34 C
Phnom Penh

ធនាគារ​អភិវឌ្ឍន៍​អាស៊ី​សន្យា​ផ្ដល់​​ប្រាក់​កម្ចី​ចំនួន​៥៥​លាន​ដុល្លារ​សម្រាប់​វិស័យ​កសិកម្មនៅ​កម្ពុជា​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​ពី​ម្សិលមិញ​ ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ (ADB) បាន​សម្រេច​ផ្ដល់​ប្រាក់​កម្ចី​ចំនួន​៥៥​លាន​ដុល្លារ​សម្រាប់​វិស័យ​កសិកម្ម​របស់​ប្រទេស​កម្ពុជា ​ ដើម្បី​ជួយ​ប្រជា​កសិករ​ធ្វើ​ស្រែ​​​​ខ្នាត​តូច​ បង្កើន​បរិមាណ​ផលិត​​ស្រូវ​របស់​​ពួក​គាត់​។

លោក ប៊ី មីញ ហ្គេប (Bui Minh Giap) អ្នក​ជំនាញ​សេដ្ឋកិច្ច​ខាង​ធន​ធាន​ធម្មជាតិ និង​កសិកម្ម​​​​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​​ប្រចាំ​តំបន់​អាស៊ី​អាគ្នេយ៍​ បាន​ឲ្យ​ដឹង​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​ថា គោល​បំណង​របស់​ធនា​គារ​​អភិវឌ្ឍន៍​អាស៊ី​ក្នុង​ការ​ផ្ដល់​ប្រាក់​កម្ចី​ ដែល​នឹង​ដំណើរ​ការ​រហូត​ដល់​ឆ្នាំ​២០១៩​នេះ​ គឺ​ដើម្បី​បង្កើន​ទាំង​គុណភាព​ និង​បរិមាណ​ស្រូវ​ ព្រម​ទាំង​បង្កើន​ការ​នាំ​ចេញ​ផង​ដែរ​។

លោក​ ប៊ី មីញ ហ្គេប បានមា​ន​ប្រ​សាសន៍​បន្ថែម​ទៀត​ថា “ [ប្រាក់​កម្ចី​នេះ​] នឹង​ជួយ​បង្កើន​ការ​ឈាន​ជើង​ចូល​ទៅ​ក្នុង​ទីផ្សារ​ស្រូវ​ទាំង​ក្នុង​តំបន់​ និង​អន្តរជាតិ​ ព្រម​ទាំង​ជួយ​បង្កើន​សន្តិសុខ​ស្បៀង​ថ្នាក់​ជាតិ​ និង​នៅ​តាម​គ្រួសារ​នីមួយៗ​ ហើយ​ថែម​ទាំង​ជួយ​បង្កើន​ប្រាក់​ចំណូល​ទៀត​ផង​”។

លោក សេង ប៊ុនស៊ ប្រធាន​​សមាគម​​រោង​ម៉ាស៊ីន​កិន​​ស្រូវនៅ​​​ខេត្ត​បាត់​ដំបង​ បា​ន​​​​មាន​ប្រសាសន៏ថា លោក​ស្វាគមន៍​ចំពោះ​ការ​ផ្ដល់​ប្រាក់​កម្ចី​នេះ​។ លោក សេង ប៊ុនស៊ បា​ន​​មាន​ប្រសាសន៍​បន្ថែម​​ទៀតថា “ នេះ​គឺ​ជា​ដំណឹង​ដ៏​ល្អ​សម្រាប់​យើង​ ប្រសិន​បើ​លក្ខ​ខណ្ឌ​នានា​ដែល​កំណត់​ដោយ​ធនាគារ​នេះ​មិន​លំបាក​នោះ” និង​ប្រសិន​បើ​កិច្ច​សន្យា​មាន​ភាព​ងាយ​ស្រួល​​ដែល​មនុស្ស​គ្រប់​រូប​​អាច​យល់​បាន​នោះ៕

 ប្រែ​សម្រួល​ដោយ ហួង កុកទៀន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស