26 C
Phnom Penh

តុលាការ​​​​បើក​សវនាការ​​​​ជំនុំ​ជម្រះ​ជន​​​ល្មើស​ពីរ​​​​​​​​​​​​នាក់ ដែល​​​ប៉ុន​​​ប៉ង​​​​​​ផ្ញើ​​​ថ្នាំញៀន​ហេរ៉ូអ៊ីនទៅ​​​​អូស្ត្រាលី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​​​ម្សិលមិញ សាលា​​​ដំបូង​​​រាជ​​​ធានី​​​ភ្នំពេញ បាន​​​​បើក​សវនាការ​​​​ជំនុំ​ជម្រះ​មនុស្ស​​​ពីរនាក់​​​ដែល​​​ជាប់​​​ចោទ​​​ពី​​​បទ​​​រត់​​​ពន្ធ​​​ថ្នាំ​​​ញៀន​​​ហេរ៉ូអ៊ីន​​​ទម្ងន់​​​១២គីឡូក្រាម​​​ ដែល​​​បន្លំ​​​​ធ្វើ​ជា​​​​ថ្នាំ​ប៉ូវ​កម្លាំង​​​ដ៏​​​​ពេញ​និយម​​របស់​​​កូរ៉េ ចេញ​​​ពី​​​ប្រទេស​​​កម្ពុជា​​​ទៅ​​​ប្រទេស​​​អូស្ត្រាលី តាម​​​ប្រៃស​​​ណីយ៍។

ជន​​​ជាប់​​​ចោទ​​​ ជាស្ត្រីជន​​​ជាតិ​​​វៀតណាម​​​​​​ម្នាក់ និង​​​ទាហាន​​​​​ម្នាក់​​​នៃ​កងយោធពល​​​ខេរ​ភូមិន្ទ ​​​សុទ្ធតែ​បានអះ​​​អាង​​​ថា ​​​មិន​​​មាន​​​ទោស ​​​​និង​បាន​​​និយាយថា ខ្លួន​​​មិន​​​ដឹងថា ​​​កញ្ចប់​​​​​​ ដែល​​​មាន​​​ស្លាក​​​សញ្ញាថ្នាំ​​​​ប៉ូវ​កម្លាំង​​​យ៉ិនស៊ិន​​​ពណ៌​ក្រហម​​​​របស់​​​កូរ៉េ​ទាំង​នេះ​ មាន​​​ថ្នាំ​​​ញៀន​នោះ​​​​ទេ។ ប៉ុន្តែ កញ្ចប់​​​ថ្នាំ​​​ទាំង​​​នេះ​​​អាច​​​លក់​​​​​​បាន​​​ប្រាក់​​​រាប់​​​លាន​​​ដុល្លារ​​​នៅ​​​ក្នុង​​​ប្រទេស​​​អូស្ត្រាលី​​​។

ស្ត្រី​ជន​​​​​​ជាតិ​​​វៀតណាម​ឈ្មោះ ង្វៀន នូ ​​​អាយុ​​​៤៤ឆ្នាំ និយាយ​​​ប្រាប់​​​តុលាការ​​​កាល​ពី​​​ម្សិលមិញថា“ វា​​​មិន​​​មែន​​​ជា​​​របស់​​​ខ្ញុំទេ ខ្ញុំ​​​ត្រូវ​​​បាន​​​បុរស​​​ម្នាក់​​​ឈ្មោះ​​​ ឈុន ជីដា បញ្ជា​​​ឲ្យ​​​យក​​​កញ្ចប់​​​នេះ​​​មក​​​កាន់​​​ការិយា​​​ល័យ​​​ប្រៃស​ណីយ៍”។ ​ស្នើ​សុំ​​​​ឲ្យ​​​ផ្តល់​​​ព័ត៌មាន​​​បន្ថែម​​​ទៀត​​​ស្តី​​​ពី​​​អត្ត​​​សញ្ញាណ​​​របស់​​​បុរស​​​​ដែលអ្នកស្រី​​​មាន​​​ទំនាក់​​​ទំនង​​​​​​នោះ អ្នកស្រី ង្វៀន នូ ​​​និយាយ​ថា អ្នកស្រី​​​មិន​​​ស្គាល់​​​បុរស​​​នេះ​​​ទេ​​​។

លោក ស៊ូ សារិន អាយុ​​​៥៤ឆ្នាំដែល​​​គេ​​​ស្គាល់​​​ថា ជា​​​វរសេនីយ៍ឯក​​​​​​នៃ​កង​​​យោធពល​​​ខេរភូមិន្ទ​​​បាន​​​និយាយថា គាត់​​​ធ្វើការ​​​ងារ​​​ជា​​​អ្នក​​​បើក​​​រថយន្ត​​​ និង​​​ជា​​​អ្នក​​​​​​បក​​​ប្រែ​​​ឲ្យ​​​អ្នក​​​ស្រី ​ង្វៀន នូ ហើយ​​​ថា គាត់​​​មិន​​​បាន​​​ដឹង​​​ពី​​​ថ្នាំ​​​ញៀន​​​​ហេរ៉ូអ៊ីនដែល​​​អ្នកស្រី​​​ ង្វៀន នូ ផ្ញើ​​​តាម​​​ប្រៃសណីយ៍​ទៅ​​​ប្រទេស​​​អូស្ត្រាលី​​​នោះ​​​ទេ។

ជន​​​ល្មើស​​​ទាំង​​​ពីរនាក់​​​នេះ​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​នៅ​​​ការិយាល័យ​​​ប្រៃសណីយ៍​​ កាលពី​​​ខែធ្នូ ហើយ​​​លោក ស៊ូ សារិន បានឆ្លើយ​បំភ្លឺ​កាលពី​​​ម្សិលមិញថា គាត់​​​បាន​​​នាំ​​​អ្នកស្រី​​​ង្វៀន នូ មក​​​ការិយាល័យ​​​ប្រៃសណីយ៍តែ​​​មួយ​​​លើកប៉ុណ្ណោះ​ដើម្បី​​​ផ្ញើ​​​កញ្ចប់​​​មួយ​​​ទៅ​​​ប្រទេស​​​អូស្ត្រាលី​​​កាល​​​ពី​​​​លើក​មុន​​​។

លោក ស៊ូ សារិន ​​​និយាយថា“ កាល​​​ពី​​​ដំបូង​​​​ខ្ញុំ​​​មិន​​​បាន​​​ចូល​​​ក្នុងការិយា​​​ល័យ​​​ប្រៃសណីយ៍​​​នេះ​​​ទេ ហើយ​​​លើក​​​ទី២​​​នគរបាល​​​បាន​​​ចាប់​​​ខ្លួន​​​ខ្ញុំ​​​នៅ​​​ក្រៅ​​​ការិយាល័យ​​​ប្រៃសណីយ៍​​​នេះ ​ពេល​​​ខ្ញុំ​​​រង់​​​ចាំ​​​អ្នកស្រី ង្វៀន នូ”។

លោក ហ៊ុន រិទ្ធី អនុ​​​ប្រធាន​​​ការិយា​​​ល័យ​​​នៅ​​​នាយក​​​ដ្ឋានសន្តិសុខ​​​អន្តរជាតិ​​​ក្នុងក្រសួង​​​មហា​​​ផ្ទៃ​​​បាន​​​ប្រាប់​​​តុលាការ​​​កាលពី​​​ម្សិល​មិញ​ថា ការ​​​ចាប់​​​ខ្លួន​​​អ្នក​​​ទាំង​​​ពីរនេះ​​​បាន​​​កើត​​​មាន​​​ឡើង​​​បន្ទាប់​​​ពី​​​នគរបាល​​​​​​ទទួល​​​ព័ត៌មាន​​​បានពី​​​ជន​​​អនាមិក​​​ម្នាក់។

លោក ហ៊ុន រិទ្ធី បាន​​​មាន​​​ប្រសាសន៍​​​ថា “ យើង​​​បាន​​​ចាប់​​​ខ្លួន​​​ពួកគេ​​​បន្ទាប់​​​ពី​​​នគរបាល​​​ទទួល​​​បាន​​​ការ​​​ហៅ​​​ទូរស័ព្ទមួយ​​​ដែល​​​និយាយ​​​ប្រាប់​​​យើង​​​ថា មនុស្ស​​​ពីរនាក់​​​នេះ​​​កំពុង​​​ព្យា​យាម​​​​​ផ្ញើ​ថ្នាំ​​​ញៀន​​​ទៅ​​​ប្រទេស​​​អូស្ត្រាលី”។ ​លោក​​​មាន​​​ប្រសាស​​​ន៍​​​បន្ថែម​​​ថា នគរបាល​​​បាន​​​រក​​​ឃើញ​​​កញ្ចប់​​ដែល​​​មាន​​​​​​ថ្នាំ​​​ញៀន​ហេរ៉ូ​​​អ៊ីន​​​រាប់​​​រយ​​​កញ្ចប់​​​។

លោក ម៉ៃ វណ្ណា មេធាវី​​​ការពារ​​​ជន​​​សង្ស័យ​​​​ទាំងពីរនាក់​​​នេះ​​​បាន​​​លើក​​​ឡើង​​​ជា​​​​ថ្មី​ម្តង​ទៀត​អំពី​​​ការ​​​អះអាង​​​របស់​​​កូន​​​ក្ដី​​​លោកដែល​ថា ពួកគេ​​​មិន​​​មាន​​​ទោស​​​នោះទេ​​​ ។ លោក ម៉ៃ វណ្ណា បាន​​​មាន​​​ប្រសាសន៍​​​ថា “ ខ្ញុំ​​​ស្នើ​​​សុំ​​​ឲ្យ​​​តុលាការ​​​ធ្វើការ​​​ស៊ើបអង្កេត​​ករណី​​​នេះឡើង​​​វិញ​​​”។ សាលក្រម​​​នឹង​​​ត្រូវប្រកាស​​​នៅ​​​ថ្ងៃ​​​ពុធ៕

ប្រែសម្រួលដោយ ស៊ុំ សុខភុំ

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស