30 C
Phnom Penh

លោក​ ហ៊ុន សែន​ ​រិះ​គន់​បក្ស​ប្រឆាំង​ រឿង​ស្នើ​​ឲ្យ​ម្ចាស់​ជំនួ​យ​ឈប់​ចុះកិច្ច​ព្រម​ព្រៀង​ជាមួយ​រដ្ឋាភិបាល​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

​កាលពីថ្ងៃសៅរ៍​​​ លោកនា​យក​រដ្ឋ​ម​ន្ត្រី​​​ហ៊ុន សែន​ បានរិះ​គន់​ខ្លាំងៗ ចំពោះ​គណប​ក្ស​ប្រឆាំង ​ដែល​បាន​ជំរុញ​ឲ្យ​ម្ចាស់​ជំនួយ​ប​រ​ទេស​ឈប់​ចុះកិច្ចព្រម​ព្រៀ​ងថ្មីៗ​ជាមួយ​រដ្ឋា​ភិបាល​ រហូត​ដល់​ក្រោយ​​ព្រឹត្តិការណ៍​បោះ​ឆ្នោត​​កន្លង​ផុត​ ហើយ​លោក​​បានអួត​ថា ​កាលពី​សប្តា​ហ៍​មុន​សហភា​ពអឺរ៉ុ​ប បា​ន​​​​ផ្ដល់​ជំនួយ​បន្ថែម​ចំនួ​ន​២៦​លានដុល្លារ​។​

តំណាងរាស្ត្រ​មក​ពីគណបក្ស​ប្រឆាំង​គឺ​គណបក្ស​ សម រង្ស៊ី ​និងគណបក្ស សិទ្ធិ​មនុស្ស​ កាលពីថ្ងៃ​ព្រ​ហស្បតិ៍ បាន​ផ្ញើលិខិត​ទៅ​ស្ថាន​ទូត​​​បរទេស ​និង​ស្ថា​ប័ន​ផ្តល់​ជំនួយ​​នា​នា​ក្នុង​ប្រទេស​​កម្ពុជា​​។ លិខិ​ត​នេះ​បាន​លើកឡើងថា ​រដ្ឋា​ភិបាល​បច្ចុប្បន្ន​បាន “ បា​ត់​បង់​ភាពស្រប​ច្បាប់​របស់ខ្លួន​ហើយ” ​ចាប់​តាំង​ពី​ពេល​រដ្ឋ​សភា​បណ្តេញ​សមាជិក​ទាំង​ ២៧​នាក់​នេះ​កាល​ពី​ថ្ងៃទី​៥ខែ​មិថុនា​មក​។​​ករណី​ប​ណ្តេ​ញ​ចេញ​នេះ​នាំ​​​ឲ្យ​សមា​ជិក​សភា​ នៅ​សល់​តែ៩៣​រូប​ប៉ុណ្ណោះ​​ដែល​សុទ្ធតែ​មក​ពី​គណ​បក្ស​ប្រជា​ជន​​ក​ម្ពុជា​កាន់អំណាច​។ រ​ដ្ឋ​ធ​ម្ម​នុញ្ញ​តម្រូវ​ឲ្យ​រដ្ឋ​សភា​មាន​សមាជិក​យ៉ាង​តិច​១​២​០​រូប​។​

ថ្លែង​នៅ​ក្នុង​ពិធី​បញ្ចុះ​ខណ្ឌសីមាវត្ត​ថ្មី​មួយ​នៅ​ខេត្ត​កំពត​ លោក ហ៊ុ​ន សែន បាន​​មាន​ប្រសាស​ន៍​ថា “ ​អ្នកខ្លះ​បាន​ស្នើ​ឲ្យ​បរ​ទេ​ស​ឈប់​​ផ្តល់​ជំនួយ​ ​និងមិន​ទិញទំនិញ​ពីប្រ​ទេ​ស​កម្ពុជា​។ ​កាលពីប៉ុន្មានថ្ងៃ​មុន​ ខ្ញុំ​បាន​ឮ​ថា ពួក​គេ​បាន​និយាយថា ​បរទេស​មិន​គួ​រ​ចុះកិច្ច​ព្រម​ព្រៀង​​ផ្តល់​ជំនួយ ​ឬ​កំចុះហត្ថលេខា​​លើ​គម្រោង​នានា​ទេ”។ ​

លោក​លើក​ឡើ​ង​ពីពិធី​ចុះហត្ថលេខា​​ ជាមួយ​ស​ហ​ភាព​អឺរ៉ុប ដែល​ត្រូវ​បាន​ប្រារព្ធ​កាលពីថ្ងៃ​ព្រ​ហ​ស្បតិ៍សប្តាហ៍​មុន​ ដោយ​បាន​មាន​ប្រសាសន៍​ថា “ ​ក៏ប៉ុន្តែ ​កាលពីម្សិល​មិញ​សហ​ភាពអឺរ៉ុ​ប​ ​បានចុះកិច្ច​ព្រម​ព្រៀង​​ផ្តល់​ប្រាក់​២​៦​លានដុល្លារ​សម្រាប់​វិស័យ​កសិកម្ម​ ដូច្នេះ​ ពួក​គេ​មិន​ស្តាប់​អ្នក​ទាំង​នោះទេ​”​។

​លោក​បាន​មានប្រសាសន៍​បន្ថែម​ទៀ​ត​ថា “ ​ពួក​គេ​ផ្តល់​ជំនួយ​ មិនមែន​សម្រាប់​​​ខ្ញុំ​ទេ ​ហើយ​លោក ច័ន្ទ ​សារុន [រដ្ឋ​មន្ត្រីក្រ​សួ​​ង​កសិកម្ម​ រុក្ខា​ប្រមាញ់ ​និងនេសាទ​] ​មិន​បោះ​បង់​ប្រាក់​ទាំង​នេះទេ​។ ​ហេតុ​អ្វី​បាន​ជាជន​​បរទេស​​​ទាំង​នោះ​ ស្អប់​ប្រជាជន​កម្ពុជា​បែ​ប​នេះ​?​​ ខ្ញុំ​នឹង​មិនខ្វះ​អាហារ​ប​រិភោគ​ទេ​ ប្រសិន​​​បើ​ជំនួយ​ត្រូវ​បាន​កាត់​ផ្តាច់ ឬ​ក៏​ប្រ​សិ​ន​បើ​ពួក​គេ​ឈប់​ទិញ​ទំនិញពីប្រ​ទេស​ក​ម្ពុជា​នោះ។ អ្នក​ណា​នឹង​ទទួល​រង​គ្រោះ​?​ប្រជាជន​នឹង​ទទួល​រង​គ្រោះ​”។

​លោក ហ្សង់ ហ្វ្រង់​ស័រ កូតាំង​ ​(Jea​n-​Fran​cois ​Cautain​) ឯក​អគ្គ​រដ្ឋ​ទូ​សហភា​ពអឺ​រ៉ុប ​បាន​ចុះ​ចុះ​កិច្ច​ព្រម​ព្រៀង​រ​យៈ​ពេល​ប្រាំឆ្នាំ​ ដែ​ល​មាន​តម្លៃ​២០​លា​ន​អឺរ៉ូ  ឬ ប្រហែល​២៦.​២៤៤​.០០០​​ដុល្លា​រ​ ដោយ​មាន​ការ​ចូល​រួ​ម​ពីសំណាក់​លោក ​​​​​ច័ន្ទ សារុន ​និង​លោក គាត ឈន់​ រដ្ឋ​មន្ត្រី​ក្រសួង​​​​​​​​​​​សេដ្ឋ​កិច្ច​ ​និង​ហិ​រ​ញ្ញវត្ថុ​ កា​លពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន ជា​ថ្ងៃ​ដែល​គណបក្ស​ប្រឆាំង​ចេញ​​​​​​លិខិត​អំ​ពាវនាវ​​ឲ្យ​បញ្ឈប់​​ការ​ចុះ​កិច្ច​ព្រម​ព្រៀង​នោះ​។​

សហ​ភាពអឺរ៉ុប​​ កាលពី​ម្សិលមិញ​ មិន​បាន​ឆ្លើយ​តប​ ទៅ​និងសំណើសុំធ្វើ​អត្ថាធិ​ប្បាយ​ទេ ក៏ប៉ុន្តែ ​កាលពីថ្ងៃ​ព្រហស្បតិ៍ស​ប្តាហ៍​មុន ​ខ្លួន​មិន​ទាន់​ទទួល​បាន​លិខិត​ស្នើ​សុំ​ពី​គណ​បក្ស​ប្រឆាំង​នៅ​ឡើយ​ទេ​។ យោ​​ង​តាម​ច្បាប់​ថត​ចម្លង​នៃសុន្ទរកថា​ របស់​​លោក កូតាំង ​ដែល​​បាន​ថ្លែង​នៅ​ក្នុង​ពិធីចុះកិច្ច​ព្រម​ព្រៀង​​នោះ ​បាន​ឲ្យដឹងថា ​សហភា​ព​អឺរ៉ុប​ បាន​និង​កំពុង​ធ្វើការ​ជាមួយ​រដ្ឋាភិ​បា​ល​ លើ​កិច្ច​ព្រម​ព្រៀង​នេះ​ អស់​រយៈ​ពេល​ពីរ​ឆ្នាំ​កន្លង​មក​នេះ​ ​ហើយ​នេះជា​លើក​ដំ​បូ​ង​ហើយ ដែល​សហ​ភាព​អឺរ៉ុប​ផ្តល់​ជំនួយ​ស​ម្រាប់​វិស័យ​ទាំង​មូល មិន​មែន​សម្រា​ប់​គម្រោង​ជាក់​លាក់ណាមួយ​។​

​លោក កូតាំង​​ ​មានប្រសាសន៍​ថា “ ​ចេញពី​ខាង​​​យើ​ង​ទៅ នេះគឺជា​ការ​បង្ហាញ​ទំនុកចិត្ត​ ​និង​កា​រជឿ​ជាក់​​ដ៏រឹងមាំ​មួយ ​​​ទៅលើ​សមត្ថភាព​​​ រ​បស់​ក្រសួង​កសិកម្ម ​រុក្ខា​ប្រមាញ់ ​និង​នេ​សា​ទ​ក្នុង​ការ​គ្រប់គ្រង​មូល​និធិ​របស់​យើ​ង​បាន​យ៉ាង​​មានប្រសិទ្ធភាព​ ដើម្បី​ជំរុញ​ឲ្យ​គោល​បំណង​ នៃកិច្ច​ព្រម​ព្រៀង​ហិរញ្ញ​ប្ប​ទាននេះ​ ក្លាយ​ជាតថភាព​​។​

ឯក​អគ្គរដ្ឋ​ទូ​ត​រូប​នេះ​បាន​មានប្រសាស​ន៍​ថា “ នេះ​គឺជា​លើក​ទី​១ ​ហើយ​ដែល​យើ​ង​កំពុងតែ​ប្រតិ​បត្តិ​គោល​ការណ៍​​អនុវត្ត​ន៍​ទាំង​នេះ នៅ​ក្នុង​ប្រទេស​កម្ពុជា​ ហើយ​យើង​ដឹ​ង​ថា ​គោល​ការ​ណ៍​ទាំង​នេះ​អាចជា​កត្តា​ប្រ​ឈម​​​​សម្រាប់​យើង​ទាំងអស់​​​គ្នា​ ក៏ប៉ុន្តែ​​យើ​ង​ជឿ​ជាក់​ថា នេះជាផ្លូវ​ឆ្ពោះ​ទៅរក​ការ​ធា​នា​ថា ​មិន​មាន​ការកើន​ឡើង​នៃ​ភាពជា​ម្ចាស់​កា​រ​​ និង​ភាព​ជាអ្នក​ដឹក​នាំនៅ​​ប្រទេស​នេះ​”។​​

​លោក យឹម សុវណ្ណ ​អ្នកនាំពាក្យ​គ​ណ​បក្ស​សង្គ្រោះ​ជាតិ​ និងជា​បេក្ខ​ជន​តំណាង​រាស្ត្រ​មក​ពី​គណប​ក្ស​នេះ​ សម្រាប់​ព្រឹត្តិកា​រ​ណ៍​បោះ​​ឆ្នោត​នាខែ​ក្រោយ​នេះ​ ​បាន​មា​ន​ប្រសាសន៍​កាល​ពីម្សិល​មិញ​ថា ស្ថាន​ទូត​ប​រ​ទេស​ ឬក៏​ស្ថាប័ន​ផ្តល់​ជំនួយ​នានា​​មិន​ទាន់​បញ្ចេញ​ប្រតិ​កម្ម​ ចំពោះ​សេចក្តីអំពាវ​នាវ​របស់​គណ​បក្ស​ប្រឆាំង​ ឲ្យពន្យា​រពេ​ល​ចុះ​កិច្ច​ព្រម​ព្រៀង​​​ថ្មីៗ​ ជាមួយ​រដ្ឋាភិបាល​ទេ​។​

​រដ្ឋ​សភា​ដែល​គ្រប់គ្រង​ដោយ​គ​ណ​បក្ស​ប្រជាជន​កម្ពុជា​ បាន​បណ្តេញ​សមាជិ​ក​សភា​មកពី​គណបក្ស​ សម រង្ស៊ី និងគណប​ក្ស​សិទ្ធិ​មនុស្ស​ ​ដោយ​បានអះ​អាង​ថា ​សមា​ជិ​ក​សភា​ទាំងនេះ​ បា​ន​បោះ​បង់​អាស​នៈ​រប​ស់​ខ្លួន​ចោលយ៉ាង​ស្រប​ច្បាប់​​ ​នៅ​ពេល​​ខ្លួន​​បា​ន​ចូល​​រួម​ជាមួយ​គ​ណ​បក្ស​សង្គ្រោះ​ជា​តិ​ ដើ​ម្បី​​ប្រ​កួត​ប្រជែង​រួម​គ្នា​ នៅក្នុង​ព្រឹត្តិ​កា​​រ​ណ៍​បោះ​ឆ្នោត​ជាតិ​ខាង​មុខ​នេះ។​ សមាជិក​ស​ភា​គ​ណ​ប​ក្ស​​ប្រឆាំង​​ទាំង​នេះ​ បាន​ច្រាន​ចោ​ល​​សេច​ក្តី​អះ​អាង​ទាំង​នេះ​ ដោ​យបា​ន​បញ្ជាក់​ថា ខ្លួន​នៅតែ​ជា​សមាជិក​គណបក្ស​ចាស់​របស់ខ្លួន​នៅឡើយ​ទេ​។ ​

ក្រសួង​​កា​រ​បរទេស​សហរដ្ឋ​អាមេរិក​ បាន​រិះ​គន់​ជា​សាធារណៈ​ ចំពោះ​ករណីបណ្តេញ​ចេញ​ទាំង​នេះ​ ដោយ​បា​ន​លើក​​​ឡើ​ងថា ​ទាំង​នេះជា​ទង្វើ​ដែល​ផ្ទុយ​ពី​ “ ស្មារតី​នៃ​ដំណើរការ​ប្រជា​ធិប​តេយ្យ​ដ៏រឹង​មាំ​”៕

ប្រែ​សម្រួល​ដោយ ក​ង សុធា​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស