28.4 C
Phnom Penh

តុលាការ​កំពូល​បើក​សវនាការ​ជំនុំ​ជម្រះ​សំណុំ​រឿង​ជន​បរទេស​ពីរនាក់ដែល​​រំលោភ​អនីតិជន​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​ម្សិលមិញ តុលាការ​កំពូល​បាន​សម្រេច​តម្កល់​សាលក្រមផ្តន្ទាទោស​ជន​ជាតិ​នូវែល​សេឡង់​ម្នាក់ ដែល​សាលា​ដំបូង​ខេត្ត​សៀមរាប​​ផ្តន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ​រយៈ ពេល​២០ឆ្នាំ​កាលពី​ឆ្នាំ​២០០៤ ពី​បទ​រំលោភ​ផ្លូវ​ភេទ​ក្មេង​ស្រីប្រាំនាក់​ ក៏ប៉ុន្តែ បានបង្គាប់​ឲ្យ​សាលា​ឧទ្ធរណ៍​ពិចារណា​ការ​ផ្តន្ទា​ទោស​នេះ​ឡើង​វិញ​តាម​ក្រម​ព្រហ្ម​ទណ្ឌ​ឆ្នាំ​២០០៩។

ព្រះ​រាជអាជ្ញា វេង ប៊ុនធឿន បានមាន​ប្រ​សាសន៍​ថា តុលាការ​កំពូល​បាន​សម្រេច​តម្កល់សាលដីកា​របស់​សាលា​ឧទ្ធរណ៍​ ក៏ប៉ុន្តែ បាន​បញ្ជូន​សំណុំរឿង​នេះ​ឲ្យ​សាលា​ឧទ្ធរណ៍​ពិចារ​ណាឡើង​វិញ​​តាម​ក្រម​ព្រហ្មទណ្ឌ​ថ្មី។

តាម​ក្រម​ព្រហ្មទណ្ឌ​ឆ្នាំ​២០០៩ ​ទោស​របស់​បុរស​វ័យ​៦៦ឆ្នាំ​ឈ្មោះ ហ្គ្រាហាំ រ៉ូបឺត គ្លេហន (Graham Robert Cleghorn) អាច​កាត់​បន្ថយ​បាន​។
អំឡុងសវនាការ​ជំនុំជម្រះ​ កាលពី​ឆ្នាំ​២០០៤ ក្មេង​ស្រី​ទាំង​ប្រាំ​នាក់​ដែល​មាន​អាយ​ុ​ចាប់​ពី​១៥ឆ្នាំដល់​១៩ឆ្នាំ បាន​និយាយថា ​កាល​​ពួកគេធ្វើ​ជា​អ្នក​បម្រើការ​ងារ​តាម​ផ្ទះ​ឲ្យ​ឈ្មោះ ​ហ្គ្រាហាំ រ៉ូបឺត គ្លេហន ​បុរស​ចំណាស់​រូប​នេះ​ក៏​​បានចាប់​រំលោភ​ពួកគេ​។

នៅ​ក្នុង​សវនាការ​​ជំនុំ​ជម្រះ​ ​បុរស​ជាតិ​នូវែល​សេឡង់​រូបនេះ​ នៅ​តែ​អះអាង​​ថា ខ្លួន​​គ្មាន​ទោស​។ នៅ​ក្នុង​សំណុំ​រឿង​ដាច់​ដោយ​ឡែកមួួយ​ផ្សេង​ទៀត​ សាលា​ឧទ្ធរណ៍​បាន​បើក​សវនា​ការ​​ជំនុំ​ជម្រះ​សំណុំ​រឿង​​ជន​ជាតិ​បារាំង​ម្នាក់​ឈ្មោះ ​ហ្សួន អ័រដុងណេ កាម៉ាចូ (Juan Ordonez Camcho) ដែល​សាលាដំបូង​ខេត្ត​ព្រះ​សីហនុ បាន​ផ្តន្ទា​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល​ប្រាំពីរ​ឆ្នាំ​ កាលពី​ឆ្នាំ​២០១១ ពី​បទ​រួម​ភេទ​ជា​មួយ​កុមារ​ី​អាយុ​១៣ឆ្នាំម្នាក់​។ ចៅក្រម​ ប៉ុល សំអឿន នៅក្រុម​​​ប្រធាន​​​ក្រុម​​​ប្រឹក្សាជំនុំជម្រះបាន​ថ្លែងថា សាល​ដីកា​នឹង​ប្រកាស​នៅ​ខែ​ទី១៥ ខែកក្កដា៕

ប្រែសម្រួលដោយ ហួង កុកទៀន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស