28 C
Phnom Penh

​របា​យ​កា​រណ៍​ទៅ​កាន់​​សភា​​សហ​រដ្ឋ​អា​មេរិ​ក​ លើក​ឡើងពី​​កា​រ​បា​រម្ភ​​ជុំ​វិញ​​ទំនាក់​ទំនង​​កម្ពុជា ​ចិ​ន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​តា​ម​​​របាយ​ការណ៍​​ដ៏​វែង​​​​មួយ​​រៀប​​​ចំ​​សម្រាប់​​​សភា​​​អា​មេរិ​ក​​ស្តី​​ពី​ទំនា​ក់​ទំ​​​ន​ង​​​​អា​មេរិក​​​​-កម្ពុជា​​​ឲ្យ​ដឹង​ថា  លទ្ធ​​​ភា​ព​​​​របស់​​​​ក្រុម​ប្រទេ​ស​​​​ផ្តល់​ជំនួយ​​ដើម្បី​​​ដាក់​គំនាប​​​​​កម្ពុជា​​ឲ្យ​ធ្វើ​កា​រ​​កែទ​ម្រង់​​ក្នុ​ង​ផ្នែ​ក​មួ​យ​​​ចំ​នួន​​ដូច​ជា​សិទ្ធិ​មនុស្ស និង​លទ្ធិ​ប្រជា​​​ធ​ិប​តេយ្យ​ ​​ដែល​​កំ​​ពុ​ង​​ថយ​​ចុះ​ ​​ដោ​យ​​សារ​​ឥទ្ធិ​​ពលដ៏​​​ខ្លាំ​ង​​​​របស់​​ចិនក្នុ​ង​ប្រទេស​នេះ​។

របា​យ​​កា​រ​​​ណ៍​​ដែល​​រៀប​ចំ​​​​ឡើង​កា​ល​ពី​ខែ​​មុន ដោ​យ​​​ស្ថាប័ន​ស្រាវ​​ជ្រាវ​​សភា​ និង​​សរសេរ​​​ដោ​យ​​លោក ​ថូ​ម៉ាស ​លូ​ម (Thomas​ Lum) ​​អ្នក​​​ឯក​​​ទេស​​ទទួ​លបន្ទុ​ក​កិច្ច​ការ​​​អា​ស៊ី ​​លើក​ឡើង​ថា ​​​​កម្ពុជា​​​​បា​ន​​​ក្លាយ​​ជា​ប្រទេ​ស​​​​មា​ន​​លក្ខណៈ​ប្រជា​​ធិប​តេយ្យ​តិចតួច និង​កា​រ​រំ​លោភ​​សិទ្ធិ​មនុស្ស​កា​ន់​​តែ​​ខ្លាំង​ឡើង​មុ​ន​កា​រ​​បោះ​ឆ្នោត​​ជ្រើស​​តាំ​ង​តំ​ណា​ង​​​រាស្ត្រ​​​នៅ​ក្នុង​ខែ​នេះ​។

​​របា​យ​កា​រ​​​ណ៏​មា​ន​១៦​ទំ​ព័រ​នេះ​​​ក៏​បា​ន​លើក​ឡើង​ពី​​​បរិយាកាស​​ន​យោបា​យ​ទូ​​ទៅ​ជុំ​វិញ​​ទំ​​នាក់​​ទំ​នង​​របស់​​ប្រទេ​ស​កម្ពុជា​ ​​ជាមួ​យ​ស​ហ​រដ្ឋ​​អាមេ​រិក​​ដោយ​សារ​ទំនាក់​ទំនង​រឹង​មាំ​​​​​​របស់​ប្រទេ​ស​នេះ​ជា​មួយ​​​ប្រទេ​ស​​​ចិ​ន​។ រដ្ឋាភិបាល​​​របស់​​លោកប្រធានា​​​ធិបតី​ អា​មេ​រិ​ក​​​ បា​រ៉ាក់ ​អូបា​ម៉ា ​(Barack Obama) បា​ន​​បង្កើត​​ “ តំបន់​ស្នូ​ល” ​ផ្នែក​​សន្តិ​សុខ និ​ង​សេដ្ឋ​កិច្ច​ ​ដែល​​ភាគច្រើ​ន​មើល​ឃើញ​ជា​​​ទូទៅ​​ថា ​​ជា​កា​រ​​​ខិត​ខំប្រឹ​ង​ប្រែង​​​​​ដើម្បីត​បត​​​នឹង​​ឥទ្ធិ​​ពល​​របស់​​ចិ​ន​​ដែល​កា​ន់​​តែ​កើន​ឡើង​​​នៅ​ក្នុង​​តំ​បន់​​នេះ​។

​​របា​យ​ការណ៍​នេះ​​ឲ្យ​ដឹង​ថា ប៉ុន្តែ​​បញ្ហា​នេះ​​មាន​ការ​លំបាក​​ដោយ​សារ​មាន​​ជំ​នួ​យ​​ផ្នែ​ក​យោ​ធា​និង​​កា​រ​វិនិ​យោ​​គផ្នែក​សេដ្ឋ​កិច្ច​​​ជា​ច្រើន​​​ដែល​​បច្ចុប្បន្ន​កំពុង​​​​ហូ​រ​​ចូ​ល​​ក្នុ​ង​ប្រទេ​ស​​កម្ពុជា​​​​​ពី​ប្រទេ​ស​​ចិន​។​ រ​បា​យ​កា​រ​ណ៍​នេះ​លើក​​ឡើង​ថា “ ​ខណៈ​​​ឥទ្ធិ​​ពល​​សេដ្ឋកិច្ច​និង​​នយោ​បា​យ​​របស់​ប្រទេ​ស​​​​ចិ​ន​​​​បា​ន​កើន​ឡើង​​នៅ​ក្នុ​ង​ប្រទេស​​កម្ពុជា​  និង​​​នៅ​តំ​បន់​មេគង្គ​ក្រោម​ រដ្ឋា​ភិ​​បា​ល​​លោក អូ​​បា​ម៉ា បា​ន​​ព្យា​ម​​យាម​​លើក​​ស្ទួយ​​​ទំនាក់​ទំនង​​​​​​​​អា​មេរិក​​​ជា​មួយ​ប្រទេ​ស​​កម្ពុជា ​​​និង​បណ្តា​​ប្រទេ​ស​ផ្សេង​​ទៀត​​នៅ​ក្នុង​​តំ​បន់​​”។

“ ​កា​រ​ប្រកួត​ប្រជែង​សំ​ខាន់​មួ​យ​សម្រាប់​​​នយោ​បា​យ​​​​អា​មេ​រិ​ក​​​ចំ​ពោះ​ប្រទេ​ស​កម្ពុជា ក្នុ​ង​​កា​រ​​រួ​ម​​​បញ្ចូល​​គ្នា​នឹង​​ធ្វើ​ឲ្យ​មា​ន​តុល្យ​ភាព​​​ចំពោះ​​កិច្ច​ប្រឹង​​ប្រែង​​​​ទាក់​​​ទ​ង​នឹង​ព្រះ​​រា​ជា​ណា​​​​ចក្រ​នេះ​​​អំពី​បញ្ហា​សំខាន់​ៗ​ជា​ច្រើន ខណៈ​​ដែល​​មា​ន​​កា​រ​ផ្សព្វផ្សាយ​​ពី​សិទ្ធិមនុស្ស​ និ​ង​លទ្ធិ​ប្រជា​ធិបតេយ្យ​”។ ​សេចក្តី​រា​យ​កា​រ​​​ណ៍​នេះ​​ក៏​លើក​ឡើង​ដែរ​ថា ​​មា​ន​កា​រ​​ព្រួ​យ​បា​រម្ភ​ថា ​​​តួ​នាទី​​ដ៏​លេចធ្លោ​​​កា​ន់​​​តែ​កើន​​ឡើង​​​ក្នុ​ង​​​ជំ​នួ​យ​​​បរទេស​​ ជំនួយ​​យោ​ធា និង​កា​រ​​វិ​និ​យោគ​​ផ្នែក​សេដ្ឋ​កិច្ច​​នៅ​ក្នុ​ង​ប្រទេ​ស​កម្ពុជា ​​បា​ន​​ធ្លាក់​ចុះ​​សម្រាប់​ការ​​​អ​ភិ​​វឌ្ឍ​ប្រជា​​​ធិ​ប​​តេយ្យ​និង​​​សេដ្ឋ​កិច្ច​​​នៅ​ក្នុង​​ប្រទេ​ស​នេះ​។

​​របា​យ​កា​រ​​ណ៍​នេះ​​លើក​ឡើង​ថា “ ​​​អ​ង្គការ​​​សិទ្ធិ​មនុស្ស​​​ខ្លះ​ ​​បា​ន​រិះ​គន់​​​អ្នក​​ផ្តល់​​ជំ​នួ​យ​បរទេស​​​ចំ​ពោះការ​ផ្តល់​​[ជំ​នួយ​​អភិ​​វឌ្ឍ​ន៍ក្រៅ​​​ប្រទេ​ស​] ​បើ​ទោះ​​ជា​​មា​ន​​កង្វះ​​ខាត​កា​រ​​​វិ​វឌ្ឍ​​​​របស់​រដ្ឋា​ភិ​បាល​​កម្ពុជា​​ក្នុ​ង​​ការ​​ធ្វើ​ឲ្យ​ប្រ​សើ​រ​ឡើង​​​នូវ​អភិ​បា​ល​​កិច្ច​ ​និង​កា​រ​​​ប្រ​យុទ្ធ​ប្រឆាំង​​នឹង​​អំ​ពើ​​ពុ​ក​​រលួ​យ​​ក៏​ដោយ​”។

“ ម្យ៉ាង​ទៀ​ត អ្នក​​វិ​ភាគ​ជា​ច្រើន​​បា​ន​​វែ​ក​ញែក​​ថា ​​ជំ​នួយ​​​ចិ​ន​​ ​បាន​កាត់​បន្ថយ​​ប្រ​សិទ្ធ​ភាព​​​នៃ​​​អ្នក​​ផ្តល់​ជំ​នួយ​​ផ្សេង​ទៀត ដែល​ប៉ុន​ប៉ង​​​ដាក់​​គំ​នា​ប​ប្រទេ​ស​កម្ពុជា​​ឲ្យ​​គោរព​​​ច្បាប់ ​ប្រជា​​​ធិប​​តេយ្យ​ និង​សិទ្ធ​មនុស្ស​​”។

​​​របា​យ​ការ​​ណ៍​នេះ​សំ​ដៅ​ដល់​​​​ជំ​នួ​ប​​​ជា​​ច្រើ​​ន​​​លើក​​រវា​​ង​លោក ហ៊ុន សែន និង​មេដឹក​នាំចិន​ ​​​ដែល​​ក្នុ​ង​នោះ​​​ព្រម​ព្រៀង​​ផ្តល់​ជំនួ​យ​និង​​កញ្ចប់​​ជំ​នួ​យ​​​ពាណិជ្ជ​កម្ម​​ដូ​ចធម្ម​​តា​។ របា​យ​កា​រ​​​ណ៍​នេះឲ្យ​ដឹង ខណៈ​​​ដែល​​​​​បង្ហាញ​​​ថា ជំ​នួ​យ​​យោ​ធា​​​​អា​េមរិក​​ដល់​កម្ពុជា​​ក៏​​បា​ន​កើនឡើង​ដែរ​នោះ​​​ថា “ ក្រុង​ប៉េកាំ​ង​​បា​ន​​​ផ្តល់ប្រាក់​​កម្ចី​ ​រថយន្ត ឧទ្ធមា្ភ​គចក្រ ​យន្ត​ហោះ ​ឯក​សណ្ឋាន ​និ​ង​កា​រ​ហ្វឹក​ហាត់​កង​យោធ​​ពល​​ខេមរ​ភូមិន្ទ​”។

លោក ហ៊ុន សែ​ន ​ក៏​បា​ន​បដិ​សេធ​​ដែរ​​​ថា គ្មាន​​ឥទ្ធិ​​​ពលណា​មួ​យ​​​ពី​ប្រទេ​ស​​ចិ​ន​ទេ​​ ​និង​​បា​ន​​​កោត​​​សរសើរ​​ប្រទេស​​​នេះ​​ ចំ​ពោះ​កា​រ​​វិ​និ​​យោគ​ ​និង​កា​រ​​ផ្តល់​ជំ​នួ​យ​​សម្រាប់​​​ហេដ្ឋា​រចនា​​សម្ព័ន្ធ​ ដែល​ប្រទេ​ស​ផ្សេង​ទៀត​​មិ​ន​ផ្តល់​ឲ្យ ​ ​និង​​​​ចំពោះការមិ​ន​​ផ្តល់​ជំនួយ​មនុស្ស​ធម៌​​​របស់​​ខ្លួន។

លោក សុន ឆ័យ ​បេក្ខជន​​​តំណាង​​រាស្ត្រ​​​​របស់​គ​ណ​​បក្ស​​សង្គ្រោះ​​​ជាតិ ​​ក៏​បា​ន​​លើក​ឡើង​ផង​ដែរ​ថា ​ទំនាក់​​ទំ​នង​ជិ​ត​ស្និទ្ធរបស់​​រដ្ឋា​​ភិ​បា​ល​​បច្ចុប្បន្ន​​ជាមួ​យ​ប្រទេ​ស​​ចិន​ កំពុង​ធ្វើ​ឲ្យ​​ប្រទេស​កម្ពុជា​​​មិន​មាន​អព្យា​ក្រឹត​ភាព​​ដូ​ច​ចែង​ក្នុង​​​រដ្ឋធម្មនុញ្ញ​​​​ចំពោះ​​កិច្ច​កា​រ​​អន្តរ​ជាតិ។

​លោក​បា​ន​បន្ថែ​ម​​ថា​ “ ​​ខ្ញុំ​គិត​​ថា ​វា​ជា​គ្រោះ​​ថ្នាក់​”។ លោក​​បា​ន​ចង្អុ​ល​​បង្ហាញ​​ថា ​គឺ​ប្រទេ​ស​​​​ចិ​ន ដែល​​ជាអ្នក​​ផ្តល់​​ជំ​នួ​យ​​ដ៏​សំ​ខាន់​​របស់​កម្ពុជា​​​នៅ​ក្នុ​ង​​អំ​ឡុ​ង​ប្រវត្ត​ិ​សាស្ត្រ​ដ៏​គ្រោះ​​ថ្នាក់​​របស់​​កម្ពុជា​​។​ លោក​បា​ន​មា​ន​​ប្រ​សាស​ន៍​ថា “ ពេល​នេះ​ ​​ចិ​ន​ចាប់​​អា​រម្មណ៍លើ​ធ​ន​​​​ធាន​មនុស្ស ​​​ព្រៃ​​ឈើ ​​​និ​​ង​វត្ថុ​​​ធាតុ​ដើម​របស់​កម្ពុជា​ សម្រាប់​​ឧស្សា​ហ​​កម្ម​ចិន​ ​ប៉ុន្តែ​​យើង​មិ​ន​ឃើញ​ផល​ប្រយោជ​ន៍​សម​​ហេតុ​ផល​​​ទេ​​”។

​​ស្ថាប័ន​ស្រាវ​​​ជ្រាវ​សភា​អាមេរិក​នេះ​ លើក​​ឡើង​ថា​ ចិ​ន​​ជា​​​អ្នក​​ផ្តល់​​ជំនួយ​បរទេ​ស​​ធំ​បំផុត​​​​របស់​កម្ពុជា និង​ជា​​វិ​និ​​យោគិន​​​ធំ​បំ​ផុត​​​របស់​​ខ្លួ​ន​ ​និ​ង​​បង្ហាញ​​​​ពី​កា​រ​​ព្រួ​យ​បារម្ភ​​​អ្នកពី​គម្រោង​​​​សាងសង់​​​​ទំនប់​។ ​ស្ថាប័ន​​​នេះ​​លើក​ឡើ​ង​ថា “ គម្រោង​ទំនប់​វា​​រី​អគ្គិ​សនី ​ត្រូ​វ​បាន​ផ្តល់​​ហិរញ្ញ​វត្ថុ​មួ​យ​ផ្នែ​ក​ធំ និង​​​​សាង​សង់​​ដោ​យ​​​​ធ​នា​​គារ​​ ក្រុម​​ហ៊ុន ​និ​ង​​កម្មករ​​​ចិ​ន​ ​ដែល​ជា​​រឿយ​ៗ​ ជា​លក្ខខណ្ឌ​​​ដែល​មិន​​​​ពេញ​​ចិត្ត​​ចំពោះ​​​កម្ពុជា​ នេះ​បើ​យោង​តា​ម​​​​​អ្នក​រិះ​គន់​​”។

​របា​យ​កា​រ​​​ណ៍​នេះ​​លើក​ឡើង​ថា ​ក៏​ដូច​​ជា​​​កា​រ​​រិះ​​គន់​​​​ចំ​ពោះ​ផល​ប៉ះ​​ពាល់​​​ដល់​​​បរិស្ថាន​​​​ពី​ទំនប់​នេះ​​ អ្នក​សង្ស័យ​ “ បន្ថែម​​​ថា ​​​មា​ន​​តម្លា​​ភាព​​តិច​តួច​​ណាស់​​​​អំពី​គំនិត​ ការ​សាង​សង់​ និ​ង​ការ​វាយ​តម្លៃ​ផ្នែក​​​បរិស្ថាន​ ទាក់​​ទ​ង​នឹង​គម្រោង​​​ទាំ​ង​នេះ​​”។

​​ស្ថាប័ន​​នេះ​បន្ត​ថា ​​ទោះ​ជា​យ៉ាង​ណា “ អ្នក​​​គា​​ទ្រ​​​ទំនប់​នេះ​លើក​ឡើង​​ថា ​ចិ​ន​​កំ​ពុង​​បំពេញ​​​ការ​ខ្វះ​ចន្លោះ​​ដែល​កើត​ឡើង​ដោ​យ​សារ​ការ​​​ដក​ខ្លួន​ចេញ​របស់​​​​ធ​នាគារ​​ពិ​ភ​ព​លោក​ ​និ​ង​ប្រទេ​ស​​អភិ​វឌ្ឍ​ន៍ផ្សេងទៀត​​​ពី​គម្រោង​​​ទំ​នប់​​​វារី​​អគ្គិសនី​​នៅ​ក្នុង​តំ​បន់​ដោយ​សារ​ហេតុ​ផល​​លទ្ធ​​ភាព​ និង​ផល​ប៉ះ​ពាល់​​​បរិស្ថាន ​សង្គម​​និង​នយោបា​យ​”។

ក្នុ​ង​ខែ​មករា ​​គ​ណៈ​ប្រតិ​ភូ​ក្រសួ​ង​កា​រ​បរទេស​​​​​អា​មេរិក​​​បាន​មកធ្វើ​​ទស្ស​នកិច្ច​​​ប្រទេ​ស​​​កម្ពុ​ជា និង​​​បា​ន​​លើក​ឡើ​ង​អំ​​ពី​​​កា​រទទួល​ក្រុម​ហ៊ុ​ន​​​អា​មេ​រិ​កាំង​​ថែ​ម​​ទៀតពាក់​​ព័ន្ធ​​នឹង​កិច្ច​​ព្រម​​ព្រៀង​​ហេដ្ឋា​​រចនា​សម្ព័​ន្ធ​។ ​​គ្មាន​កិច្ច​​ព្រម​​ព្រៀង​​​ធំ​ៗ​ពាក់​​ព័ន្ធ​នឹង​ក្រុ​ម​ហ៊ុន​​អាមេរិ​ក​ ត្រូ​វ​បាន​​ប្រ​កា​ស​​​នៅ​ឡើយ​​​ទេ​៕

ប្រែ​សម្រួល​ដោ​យ ចេវ ប៊ុននី​​​​​​​​​

​​​​​​​​​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស