29 C
Phnom Penh

ពីរ​នាក់​ជាប់​ពន្ធនាគារអស់​​មួយ​ជីវិត​ ប្រាំ​បួ​ន​នា​ក់​ផ្សេង​ទៀត​ជាប់​​៣០​ឆ្នាំ​ពីបទ​ផលិ​ត​គ្រឿ​ង​ញៀ​ន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​ម្សិល​មិញ សាលា​ដំបូង​រាជ​ធា​នីភ្នំ​ពេញ​ ​បានផ្តន្ទាទោសជន​ជាប់​ចោទ​ពីរ​នាក់​ ដោយ​កំបាំង​មុខ ​ឲ្យ​ជាប់​ព​ន្ធនា​​​គារ​​​​អស់​មួយ​​ជីវិត​ ​និង​បាន​កាត់​បន្ថយ​​​​ស្ថាន​ទម្ងន់​ទោស​ មក​នៅ​រយៈ​ពេល​៣០​ឆ្នាំ​ ចំពោះ​​ជន​ជាប់​ចោទ​ប្រាំបួន​នាក់​ផ្សេង​ទៀ​ត​​ បន្ទាប់​ពី​មាន​ប្រតិ​បត្តិការ​ឆ្ម​ក់​ចូ​លកន្លែង​ផលិត​គ្រឿង​ញៀន​ជាច្រើ​នកន្លែង​​នៅ​ទូ​ទាំង​រាជធានី​ ​កាលពីខែ​ឧសភា​ឆ្នាំ​មុន​។

នៅ​ក្នុង​ប្រតិបត្តិការ ​ឆ្មក់ចូល​កណ្តាល​អធ្រាត្រ​ នៅថ្ងៃទី​១ និង​ទី២​ខែ​ឧសភា​​ ឆ្នាំ​២០១២​ ​នគរ​បាល​បាន​ស្រាវ​ជ្រាវ​រក​ឃើ​ញ​ទីតាំង​ប្រាំបីកន្លែង​ ​នៅ​ក្នុងខណ្ឌចំនួន​បួ​ន​ ​និង​រឹប​អូស​បាន​ប្រេង​ម្រះ​ព្រៅ​សរុប​៤.​១៩០​លីត្រ​ ដែល​បាន​ចម្រាញ់នៅ​​​ភ្នំក្រវាញ​ក្នុង​ប្រទេស​កម្ពុជា​ និង​ត្រូវ​បាន​ប្រើ​ប្រាស់ ក្នុង​ការ​ផលិត​សា​រ​ធាតុ អឹម​ឌីអឹមអេ ​(MD​MA​) ​ដែល​ជា​សា​រធា​តុ​សកម្ម​នៅ​ក្នុង​សារធាតុ​ញៀន​ អ៊ិច​ស្តាស៊ី (Ecstasy)។​

​ក្រុម​នគរ​បាល​ក៏បាន​រក​ឃើញ​សារ​ធា​តុ​គីមី​ផ្សេង​ៗ​ទៀត​ ​និង​គ្រឿង​កែវ​ប្រើ​ប្រា​ស់​សម្រាប់​ផលិត​គ្រឿង​ញៀន​ នៅ​ក្នុង​ក​ន្លែ​ង​ដែលត្រូវ​បាន​ចាត់​ទុក​ជា​កន្លែង​ផលិត​គ្រឿង​ញៀន​ដ៏ធំបំផុត​ នៅ​ក្នុង​ប្រវត្តិ​សា​ស្ត្រ​នៃ​រាជ​​​ធានីភ្នំពេញ​។​ ​ជន​ជាប់​ចោទ​១​១នាក់​ដែល​ត្រូវ​បានចាប់​ខ្លួន​អំឡុង​ប្រតិប​ត្តិការ​ឆ្មក់ចូល​ទាំង​នោះ និង​នៅថ្ងៃ​ក្រោយ​ៗ​មក​ទៀត ​បាន​ចូលខ្លួន​ក្នុង​សាលា​ដំបូង​រា​ជធានី​​​កាល​​​ពី​​​ម្សិល​​​មិញ​ ខណៈដែ​ល​ជន​ជាប់​ចោទ​ពីរនាក់​ផ្សេង​ទៀត​ ម្នាក់​ជ​ន​ជាតិ​វៀតណាម ​និង​ម្នាក់​ទៀត​ជាជន​ជាតិ​កាណាដា ​នៅ​​​ក្រៅ​​​ឃុំ​​​នៅ​​​ឡើយ​។

លោក គឹម ដានី ​ចៅក្រម​សាលាដំបូ​ង​រាជ​​​ធានីភ្នំពេញ​ បាន​ថ្លែងថា ​ជ​ន​ជាប់​ចោទ​ទាំង​នេះ​ ជាប់​ទោស​ពីបទ​ដឹក​ជញ្ជូន​ រក្សាទុក​ ​និង​ផលិត​គ្រឿង​ញៀន​ខុ​ស​ច្បាប់​​​ ហើយ​​​តុលា​​​ការ​​​​បាន​ផ្តន្ទា​​​ទោសកំបាំង​​​មុខ​​​ពួកគេ​​​​​​​​​​​ឲ្យ​ជា​ប់​ពន្ធនា​​​គារ​អស់​មួយ​​​ជីវិត​។​ ​លោក​បានបន្ត​​ថា “ យើង​សម្រេច​ផ្តន្ទាទោ​ស​ឲ្យ​ឈ្មោះ​ ចូវ វ៉ាន់ ចូ ​(Cho​v Van​ Cho​) ​អា​យុ​៤៩​ឆ្នាំ​ ជន​ជាតិ​វៀតណាម​ ​និង​ឈ្មោះ​ ចូវ​ វ៉ាន់ លឿយ​ (Chov​ Van ​Leuy​) អាយុ​៣៩​ឆ្នាំ​ ជន​ជាតិ​​​​វៀត​ណា​ម​​ សញ្ជាតិ​កាណាដាឲ្យ​ជាប់​​​ពន្ធនា​គារ​​អស់​មួយជីវិត​”​។

យោងតាម​ចៅ​ក្រម​រូ​បនេះ​ បាន​ឲ្យ​ដឹ​ង​ថា ក្នុង​ចំណោម​ជន​ជាប់​ចោទ ទាំង​១១​នា​ក់​ ​ជន​​​ជាតិ​វៀត​ណាមប្រាំមួយ​នាក់ និង​ជន​ជាតិ​​​ខ្មែរ​​​បីនាក់​​ត្រូវបាន​កាត់​ឲ្យជាប់​ទោ​ស​ ​និង​​​មាន​រយៈ​ពេល​មួយខែ​ស​ម្រាប់​ប្តឹង​ឧ​ទ្ធរណ៍។​ ​លោក​​បាន​បន្តថា ​ក៏ប៉ុន្តែ ជន​ជាប់​ចោទ​ជន​ជាតិ​ខ្មែ​រ​ពីរនាក់​ត្រូវ​បាន​សម្រេច​ឲ្យ​រួច​ពីការ​​​ចោទប្រ​កាន់​។ លោក​ចៅក្រម​ ដានី បាន​​​ថ្លែង​​​​ថា  “​ឈ្មោះ​​​​ ​​​ឡៃ វី អាយុ ២៦ឆ្នាំ​ ​និ​ង​ឈ្មោះ ​ហេង វាន់ឌី ​អាយុ ៣៧ឆ្នាំ ​ត្រូវ​បាន​ដោះ​លែង​ ​ព្រោះ​ពួក​គេ​មិន​បានជា​ប់​​ពាក់​ព័ន្ធ​ ក្នុង​ការ​ផលិត​ និង​រត់​ពន្ធ​គ្រឿ​ងញៀន​ខុស​ច្បាប់​នេះ​ទេ​”។

​ជន​ជាប់​ចោទជាជន​ជាតិ​វៀត​ណាម​ឈ្មោះ កូវ វា​ន់ ខាញ់ ​(Kouv ​Vann ​Khanh)​​ ​អាយុុ​៥៥​ឆ្នាំ ​ឈ្មោះ ​ជូវ វ៉ាន់​ ថាច់ (Chuv Van ​Thach​) ​អាយុ​៣៤​ឆ្នាំ ​ឈ្មោះ ​យឺន ធី​ហឺង (Yeun Th​iheung​) ​អាយុ​៣៤​ឆ្នាំ ​និង​ឈ្មោះ​ ង្វៀន​ ​ធីយ៉េន (Ng​uyen ​Thiyen​)​​អា​យុ​៣៤​ឆ្នាំ ​សុទ្ធតែត្រូវ​ជាប់​ពន្ធនាគារ​៣០​ឆ្នាំ​ដូចគ្នា។ ជន​ជាប់​ចោទជា​ជន​ជាតិ​វៀត​ណាម​​ម្នា​ក់​ទៀត​ឈ្មោះ ង្វៀន​ វិញ ​ថាញ់ (Ng​uyen Vinh ​Thanh​) ​អាយុ​៦០​ឆ្នាំ ​ត្រូវ​បាន​កាត់​ទោស​ឲ្យ​ជាប់ពន្ធនាគារ​រយៈ​ពេល​២០​ឆ្នាំ​ ដូច​ជន​ជាប់​ចោទជា​ជន​ជាតិ​ខ្មែរ​ឈ្មោះ ខៀវ​ រិទ្ធីយុន អាយុ​២៩​ឆ្នាំ និង​ ម៉ាយ ផានី ​អា​យុ​២៧​ឆ្នាំ​ដែរ​។​

ជន​ជាប់​ចោទ​ជាជន​ជាតិ​ខ្មែរ​ឈ្មោះ ម៉ៅ គិន អាយុ​២៩​ឆ្នាំ ទទួល​​​ស្ថាន​ទម្ងន់ទោ​ស​ស្រាលជាង​ ពោលគឺ​ត្រូវបានកាត់​ឲ្យជា​ប់​​​ទោស​​​​រយៈ​ពេល​១៨​ខែ​ ​ហើយ​ជន​ជាប់​ចោទ​​​​ជាជន​ជាតិ​វៀតណាម​ឈ្មោះ ង្វៀន ​ធី​ថាន​​​​(Ngu​yen Th​ithan​) អាយុ​៥៥​ឆ្នាំ​ទទួ​ល​​​ស្ថាន​ទម្ងន់ទោស​រយៈ​ពេល​ប្រាំមួយ​ខែ​ ហើយ​អាច​ត្រូវ​បាន​ដោះលែង​ អំឡុង​​ពេល​ជាប់​ពន្ធ​​​នាគារ​។​ លោក ​ប៉ែន​ រ័ត្ន ស្ន​ង​ការ​រង​នគរ​​​បាល​រាជធានី​ បានថ្លែងថា នគរ​បាល​ជឿថា ​ជន​ជាប់​ចោទ​ទាំ​ង​ពីរ​នាក់​ដែលត្រូវ​បាន​កាត់​ទោស​កំបាំង​មុ​ខ​នោះ ​បាន​រត់​គេច​ខ្លួន​ទៅ​ប្រទេស​វៀត​ណាម​៕

ប្រែ​សម្រួលដោយ កង សុធា​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស