32 C
Phnom Penh

គណ​បក្ស​ប្រជា​ជន និង​គណ​បក្សសង្គ្រោះ​​ជាតិមាន​ផែន​កា​រ​ជួ​ប​ជុំ​​ដ៏​ធំ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

តំ​ណា​ង​​​​​​​​​​​​គណ​​បក្ស​​សង្គ្រោះ​​​ជាតិ​​ និង​គ​ណ​បក្ស​​​ប្រជា​​ជ​ន​កម្ពុជា ​ដែល​​កំពុងកា​ន់​អំណាច​ បា​ន​និ​យាយ​​កា​ល​​ពី​ម្សិល​មិញ​ថា ​ពួ​ក​​គេ​កំ​ពុ​ង​​​រៀប​ចំ​ផែន​ការ​​​ជួបជុំ​គ្នា​​ដ៏​​ធំ​នៅ​ថ្ងៃ​​ព្រ​ហស្បតិ៍​ ​ជា​​​​​ថ្ងៃ​ចាប់​ផ្តើម​​យុទ្ធ​​នា​ការ​ឃោសនា​បោះ​ឆ្នោត​​ផ្លូ​វ​ការ​ បើទោះ​ជា​មា​ន​កា​រហាម​​ប្រាម​​មិន​​ឲ្យ​​ធ្វើ​យុទ្ធ​នាការ​​តាម​ផ្លូវ​​​ធំៗ​​​ក្នុ​ង​​​រាជ​ធា​នី​ភ្នំពេញក៏ដោយ។

​លោកឧត្តម​សេនីយ៍​ឯក  ​ខៀវ សុ​ភ័គ អ្នក​នាំ​​​ពាក្យ​​​​​ក្រ​សួ​ង​មហា​ផ្ទៃ​បា​នថ្លែង​កា​​ល​​ពី​ម្សិល​​មិញ​ថា ក្រសួ​ង​នឹង​អនុវត្ត​បម្រាម​​មិន​ឲ្យ​ធ្វើ​យុទ្ធ​នាការ​នេះ​តា​ម​​សំ​ណើ​​​របស់​លោក​ ប៉ា សុជាតិវង្ស ​​​អភិ​បាល​​រាជ​ធា​នី​ភ្នំ​ពេញ​​កា​ល​ពី​ដើម​​ខែ​នេះ​ ​​និង​​​​ទប់​ស្កាត់​​​​ឲ្យ​មាន​ប្រសិទ្ធភាព​មិន​ឲ្យ​គ​ណ​​បក្ស​នយោបា​យ​​ធ្វើ​សកម្ម​​ភាព​​​ណា​មួយ​​តាម​ផ្លូវ​​​ធំៗ​និង​នៅ​​​ជុំ​​វិញ​​សួ​ន​​សាធា​រណៈ​​និង​ផ្សារ​ជា​ច្រើន​ក្នុង​​រាជ​ធានី។

​លោកឧត្តម​​សេនីយ៍​ឯក ខៀវ ​សុភ័គ ​បា​ន​​បន្ថែម​​ថា“ សាលា​​រាជធានី​ត្រឹម​ត្រូវ​ហើយ​​​ក្នុង​ការ​ធ្វើ​សំណើ​នេះ​។យើង​​​​នឹង​អនុវត្ត​បម្រាម​នេះ​ដើម្បី​​រក្សា​​សណ្តាប់​ធ្នាប់​សាធារ​​ណៈ​”។ ទោះ​​ជា​​យ៉ា​ង​ណា​ ​គ​ណ​បក្ស​​សង្គ្រោះ​​​ជាតិ​​បា​ន​​​បង្ហាញ​ផែន​ទី​​របស់​ខ្លួន​កា​ល​​ពី​ម្សិល​មិញ​​​​សម្រាប់​​ផែ​ន​កា​រ​​​​ជួ​ប​​ជុំ​​ចល័ត​នៅ​ថ្ងៃ​​​ ព្រ​ហស្បតិ៍​។ ​ផែន​ទី​នេះ​បង្ហាញ​ពី​​​​​ផ្លូវ​ និង​ តំ​​បន់​​ហាម​ឃាត់​ជា​ច្រើន​ ​រួម​មា​ន​​មហា​​វិថី​​​ព្រះ​សី​ហ​នុ ​សុធា​​រស ម៉ៅ​សេទុង ​និង​​មហា​​វិថី​​ព្រះ​​មុនី​វង្ស ព្រម​​ទាំ​​ង​តំ​បន់​​នៅ​ជុំ​វិញ​​វត្ត​ភ្នំ​ ​​ទល់​​មុ​ខ​សណ្ឋា​​​​​គារ​កាំ​បូ​ឌីយ៉ា​​ណា ​និង​នៅ​មុខ​ព្រះ​បរម​រាជ​​វាំង​។

ក្នុង​សំ​ណើ​សុំ​ដាក់​បម្រាម​​​​​ដែល​​បាន​បញ្ជូ​ន​​​​​ទៅ​​​ក្រសួ​ង​មហា​ផ្ទៃ ​លោក សុជាតិ​វង្ស ​​បា​ន​​លើក​​ឡើង​ថា ​វា​​​ជា​ការ​ចាំ​បាច់​ក្នុង​ការ​​ធា​នា​សន្តិ​​សុខ​ និ​ង​​ទ​ប់​ស្កាត់​កា​រ​​​ស្ទះ​​ចរា​ចរណ៍​​​ក្នុង​រាជ​ធា​នី​ ​អំឡុង​​ពេល​ឃោស​នា​​បោះ​ឆ្នោត​។

​លោក គឹម សុភា លេខា​ធិ​កា​រគ​ណៈ​កម្មា​​ធិ​កា​រ​​ប្រ​តិបត្តិ​​​របស់​គ​ណ​បក្ស​​សង្គ្រោះ​​​ជាតិ​ប្រ​ចាំ​​រាជ​ធា​នី​ភ្នំ​ពេញ​បា​ន​​ថ្លែ​ង​ថា​ បើ​ទោះ​មា​ន​​កា​រ​​ហា​ម​ប្រាម​ក៏ដោ​យ ក៏​​​គណ​បក្ស​ប្រ​ឆាំ​ង​​មា​ន​ផែ​ន​កា​រ​​ប្រមូ​ល​​រថយន្ត​ប្រហែ​ល​​​​ជា​​២០០គ្រឿង និ​ង​ម៉ូតូ​​ចំនួ​ន​​១.៥០០គ្រឿង​​សម្រាប់​សមា​​​ជិក​​​​របស់​​ខ្លួន​​បើក​​នៅ​ទូ​ទាំង​រាជ​ធា​នី​​នៅ​ថ្ងៃ​ព្រ​ហស្បតិ៍​នេះ​​ដែរ​។

​លោក​បា​ន​បន្ត​ថា“ បន្ថែម​​ទៅ​នឹ​ង ​[រថយន្ត​​និង​​​ម៉ូតូ] យើ​ង​​​បា​ន​និង​កំ​ពុ​ង​​អំពាវ​​​នា​វ​ដល់​​​អ្នក​​​​ឯ​​ទៀត​​ ដែល​​គាំ​​ទ្រ​​គ​ណ​បក្ស​​សង្គ្រោះ​​ជាតិ​​ឲ្យ​ចូល​​រួ​ម​​ជា​មួ​យ​​ពួ​ក​យើង​។មនុស្ស​​រាប់​​ពាន់​នា​ក់​​​បា​ន​ឆ្លើយ​តប​ ហើយ​​ពួ​ក​​គេនឹង​ប្រើ​រថ​យន្ត​​និង​​ម៉ូតូ​​​​ផ្ទាល់​​ខ្លួន​​​របស់​​​ពួ​កគេ”។

ប៉ុន្តែ លោក ឡុង ឌីម៉ង់ អ្នក​នាំ​ពាក្យ​សាលា​​​រាជធានី​បាន​មានប្រសាសន៍​កាល​ពី​ម្សិល​មិញ​ថា បាន​ផ្តល់​ការ​អនុញ្ញាត​ឲ្យ​គណបក្ស​សង្គ្រោះ​​ជាតិ​​ជួប​ជុំ​គ្នា​តែ​ក្នុង​​សួន​សេរី​ភាព​ប៉ុណ្ណោះ​ (គណបក្ស​នេះ​គ្រោង​ចាប់​ផ្តើម​ការ​ហែ​ក្បួន​របស់​ខ្លួន​នៅ​ពេល​ព្រឹក​) ហើយ​នឹង​ធ្វើ​ពាក្យ​បណ្តឹង​ភ្លាមៗ​ប្រសិន​បើ​គណបក្ស​សង្គ្រោះ​ជាតិ​​​នៅ​តែ​ប្រឆាំង​នោះ។​

​លោក​បា​ន​​​ថ្លែ​ង​​ថា “ ផ្លូវ​​​ដែល​​ពួ​ក​គេបា​ន​ស្នើ​សុំ​​​ហែ​​ក្បួ​ន​ គឺ​​ជា​​ចំ​ណុច​​​ដែល​យើង​មិន​អនុញ្ញាត​ឲ្យ​ [ធ្វើ​យុទ្ធនា​ការឃោសនា​] ព្រោះ​វា​នឹ​ង​​​បណ្តាល​ឲ្យ​​ស្ទៈ​​ចរា​ចរណ៍​”។ ​លោក​បា​ន​បន្ត​ថា​“ យើង​នឹ​ង​មិន​ដាក់​នគរ​បាល​ ឬ​កម្លាំ​ង​ប្រ​ដាប់​អា​វុធ​​រាំ​ង​ផ្លូវ​ទេ ប៉ុន្តែ​​ប្រ​​សិ​នបើ​​យើង​ឃើញ​ពួ​ក​គេនៅ​លើ​ផ្លូវ​​ដែល​​​យើង​បា​ន​ហា​ម​ប្រាម យើង​នឹង​​រាយ​ការ​​​ណ៍​​​ពី​បញ្ហា​​​នេះ ទៅ​គ​ណៈកម្មា​ធិការ​​​រៀប​ចំ​កា​រ​បោះ​ឆ្នោត​រាជ​ធា​នី​ភ្នំ​ពេញដើម្បី​ចាត់​ការ​លើ​រឿង​នេះ​”។

លោក ​កែប ជុតិមា អតី​ត​​​អភិ​បា​ល​​​រាជ​ធានី​ភ្នំ​ពេញ​ ដែល​ពេល​នេះ​​ជា​បេក្ខជន​​មាន​ឈ្មោះ​​លើ​គេ​​​សម្រាប់​​តំណាង​រាស្ត្រ​​​​មណ្ឌល​​​​​រាជ​​ធានី​ភ្នំពេញ​របស់​​គ​ណ​បក្ស​​កាន់​អំ​ណាច​ ​​បា​ន​មា​ន​​ប្រ​សាស​ន៍​ថា ​​គ​ណ​​បក្ស​​ប្រជា​​​ជ​ន​​កម្ពុជា​​​​​របស់លោក​នា​យករដ្ឋ​មន្ត្រី ​ហ៊ុន ​សែន វិញ ​​​រំ​ពឹង​ថា​នឹង​​មា​ន​​អ្នក​គាំ​​ទ្រ​​ប្រមាណ​​២០.​០០០​​នាក់​មក​ជួ​ប​​ជុំ​ធ្វើ​​យុទ្ធនា​ការ​​ឃោស​​នានៅ​កោះ​​ពេជ្រ​នៅ​ថ្ងៃ​​​ព្រហស្បតិ៍​ បន្ទាប់​​​មក​នឹង​ហែក្បួ​ន​​កាត់​​តា​ម​រាជ​​ធា​នី​ភ្នំ​ពេញ​។

លោក​​បាន​មាន​ប្រសាសន៍​បន្ត​ថា “ យើង​​កំ​ពុ​ង​​ធ្វើ​លិ​ខិត​មួយ​ច្បាប់ជូន​​សាលា​​រាជ​ធា​នី​ ​និ​ង​គ​ណៈ​កម្មាធិ​ការ​​​ជាតិ​រៀប​ចំ​កា​រ​បោះ​ឆ្នោត​ឲ្យ​​ពិនិត្យ​​មើល​ផ្លូវ​​​​ក្នុង​​រាជ​ធានី​ភ្នំ​ពេញ ​សម្រាប់​​​​ធ្វើយុទ្ធ​​នាកា​រ​​​ឃោស​នា​បោះ​ឆ្នោត​ និង​បង្ហាញ​​ប្រជា​ព​ល​រដ្ឋ​ពី​គោល​នយោបា​យ​​​របស់​គ​ណ​បក្ស​​ប្រជា​​​ជន​កម្ពុជា”។

ថ្វី​បើ​​ជា​ទី​តាំង​របស់​រដ្ឋា​ភិ​បាល​​ក៏​ដោយ ក៏​​រាជធានី​ភ្នំ​ពេញគឺ​ជា​មណ្ឌល​ដែល​មាន​ការ​ប្រកួត​ប្រជែង​​​ដ៏​​លំបាក​​​បំ​ផុត​សម្រាប់​គ​ណ​បក្ស​​ប្រ​​​ជា​​ជ​ន​កម្ពុជា​​ជា​យូរ​មក​ហើយ​។ បច្ចុប្បន្ន គ​ណ​បក្ស​​កា​ន់​​អំណា​ច​មា​ន​​​អាសនៈចំនួន​ប្រាំ​​ពីរ​​ក្នុ​ង​ចំ​ណោ​ម​​​១២​អាសនៈ​​​​ក្នុង​មណ្ឌល​ភ្នំពេញ​។ ក្នុ​ង​ឆ្នាំ​​២០០៣ ​គ​ណ​បក្ស​​ប្រ​ជា​ជន​កម្ពុជា ទទួល​​​បា​ន​តែប្រាំ​​​អាសនៈ​​​ប៉ុណ្ណោះ​ក្នុង​រាជ​​​ធា​នី​ភ្នំពេញ​ ចំណែក​គ​ណ​បក្ស​ សម រង្ស៊ី ទទួល​​​បា​ន​ប្រាំ​មួ​យ​អាសនៈ​។

​លោក គល់ បញ្ញា នា​យក​ប្រតិបត្តិ​​​​​គ​ណៈ​​កម្មាធិ​កា​រ​សម្រាប់​កា​រ​​បោះ​ឆ្នោត​​​ដោ​យ​សេរី​និង​យុត្តិធម៌​នៅ​​​កម្ពុជា ​​បា​ន​ថ្លែ​ង​ថា កា​រ​ហា​ម​មិ​ន​ឲ្យ​ធ្វើ​យុទ្ធ​នា​ការ​នេះ មិន​ដែល​មា​ន​​ទេ​​ពី​មុន​មក​​នៅ​ក្នុង​រាជ​ធា​នី​ភ្នំ​ពេញ​ ហើយទាក់​​ទ​ង​ទៅ​នឹង​ការ​ឃោសនា​មិន​ស្មើ​ភាព​គ្នា​តាម​​​ប្រព័ន្ធ​​​​ផ្សព្វ​ផ្សាយ​ គឺ​ជា​ការគំ​រា​ម​កំ​ហែ​ងដ៏​​ធ្ងន់​​​​ចំពោះ​​បរិយា​កាស​ឃោស​នា​​ត្រឹម​ត្រូ​វ​ និង​សេរី​​ភាព​នៃ​​ការ​​​ជួប​ជុំគ្នា​​។

លោក បញ្ញា ​​​ថ្លែ​ង​ថា“ [សាលា​រាជ​ធា​នី] មិន​អាច​​ធ្វើ​សេច​ក្តី​សម្រេចហា​ម​ប្រាម​​ដូច្នោះ​​​​ទេ​។ ​​គណៈ​កម្មាធិ​កា​រ​​​ជាតិ​រៀប​​ចំ​កា​រ​​បោះ​ឆ្នោត​គួរតែ​​​ពិ​ភាក្សា​​​ជាមួ​យ​​គណ​​បក្ស​នយោ​បា​យនានា​ និងព្យាយាម​ស្វែងរក​វិធី​​ដើម្បី​​ធានា​ឲ្យ​សកម្ម​​ភាព​​យុទ្ធ​នា​ការ​​​ឃោស​នា​​បោះ​ឆ្នោត​ ​អាច​ធ្វើ​ឡើ​ង​​នៅ​ក្នុងទី​សាធា​រណៈ​​​ណា​មួ​យ​ និង​ទៅ​តា​ម​​លក្ខណៈ​​សេរី​និង​យុត្តិ​ធ​ម៌”​។ លោក​បា​ន​​បញ្ជាក់​​ថា ​​ដោ​យ​កា​រ​ផ្សព្វ​ផ្សាយ​​​តា​ម​ទូរ​ទស្ស​ន៍​មាន​កំ​ណត់​ កា​រ​​ធ្វើ​​យុទ្ធ​នាការ​ឃោស​​​​​នា​​តាម​ផ្លូវ​​ ​មា​ន​សា​រៈ​សំ​ខាន់​​ណាស់​សម្រាប់​​​គ​ណ​បក្ស​​សង្គ្រោះ​​ជាតិ​។

លោក​ថ្លែ​ង​ថា​ “ វា​ជា​​ជំ​ហាន​​ថយ​ក្រោ​យ​។ ពួ​ក​គេ [​​អាជ្ញា​​ធររា​ជ​ធានី] ជា​និច្ច​កា​លព្យាយា​ម​សម្រួល​​សេរី​ភាព​​​​របស់​​គ​ណ​​បក្ស​នយោ​បា​​យ​[អំឡុង​​ពេល​​​​ធ្វើ​យុទ្ធ​នា​ការ​​​ឃោស​នា​បោះ​ឆ្នោត​]។ ​ពួ​ក​គេ​​គួ​រ​តែ​​ពិ​ភាក្សា​​អំពី​សេចក្តី​សម្រេច​​​របស់​ខ្លួន​ ជាមួ​យ​​អ្នក​​​ពាក់​ព័ន្ធ​ផ្សេង​ទៀត​[រា​ប់​ទាំង​​​គ​ណ​​បក្ស​​នយោបា​យ​នានា] ដើម្បី​​កុំ​ឲ្យ​មា​ន​​កា​រ​ចោទ​ប្រកាន់​ពួក​គេ​​​​ថា ពាក់​ព័ន្ធ​នឹង​​​រឿង​​នយោបា​យ​”។

លោក លន់ ឆេងកៃ ​ប្រធាន​​គណៈ​កម្មា​​ធិ​កា​រ​​រៀប​ចំ​ការ​​បោះ​ឆ្នោ​ត​រាជ​ធានីភ្នំពេញ ​​បា​ន​​​ថ្លែង​ថា ​​កា​រ​ហា​ម​​ប្រាម​​នេះ​​មិន​ប៉ះ​​ពាល់​​ដល់​​បរិយា​កាស​បោះ​ឆ្នោត​ដោយសេរី និង​យុត្តិ​ធម៌​​ទេ ព្រោះ​វា​​អនុវត្ត​​ចំពោះ​​គណ​បក្ស​​ទាំង​​ពីរ​ស្មើៗគ្នា ​និ​ង​ជា​កា​រ​​ចាំ​​បាច់​​​ក្នុង​ការ​ធ្វើ​​ឲ្យ​ប្រជា​​ពល​រដ្ឋ​ក្នុង​រាជ​ធានី​ភ្នំ​ពេញ​ប្រកប​មុខរបររកស៊ី​ចិញ្ចឹម​ជី​វិត​ដូចធម្មតា​។ លោក​បា​ន​​បន្ថែម​​ថា “ មា​ន​សិទ្ធិ​សេរី​ភាព​ក្នុ​ង​ការ​​ធ្វើ​យុទ្ធ​នា​ការ​ឃោសនា​​បោះ​ឆ្នោត​ ប៉ុន្តែ​ប្រជា​​​ពល​​រដ្ឋ​និង​​​អា​ជីវ​ករ ក៏​មា​ន​សិទ្ធិ​ប្រកប​របរ​ចិញ្ចឹម​​ជី​វិត​ប្រចាំ​ថ្ងៃ​​​របស់​​ខ្លួន​​ដែរ​”៕

 ប្រែ​សម្រួល​ដោ​យ ចេវ ប៊ុននី​​​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស