27 C
Phnom Penh

កម្ម​វិធី​ស្បៀង​ពិភព​លោកផ្តល់​អាហារ​​ដែល​ជួយ​ឲ្យ​កុមារ​កម្ពុជា​លូត​លាស់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ស្រុក​សំរោងទង ខេត្ត​កំពង់​ស្ពឺ​-ខណៈ​ពេល​កំពុង​​សើច ទូច​ សំណាង ​បាន​លោត​ទៅមុខ​ទៅ​ក្រោយ​លើ​ខ្សែលោត​អន្ទាក់​ដែល​កាន់​ដោយ​មិត្ត​រួម​ថ្នាក់​របស់​ខ្លួន។កុមារ​អាយុ​១៣​ឆ្នាំ​រូប​នេះ​ទៅ​រៀន​នៅ​ក្នុង​ភូមិ​តូច​មួយ​នៅ​ក្នុង​ខេត្ត​កំពង់​ស្ពឺ​។ កុមារ​នេះ​មាន​មិត្ត​ភកិ្តជា​ច្រើន​ និង​បង​ប្អូន​ប្រាំ​​នាក់ ​ព្រម​ទាំង​មាន​ឱពុក​ម្ដាយ​ជា​ទី​ស្រឡាញ់​ទៀត​ផង​។

អ្នក​​​ស្រាវជ្រាវ​​​ផែ្នក​​​ចិត្តសាស្រ្ត​​​ធ្វើតេស្ត​​​ល្បង​​​ប្រាជ្ញាជាមួយសិស្សនៅខេត្តកំពង់ស្ពើ​​​​​​(Denise Hruby)
អ្នក​​​ស្រាវជ្រាវ​​​ផែ្នក​​​ចិត្តសាស្រ្ត​​​ធ្វើតេស្ត​​​ល្បង​​​ប្រាជ្ញាជាមួយសិស្សនៅខេត្តកំពង់ស្ពើ​​​​​​(Denise Hruby)

លើស​ពី​នេះ​ ​​ទូច​ សំណាង ​គឺ​ជាក្មេង​ចូល​ចិត្តសប្បាយ​ ប៉ុន្តែ អ្វី​ដែល​​​រូប​គេ​​មិន​បាន​ដឹង​នោះ​គឺ​ខួរក្បាល​របស់​គេ​ លូត​លាស់​​​​​មិន​ស្រប​តាម​វ័យ​របស់​គេ​ទេ​ ​គឺ​ដោយ​​សារ​តែ​​​រូប​គេ​​ទទួល​ទាន​អាហារ​មិន​គ្រប់​គ្រាន់​។នៅ​ពេល​សួរ​ថា តើ​ជា​ធម្មតា​គេបាន​អ្វី​សម្រាប់​បរិភោគ​ពេល​ថ្ងៃត្រង់​ ឬ​ពេល​ល្ងាច​នោះ​​​ ​សំណាង​​​​​ ឆ្លើយដោយ​ងាយ​ស្រួល​ថា​​ “ បាយ”​ ។ មិត្ត​ភក្តិ​របស់​គេ​ចាប់​ផ្តើម​សើច​តិចៗ ហើយ​​​​រូប​គេ​ក៏​បាន​​និយាយ​​យ៉ាង​លឿន​​នៅ​ពេល​នោះ​ថា ​រូប​គេ​​ក៏​ទទួល​ទាន​បន្លែឆា ឬ​សាច់​​ជ្រូក​ចៀន​​ផង​ដែរ។ អាហារ​ធម្មតា​របស់​​គេ​​ធ្វើ​ឲ្យ​​រូប​គេ​ក្រិន​​​ និង​មិន​គ្រប់​គីឡូ ​គឺ​​ជា​សញ្ញា​​បង្ហាញ​យ៉ាង​ច្បាស់ថា ​​សរី​រាង្គ​ផ្សេង​​ទៀត ​រួម​ទាំង​ខួរក្បាល​​ក៏​ពុំ​សូវ​អភិវឌ្ឍ​ដែរ​។

សំណាង​ មិន​មែន​ជា​ករណី​តែមួយ​នោះ​ទេ។ យោង​តាម​ការ​សិក្សា​ថ្មី​មួយ​ដោយ​អង្គ​ការ​ស្បៀង​​ និង​កសិកម្ម​របស់​​អង្គការ​សហ​ប្រជា​ជាតិ ​បង្ហាញ​​ថា ជាង​៤០​ភាគ​រយ​នៃ​កុមារ​កម្ពុជា​មាន​វាសនា​ដូច​គ្នា​​​ ហើយ ការ​អភិ​​​វឌ្ឍ​​​ន៍រាង​កាយ​ និង​អនាគត​របស់​កុមារ​ស្ទើរ​ពាក់​កណ្ដាល​នៃកុមារនៅកម្ពុជា​មាន​ការ​លំបាក​ដោយ​សារ​តែ​ខ្វះ​វីតាមីន និង​អាហារ​បំប៉ន។

គម្រោង​សាក​ល្បង​របស់​វិទ្យាស្ថាន​ស្រាវ​ជ្រាវ​​ដើម្បី​ការ​អភិវឌ្ឍ និង​កម្មវិធី​​​របស់​ស្បៀង​​​​អាហារ​ពិភពលោក​​នៅ​តាម​សាលា​នៅ​ក្នុង​ខេត្ត​កំពង​់ស្ពឺ ​ពេល​នេះ​កំពុង​ព្យាយាម​ដោះ​ស្រាយ​បញ្ហា​នេះ​​​​តាម​រយៈ​ការ​បន្ថែម​វីតាមីន និង​រ៉ែ​ទៅ​​ក្នុង​​អាហារ​ទាំង​នេះ​។
កម្មវិធី​ស្បៀង​អាហារ​ពិភព​លោក​បាន​លើក​ឡើង​ថា គម្រោង​អាហារ​បំប៉ន​ស្រដៀង​​​​គ្នា​នេះ​កំពុង​ធ្វើ​នៅ​ប្រទេស​ដទៃ​ទៀត​ដែរ។ ប្រសិន​បើ​ពួក​គេ​ជោគ​ជ័យ​ គេ​នឹង​ពង្រីក​គម្រោង​នេះ​ និង​អាច​ផ្លាស់​ប្ដូរ​ជីវិត​របស់​​​កុមារ​កម្ពុជា​បាន​ជិត​កន្លះ​លាន​​​​នាក់​ និង​កុមារ​រាប់​​​លាន​នាក់​ទៀត​នៅ​​ក្នុង​ពិភពលោក​។

​លោក ហ្វ្រែង វីរីនហ្គា (Frank Wieringa) អ្នក​ស្រាវ​ជ្រាវ​ជាន់​ខ្ពស់​នៅ​វិទ្យាស្ថាន​ស្រាវ​ជ្រាវ​ដើម្បី​ការ​អភិវឌ្ឍន៍​ដែល​ដឹក​នាំ​គម្រោង​នៅ​ខេត្ត​កំពង់​ស្ពឺ​បាន​មាន​ប្រសាសន៍​ថា “ ការ​​ក្រិន​គឺ​ជា​​សញ្ញា​មួយ​​បង្ហាញ​ថា ​​រាង​កាយ​មិន​អភិ​វឌ្ឍនិង​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​សរីរាង្គ​​ទាំង​អស់​រួម​ទាំង​ខួរ​ក្បាល​ផង​ដែរ”។

ប្រការ​នេះ​ជះ​ឥទ្ធិពល​​ដោយ​ផ្ទាល់​ដល់​ការ​​​សិក្សា​របស់​កុមារ ​នេះបើ​យោង​តាម​​របាយ​ការណ៍​ថ្មី​មួយ​របស់​អង្គការ​សង្គ្រោះ​កុមារ។​នៅ​ទូទាំង​ពិភពលោក​កុមារ ​ដែល​បរិភោគ​មិន​​គ្រប់​គ្រាន់​បាន​ពិន្ទុ​ប្រឡង​គណិត​វិទ្យា​ទាប ហើយ​ប្រហែល​១៩​ភាគរយ​ទំនង​ជា​​មិន​​ចេះ​​​អាន​​អក្សរ​ទេ​​នៅ​អាយុ​៨​ឆ្នាំ​ នេះ​បើ​​យោង​តាម​​របាយការណ៍​របស់​អង្គការ​សង្គ្រោះ​​កុមារ​មាន​ចំណង​ជើង​ថា “ អាហារ​​សម្រាប់​​ការ​គិត”។

កុមារ​ដែល​ទទួល​ទាន​អាហារ​សម​រម្យ​ ទោះ​​ជា​យ៉ាង​ណា​ទំនង​ជា​អាច​​​ រៀនបានល្អនិង​មាន​គុណ​វិបត្តិ​យូរ​អង្វែង​សម្រាប់​កុមារ​ដែលគេ​បោះ​បង់​ចោល​ ​នេះ​បាន​បើ​យោង​តាម​របាយ​ការណ៍​ខាង​លើ​។

របាយ​ការណ៍​នេះបាន​បន្ត​ថា “ កុមារ​ដែល​​ទទួល​ទាន​មិន​គ្រប់​គ្រាន់​បន្ត​អភិវឌ្ឍ​ចំនួន​២០​ភាគរយ​តិច​ជាង​កុមារ​ដទៃ​ទៀត​ដែល​ទទួល​ទាន​អាហារ​ត្រឹម​ត្រូវ​រហូត​ដល់​​ពេញ​វ័យ​។​ ប៉ុន្តែ មាន​ភ័ស្តុតាង​ដទៃ​ទៀ​ត​បង្ហាញ​ថា ភាព​ខុស​គ្នា​អាច​ធំ​ជាង​នេះ។ ការ​សិក្សា​មួយ​​បាន​ប៉ាន់​ប្រមាណ​ថា ​ឱនភាព​​នៃ​ការ​យល់​ដឹង​​សម្រាប់​កុមារ​ទទួលទាន​អាហារ​មិន​គ្រប់​គ្រាន់​​គឺ​ប្រហែល​៦៦​ភាគ​រយ​”។

ប្រការ​នេះ​ក៏​បាន​ជះ​ឥទ្ធិពល​មិន​ល្អ​ខ្លាំង​ដល់​សេដ្ឋកិច្ច​ជាតិ​ផង​ដែរ ព្រោះ​កុមារ​ដែល​ទទួល​ទាន​មិន​គ្រប់​គ្រាន់​រៀន​មិន​​ពូកែ​ទេ និង​ឆាប់​បោះ​បង់​ការ​សិក្សា ដែល​អាច​ធ្វើ​ឲ្យ​ផលិត​​ផ​ល​ក្នុង​ស្រុកសរុប​នៃ​ប្រទេស​កម្ពុជា​ធ្លាក់​ចុះ​ចន្លោះ​​ពី ២​ទៅ​១១​ភាគ​រយ​ នេះ​បើ​យោង​តាម​របាយ​​ការ​ណ៍​ខាង​លើ។ របាយ​ការណ៍​នេះ​ក៏​បាន​លើក​ឡើង​ដែរ​ថា មនុស្ស​​​ពេញ​វ័យ​​ដែល​បរិភោគ​មិន​គ្រប់​គ្រាន់​ដូច​កុមារ​​នោះ​​ទំនង​ជា​​អាច​មាន​​ជំងឺ​ដែល​​មិន​ឆ្លង​ ដូច​ជា​ជំងឺ​លើស​ឈាម​ និង​​ការ​​ធាត់​លើស​ទម្ងន់​ជាដើម។

លោក វីរីនហ្គា មាន​ប្រសាសន៍​ថា “ យើង​​មាន​ជំងឺ​មិន​ឆ្លង​ទាំង​នេះ គឺ​ទាក់​ទង​ការ​បរិភោគ​​អាហារ​មិន​គ្រប់​គ្រាន់​កាលពី​នៅ​ក្មេង។​​ប្រសិន​បើ​អ្នក​ក្រិន​កាលពី​នៅ​​ក្មេង​ ឬក៏​មិន​បាន​ទទួល​ទាន​អាហារ​មិន​គ្រប់គ្រាន់​នៅ​ក្នុង​ផ្ទៃ នោះ​រាងកាយ​របស់​អ្នក​គិត​ថា ពិភព​ខាង​ក្រៅ​​មិន​ល្អ​ ដូច្នេះ​ខ្ញុំ​ត្រូវ​តែ​បង្កើន​ទម្ងន់​នៅ​ពេល​ដែល​ទទួល​បាន​អាហារ​បំប៉ន…ជំងឺ​ធាត់​ហួស​​មិន​ត្រឹម​ពាក់​ព័ន្ធ​នឹង​អ្វី​ដែល​យើង​ទទួល​ទាន​ពេលនេះ​ទេ​ ប៉ុន្តែ ក៏​ពាក់​ព័ន្ធ​របៀប​ផ្ដល់​អាហារ កាលពី​នៅ​កុមារ​ផង​ដែរ​។ បាតុភូត​បែប​នោះ​បាន​នាំ​ឲ្យ​មាន​អត្រា​​​ធាត់​ហួស​ខ្ពស់​​ហើយ​ក្នុង​ប្រទេស​វៀតណាម ​និង​ប្រទេស​​ឥណ្ឌូណេស៊ី​​​​មាន​កាន់​តែ​ច្រើន​​ថែម​ទៀត​ ​​ដោយ​សារ​តែ​ការ​ប្រើ​ប្រាស់​អាហារ​ដែល​មាន​កាឡូលី​ខ្ពស់​នា​ពេល​បច្ចុប្បន្ន​។

លោក វីរីន​ហ្គា ជឿជាក់​ថា ដំណោះ​ស្រាយ​​​ចំពោះ​បញ្ហា​ទាំង​អស់​នេះ មិន​ចំណាយ​​ប្រាក់​ច្រើនទេ និង​ងាយ​បំផុត​។ លោកបាន​ថ្លែង​ថា “ ជាមូល​ដ្ឋាន​​យើង​គ្រាន់តែ​បន្ថែម​រ៉ែ និង​វីតាមីន​ទៅ​ក្នុង​បាយជា​ការ​ស្រេច”។ ​ដំណើរ​ការ​​នេះ​ក៏​ងាយ​ស្រួល​ដែរ​។ ស្រូវ​​មាន​សារធាតុ​បំប៉ន​ទាំង​អស់​នោះ ហើយ​ក្រោយ​មក​ក៏​បាន​កិន​​ទៅជា​​​​អង្ករ និង​សារ​ធាតុ​ត្រូវ​បាន​​បន្ថែម​ទៅ​លើអង្ករ​ធម្មតា​។

ក្នុងកិច្ច​សហប្រតិបត្តិការ​ជាមួយ​នឹង​ស្បៀង​អាហារ​ពិភពលោក​ដែល​បាន​​ផ្តល់​អាហារ​នៅ​​តាម​សាលា​មួយ​ចំនួន​នៅ​​កម្ពុជា​​ចាប់​តាំង​ពី​ឆ្នាំ​១៩៩៩​មក​​​​ គឺ​គម្រោង​បច្ចុប្បន្ន​បាន​ផ្ដល់​ប្រយោជន៍​ដល់​កុមារ​ប្រហែល​៤០០.០០០នាក់​ វិទ្យាស្ថាន​ស្រាវ​ជ្រាវ​ដើម្បី​ការ​អភិវឌ្ឍ​ន៍បាន​ផ្ដល់​អង្ករ​​បន្ថែម​វីតាមីន​ និង​រ៉ែ​ដល់​កុមារ​ប្រហែល​២.០០០នាក់​នៅ​សា​លា​​​បឋម​សិក្សា​ចំនួន​១៦ក្នុង​ខេត្ត​កំពង់​ស្ពឺ។

“ នៅ​ពេល​ដែល​ពួកគេ​ញាំ​ុបាយ​សម្រាប់​អាហារ​ពេលព្រឹក​ ​ពួកគេ​ទទួល​បាន​អាហារ​បំប៉ន​ពាក់​កណ្ដាល​​នៃ​ចំនួន​ដែល​គេ​ត្រូវ​ការ​ប្រចាំ​ថ្ងៃ” រីឯ​ប្រហែល​៤០​ភាគរយ​ទៀត​នៃ​អាហារ​បំប៉ន​សំខាន់​គឺ​​មាន​ស្រាប់​នៅ​ក្នុង​​អាហារ​ធម្មតា​របស់​កុមារ។
អស់​រយៈពេល​ប្រាំបី​ខែ​ កុមារ​នៅ​ក្នុង​សា​លាទាំង​នោះ​ចំនួន​២.០០០នាក់​ពេល​នេះ​បាន​ទទួល​ទាន​បាយ​រៀង​រាល់​ថ្ងៃ​​ ពេល​ពួក​​គេ​មក​សាលា​។ ខែ​នេះ​វា​គឺ​ជា​ខែ​ដំបូង​ដែល​ត្រូវ​ចុះ​ទៅ​មើល​សាលា​ចំនួន​១៦​ ដែល​ពាក់​​ព័ន្ធ​ក្នុង​គម្រោង​សាក​ល្បង​នេះ ហើយ​សាលា​​ចំនួន​បួន​ដែល​ស្ថិត​នៅ​ក្រុង​​មិន​បានស្ថិត​នៅ​ក្នុង​គម្រោង​ដើម្បី​ពិនិត្យ​ថា តើ​អាហារ​បំប៉ន​មាន​ឥទ្ធិពល​ឬ​អត់​នោះទេ។

សំណាក​ឈាម ទឹកនោម និង​លាមក​ត្រូវ​បាន​គេ​យក​​​អំឡុង​ពេល​ចុះ​ទៅ​ពិនិត្យ​ដើម្បី​​ប្រៀប​ធៀប​កង្វះ​រ៉ែ និង​វីតាមីន​ ដែល​បាន​កត់​ត្រា​ក្នុង​ចំណោម​កុមារ​ កាលពី​ខែ​វិច្ឆិកា​ តាម​កម្រិត​អំឡុង​ការ​ស្ទាប​ស្ទង់​មតិ​ពាក់​កណ្ដាល​ឆមាស​ នៅ​ក្នុង​ខែមីនា និង​លទ្ធផល​ចុងក្រោយ​ក្នុង​ខែ​មិថុនា។ និស្សិត​ចិត្ត​វិទ្យា​មួយ​ក្រុម​មក​ពី​សាកល​វិទ្យាល័យ​វេជ្ជសាស្រ្ត​ក្នុង​រាជធានី​ភ្នំពេញ​ ក៏​បាន​ធ្វើ​​តេស្ត​​​​ល្បង​ប្រាជ្ញា​​​​ជាមួយ​នឹង​សិស្ស​ប្រហែល​១២០នាក់​ក្នុងមួយ​ថ្ងៃ​ ដើម្បី​កំណត់​ថា តើ​សមត្ថភាព​រៀន​របស់​ពួកគេ​បាន​ប្រសើរ​ឬ​អត់​ដោយ​សារ​លទ្ធផល​អាហារ​បំប៉ន​។

លោក វីរីនហ្គា បាន​មាន​ប្រសាសន៍​ ខណៈ​​​ពេល​អង្កេត​កុមារី​ម្នាក់​ដែល​បាន​ព្យាយាម​រៀប​ប្លុក​នៅ​លើ​តុ​មួយ​តាម​រូប​ភាព​បង្ហាញ​នោះ​ ជា​ផ្នែក​នៃ​តេស្ត​​ល្បង​ប្រាជ្ញាថា “ តេស្ត​​នេះ​ធ្វើ​តាម​បទ​ដ្ឋាន​អន្តរជាតិ​។ ពួកគេ​ត្រូវ​បាន​គេ​ប្រើប្រាស់​ជុំ​វិញ​ពិភពលោក​ ហើយ​ការ​រៀប​ប្លុក​មួយ​ចំនួន​ក៏​ត្រូវ​បាន​ប្រើប្រាស់​នៅ​ក្នុង​ប្រទេស​វៀតណាម​ផង​ដែរ”។

លទ្ធផល​ចុង​ក្រោយ​នៃ​ការ​ស្ទាប​ស្ទង់​មតិ​និង​មិន​ត្រូវ​បាន​គេ​ដឹង​រហូត​ដល់​ខែ​វិច្ឆិកា ប៉ុន្តែ​ដោយ​សារ​​បាយ​ដែល​មាន​សារធាតុ​បំប៉ន​​នេះ​កំពុង​ជួយ​ធ្វើ​ឲ្យ​កុមារ​ដែល​ជា​សិស្ស​សាលា​​មានការ​អភិវឌ្ឍ​បាន​ត្រឹម​ត្រូវនោះ គេ​សង្ឃឹម​​ថា នឹង​ទទួល​បាន​លទ្ធផល​ខ្ពស់។

​លោក​ វីរីនហ្គា ​ថ្លែងថា “ យើង​នឹង​រក​ផល​ប៉ះ​ពាល់​ទៅ​លើ​សភាព​របស់​កុមារ​​ពាក់​ព័ន្ធ​នឹង​អាហារ​បំប៉ន​។ ប៉ុន្តែ​ យើង​សង្ឃឹម​​ថា យើង​អាច​បង្ហាញ​ទៀត​ថា​យើង​បាន​ធ្វើ​ឲ្យ​លទ្ធ​ផល​នៃ​មុខងារ​​បាន​ប្រសើរ​ផង​ដែរ​ ​ដូច​ជា​សមត្ថ​ភាព​រៀន​ដែល​​ធ្វើ​ឲ្យ​​ប៉ះពាល់​ទៅ​លើ​ការ​លូត​​លាស់​របស់​ពួកគេ​… ហើយ​ខ្ញុំ​សង្ឃឹម​ថា​ នឹង​អាច​​បង្ហាញ​ផល​វិជ្ជមាន​លើ​សុខភាព​របស់​ពួកគេ ដូច​ជា​ពួកគេ​លែង​មាន​ជំងឺ​រាក​រូស​ជា​ដើម​ ដូច្នេះ​​អាច​ទៅ​សាលា​​បាន​យ៉ាង​​ទៀង​ទាត់​”។

នៅ​ពេល​ថ្មី​ៗ​នេះ​កម្មវិធី​ស្បៀង​អាហារ​ពិភពលោក​បាន​ចំណាយ​ប្រាក់​ប្រហែល​២៣​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​​ ដើម្បី​ផ្គត់​ផ្គង់​អាហារ​មួយ​ពេល​ក្នុង​មួយ​ថ្ងៃ​សម្រាប់​កុមារ​ម្នាក់ ក្នុង​សា​លា​​មួយ​ចំនួន​​ក្នុង​ប្រទេស​កម្ពុជា​។ ដោយ​មាន​​ប្រាក់​បន្ថែម​២.០០០​រៀល​​ក្នុង​មួយ​ឆ្នាំ​ អង្ករ​​ដែល​ជា​ផ្នែក​មួយ​នៃ​អាហារ​ស្រាប់​នោះ អាច​​បន្ថែម​វីតាមីន​ចាំ​បាច់​ទាំង​អស់​នោះ​។

អ្នកស្រី ងៃ សុខមាលា ជំនួយ​ការ​ជាន់​ខ្ពស់​​ផ្នែក​​ព័ត៌មាន​សាធារណៈ​របស់​កម្មវិធី​ស្បៀង​អាហារ​ពិភពលោក​ប្រចាំ​កម្ពុជា​បាន​លើក​ឡើង​ក្នុង​សេច​ក្តី​ថ្លែងការណ៍​មួយ​ថា “ អង្គការ​​ស្បៀង​អាហារ​ពិភពលោក​ នៅ​ពេល​បច្ចុប្បន្ន​​នេះ​ក៏​បាន​បង្កើត​ការ​ពិគ្រោះ​យោបល់​ពិភព​លោក​ស្ដីពី​ការ​​បន្ថែម​អាហារ​បំប៉ន​ទៅ​លើ​បាយ​ធម្មតា ដើម្បី​ចាប់​ផ្ដើម​​ដំណើរការ​ផែន​ការ​​យុទ្ធសាស្ត្រ ដើម្បី​សហ​ការ​បញ្ចូល​​អង្ករ​​ដែល​បាន​បន្ថែម​អាហារ​បំប៉ន​រួច​​ទៅ​ក្នុង​កម្មវិធី​ជំនួយ​ស្បៀង​អាហារ​របស់​ខ្លួន” នៅ​ក្នុង​ប្រទេស​មួយ​ចំនួន​ដូចជា​ប្រទេស​បង់ក្លា​ដេស ​ប្រទេស​ចិន និង​ប្រទេស​ប៊ូរិនឌី ។

អ្នក​ស្រី​បាន​មាន​ប្រសាសន៍​ថា “ ផ្អែកលើ​លទ្ធផល​នៃ​ការ​សិក្សា​នេះ​ស្បៀង​អាហារ​ពិភព​លោក គ្រោង​នឹង​កំណត់​មាត្រ​ដ្ឋាន​នៃ​ការ​ប្រើ​​ប្រាស់​អាហារ​បំប៉ន​នៅ​ក្នុង​[កម្មវិធី​អាហារ​សាលា]​​ និង​កម្មវិធី​សមត្ថភាព​សង្គម​ផ្អែក​លើ​អាហារ​នៅ​ក្នុង​ប្រទេស​កម្ពុជា”។ នេះ​នឹង​ផ្ដល់​ផល​ប្រយោជន៍​ដោយ​ផ្ទាល់​ដល់​កុមារ​ជាង​៤០០.០០០នាក់​នៅ​ក្នុង​សាលា​​ជាង​១.៣០០នៅ​ទូទាំង​ប្រទេស​កម្ពុជា៕

ប្រែ​សម្រួល​ដោយ ហម សុផាណ្ណា

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស