30.1 C
Phnom Penh

សភា​ពាណិជ្ជកម្ម​អឺរ៉ុប​​បើ​ក​សមាជ​បោះឆ្នោត​ជ្រើស​តាំ​ង​សមាជិក​​ក្រុម​ប្រឹក្សាភិបាល​រប​ស់​ខ្លួន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

​កាលពីម្សិល​មិញ ​សភា​ពាណិជ្ជកម្ម​អឺរ៉​ុ​ប (Euro​pean​ Chamb​er of ​Comm​erce​) ហៅ​កាត់​ថា ​Euro​Cham ​បានបើ​កសាមាជ​ប្រចាំ​ឆ្នាំលើក​ដំបូងរ​បស់ខ្លួន​ ​នៅ​សណ្ឋាគា​រ​ សូហ្វីតែល ​(Sofitel Hotel​) ​ក្នុងរាជធានី​ភ្នំ​ពេញ។ ​នៅ​ក្នុង​សាមាជ​នេះ មានការ​បោះ​ឆ្នោត​ជ្រើ​ស​តាំង​ក្រុម​ប្រឹក្សាភិបាល​​​ ​ហើ​យ​សភា​ពាណិ​ជ្ជកម្ម​បារាំង និង​អាល្លឺម៉ង់ ​បាន​ប​ញ្ចូល​ខ្លួន​ទៅ​ ក្នុង​សភា​ពាណិជ្ជកម្មអឺរ៉ុប​ផ​ង ដើម្បី​បន្ត​បង្កើន​ផល​ប្រយោជន៍​របស់​ក្រុ​ម​ហ៊ុនអឺរ៉ុបនៅ​ប្រទេស​កម្ពុជា​។

​សភា​ពាណិជ្ជកម្មអឺរ៉ុប​នៅកម្ពុជា ​ត្រូ​វ​បាន​ស​ម្ពោធ​ដាក់​ឲ្យ​ដំណើរការ​ កាលពីខែ​មិថុនា​ឆ្នាំ​២០១១​ ​ដោយ​មាន​ការ​គាំទ្រ​ពី​ស្ថា​ប័ន​ស្ថាបនិក​បី​គឺ ក្រុម​ហ៊ុន Cham​bre de Comm​erce Fr​anco-Cam​bodgi​ene ​សមាគ​​ម​អាជីវកម្ម​អង់គ្លេស​​នៅកម្ពុជា (British Bu sin​ess A​ssociat​ion i​n Ca​mbodia​)​​ ​និង​អ​ង្គ​ការ​ Arb​eit​skreis De​utche ​Wirtcha​ft។​ទោះ​បីជាយ៉ាង​ ដោយចក្រភព​អង់គ្លេស ​មាន​ទំនាក់​ទំន​ងកាន់​តែដាច់​ឆ្ងាយ​​ ពី​​សហភាពអឺរ៉ុប ស​ភា​ពាណិជ្ជ​កម្ម​ចក្រ​ភព​អង់គ្លេស ​មិន​បាន​បោះ​ឆ្នោ​តគាំទ្រ​ការ​ច្របាច់​បញ្ចូល​គ្នា​ទៅក្នុង​សភាពាណិជ្ជក​ម្មអឺរ៉ុប​ទេ ក៏​ប៉ុន្តែ​​សមា​ជិករបស់សភា​ពាណិជ្ជកម្ម​នេះ ​នៅ​តែ​មាន​សេរី​ភាព​ ក្នុងការ​បោះឆ្នោត​តាម​របៀប​ឯកត្ត​បុគ្គល​​​ដដែល។

​លោក ដូមីនិក ​ខាត​ទ្រី​ (D​omin​ic Catr​y​) ដែល​ស្ថិត​ក្នុង​ចំណោម​សមាជិក​ស្ថាបនិ​ក​ទាំង​ប្រាំពីរ​នាក់​ នៅ​ក្នុង​សភា​ពាណិជ្ជកម្ម​បារាំង​ កាលពីឆ្នាំ​១៩៩៩ និង​ជាអ្នក​រៀប​ចំ​សមាជ​កាលពីម្សិលមិញ​នេះ ​បាន​មាន​ប្រសាសន៍ថា ​ “ អង់គ្លេស​មិនគាំទ្រ​គំនិត​ច្របាច់​បញ្ចូលគ្នា​នេះទេ ​ដើម្បី​រក្សា​ឯក​រាជភា​​ព​របស់ខ្លួន​”​។ លោក​ ខាត​​​​ទ្រី​ បាន​មាន​ប្រ​សាសន៍​បន្ថែម​ទៀត​ថា​ សភា​ពាណិជ្ជកម្ម​​ហូ​ឡង់​ ​និង​បែល​ហ្ស៉ីក ​ក៏ទំនង​ជា​​ត្រូវបាន​ច្របាច់​បញ្ចូល​​ទៅ​ក្នុង​សភា​ពាណិជ្ជកម្ម​អឺរ៉ុប​ ក្នុងពេល​អ​នាគត​ដ៏ខ្លីផង​ដែរ​។ ​គោល​បំណងសំខាន់​រ​បស់​សភា​ពាណិ​ជ្ជ​​កម្មអឺរ៉ុប​គឺ​ ដើម្បី​ពង្រឹង​ទំ​នាក់ទំនង​រវាង​រដ្ឋា​ភិបាល​ និង​ក្រុម​ហ៊ុន​អឺរ៉ុប​។ ​លោក ខាត​ទ្រី ​បាន​លើក​ឡើង​បន្ថែមទៀតថា ​ ក្នុ​ង​គោល​បំណង នេះ ​សភា​ពាណិជ្ជកម្ម​នេះ​ប្រ​ហែលជា​អាច​ធ្វើការងារ​​​បាន​ល្អជាង​មុន​ច្រើ​ន​។​

​លោក​បាន​មានប្រសាសន៍​បន្ថែម​ទៀ​ត​ថា “ ក្នុង​ពេល​អនាគត​ ​យើងគួរតែ​អាច​រៀប​ចំ​ឲ្យសមាជិក​របស់​យើង​ ធ្វើ​ការ​មាន​ប្រ​សិទ្ធ​ភាព​ជាងមុន​ និង​ធ្វើ​ការងារ​បាន​ច្រើ​ន​ជាង​មុន”។ លោក ខាត​ទ្រី បាន​លើកឡើ​ង​​បន្ថែម​ទៀត​ថា ​គណៈ​កម្មាធិការ​ផ្ទៃក្នុង​ជា​ច្រើន​នឹង​ផ្តល់​អនុសាសន៍​ ដើម្បី​ឲ្យ​មាន​ភាព​ល្អប្រសើរ​ជាង​មុន និង​ខិត​ខំធ្វើការ​សំ​ដៅ​ទៅរក​ការបង្កើត​សៀវ​ភៅស (ឯក​សា​រផ្លូវការ​​) របស់​សភា​ពាណិ​​​​ជ្ជកកម្ម​អឺរ៉ុប​។​នៅ​ក្នុង​សៀវ​ភៅ​នេះ ​មានសេចក្តីស​ង្ខេប​ជូន​រដ្ឋាភិបាល​កម្ពុជា​ អំពី​បញ្ហា​ចម្បង​ៗ​ដែ​ល​ប៉ះ​ពាល់​បរិយាកាស​អាជី​វ​​​​កម្ម​ ស​ម្រាប់​ក្រុម​ហ៊ុន​អឺរ៉ុប​នៅ​កម្ពុជា​។​

​លោក ដេវីដ ​ហាស្គែល ​(David Has​k​e​l​) ទីប្រឹក្សា​ផ្នែកច្បាប់​នៅក្រុម​ហ៊ុន​ច្បាប់​ ប៊ីអិន​ជី ​(BNG​) ​ដែលមានមូលដ្ឋាន​នៅ​ទី​ក្រុង​ភ្នំ​ពេញ​ ​និងជា​បេក្ខ​ជន​មួយ​រូប​ក្នុងចំ​ណោម​បេក្ខជន​សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើ​​ស​តាំង​កាលពី​ម្សិល​​មិញ​ ​បានថ្លែង​ថា “ តស៊ូមតិ​គឺជា​មុខងារ​សំខាន់​បំផុត​រប​ស់​សភា​ពាណិជ្ជ​កម្មអឺរ៉ុប​”​។​

លោក ដារ៉េន ​ហារីស ​(Dar​ren ​Harri​s​) ​នាយក​ប្រតិ​បត្តិការ​ក្រុម​ហ៊ុន​ Inn​ov8​ ជា​ក្រុម​ហ៊ុន​សេវាកម្ម​បណ្តុះ​បណ្តា​ល​ និង​ពិគ្រោះ​យោ​​បល់បាន​ថ្លែងថា ​គុណ​ប្រយោ​ជន៏​ធំមួយ ​ដែល​សភា​ពា​ណិជ្ជកម្ម​​​អឺរ៉ុប​អាច​ផ្តល់​ឲ្យ​ក្រុម​ហ៊ុន ​ដែ​ល​ធ្វើ​ប្រតិ​បត្តិ​ការអាជីវកម្ម​​ ក្នុងប្រទេស​ក​ម្ពុជា គឺ​សិទ្ធិ​អាទិភាព​ចំពោះ​ឱកាស​​ពាណិជ្ជ​កម្ម ​ដែលខ្លួន​អាចផ្តល់​ឲ្យ​សមា​ជិករបស់ខ្លួន​។​​

​លោក​បាន​មានប្រសាសន៍ថា “វាមិន​មែន​ជា​គំនិត​បក្ខពួក​និយម​ទេ​ ប៉ុន្តែ ​អាជីវ​​កម្ម​បរទេស​នៅ​ប្រទេស​កម្ពុជា ​ប្រៀប​ដូច​ជា​សហ​​​​ គម​ន៍​ជន​បរទេស ​ហើយ​សភា​ពា​ណិជ្ជកម្ម​អឺរ៉ុប​ ធ្វើ​ប្រតិ​បត្តិកា​រ​តាមរបៀប​​ “ ​អ្នក​កេះ​ខ្នង​របស់ខ្ញុំ ​ខ្ញុំ​នឹង​កេះខ្នង​របស់អ្នក​វិញ​”។ ក្នុង​សាមាជ​ប្រចាំឆ្នាំកាលពីម្សិល​មិ​ញ​ ​សមាជិក​១១៤​រូប​បាន​បោះឆ្នោត​ជ្រើ​ស​តាំង​អ្នកស្រី ប៉ុក​ ​ម៉ារីណា​ សហ​គ្រិន ​និង​ជាអត​ីត​អនុរដ្ឋ​លេខា​ធិការ​ក្រសួងការ​បរ​ទេស​ ​និងលោក ​ប៊ុន យូឌី ​នា​យក​គ្រ​ប់​ហ៊ុ​ន​​ ច្បាប់​ Bun & Association​។​

​ជន​បរទេស​ដែល​ត្រូវបាន​បោះឆ្នោ​ត​ជ្រើ​ស​តាំង​ជា​សមាជិក​ក្រុម​ប្រឹក្សាភិបាល​ក្នុ​ង​សភា​ពាណិជ្ជកម្មអឺរ៉ុប​ ​រួមមាន​ លោក​ ខា​ត​ទ្រី ​ដែល​ទទួល​បាន​៨៨​សំឡេង តាម​ពី​ក្រោយ​ដោយ​មិត្តរួម​ជាតិរបស់​លោក គឺ​លោក​ អេម៉ា​នូអែល​ ម៉េណា​តូ (Em​manuel) ប្រធាន​នាយក​​ប្រតិ​បត្តិ​ក្រុម​ហ៊ុន​អាកា​ស​ចរ​ណ៍​កម្ពុជា​(Camb​odia Air​ports)​ ​លោ​ក​ ដេវីដ ​ផារ៉ុត (Da​vid P​arrot​) មក​ពី​ធនា​គារ​ អេ​អិនហ្សិត​ រ៉ូយ៉ាល់ ​(ANZ ​Royal​)​ លោក ​អាឡិច​សា​នដ្រា ​ហឺ​បែល ​(Alexandra ​Herbal​) ​មក​ពីក្រុម​ហ៊ុន ទូវ​ រីណេ​ឡេ​ន​ (Tuv Rhi​ne​land​) ​និង​លោក ម៉ាទីន ​ដេ​សូ​តេល ​(Marti​n Des​autels​​) ​មកពី​ក្រុម​ហ៊ុន​ផ្តល់​សេវាកម្ម​ច្បាប់​ ​និង​ពន្ធដារ DFDL៕

ប្រែ​សម្រួល​ដោយ ​កង សុធា​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស