40.9 C
Phnom Penh

តុលា​ការ​​កោះហៅ​មេដឹក​នាំ​បក្ស​ប្រឆំាង​ជុំ​វិញ​​រឿង​ក្តី​បរិ​ហារ​កេរ្តិ៍

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សាលា​ដំ​បូ​ង​​​រាជ​ធា​​នី​ភ្នំ​ពេញ ​បា​ន​​ចេញ​​ដី​កា​កោះ​ហៅ​លោក កឹម សុខា ​មេ​ដឹក​នាំ​​គ​ណ​​បក្ស​​​ប្រ​ឆាំ​ងឲ្យ​ចូល​ខ្លួន​ដើម្បី​​ធ្វើការ​​សាក​សួ​រ​​នៅ​ចុ​ង​​សប្តាហ៍​នេះ​ ​អំ​ពី​កា​រ​​​​អះ​​អា​ងដែល​លោក​​​​​បា​ន​ធ្វើ​ឡើង​ថា ប្រទេ​ស​វៀត​ណា​ម​​​បា​ន​ប្រ​ឌិត​ឧក្រិដ្ឋកម្ម​​ប្រព្រឹត្ត​ឡើង​ដោ​យ​​ខ្មែ​រ​ក្រហម​​​នៅ​គុក​​​ទួល​ស្លែ​ង​។

​លោក យ៉ែ​ម បុញ្ញឫទ្ធិ អ្នក​នាំ​ពាក្យ​​​​​​គ​ណ​​​បក្ស​​​សង្គ្រោះ​​​ជាតិ​​​​មា​ន​ប្រ​សាស​​ន៍​​កា​ល​​​ពី​ម្សិល​​មិញ​​ថា មន្ត្រី​តុ​លា​ការ​​ម្នាក់​​​បា​ន​ព្យា​យាម​​​ប្រគល់​​ដីកា​​​កោះ​​​ឲ្យ​លោក​ កឹម សុ​ខា ​​ដែល​បច្ចុ​ប្បន្ន​កំពុង​​​ស្ថិត​នៅ​ក្នុង​ប្រទេ​ស​​អូស្ត្រាលី​ ដល់​ស្នាក់​កា​រ​​គណ​បក្ស​​សង្គ្រោះ​​ជាតិ​​​កា​ល​ពី​ថ្ងៃ​សុក្រ​ ប៉ុន្តែ​​​​មាន​​​ប្រ​​​សាសន៍​​​ថា ​សមាជិក​​​​គណ​​​បក្ស​​​​នេះបា​ន​​បដិ​សេធ​មិ​ន​ព្រម​​​ទទួល​ទេ។

លោកបាន​​​មាន​​​ប្រ​​​សាសន៍​​​​​សំដៅ​ដល់​ដើម​​​ចោទ​ម្នាក់​ក្នុ​ង​ចំ​ណោម​​ដើម​​ចោទ​​​​​ពាក់​​ព័ន្ធ​ក្នុ​ង​រឿង​​ក្តី​នេះថា “ តុ​លា​ការ​​បា​ន​ចេញ​​​ដីកា​​កោះ​​​​អញ្ជើ​ញ​​ឯក​​ឧត្តម កឹម សុខា ​ឲ្យ​​​បង្ហាញ​​​ខ្លួន​​​នៅ​​​តុ​លា​ការ​​​នៅ​ថ្ងៃ​​​ទី​២៧​ខែ​​មិថុនា។ វា​​ពាក់​ព័ន្ធ​​​​នឹ​ង​​​​ពាក្យ​​​បណ្តឹង​​របស់​​លោក ​ជុំ ម៉ី។ មន្ត្រី​​​​របស់​យើង​បា​ន​បដិ​សេធ​មិន​ទទួល​យក​ដីកា​​​នោះ​​​ទេ ​ពី​ព្រោះ​ឯក​ឧត្តម​​ប្រធាន ​[កឹម សុខា] មិន​បា​ន​ប្រាប់​ឲ្យយើង​ទទួលឡើយ។ពួ​ក​គេមិ​ន​ហ៊ាន​​ទទួល​យក​ទេ​ ​ពី​ព្រោះ​​វា​ជា​​ដី​កា​កោះ​​ផ្ទាល់​ខ្លួ​ន​​”។

​ដី​កា​កោះនេះ​ធ្វើ​ឡើង​​តែ​រយៈពេល​​​ជាង​​មួ​យ​ខែ​ប៉ុ​ណ្ណោះ មុន​ពេល​លោក កឹម សុខា ត្រូ​វ​ដឹក​នាំ​​​គ​ណ​បក្ស​​របស់​លោក​ប្រជែង​​​នឹង​គ​ណ​​បក្ស​ប្រ​​​ជា​ជន​កម្ពុជា​​​កាន់​​អំណាច​​នៅក្នុ​ង​កា​រ​បោះ​ឆ្នោត​​ជាតិ​​​ដែល​​​នឹង​​​ប្រព្រឹត្ត​​​ទៅ​​​នៅ​ថ្ងៃ​ទី​២៨ ខែ​កក្កដា។

​លោក ជុំ ម៉ី និង​អ្នក​​​រួច​​​ជីវិត​​​ពី​គុក​ទួល​ស្លែ​ង​​ដូច​​​គ្នាបី​នាក់​​​ទៀត បា​នធ្វើ​​​ពាក្យ​បណ្តឹង​​មួ​យ​​ទៅ​​សាលា​​ដំ​បូង​​រាជ​ធានីភ្នំពេញ​​​​កា​ល​​ពី​ដើម​ខែ​​​នេះ ដោ​យ​ចោទ​​ប្រកាន់លោក កឹម សុ​ខា ​​ពី​បទ​​​​បរិហារ​កេរ្តិ៍​ដោយ​​​សារតែ​​​ពាក្យ​​​សម្តី​​​របស់​លោក​ និ​ង​​ទាម​​​ទារ​​​សំណង​​​ជំ​ងឺ​ចិត្ត​​១.០០០​ដុល្លារ​។ លោក កឹម សុខា ​​បា​ន​បដិ​សេធ​​​ថា លោក​​​មិន​បា​ន​​ធ្វើ​​កា​រអះ​អាង​​អ​ំ​ពី​គុក​ទួល​ស្លែ​ង​​​ទេ និង​បា​ន​ចោទ​ប្រកាន់​​រដ្ឋាភិ​បាល​​​ថា​បា​ន​កាត់តខ្សែអាត់សំឡេងនោះ​ ដែល​បាន​​​បង្ក​ភាព​ចម្រូ​ង​ចម្រាស​​កាល​ពី​ខែ​មុន។

​លោក យ៉ែម បុញ្ញឫទ្ធិ ​បា​ន​មាន​​ប្រ​សាសន៍​ថា ​លោក កឹម សុខា គ្រោង​​​នឹ​ង​ត្រឡប់​មក​កម្ពុជា​​​វិញ​​​នៅ​ថ្ងៃ​​​អ​ង្គារ​​នេះ ហើយ​ថា ​ដីកា​កោះ​​នេះ ​​គ្រាន់​តែ​​ធ្វើ​ឡើង​​ក្នុង​​​គោល​​​បំណង​​​​​រំខាន​ដល់​ផែ​ន​កា​រ​ធ្វើ​​​យុទ្ធ​នា​​ការ​​ឃោសនា​​​របស់​គ​ណ​​បក្ស​នេះ ដែលនៅសល់​​​ពេលតែ​​​​ពីរបី​​​​សប្តាហ៍​​ទៀត​​​ប៉ុណ្ណោះ​​មុន​ការ​​បោះ​ឆ្នោត​​ជាតិ​នៅ​ថ្ងៃ​​ទី​​២៨ ខែ​កក្កដា។

លោក​បាន​មា​ន​ប្រសាសន៍​ថា“ យើង​មាន​​ពេល​តែ​៣០​ថ្ងៃ​​ប៉ុណ្ណោះសម្រាប់​យុទ្ធនា​​ការ​​ឃោសនា​​​បោះ​ឆ្នោត។ ​ដីកា​កោះ​នេះ​ប៉ះ​ពាល់​ដល់​​យុទ្ធ​នា​ការ​ឃោស​​​នា​​​ ​ព្រោះ​​យើង​​បា​ន​កំណត់​ពេល​​ធ្វើ​​​យុទ្ធ​​នា​ការ​​​ឃោស​​នា​​បោះ​ឆ្នោត​​រួ​ច​ហើយ”។

​​តាម​ច្បាប់​ តុ​លា​ការ​តម្រូវ​ឲ្យ​កោះ​ហៅ​លោក កឹម សុ​ខា ​​​​ជា​លើក​ទី​២ មុន​​ពេល​​ខ្លួន​អាច​​​ចេញ​ដី​កា​ចាប់​ខ្លួន​។
​​​ពេល​​​សួរ​​ថា ​​តើ​លោក កឹម សុខា ​មា​ន​បំ​ណ​ង​​បង្ហាញ​​​ខ្លួន​ក្នុ​ង​តុ​លាការ​​ឬ​​យ៉ាង​ណា​​នោះ ​លោក យឹម សុ​វណ្ណ ​អ្នក​នាំ​​ពាក្យ​​​​របស់​​គ​ណ​​បក្ស​សង្គ្រោះ​ជាតិ​​​បា​ន​​ឆ្លើយ​ត​ប​​​ថា“ ទេ ​គាត់​ជាប់​​រវល់​ធ្វើ​យុទ្ធ​នា​ការឃោសនា​​​”។

​លោក យឹម សុវណ្ណ ​​បា​ន​មា​ន​ប្រ​សាសន៍​ថា ប្រ​សិ​ន​បើ​អាជ្ញា​​ធរ​​ព្យាយា​ម​​​ឃាត់​​ខ្លួន​លោក កឹម សុ​ខា ​ដើម្បី​​បង្ខំ​លោក​ឲ្យ​​​បង្ហាញ​ខ្លួនក្នុង​​​តុលាការ​​​ អ្នក​គាំទ្រ​គ​ណ​បក្សសង្គ្រោះ​​​ជាតិ​​​នឹ​ង​​ក្រោក​​ឈរ​ឡើង​ប្រឆាំង។
លោក​បន្ត​ថា “ តើនឹង​​​មាន​​​អ្វីកើត​ឡើង ប្រ​សិ​ន​​បើ​​អ្នកឯង​​​ព្យាយា​ម​​ឃុំ​ខ្លួន​មេដឹក​នាំ​​​របស់​​ខ្លួន​​ដោ​យសារ​​​ហេតុផល​​នយោបា​យ​នោះ​​​?យើង​​​មាន​​​អ្នក​​​គាំ​​​ទ្រ​​​រាប់​​​លាន​​​នាក់។ ​តើ​ពួ​ក​​គេ​យល់​ព្រម​​ទេ​?​ខ្ញុំមិន​គិត​អ៊ី​ចឹង​ទេ​។ ​ពួ​ក​គេ​នឹង​ធ្វើ​អ្វី​ម្យ៉ាងមិន​​​ខាន​”។

​ក្រឡាបញ្ជី ផល រចនា ​នៅ​​​​​សាលា​​​ដំបូ​ង​​​រាជ​ធា​​នី​​​ភ្នំពេញ​​​បញ្ជាក់​​ថា ​ដីកា​កោះ​ហៅ​លោក ​កឹម សុ​ខា ត្រូ​វ​បា​ន​ចេញ​រួច​​​ហើយ។ លោក មាស ​​​​ច័ន្ទ​ពិ​សិដ្ឋ ព្រះ​រាជ​អាជ្ញា​រង​ ​​​​​កាន់​រឿ​ង​ក្តី​នេះ បាន​​បដិ​សេធ​​មិន​ធ្វើ​​អត្ថា​​​ធិ​ប្បាយ​ទេ។

​កា​ល​ពី​ម្សិល​មិញ លោក ជុំ ម៉ី ​​បា​ន​មា​ន​​ប្រ​សាស​ន៍​ថា លោក​ត្រូ​វ​បា​ន​​កោះ​​ហៅ​​ទៅ​សាក​សួ​រ​នៅថ្ងៃ​នេះ ​ហើយ​ថា ​លោក​​​នឹង​យក​​ខ្សែ​អាត់សំឡេង​​​​លោក កឹម សុ​ខា ​​ធ្វើជា​ភ័ស្តុ​តា​ង​។​លោក​បាន​មា​ន​​ប្រ​សាស​ន៍​ថា “ យើង​សប្បាយ​​​ចិត្តណាស់​ ​ដែល​តុ​លា​ការ​​កោះ​ហៅ​​លោក កឹម សុ​ខា​”។

​លោក គួយ ធុនណា ​មេធាវី​របស់​លោក ជុំ ម៉ី បា​ន​មាន​​ប្រ​សាសន៍​ថា ​ដើម​​​​ចោទ​ទាំ​ង​បួ​ន​នាក់​​ត្រូ​វ​​សាក​សួ​រ​ពេញ​មួ​យ​​ថ្ងៃ​នេះ។ ​​​បើទោះ​ជា​​លោក ជុំ ម៉ី ​​បា​ន​​បដិសេធ​​ថា​មិន​មានការ​គាំ​ទ្រ​​ណា​មួ​យ​​ពី​រដ្ឋា​ភិ​បាល​​ក្តី ​តែ​គឺរដ្ឋា​ភិបាល​ជា​​​អ្នក​​​ចេញ​​ខ្សែ​​អាត់​​​​​សំឡេង​​​លោក កឹម សុខា។

អាជ្ញាធរ​តាមមូល​ដ្ឋានក្នុ​ង​រាជ​ធា​នី​​ភ្នំ​ពេញ ក៏​បា​នផ្គត់​​​ផ្គង់​​​អ្វីៗ​គ្រប់យ៉ាង​​​ចាប់​ពី​កា​រ​​ដឹក​ជញ្ជូន ​រហូតដល់​​​អាហារ​ និ​ង​​​បដា​តវ៉ា នៅ​ពេល​​មនុស្ស​ប្រមាណ​​១០.០០០​នាក់​​​បាន​​​ចូល​​​រួម​​​ធ្វើ​បាតុ​កម្ម​ប្រ​ឆាំ​ង​លោក កឹម សុ​ខា ​កា​ល​ពី​ដើម​ខែ​នេះ​ តាម​​ការ​​អំ​ពាវ​នា​វ​​របស់​លោក ជុំ  ម៉ី។ ហើយ​​​លោក​​នា​​យក​រដ្ឋ​មន្ត្រី ហ៊ុន សែ​ន គឺ​​​ជា​​​អ្នក​​​ដែល​​​បាន​​​ជំ​រុញ​ពល​រដ្ឋ​​​ខ្មែរឲ្យចូ​ល​រួ​ម​បាតុ​កម្ម​នោះ​ដោយ​​​ផ្ទាល់​​៕

(រាយ​​​ការណ៍​​​បន្ថែម​​​ដោយ Zsombor Peter)
ប្រែសម្រួល​ដោ​យ ​ចេវ ប៊ុននី​​​​​​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស