៉េង ប្រធាន​​​ចៅ​​​ក្រម​​​ជំនុំជម្រះ​បាន​​​អានសាល​​​ដីកា​​​​​​ថា “ សាលា​ឧទ្ទរណ៍ បាន​​​សម្រេច​​​តម្កល់​​​​សាល​​​ក្រម​​​របស់​​​សាលា​​​ដំបូង​​​រាជ​​​ធានី​​​ភ្នំពេញ”។
អំឡុង​​​ពេល​​​​បើក​សវនាការ​​​កាល​​​ពី​​​ម្សិល​​​មិញ លោក​​​ មាស​​​ វង្សសានាត​ បាន​​​និយាយ​​​ថា គាត់​​​មិន​​​ដែល​​​មាន​​​ចេតនា​​​សម្លាប់​​​អ្នក​​​​​​ណា​​​ម្នាក់​​​នោះ​​​ទេ ​​​ដោយ​​​អះអាង​​​ថា គាត់​​​បាន​​​បាញ់​​​ឡើង​​​លើ​​​​​​តែប៉ុណ្ណោះ ។ គាត់​​​បាន​​និយាយ​​​ថា “ ខ្ញុំ​​​បាញ់​​​ឡើង​​​លើ ​ប៉ុន្តែ ​ខ្ញុំមិន​​​ដឹង​​​ថា គ្រាប់​​​កាំភ្លើង​​​ធ្លាក់​​​ទៅ​​​ទី​​​ណា​​​នោះ​​​ទេ”។

លោក ខូវ ណារ៉ូ មេធាវី របស់​​​គាត់​​​បាន​​​មាន​​​ប្រសាស​​​ន៍ថា កូនក្ដី​​​របស់​​​លោក​​សង្ឃឹម​ថា​​សាលា​​​ឧទ្ធរណ៍​​​នឹង​​​កាត់​​​​បន្ថយ​ទោស ​​​និង​​​​​​ការ​​​ផ្ដល់​​​ប្រាក់​​​សំណង​​​ចំនួន​​​៨០​​​លាន​​​រៀល​នេះ។    លោក ខូវ ណារ៉ូ បាន​​​មាន​​​ប្រសាសន៍​​​ថា “ នៅ​​​ពេលនេះ កូន​​​ក្ដី​​​របស់​​​ខ្ញុំ​​​នឹង​​​​​​ប្ដឹង​​​ទៅ​​​​​​តុលាការ​​​កំពូលពី​​​ព្រោះ​​​សំណង​​​នេះ ​​​មាន​​​តម្លៃ​​​ខ្ពស់​​​​ខ្លាំង​ណាស់​  ហើយ​​​គាត់​​​មិន​​​អាច​​​សង​​​​បាន​​​ទេ”៕

ប្រែសម្រួលដោយ ស៊ុំ សុខភុំ

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស