33 C
Phnom Penh

លោក ហ៊ុន សែន អំពាវ​​នា​វ​ឲ្យ​អ្នក​បំ​ផ្លាញ​​ស្លាក​សញ្ញា​បក្ស​ចេញ​មុខ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ឃុំជើង​ព្រៃ,​ ខេត្ត​កំ​ពង់​ចាម​-​​កា​ល​​ពី​ម្សិល​​មិញ​ លោក​នា​យក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន ​​ទាម​​ទា​រ​​​​ឲ្យ​​​​អ្នក​​ដែល​ទទួល​​ខុស​ត្រូ​វ​​​ចំពោះ​​​កា​រ​​បំ​ផ្លាញ​​ស្លាក​សញ្ញា​​គ​ណ​បក្ស​​សង្គ្រោះ​​ជាតិ​ប្រ​ហែល​១០​​​នៅ​ក្នុ​ង​​ខេត្ត​​ព្រៃ​​វែ​ង និ​ង​ខេត្ត​​​ស្វាយ​​រៀង​ ​ចេញ​មុខ​​​​ ដើម្បី​​​សុវត្ថិភាព​​​ខ្លួនឯង​​​ផ្ទាល់​។

​​លោក​នា​យក​រដ្ឋ​មន្ត្រី​​​បា​ន​ថ្លែង​​​អំឡុង​​​ពិ​​ធី​មួ​យ​​​ក្នុង​ស្រុក​បា​ធាយ ​ខេត្ត​កំ​ពង់​ចាមថា ​អ្នក​ដែ​ល​​​បា​ន​​បំផ្លាញ​​ស្លាក​សញ្ញា​​គណ​​បក្ស​​​ទាំង​​នោះ​​​​គួរ​​តែ​​​ចេញ​មក​​សារភា​ព​ មុន​ពេល​​អ្នក​​ដែល​​​ប្រហែល​​​ជា​​​ចង់​លាក់​បាំង​​​បទ​​ល្មើស​​​​​​​​នេះ​​​​សម្លាប់​​ពួ​ក​គេ​​​​បំបិទ​​​មាត់​​​។ លោក ហ៊ុ​ន សែន ​ក៏​បា​ន​សន្យា​​​ផង​ដែរ​​ថា​​​ អ្នក​​​ដែល​​ចេញ​មក​​សារ​ភាព​នឹ​ង​​​ទទួល​​​បាន​​​​​​រង្វាន់​​​​ជា​ថ្នូ​រ​នឹង​​ការ​​សហ​ការ​​របស់​​ខ្លួន​​​។

​លោក​​បាន​ថ្លែ​ង​ថា“ ខ្ញុំ​សូ​ម​​អំ​ពាវ​នាវ​​ដល់​​​​អ្នក​​ដែល​បា​ន​ធ្វើ​​ដូច្នេះ​ សូ​ម​​​​​ឲ្យ​​​ចេញ​មក​​សារ​​ភាព​​ដើម្បី​​ទទួល​​រង្វាន់​។ ប៉ុន្តែ​សូ​ម​​ចេញ​​​មុខ​​​ឲ្យ​​​បាន​​​ឆាប់រហ័ស ​​​​ព្រោះ​​​មា​ន​​​ឃាត​ករ​​​ដែល​​ប្រហែល​​​ជា​​​ចង់សម្លាប់​​​មនុស្ស​​​​​បំ​បាត់​ភ័ស្តុ​តា​ង​”។ លោក​​​បា​ន​​បដិ​សេធមិន​ពន្យល់​​ថា​ ​​​តើ​​​នរណា​​​ដែល​​​អាច​​​​​​សម្លាប់​​​អ្នក​​ទទួល​ខុស​ត្រូ​វ​​​​ចំពោះ​​​ការ​​​បំផ្លាញ​ស្លា​ក​សញ្ញា​​គណ​បក្ស​​​​សង្គ្រោះ​​ជាតិ​​​​​ដើម្បី​​​បំបាត់​​​ភ័ស្តុតាង​​​ឡើយ​។

​លោក ហ៊ុន សែ​ន ​បា​ន​​មាន​​​ប្រសាសន៍​​​​ថា  “ រឿង​នេះ​មិន​​អា​ច​​រក្សា​ជា​​​ការណ៍​​​​​សម្ងាត់​បា​ន​ទេ​។​​សូ​ម​ចេញ​មក​សារភា​ព​​​​​ទៅ​​​។ ​ខ្ញុំ​នឹង​ទទួល​​​ខុស​​ត្រូ​វ​​ចំ​ពោះ​សុវត្ថិភាព​​​​​​របស់​​អ្នក​ ប៉ុន្តែ​អ្នក​​ត្រូ​វ​​ចង្អុល​​ប្រាប់​​​​ថា​​​ តើ​​​នរណា​​​ជា​​​អ្នក​​​នៅ​ពី​ក្រោយ​​រឿង​នេះ​​”។​​

ក្នុង​​​ករណី​​ជនល្មើស​​​មិន​ចេញ​មុខ​​​សារ​ភាព​​​ ​ លោកនាយករដ្ឋ​មន្ត្រី ហ៊ុន សែន បានមា​ន​ប្រ​សាសន៍​​​​​ថា​​​ លោក​​បា​ន​ស្នើ​ឲ្យ​លោក ស ខេង ​រដ្ឋ​មន្ត្រី​​ក្រ​សួ​ង​មហា​ផ្ទៃ ​ធ្វើ​ការ​ស៊ើប​អង្កេត​​​អំពី​​​​កា​រ​​បំផ្លាញ​​​ស្លាក​​សញ្ញា​​​​គ​ណ​បក្ស​នេះ​ ដើម្បី​​​លុប​លាង​​​​កេរ្តិ៍ឈ្មោះ​​​​​របស់​​​គ​ណ​បក្ស​​ប្រជា​​ជ​ន​កម្ពុជា​ ដែល​បាន​​​កាន់​​អំ​ណា​ច​​ជា​​យូរ​​មក​ហើយ​​​នោះ​​​​។

​​លោក​​​​នាយករដ្ឋមន្ត្រី​បា​ន​​​​​មា​ន​ប្រ​សាសន៍​​​​បន្ថែម​ទៀត​ថា “ ខ្ញុំ​​​បា​ន​​ពិ​ភាក្សា​​​រឿង​​​នេះ​​​ជាមួ​យ​​ឯក​ឧត្តម​ ស ខេង​​​ ហើយខ្ញុំ​​​​​បា​ន​​​​ប្រាប់​គាត់​​​​​ឲ្យ​បន្ត​​ស៊ើប​អង្កេត​ បើទោះ​​ជា​កា​រ​​​បោះ​ឆ្នោ​ត​​ចប់​សព្វ​គ្រប់​​​​​ហើយ​​​ក៏​ដោយ ​ព្រោះ​វា​​បំ​ផ្លាញ​​​កិត្តិយស​​​​​​របស់​​​អាជ្ញា​​ធរ​​​យើង​ ហើយ​​ពួ​ក​គេ​ព្យា​យាម​​ទម្លាក់​កំ​ហុស​​លើ​​​គណ​បក្ស​​ប្រជា​​ជ​ន​កម្ពុជា​”។

​កា​ល​ពី​ថ្ងៃ​​​ពុធ ក្រសួ​ង​មហា​ផ្ទៃ​​បា​ន​ចេញ​សេចក្តី​ថ្លែ​ង​កា​រណ៍​មួ​យ​​តា​ម​​គេហ​ទំព័រ​​របស់​​ខ្លួន​​ដោ​យ​ចោទ​​គណ​​បក្ស​​សង្គ្រោះ​​​ជាតិ​​​ថា​​​បាន​​​​បំផ្លាញ​​ស្លាក​​សញ្ញា​​គ​ណ​បក្ស​​​របស់​ខ្លួន​​​​ដោយ​​​ខ្លួន​​​ឯង​​​​។ ​សេចក្តី​ប្រកាស​នេះ​​មាន​​​ខ្លឹមសារ​​​​ថា កា​រ​​បំផ្លាញ​នេះ​​គឺ​“ ជា​ទង្វើ​​ដ៏​​ថោក​​​ទា​ប​​ដែល​មា​ន​​​​​ការ​​​រៀបចំ​​​ផែន​កា​រ​ជា​ប្រ​ព័ន្ធ​ដើម្បី​បំផ្លាញ​​​បរិ​យាកាស​​​​​ល្អ​មុន​កា​រ​​បោះ​ឆ្នោត​” និង​ជួយ​​​ដល់​​​អ្នក​​​ដែល​​​ស្វះស្វែង​​​លាបពណ៌​​​លើ​​​ការ​​​បោះឆ្នោត​​​​​​ជាតិ​​​ថា​​​ មាន​​​​ភាព​​​ខ្វះចន្លោះ​​​។

សេចក្តី​ប្រកាស​នេះ​​មាន​​​ខ្លឹមសារ​​​​បន្ត​ថា​​ កា​រ​បំផ្លាញ​​​ស្លាក​សញ្ញា​​គ​ណ​​បក្ស​​នេះ ​គឺ​​​ដើម្បី ​​ “ បម្រើ​គោល​បំ​ណង​​​អវិជ្ជមា​ន​​ក្នុង​ការ​​​បដិ​សេធ​​លទ្ធ​​ផល​​​​​នៃ​​​ការ​​បោ​ះ​ឆ្នោត​ ដូចដែល​គ​ណ​បក្ស​​សង្គ្រោះ​​ជាតិ​​​​​​ធ្លាប់​​​បា​ន​​ធ្វើ​​​ក្នុងពេល​​​កន្លង​​មក​​​”។

ជាការ​​​​ឆ្លើយ​តប​ចំពោះ​​​​​សេចក្តី​ប្រកា​ស​​កា​ល​​ពី​​សប្តា​​ហ៍មុន​​​នេះ​​​ ​លោក យឹម ​សុ​វណ្ណ ​អ្នក​នាំ​​ពាក្យ​​​គណ​បក្ស​​សង្គ្រោះ​​ជាតិ ​​​បា​ន​ចោទ​​​​ថា​​​ ការ​​បំ​ផ្លាញ​​ស្លាក​​សញ្ញា​​​គ​ណ​​បក្ស​​នេះ​​​គឺ​​​ជា​​​ស្នាដៃ​​​របស់​​​​​គ​ណ​បក្ស​កាន់​​អំណា​ច ដោ​យ​បាន​​​លើក​​​ហេតុផល​​​​ថា ការ​​​​កើន​ឡើង​​​​នូវ​​​​​​​​ប្រជា​​​​ប្រិយភាព​​របស់​គណ​បក្ស​​ប្រឆាំ​ង​​បា​ន​ធ្វើ​ឲ្យ​គ​ណ​​បក្ស​ប្រជា​​ជន​កម្ពុជា​​​​​មាន​​​ការ​​​ព្រួយ​បារម្ភ​​​ ហើយ​​​ក៏​​​ឈាន​​ដល់​​​កា​រ​​បំផ្លាញ​ស្លាក​សញ្ញា​​​គ​ណ​បក្ស​​​នេះ​​​​ប្រហែល​១០​​នៅ​ទូ​ទាំ​ង​ប្រទេ​ស។

លោក ហ៊ុន សែ​ន ​​បា​ន​​អះអាង​​​ថា កា​រ​ស៊ើប​អង្កេត​​របស់​រដ្ឋា​ភិ​បាល​នឹង​បញ្ចប់​​​ការ​​​ប៉ាន់ស្មាន​​​អំពី​​​អ្នក​​ដែល​​​ទទួល​​ខុស​​ត្រូ​វ​ពិត​ប្រាកដ។ បន្ទាប់​មក​​​ លោក​នា​យក​រដ្ឋ​មន្ត្រី​​​បា​ន​និយាយ​​​​​សំ​ដៅ​​​​​មិន​​​ចំៗ​​​លើ​​​ការ​​​ប្រើ​​​​ថ្នាំ​បាញ់ “ ផលិត​នៅ​អា​មេរិក” ​ដែល​លោក​​​អះ​អាង​​​ថា​ ត្រូ​វ​បា​ន​ប្រើ​ប្រាស់​​​ក្នុង​​កា​រ​​បំ​ផ្លាញ​​​​ស្លាក​​​សញ្ញា​​​គណបក្ស​​​នេះ​។

​លោក​បា​ន​​មាន​​​ប្រសាសន៍​​​ថា “ អ្នក​ដែល​​បា​ន​ធ្វើ​បែបនេះ​​​ត្រូ​វ​តែ​ទទួល​ខុស​ត្រូ​វ​ ​ទោះ​បី​​​ជននោះ​​​ជា​​​​​សមា​​​ជិ​ក​​​របស់​គ​ណ​បក្ស​​ប្រជា​ជន​កម្ពុជា​​ក៏​ដោយ​។ ​ប្រ​សិ​ន​បើ​​សមា​​ជិ​ក​គ​ណ​​បក្ស​ប្រជា​​ជ​ន​កម្ពុជា​​​ណា​​​ម្នាក់​​​​​​​​​​គឺ​​​ជា​​​​​​អ្នក​​​ធ្វើ​​មែ​ន​ ​សមា​​​ជិ​ក​​រូបនោះ​​​​​នឹង​មាន​​​ពិរុទ្ធ​ភាព​”។

លោក​បា​ន​បន្ថែម​​ថា ​ករណី​​ផ្សេង​ទៀត​​​​​ពាក់​​ព័ន្ធ​​នឹង​​ស្លាក​សញ្ញា​​គណ​បក្ស​​នយោ​បា​យ​​​​ដែល​ត្រូ​វ​​គេ​​​ធ្វើ​​​ឲ្យ​​​ខូច​​​​​ដោ​យសារ​​​កា​រ​​​បាញ់​​ថ្នាំ​ពី​លើ​​​​ ក៏​​​នឹ​ង​​រា​ប់​បញ្ចូល​​ក្នុង​ការ​​ស៊ើប​អង្កេត​​​​នេះ​​​ដែរ​​​។ ​លោក ហ៊ុន សែន ​បា​ន​​មា​ន​ប្រ​សាសន៍​បន្តទៀតថា “ ពេល​​នេះ ​ខ្ញុំ​ចង់​​ផ្ញើ​សារ​​​​​ទៅ​អ្នក​​ដែល​​​បាន​​​​​ទិញ​​ថ្នាំ​បាញ់​​​​នេះ​​​ រួច​​​​​បាញ់​​​វា​​​លើ​មុខ​មនុស្ស​ [លើ​ស្លាក​សញ្ញា​​​គណ​បក្ស​នយោ​បាយ​]។ថ្នាំបាញ់​នេះ​ត្រូវ​ស្ត្រី​​ពីរ​​​នាក់​ម្តាយ​និង​កូន​ស្រី នាំ​ចូល​​​ពី​​​អាមេរិក​​មក​កម្ពុជា​។ ហើយ​​កុំ​និយា​យ​​ថា ខ្លួន​​​ឯង​​​មិន​​​ដឹង​​​ថា​​​ ខ្លួន​​​ឯង​​​ជា​នរណា​​​​ឲ្យ​​​សោះ​​​”។ ​លោក​​បន្ថែម​​ថា “ នៅ​​​ពោធិ៍ចិនតុង [អា​​កាស​យាន​ដ្ឋាន​​អន្តរជាតិ​ភ្នំ​ពេញ] ពួ​ក​គេ​ត្រូ​វ​ប្រាប់​​​ថា​ ខ្លួន​​​​​​គ្រោង​​​យក​​​ថ្នាំ​បាញ់​​នេះ​ទៅ​​​ធ្វើ​​​​​​​អ្វី។ហើយ​​​សូ​ម​ សហ​រដ្ឋ​​​អា​មេរិក​ ស៊ីបើ​​​រឿង​​​​​ថ្នាំ​បាញ់​នេះ​ផង​​​”។

​លោក​​​ យឹម សុវណ្ណ​​​ ​អ្នកនាំពាក្យ​​​​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ ​​​បា​ន​លើកឡើង​​​កាល​ពី​ម្សិល​មិញ​ថា ​លោក​យល់​ស្រប​ថា​ កា​រ​​ស៊ើប​អង្កេត​​​​​ដោយ​​​ឯក​រាជ្យអំពី​​​​កា​រ​​បំ​ផ្លាញ​ស្លាក​​សញ្ញា​​​គ​ណ​បក្ស​​​គឺជា​​​រឿង​​​ចាំ​បាច់​​​​​​ ប៉ុន្តែ​បាន​​​សម្តែង​​​មន្ទិល​​​​ថា ​ការ​​​ស៊ើបអង្កេត​​រឿង​នេះ​​​អាច​​​ធ្វើ​​​ឡើង​​​ដោយ​​​ក្រសួ​ង​មហា​ផ្ទៃ​និង​គ​ណៈ​កម្មា​ធិ​ការ​​ជាតិ​រៀបចំ​កា​រ​បោះ​ឆ្នោត​​​ដែល​គ្រប់​គ្រង​​ដោយ​​គ​ណ​បក្ស​ប្រជា​ជន​កម្ពុជា​។

លោក​បាន​​​មាន​​​ប្រសាសន៍​​​ថា “ ចំណុច​​​​​​​​​​សំខាន់​​​គឺ​​​​នៅ​​​​​​ត្រង់​​​​​​ថា ​កា​រ​ស៊ើប​អង្កេត​​​​​ត្រូ​វ​ធ្វើ​​​​​ឡើង​​​ដោ​យ​​​​ឯក​​រាជ្យ​​​និង​​​​​​មាន​​​លក្ខណៈ​​​អព្យា​ក្រឹត្យ​​ ដើម្បី​​រក​ឲ្យ​ឃើញ​​អ្នក​​​​​ដែលប្រព្រឹត្ត​​​ទង្វើ​​​បែប​​​នេះ​។ ខ្ញុំ​គ្មាន​សុទិដ្ឋិ​និយម​​ថា​ ​នឹង​​​មាន​​​​​​ការ​​​ស៊ីប​​​អង្កេត​​​បែបនេះ​​​ឡើយ​​​​។​ខ្ញុំ​គ្មាន​​​ជំនឿ​​​លើ​​គណៈ​កម្មាធិ​កា​រ​​ជាតិ​រៀប​ចំ​ការ​បោះ​​ឆ្នោ​ត​ទៀត​ទេ​។ ពួ​កគេ​[គណ​បក្ស​ប្រជា​ជន​កម្ពុជា] គ្រប់​គ្រង​អ្វីៗ​​ទាំ​ង​​អស់”៕

ប្រែសម្រួល​ដោយ ចេវ ប៊ុននី​​​​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស