27 C
Phnom Penh

បេក្ខជន​តំណាង​រាស្ត្រ​​គណបក្ស​ប្រឆាំង​ត្រូវ​តុលាការ​​​កោះ​ហៅ​ក្នុង​​​បណ្តឹង​​​ប្តឹង​​​​លោក ហ៊ុន សែន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សាលាដំបូង​រាជ​ធានី​ភ្នំពេញ បាន​កោះ​ហៅ​​លោក សួង សុភ័ណ បេក្ខ​​​ជន​​​តំណាង​រាស្ត្រ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ដើម្បី​សាក​​សួរ​នៅ​ថ្ងៃនេះ ចំពោះ​ពាក្យ​​​បណ្តឹងមួយ​​​​របស់​​​លោក ដែល​ចោទ​ប្រកាន់​លោក ហ៊ុន សែន ពី​បទ​ជួយ​ជន​អន្តោ​ប្រវេសន៍​​​វៀតណាម​ខុស​ច្បាប់ឲ្យ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នៅក្នុងការ​បោះ​​ឆ្នោត​ជាតិ​ក្នុង​ខែនេះ។

យោង​តាម​ដីកាកោះហៅ​​​​របស់​តុលាការ​​ដែល​​​ទទួល​បាន​កាល​ពី​ម្សិលមិញ និង​ចុះ​​ថ្ងៃទី​២៥ ខែមិថុនា លោក សុភ័ណ​ ដែល​អះអាង​ថា លោក ហ៊ុន សែន​ បាន​ក្លែង​បន្លំ​ឯកសារ​ដើម្បី​​​ជួយ​​​​ជន​អន្តោប្រ​​​វេសន៍​វៀតណាមឲ្យ​​​​ទទួល​បាន​អត្ត​សញ្ញាណ​ប័ណ្ណ​​ ហើយ​បោះ​ឆ្នោត​គាំទ្រ​​​គណបក្ស​ប្រជាជនកម្ពុជា​នោះ​​​ ត្រូវ​លោក សឿ វ៉ាន់នី ព្រះ​រាជអាជ្ញារង​ស្នើ​ឲ្យ​មក​ឆ្លើយ​បំភ្លឺ។

លោក សុភ័ណ បេក្ខ​​​ជន​​​តំណាង​រាស្ត្រ​​គណ​​​បក្ស​ប្រឆាំង​នៅ​ខេត្ត​ប៉ៃលិន ​លើក​ឡើង​ថា លោក​នឹង​បង្ហាញ​ខ្លួន​ក្នុង​​​តុលាការ​​នៅ​ថ្ងៃ​នេះ នៅ​ម៉ោង​៨និង​៣០នាទី​ព្រឹក​តាម​​ការ​ស្នើ​។  លោក​​​បានមានប្រសាសន៍ថា “ ហេតុផល​​ចម្បង​​​​ដែល​ខ្ញុំ​ប្តឹង​លោក ហ៊ុន សែន គឺ​ដោយ​​​សារ​​​គាត់​​​បាន​​​អនុញ្ញាត​​​ឲ្យ​​​​ជន​អន្តោ​ប្រវេសន៍​​វៀតណាម​ចូល​មក​ទឹក​ដី​កម្ពុជា​ដោយ​ខុស​ច្បាប់​ ហើយ​ខ្ញុំ​ព្រួយ​បារម្ភថា ប្រទេស​កម្ពុជា​នឹង​បាត់​បង់​ទឹក​​​ដី​របស់​ខ្លួន​បន្ថែមទៀត”។ វា​មិន​មែន​ជា​លើក​ទី១​ទេ ដែល​លោក សុភ័ណ ប្តឹង​នាយក​រដ្ឋមន្ត្រី​។ កាល​ពី​ឆ្នាំ​មុន​លោក​បាន​ដាក់​ពាក្យ​បណ្តឹង​មួយ​ទៅកាន់​សាលា​​​ដំបូង​រាជធានី​ភ្នំពេញ ប្តឹង​ចោទ​ប្រកាន់​​លោក ហ៊ុន សែន ថា ​​​ជា​​​អ្នក​​​ត្រូវ​​​ទទួល​​​ខុស​​​ត្រូវ​​​ចំពោះ​​​ហេតុការណ៍​​​រត់​​​ជាន់​គ្នា​កាល​​​ពី​ឆ្នាំ​២០១០​នៅ​កោះ​ពេជ្រ​ ដែល​មាន​មនុស្ស​៣៥៣​នាក់​បាន​ស្លាប់​អំឡុង​ពិធី​​​បុណ្យ​អុំទូក​ដែល​ធ្វើឡើង​ប្រចាំ​ឆ្នាំ​៕

ប្រែសម្រួលដោយ ស៊ា ស៊ុយឈាង

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស