34 C
Phnom Penh

អ្នកស្រាវជ្រាវ​​​នៅ​​​អង្គការ​​​​ WCS​ រក​​​ឃើញ​​​បក្សី​​​ថ្មី​​​មួយ​​​ប្រភេទ​​​ទៀត​ដែល​មាន​នៅ​​តែ​​​​ប្រទេស​​​កម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អង្គការ​​​អភិរក្សសត្វ​​​ព្រៃ WCS ​បាន​​​ឲ្យ​​​ដឹង​​​កាល​​​ពីម្សិល​​​មិញថា ក្រុម​​​អ្នក​​​វិទ្យា​សាស្ត្រ បាន​​​រក​​​ឃើញ​​​បក្សី​​​​​​ថ្មី​​​មួយ​​​ប្រភេទ ទៀត​ជា​បក្សី​មាន​រាង​​​តូច ដែលមាន​​​តែ​​​​​​​​នៅ​​​ក្នុង​ប្រទេស​​​កម្ពុជា។​​​

នៅ​​​ក្នុង​​​សេច​​​ក្ដី​​​ថ្លែង​​​ការណ៍​​​មួយ ​​​អង្គការ​​​អភិរក្ស​​​សត្វ​​​ព្រៃ​​​ WCS​ បានឲ្យដឹង​​​ថា បក្សី​​​ប្រភេទ​​​នេះ​​​មាន​​​ក្បាល​ពណ៌​​​ត្នោត​​​ និង​​ទ្រូង​​​ពណ៌​ខ្មៅ​​ ហើយ​គេ​អាច​​​ឃើញ​​​បក្សី​ប្រភេទ​នេះ​នៅ​​​ក្នុង​​​រាជធានី​​​ភ្នំពេញ​​​ ខេត្ត​​​សៀមរាប ​កំពង់​​​ចាម និង​​​ខេត្ត​​​ក្រចេះ ។​​​​​​ ក្នុង​សេចក្តី​​​ថ្លែង​​​ការណ៍​​​នេះ​​​បាន​​​ឲ្យ​​​ដឹង​​​​​​ថា“ បក្សី​​​នេះ​ត្រូវ​បាន​គេហៅ​វា​ថា​ សត្វ​ចតុមុខ​ គឺ​មាន​ន័យ​ថា​ ​មុខ​បួន​ដែល​រៀប​​រាប់​​​​ពី​ទី​កន្លែង​ ដែល​​គេ​ច្រើន​ប្រទះ​ឃើញ​បក្សី​​​នេះ​​​​​គឺ​ ​តំបន់​​​មួយ​នៅ​​​រាជធានី​​​ភ្នំពេញ​ដែល​​​​​ទន្លេសាប​​​ ទន្លេ​មេគង្គ​​​ និង​​​ទន្លេបាសាក់​​​ហូរមក​​​ប្រសព្វ​​​មុខ​​​គ្នា​​​” ។

លោក សុីម៉ុន ម៉ាហ៊ូដ (Simon Mahood) ​ទីប្រឹក្សា​​​បច្ចេក​​​ទេស​​​មួយ​​​រូប​​​របស់​​​អង្គការ​​​អភិរក្ស​​​សត្វ​​​ព្រៃ WCS និង​​​ជា​​​អ្នក​​​ធ្វើការ​​​សិក្សា​​​អំ​​​ពី​​​បក្សី​​​រាង​​​តូច​​​របស់​​​ខ្មែរ​​​នេះ​​​ ដែលត្រូវ​​​បាន​​​បោះ​​​ពុម្ពផ្សាយ​​​នៅ​ក្នុង​ទិនានុប្បវត្តិ​សត្វស្លាប​ “ Forktail” នៅ​ខែ​នេះ​បាន​​​ពន្យល់​​​ថា ខណៈ​ដែល​បក្សី​​​រាង​​​តូច​​​នេះ​​​មាន​លក្ខណៈ​ដូច​ជា​បក្សី​ទូទៅ​នោះ​ វា​មាន​​​លក្ខណៈ​ពិសេស​ខុស​ប្លែក​ពី​បក្សី​ផ្សេង​ទៀត​​គឺ​សំឡេង​យំ​ និង​រោម​របស់​វា​។លោក ម៉ាហ៊ូដ ​​​ថ្លែង​ថា “ មិន​ត្រឹម​​​តែនៅក្នុងរាជធានី​​​ភ្នំពេញ​​​ប៉ុណ្ណោះ​ទេរហូត​​​មកដល់​​​ពេល​​​នេះ​​​យើង​​​បាន​​​ប្រទះឃើញ​​​បក្សី​​​​នេះ​​​នៅ​​សង្កាត់​​​ជើង​​​ឯក ​ប៉ុន្តែ បក្សី​​​នេះ​​​អាច​​​មាន​​​នៅ​​​តាម​​​តំបន់​ផ្សេងៗ​ទៀត​ ដែល​មាន​លក្ខណៈ​សម​ស្រប​សម្រាប់​ជា​ជម្រក​របស់​វា​​​”។​​​ បក្សី​​​នេះ​​​មាន​​​ទម្ងន់​​​ប្រហែល​​​៥ក្រាម​​​ និង​​​​​​ប្រវែង​​​ប្រហែល​​​១០សង់​​​ទីម៉ែត្រ​​​ ​​​​​​ហើយ​​​​ត្រូវ​​​​​​បាន​​​​​​​គេ​​ប្រទះឃើញ​​​ជា​​​ញឹក​​​ញាប់​​​នៅ​​​តាម​​តំបន់​​​ដាំ​​​ដំណាំនៅវាល​​​ទំនាប​​​នៃបឹង​​​ទន្លេសាប៕

 ប្រែសម្រួលដោយ ស៊ុំ សុខភុំ

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស