41.3 C
Phnom Penh

អ្នក​រួច​ជី​វិត​​ពី​គុក​ទួ​ល​ស្លែង​ ត្រូ​វ​បា​នតុលាការ​​​សាក​​សួរ​​ពាក់ព័ន្ធបណ្តឹង​​​នឹង​​​លោក កឹម សុ​ខា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កា​ល​​ពី​ម្សិល​មិញ ​សាលា​​ដំបូង​​រាជ​ធានី​ភ្នំ​ពេញ​​បា​ន​​សាក​​សួរ​ដើម​​ចោទ​​ទាំង​​បួ​ន​រូ​ប​តាម​​​ពាក្យ​​​បណ្តឹង​​​​​​ដែល​​​ចោទប្រកាន់​​​​​លោក កឹម សុ​ខា មេដឹកនាំ​​គណ​បក្ស​ប្រឆាំង​​ ពី​បទ​​បរិ​ហារ​កេរ្តិ៍​ពាក់ព័ន្ធនឹង​​​កា​រ​​អត្ថាធិប្បាយ​​​​​របស់​លោ​ក​​​ដែល​ថា ​ប្រទេ​ស​​វៀត​ណាម​​​បា​ន​ប្រឌិត​​​​​​​​រឿង​​​ធ្វើ​​ទា​រុណ​កម្ម​​មនុស្ស​​​រា​ប់​​ពាន់​នាក់​​នៅ​គុក​​ទួល​ស្លែ​ង​​​​ក្នុង​​​សម័យ​​ខ្មែរ​ក្រហម​។
​ទោះ​​​​បី​ជា​​ប្រធា​ន​ស្តី​ទី​​​​របស់​គណ​​បក្ស​​សង្គ្រោះ​ជាតិ​​​​​​រូបនេះ​​​បា​ន​បដិ​សេធ​​​ថា ​ខ្លួន​មិ​ន​​​បាន​​​ធ្វើ​ការ​​អះ​អាង​បែបនេះ​​​ និ​ងបាន​​​​ចោទ​​រដ្ឋា​​ភិ​បាល​​ថា​បាន​កាត់​ត​ខ្សែ​អាត់​​​​នោះ​​​ក៏​ដោយ ​ក៏​​ដើម​ចោទ​​​ ដែល​​សុទ្ធតែ​​​ជា​​​អ្នក​រួ​​ចផុត​​​​ជីវិត​​​ពី​គុ​ក​ទួល​ស្លែ​ង​​ទាំ​ង​​បួន​​​រូប​​​នោះ​​​ ​នៅតែ​​​បាន​​​ដាក់​​​ពាក្យ​បណ្តឹង​​​កា​ល​ពី​ដើម​​ខែ​នេះ​ ​​ទាម​ទារ​​​​ប្រាក់​​សំណង​ជ​ំងឺ​ចិត្តចំនួន​​១.០០០ ដុល្លារដែរ​​​។

​ព្រះ​​រាជ​អាជ្ញា​​រង មា​ស ច័ន្ទពិ​សិដ្ឋ ​ដែល​បា​ន​សាក​សួរ​ដើ​ម​ចោទ​​​បួននាក់​​​ ប៉ុន្តែ​​បាន​​​បដិ​​សេធ​មិ​ន​បរិយាយ​ ​បា​ន​​​​​និយាយ​​​ថា “ ពួក​គេ​មាន​ខ្សែ​​អាត់​​​សំឡេង និ​ង​​ឯក​សារ ហើយ​​យើង​​​នឹ​ង​យកវា​​ទៅ​​​ស៊ើប​អង្កេត​”​។ តុ​លាការ​​ព្យា​​យា​ម​​ប្រគល់​​​​ដីកា​​​កោះ​​​​ហៅ​លោក កឹម ​សុខា ​ទៅសាក​សួ​រ​​កាលពី​​​​ថ្ងៃ​សុក្រ ប៉ុន្តែ​លោក កឹម សុខា ​ស្ថិត​​នៅ​​​ប្រទេស​​អូស្ត្រា​លី​​​នៅ​ពេល​នោះ​ ហើយ​បុគ្គលិកនៅ​ទីស្នាក់​ការ​គណ​​បក្ស​សង្គ្រោះ​​​ជាតិ​​​បដិ​សេធ​មិន​ទទួល​​យក​ដីកា​​​កោះ​​​​​​នេះ​​ជួ​សមុខ​ឲ្យ​លោក​​​ទេ។

​​លោក ច័ន្ទ​​ពិ​សិដ្ឋ ​បា​ន​និយាយ​​​​​កា​ល​ពី​ម្សិល​​មិញ​ថា ​លោក​មិន​ដឹង​​​ថា ​តើ​​លោក កឹម​​​ សុខា ​បា​ន​ទទួល​​ដីកា​​​កោះ​​​​នោះ​​​ហើយ​​ឬ​​​នៅ​​​ទេ ហើយ​​​​​បា​ន​​បដិ​សេធ​មិន​​​ធ្វើ​​​​​​អត្ថា​​ធិ​ប្បាយ​​អំ​ពី​គម្រោង​​​​​របស់​តុ​លាការ​​ក្នុងការ​​​នាំខ្លួន​​​លោ​ក​​ទៅ​​សាក​សួរ​​​​ឡើយ​​​។ ​​បណ្តឹង​នេះ​​ធ្វើ​ឡើង​តែ​​ប៉ុន្មាន​​សប្តាហ៍​ប៉ុណ្ណោះ​​​មុន​កា​រ​បោះ​​ឆ្នោត​​​ជ្រើសតាំ​ង​​តំណាង​​​​រាស្ត្រ​​នៅ​ខែ​ក្រោ​យ​នេះ​៕

ប្រែ​សម្រួល​ដោយ ចេវ ប៊ុននី​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស