29 C
Phnom Penh

សហ​ជីព​សេរីកម្ម​ករ​ដាក់​ញត្តិ​ទៅ​ស្ថាន​ទូ​ត​អាមេរិក ​និង​ចក្រភព​អង់គ្លេស​ដើម្បី​សុំ​អន្តរាគមន៍

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កម្មករ​​កាត់​ដេរ​ជាង​ ​១១.០​០០​នាក់​ មក​ពី​រោង​ចក្រ​កាត់​ដែរ​ចំនួន​៣៣​ បាន​ចុះហត្ថ​លេខា​​លើ​ញត្តិ​មួយ ដែលត្រូវ​បានដាក់​ទៅ​ស្ថាន​ទូត​សហរដ្ឋ​អាមេរិក​ ​និង​ចក្រភព​អង់​គ្លេស​ កាល​ពីម្សិល​មិញ​ ​ដើម្បី​អំពាវ​នាវ​ឲ្យ​មានការ​ដោះ​លែង​តំណាង​សហ​ជីព​ប្រាំបី​នាក់​ ដែល​ត្រូវ​បាន​ឃុំ​ខ្លួន​អំឡុង​ហេតុ​កា​រ​ណ៍​តវ៉ា​ដោយ​ហិង្សា​​នៅ​រោង​ចក្រ​មួយ​។​

តំណាង​សហ​ជីព​សេរីកម្មករ​ប្រាំបីនា​ក់​នេះត្រូវ​បាន​ឃុំខ្លួន​ កាលពីថ្ងៃទី​៣​ខែ​មិថុ​នា ​បន្ទាប់​ពី​កម្មករ​រោង​ចក្រ​សាប្រ៊ីណា​ ក្នុង​ខេត្ត​កំពង់​ស្ពឺ​ បាន​នាំគ្នា​សម្រុ​កចូល​បរិវេ​ណ​រោង​ចក្រ​ និង​បំផ្លាញ​ទ្រព្យសម្បត្តិ​ អំឡុ​ង​ពេល​កំពុង​​ធ្វើការ​តវ៉ា​ទាម​ទារ​ឲ្យមាន​កា​រ​ដំឡើង​ប្រាក់​ឈ្នួល​​​របស់ខ្លួន​។​​ ញត្តិ​នេះ​មា​ន​ខ្លឹម​សារថា “ យើងចង់​ស្នើ​ឲ្យ​ឯកអគ្គ​រដ្ឋ​ទូ​ត​នៃ​ស្ថាន​ទូត​ទាំងពីរ​នេះចូលខ្លួន​អន្ត​រា​គមន៏​ ក្នុង​សកម្ម​ភាព​​អំ​ពាវ​នាវ​ឲ្យ​មាន​កា​រ​ដោះលែង​តំណាង​សហ​​ជី​ព​ទាំង​ប្រាំ​បី​នា​ក់​នេះ​ ​និង​លើក​លែង​ការ​ចោទ​ប្រ​កា​ន់​មេ​ដឹកនាំ​ស​ហ​ជីព​នានា​ ដែល​នៅ​​ក្រៅ​ឃុំ​​នៅ​ឡើ​យ​”។

​លោក ​ជា មុនី ​ប្រធាន​សហ​ជីព​សេរី​ក​ម្ម​ករ​ បានមា​នប្រសា​សន៍ថា ​​ញត្តិ​នេះ​ក៏​ត្រូ​វ​បាន​ផ្ញើ​ ទៅ​ក្រុម​ហ៊ុនផលិត​ផលិត​ផល​កីឡា​យី​ហោ​ ណៃគី ​(Nike​) ដែលទទួល​សម្លៀក​​បំពាក់​ផលិត​​នៅ​រោង​ចក្រ​ សាប្រ៊ីណា​ ផង​ដែរ​ ​ដើម្បី​​ឲ្យ​មាន​​ប្រតិ​បត្តិ​ការ​ស៊ើប​អង្កេ​ត​​ករណី​នេះ​។​ ​លោក​បាន​ថ្លែងថា “ ​យើង​ត្រូ​វ​តែ​ក្រោក​ឈរ​ ​ដើម្បី​ប្រឆាំង​ម្ចាស់​រោង​ច​ក្រ ដែល​បាន​បញ្ជា​ឲ្យ​នគរ​​បាលប្រើ​អំពើ​ហិង្សា​លើ​ពួក​យើង​”។ ​លោក​បានអះ​អាង​​ថា កម្មករ​ដែល​បានចូលរួម​ការ​តវ៉ា​នេះក៏​ប​ង្ខំចិត្ត​ប្រើ​អំពើ​ហិង្សា​។​

​លោក ​ជីអហ្វ ​ប៊ីប្រ៊ូហ្វ ​(Geoff Bi​lbrough​) អនុ​ប្រធាន​គ្រប់​គ្រង​ទូទៅ​ ក្រុម​ហ៊ុន​​ហេ្វ្ល​ស​ម៉ាន​ហីល​ឡាត ​(Fleis​hmanHi​llard​)​ ដែល​ជា​ក្រុម​ហ៊ុន​ផ្សព្វផ្សាយ​ ឲ្យ​រោង​ចក្រ​​​ សាប្រ៊ីណា​ បាន​លើក​ឡើងថា ភាគីរោងច​ក្រ​​បាន​យល់​ឃើញថា ​ការ​បំផ្លាញ​ទ្រព្យ​ស​ម្បត្តិ​ ​និង​កត្តា​គំរាម​កំហែង​សុវត្ថិភាព​កម្ម​ក​រ​របស់​ខ្លួន​ ដែល​បាន​កើត​ឡើង​អំឡុង​ហេ​តុ​ការណ៍​តវ៉ា​នោះ ​គួរ​តែ​មានការគិត​គូ​រ។

លោក​​លើកឡើង​ក្នុង​អ៊ីម៉េល​ថា “ កម្មករ​​រោង​ចក្រ​ សា​ប្រ៊ីណា​ (ខេមបូឌា​)​ មេន​ញូ​ហ្វេក​ឈ័ររីង​ ខូ ​បានចុះ​ហត្ថលេខា​ដោយ​មាន​​ស្នាម​ផ្តិត​មេដៃ​លើញត្តិ​មួយ​​ដែលត្រូវ​បាន​ផ្ញើ​ជូន​អភិ​បាល​ខេត្ត​ ដើម្បី​ស្នើ​ឲ្យរដ្ឋាភិបាល​ធានា​ថា ​ខ្លួន​អាច​ធ្វើ​ការ​ក្នុ​ង​បរិស្ថាន​មួយ​ដែល​​មាន​សុវត្ថិភាព​ ពោ​ល​គឺ​មិនមាន​កត្តា​គំរាម​កំហែង ​និង​អំពើ​ហិ​ង្សា ​​​ហើយ​ស្នើ​ឲ្យ​នាំ​​ខ្លួន​អ្នក​ប្រព្រឹត្តអំពើ​ហិ​ង្សា​កាលពីពេលថ្មីៗ​នេះ​យក​មក​ផ្តន្ទា​ទោស​”៕

ប្រែ​សម្រួលដោយ ក​ង សុធា​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស