26 C
Phnom Penh

មេធាវី​របស់លោក កឹម សុខា ផ្ញើ​លិខិត​ទៅ​​​​សាលា​​​ដំបូង​​​រាជធានីដើម្បី​សុំពន្យារ​ពេល​មក​បង្ហាញ​ខ្លួន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មេធាវី​​​ការពារ​​​លោក កឹម សុខា​​​ មេដឹកនាំ​​​គណបក្ស​​​ប្រឆាំង​​​បាន​​​មាន​​​ប្រសាសន៍​​​ កាល​​​ពី​​​ម្សិលមិញ​​​ថា កូនក្តីរបស់​​​លោក​​​បាន​​​ទទួល​​​ដីកា​​​​កោះមួយ​​​ពីសាលា​​​ដំបូង​​​រាជ​​​ធានី​​​ភ្នំពេញ​​​ កាល​​​​ពី​​​ថ្ងៃ​​​អង្គារ ​​​ដើម្បី​​​សាកសួរ​​​​ជុំ​វិញ​ការ​​​អះអាង​​​​​​របស់​​​លោក ដែលត្រូវ​​បានចោទ​​​ប្រកាន់​​​អំពី​​​គុក​​​ទួលស្លែង​​​ ប៉ុន្តែ​​​បាន​​​ស្នើសុំ​​​ឲ្យ​​​តុលាការ​​​ពន្យា​​​រពេល​​​សិន​​​។

លោក​​​ ជុំ ម៉ី​​​ និង​​​អ្នក​​​រស់រាន​​​មាន​​​ជីវិត​​​បី​នាក់​​​​ទៀត​​​ពី​​​គុកទួល​​​ស្លែង​​​​​​ ដែល​​​ខ្មែរ​​​ក្រហម​​​បាន​​​ឃុំ​​​​ខ្លួន​​​និងបាន​​​ធ្វើទារុណ​​​កម្ម​​​ប្រជា​​​ពលរដ្ឋ​​​ជាង​​​១២.០០០នាក់​​​ នៅ​​​មុន​​​ពេល​​​ប្រហារជីវិត​​​ពួក​គេ​​​ស្ទើរតែ​​​ទាំង​​​អស់​​​​នោះ​ បាន​​​ដាក់​​​ពាក្យ​​​បណ្តឹង​​​​​​ប្តឹងលោក​​​  កឹម សុខា  កាល​​​ពី​​​ដើមខែ​នេះ​ពី​​​បទ​​​បរិហារ​​​កេរ្តិ៍​​​ចំពោះ​​​ការ​​​អះ​អាង​​​ថា វៀត​​​ណាម​​​បាន​​​ប្រឌិត​​​បទ​​​ឧក្រិដ្ឋទាំង​​​នេះ​​​។

យោង​​​តាម​​​លោក ជូង ជូងី​​​ ឲ្យ​​​ដឹង​​​ថា ​​​លោក​កឹម សុខា ​​​ប្រធាន​​​ស្តី​​​ទី​​​គណ​​​បក្ស​​​សង្គ្រោះ​ជាតិ​​​ បានទទួល​​​ដីកា​​​កោះ​​​នេះ​កាលពី​​​ថ្ងៃ​​​អង្គារ​​​​ពេល​​​​លោក​​​ត្រឡប់​​​មក​​​ពី​​​ប្រទេស​​​អូស្ត្រាលី​​​វិញ​​​។ ប៉ុន្តែ​​​លោក ជូង ជូងី​​​ បាន​​​មាន​​​ប្រសា​សន៍​ថា លោក​​​បាន​​​ផ្ញើលិខិត​​​ស្នើសុំ​​​ពន្យារពេល​​​ទៅ​តុលាការ​​​កាល​​​ពីថ្ងៃ​​​ពុធ​​​ ពីព្រោះ​​​លោក​ជាប់​រវល់​​​​ជាមួយ​​​នឹង​​សំណុំ​​​រឿង​​​ផ្សេងទៀត​​​។

លោកបាន​​​មាន​​​ប្រសាសន៍ថា “ [លោក ​កឹម សុខា​​​] មិនអាច​​​ទៅ​​​តែឯង​​​បានទេ ​​​ពីព្រោះ​​​លោក​​​ត្រូវ​​​ការ​​​មេធាវី​​​មួយរូប​​​ដើម្បី​​​ការពារ​​​សិទ្ធិ​​​របស់លោក​​​។ ហេតុ​​​ផល​​​ចំពោះ​​​ការ​​​សុំ​​​ពន្យារ​ពេល​​​នេះ​​​គឺ​​​ដោយសារ​​​ខ្ញុំ​​​ជាប់រវល់”។

លោក កឹម សុខា​​​ បាន​​​ច្រាន​​​ចោល​​​ថា​ មិន​​​បាន​​​​និយាយ​អំពី​​​គុក​​​ទួលស្លែង​​​នេះ ​​​បាន​​​បដិ​សេធ​​​​មិន​​​ធ្វើ​​​អត្ថាធិ​​​ប្បាយ​​​ ដោយ​​​និយាយ​ថា លោក​​​មាន​​​​ការ​​​មមា​​​ញឹក​​​យ៉ាង​​​ខ្លាំង​​​ដើម្បី​​​ត្រៀម​​​ខ្លួន​​​​សម្រាប់​​ការ​​​បោះ​​​ឆ្នោត​​​ជាតិ​​​នៅ​​​ខែ​​​ក្រោយ​​​នេះ​​​។

លោក មាស ច័ន្ទ​​​ពិសិដ្ឋ​​​ ព្រះ​​​រាជ​​​អាជ្ញារង ​​​ដែលកាន់​​​សំណុំ​​​រឿងនេះ​​​ មិនអាចសុំ​​​ទាក់ទង​​​បានទេ​​​។ លោកបាន​​​សាកសួរ​​​​ដើម​បណ្ដឹង​​​ចំនួន​​​បួន​នាក់​​​កាល​​​ពី​​​ថ្ងៃ​​​ច័ន្ទ​​​៕​​​​​​​​​

ប្រែសម្រួលដោយ ស៊ុំ សុខភុំ

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស