34 C
Phnom Penh

បក្ស​នយោបាយ​​​ព្រម​ព្រៀង​គ្នា​​បង្ហាញ​​មូល​និធិ​សម្រាប់​បោះ​ឆ្នោត​​ដោយ​គ្មាន​​ការ​ចូល​រួម​ពី​​បក្ស​កាន់​អំណា​ច

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គណបក្ស​ប្រាំក្នុងចំណោម​គណបក្ស​ន​យោបាយ​ទាំង​ប្រាំបី ដែល​នឹង​ចូលរួម​ប្រកួ​ត​ប្រជែង​ ​ក្នុងការ​បោះឆ្នោត​ជាតិ​នាខែ​ក្រោយ​​​នេះ ​កាលពីម្សិល​មិញ​ ​បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​មួយ ដើម្បី​បង្ហាញ​គោល​ជំហរ​ធ្វើ យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ដោយ​ភាព​ស្អាត​ស្អំ​​និង​លា​ត​ត្រដាង​ពី​ការ​ចំ​ណាយ​របស់ខ្លួន ​ព្រម​ទាំង​ប្រភព​មូល​និធិ​​សម្រាប់​​ការបោះឆ្នោត​។​

​តំណាង​គណបក្ស​សង្គ្រោះ​ជាតិ​ ​គណ​បក្ស​ខ្មែរ​ឈប់​ក្រ គណបក្ស​សម្ព័ន្ធ​ដើ​ម្បី​ប្រ​ជា​ធិបតេយ្យ ​គណបក្ស​អភិវឌ្ឍន៍​សេ​ដ្ឋកិច្ច​ខ្មែរ​ ​និងគណបក្សសាធារណរដ្ឋ​​​​​​ប្រជា​ធិប​តេ​យ្យ​​សុទ្ធតែ​បាន​ចុះ​ហត្ថលេខាលើ​កិ​ច្ច​ព្រ​មព្រៀង​នេះ​។ ប៉ុន្តែ ​គណបក្ស​ប្រ​ជា​ជ​ន​ក​ម្ពុជា ដែ​ល​ជា​គណប្ស​កាន់​​អំណាច​ គ​ណប​ក្ស​ហ្វ៊ិន​ស៊ិន​ប៉ិ​ ​និង​គណបក្ស​ជាតិ​ខ្មែ​រ​ មិន​បានចូលរួម​ក្នុង​ពិធី​ចុះហត្ថលេខា​នេះ​ទេ​។​

​​ការ​ធ្វើ​បែប​នេះកើត​ចេញពីគំនិត​ផ្តួច​ផ្តើម​របស់​អង្គការ​​ឃ្លាំ​មើល​​ការបោះឆ្នោត​ ​និ​ង​​តម្លាភាព​ចំនួន​ប្រាំពីរ​ ​ក្នុង​គោល​បំណង​ឆ្លើយ​តប​ទៅ​នឹង​កង្វះ​ខាត​ផ្នែក​ច្បាប់​តម្រូវ​ឲ្យ​គណ​បក្ស​ទាំងឡាយ​បង្ហាញព័ត៌មាន​ហិរ​ញ្ញវត្ថុ​ ​នៅ​មុន​ និង​អំឡុង​​ពេល​បោះ​​ឆ្នោ​​ត​។ ​លោក ធន ​សារ៉ាយ​ ​ប្រធាន​ក្រុម​ប្រឹក្សា​​ភិបាលគណ​ៈ​កម្មាធិការ​ដើម្បីការ​បោះឆ្នោ​​តដោយ​សេរី ​និងយុត្តិធម៌​នៅកម្ពុជា​​​ ហៅកាត់​ថា ​ខុម​​​ហ្វ្រែល​​​​ បាន​ថ្លែង​ថា “ ​គោល​បំណង​​នៃ​ពិធី​ចុះហ​ត្ថ​លេខា​នេះ​មានសារៈ​​សំខាន់​ណាស់ ​ពីព្រោះ​​​​យុត្តិធម៌​ ក្នុងការ​ប្រើ​ប្រាស់​ធន​ធាន​ហិរញ្ញ​វ​ត្ថុ​​ សម្រាប់​យុទ្ធនាការ​ឃោសនា​ការ​បោះ​ឆ្នោ​ត​​ ​ពិត​ជា​មានភាព​ចាំ​បាច់​ខ្លាំង​ ស​ម្រាប់​​​​​ការ​​​បោះ​​​​​​ឆ្នោត​ដោយ​សេរី ​និង​យុ​ត្តិធម៌​”។

លោកបាន​​​ថ្លែងបន្ត​​​ថា​ “ យុទ្ធនាការ​នេះ​គឺជា​ពេ​ល​វេលា​​ដ៏សំខាន់​បំផុត​​ នៅ​ក្នុង​ដំណើរ​ការ​បោះ​ឆ្នោត​។ ​បើ​មិន​មាន​ [កិច្ច​ព្រម​ព្រៀង​នេះ​ទេ​] ​ករណី​មិន​ប្រក្រតីអាច​កើត​ឡើង​​ហើយអំពើ​ហិង្សា​ក៏អាច​កើត​ឡើង​ដែរ​”។​

​កិច្ច​ព្រម​ព្រៀង​បង្ហាញ​ព័ត៌មាន​ហិរញ្ញ​វត្ថុ​នេះ​ ​គឺ​ដូច​គ្នា​​ទៅ​នឹង​កិច្ច​ព្រម​ព្រៀង​ដែ​ល​គណបក្ស​នយោបាយ​បួន​ បាន​ចុះ​ហត្ថ​លេ​ខា​​មុន​​ការ​​បោះ​ឆ្នោត​ឃុំសង្កាត់​កាលពីឆ្នាំ​មុន​ដែរ​។ ​គណបក្ស​នយោបាយ​ត្រូវ​បាន​រំពឹង​ថា ​នឹង​ផ្តល់​ព័ត៌មាន​ទាក់​ទង​នឹ​ង​” ប្រាក់​ចំណូល ​និង​វិភាគទាន​នានា​ ដែល​ខ្លួន​ទ​ទួល​បាន​អំឡុង​រយៈ​ពេល​បីខែ​ ​មុន​ពេល​យុទ្ធនាការ​ឃោស​នា​​ការ​បោះឆ្នោត​ចប់​” ​ក៏​ដូចជា​ការ​ចំណាយ​អំឡុង​​ពេល​កំពុង​ធ្វើ​យុ​ទ្ធ​នាការ​ឃោសនា​​ផ្លូវ​ការ​ ដែល​នឹងចាប់​ផ្តើ​ម​នៅ​ថ្ងៃ​ព្រ​ហស្បតិ៍​។​

​ខណៈ​ដែល​មិន​​មាន​ច្បាប់​​ណា​មួយ​​ស្តី​ពី​ការ​ផ្គត់​ផ្គង់​ហិរញ្ញវត្ថុ​សម្រាប់​យុទ្ធនា​កា​រ​បោះឆ្នោត​ ​ជំពូក​ទី​៦​នៃច្បាប់​ស្តីពី​គណ​ប​ក្ស​នយោបាយ​ ​ហាម​មិន​ឲ្យ​គណបក្ស​នានា​​ទទួល​មូល​និធិ​ពី​ស្ថាប័ន​រដ្ឋា​ភិបាល ​អង្គការ​​មិនមែន​រដ្ឋាភិបាល​ និង​ក្រុម​ហ៊ុន​បរទេស​​។​ លោក គល់ បញ្ញា​ នាយក​ប្រតិបត្តិ​គណះ​កម្មាធិការ​ ខុម​ហ្វ្រែល​ ​បានមានប្រសាសន៏ថា ​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​សរសេ​រ​លិខិត​ផ្ញើ​មក​ស្ថាប័ន​នេះ ដោយ​​លើ​ក​ឡើ​ង​ថា ​ខ្លួន​នឹង​ណែ​នាំ​សមាជិក​របស់ខ្លួន​​ឲ្យមាន​តម្លាភាព​ផ្នែកហិរញ្ញវត្ថុ​ ​​​ប៉ុន្តែ​លោក​មិន​ច្បាស់​ថា ​ពេល​ណា​ទើប​ការ​ធ្វើ​បែប​នេះ​ក្លាយ​ជា​ច្បាប់​ទេ​។

លោក​បាន​ថ្លែងថា “ គណ​ប​ក្ស​ប្រជា​​​ជន​​​​​ ពិត​ជា​មិន​មាន​ឆន្ទៈ​គំា​ទ្រ​ [គំនិត​] បង្កើត​ច្បាប់​ហិរ​ញ្ញ​ប្ប​ទាន ស​ម្រា​ប់​​​យុទ្ធនាការ​ឃោសនាគ​ណ​​​​​​​​​​​​​​​​​​​បក្ស​នយោ​​បាយ​ទេ​។ ​ហេតុ​អ្វី​​​​?​ នេះ​​​​ជា​សំណួរ​ដ៏​សំខាន់​មួយ​ ដែល​ខ្ញុំ​មិន​អា​ច​ឆ្លើយ​បាន​”។​​​

លោក ផៃ ស៊ីផាន អ្នក​នាំពាក្យ​ទីស្តីកា​រ​គណៈរដ្ឋ​មន្ត្រី​ ​បាន​បង្វែរ​សំណួរ​អ្នក​សា​រ​ ព័ត៌មាន​ ទៅ​លោក ខៀវ កាញ្ញា​រីទ្ធ​ ​រដ្ឋ​មន្ត្រី​ក្រសួងព័ត៌មាន​​។ ​លោក ខៀវ កាញ្ញា​រីទ្ធ​ ​​បាន​​​ថ្លែងថា “ ជា​ធម្ម​តា ​បេក្ខ​ជន​​​ដែល​​​​​​​មាន​​​សក្តា​​​​​​នុពល​ទទួ​ល​បន្ទុក​លើ​ការ​ចំណាយ​ភាគ​ច្រើន​។ ​មូល​និធិ​គឺ​បាន​មក​ពី​​សមាជិក​ថ្នាក់​មូល​ដ្ឋាន​”​។​ ​លោក​​បានបន្ត​​ថា ​បន្ទុ​ក​​ចំណាយ​នឹង​​​​​​បាន​ចែក​​​​រំលែក​​ ក្នុង​ចំ​ណោ​ម​​បេក្ខ​ជន​​​ឈរ​​ឈ្មោះ​៕

ប្រែ​សម្រួល​ដោយ ​កង ​សុធា​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស