28.4 C
Phnom Penh

នាយកផ្នែ​ក ​ឌី​ជីថល​ នៃ​​​ក្រុមហ៊ុន​​​បញ្ចុះ​​​បញ្ចូល​​​ដ៏មាន​​​ឥទ្ធិពល​​​មួយធ្វើការឲ្យ​​​លោក​​​​ សម ​​​រង្ស៊ី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ដោ​យ​មិន​អា​ច​​​​ចូ​ល​រួ​ម​​ក្នុ​ង​កា​រ​ធ្វើ​យុទ្ធ​នា​កា​រ​​​​ឃោសនា​បោះ​ឆ្នោ​ត​ក្នុង​ប្រទេស​បាន​នោះ​​​ លោក ​សម ​រង្ស៊ី​ ​មេដឹក​នាំគណ​បក្ស​​ប្រឆាំ​ង​ដែល​និ​រ​ទេស​​​ខ្លួន​ ត្រូ​វ​​ងាក​​ទៅ​​​​ធ្វើ​យុទ្ធ​នា​ការ​ឃោស​នា​​បោះ​ឆ្នោត​នៅ​កន្លែ​ង​​​ផ្សេង​​​វិញ។

លោក សម ​រង្ស៊ី ​​ដែល​​រស់​នៅ​​ក្នុ​ង​​ទី​ក្រុ​ង​​ប៉ា​​រីស​ និ​ង​ប្រឈម​នឹង​​​ទោស​​​ជាប់ពន្ធ​នា​​គារ​​រយៈពេល​​១១ឆ្នាំ​ ប្រ​សិ​ន​​​បើ​លោក​​​ត្រឡប់​មក​​​កម្ពុជា​​​វិញ​ ​បន្ទាប់​​ពី​​​ត្រូ​វ​បា​ន​​​រក​ឃើញ​ពិ​រុទ្ធ​​ភាព​​​​ពី​បទ​​ផ្ស​​​ព្វ​​ផ្សាយ​​ព័ត៌​មា​ន​​មិន​ពិត​ និង​​​បំ​ផ្លាញ​​​ទ្រព្យ​សម្បត្តិ​សា​​ធា​រណៈ​នោះ បា​ន​ប្រឹង​​ប្រែង​បញ្ចុះ​​​បញ្ចូល​​​ពល​រដ្ឋ​កម្ពុជា​​​កាន់​តែ​ច្រើន​ឡើង​​​​តា​ម​​រយៈ​​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​​សង្គ​ម​។

​ក្នុ​ង​​រយៈ​ពេល​ប៉ុន្មាន​​ខែ​ថ្មី​ៗ​នេះ​ លោក​​​បា​ន​​​ស្ថិត​នៅ​ក្នុ​ង​​ក្រុ​ង​​​វ៉ា​ស៊ីន​​តោន​ ​ដោ​​យ​​​មា​ន​​ប្រ​សា​ស​ន៍​​​ជាមួ​យ​​ឥស្ស​រ​​​​ជ​ន​​​​​មា​ន​​អំណា​​ច​ក្នុ​ងនយោ​បា​យ​​​​អា​មេ​​រិ​ក​ ​​​​ដែល​​កា​ល​​ពី​ដើម​ឆ្នាំ​នេះ​​​បា​ន​ស្នើ​​ឲ្យ​​​អា​មេរិ​ក​​ដក​​​ជំ​នួ​យ​បរទេស​​​​របស់​​ខ្លួន​ ​​ដោ​យ​សារ​​​​​កំ​ណត់​ត្រា​រំ​លោភ​​សិទ្ធិ​មនុស្ស​នៅ​​ក្នុ​ង​ប្រទេស​​កម្ពុជា។

ដោ​យ​​​​ពេល​​នេះ​កា​រ​​បោះឆ្នោត​​ជ្រើស​​តាំ​ង​​​​តំ​ណា​ង​​រាស្ត្រ​នៅ​មិន​​ដល់​​​មួ​យ​​ខែ​​ទៀត​នោះ ​លោក សម រង្ស៊ី ក៏​​​បា​ន​​ងាក​ទៅ​​រក​​លោក ​​​ជែ​មី ម៉ាក់​ហ្វា​ឡិន (Jamie  Ma​cfar​lane) នៅ​ក្រុម​​​​ហ៊ុន​ ​WPP ទទួល​​បន្ទុក​​​​ទំ​​នាក់​ទំ​​នង​សាធារ​​​ណៈ​ក្នុ​ង​ទី​ក្រុ​ង​ឡុងដ៍ ដើម្បី​ទទួល​យក​តួ​នាទី​​ជា​​​នា​យក​ផ្នែ​ក​​ឌីជី​ថល​សម្រាប់​យុទ្ធ​នា​​ការ​​​​របស់​លោក។

បច្ចុប្បន្ននេះ ​លោក ជែ​មី ម៉ាក់​ហ្វា​ឡិន ​​មា​ន​​​​​​តួ​នា​ទី​ក្នុ​ង​ប្រទេ​ស​​​ភូមា​ ​ប្រចាំ​សា​​ខា​ក្រុម​​​ហ៊ុ​ន​​​​​អន្តរ​​ជាតិ​មួ​យ​​ក្នុ​ង​ចំណោម​សា​ខារា​ប់​រយ​​របស់​ក្រុ​ម​ហ៊ុ​ន​នេះ​ ​គឺ Mango Marketing។ យោង​​តា​ម​អង្គកា​រ​​សង្កេត​កា​រណ៍ opensecrets ​បា​ន​ឲ្យ​ដឹងថា ​ក្រុ​ម​ហ៊ុ​ន​ WPP ​​បា​ន​បង្កើន​​​ជំ​នួ​យ​ផ្នែក​នយោ​បា​យ​មា​ន​ទឹក​​ប្រាក់​​សរុប​​៦៤០.០០០​ដុល្លារ​​នៅ​ក្នុ​ង​សហ​រដ្ឋ​​​អា​មេរិក​​ក្នុង​ឆ្នាំ​​​២០១២។

​​ជំនួ​យ​ទាំ​ង​​នេះ រា​ប់​​​​ទាំង​​ទឹក​ប្រាក់​ចំ​នួន​​​​​ជា​ង​​៣២.០០០​​ដុល្លារ​ដល់លោក ម៉ាកូ រូបី​យោ ​(Marco Rubio) សមា​​ជិក​ព្រឹទ្ធ​សភា​​សា​​ធារ​​ណ​​រដ្ឋ​​​នៅ​ក្នុ​ង​រដ្ឋផ្លរីដា​ ​​ដែល​​​ជា​​អ្នកគាំទ្រ​រួម​គ្នា​លើ​សេចក្តី​សម្រេ​ចមួ​យ​​ក្នុ​ង​​ព្រឹទ្ធ​សភា​ ដែល​​ព្រាង​ឡើង​​​កា​ល​​ពី​ថ្ងៃ​ទី​​៦ ខែ​មិថុ​នា ​ស្តី​ពី​កា​រ​​​បោះ​ឆ្នោត​​ជ្រើស​​តាំ​ង​​តំ​ណា​ង​​រាស្ត្រ​​របស់​​កម្ពុជា​​​​នៅ​​ពេល​​ខាង​មុខ​​នេះ​ផង​ដែរ​។

​​ក្នុង​ចំ​​ណោម​បញ្ហា​ផ្សេងទៀត សេចក្តី​សម្រេ​ច​ដែល​​​​​បា​ន​​អំ​​ពាវ​​នា​វ​​ឲ្យ​លោ​ក សម រង្ស៊ី ​​ដែល​ត្រូ​វ​​បា​ន​​លុប​ចេញ​​ពី​​បញ្ជី​​បោះ​​​ឆ្នោត​ ដោ​យ​សារ​​​​​មាន​​​​ទោស​ ​ដែល​​គេ​ចាត់​ទុក​ជា​​ទូ​ទៅ​​ថា​​ជា​​រឿ​ង​នយោបា​យ​នោះ ​​​ត្រូវ​បាន​អ​នុញ្ញាត​ឲ្យ​ចូល​​រួ​ម​​ក្នុ​ង​កា​រ​បោះ​ឆ្នោត។ ទាំ​ង​លោក ​​សម រង្ស៊ី និ​ង​លោក  ម៉ាក់​ហ្វា​ឡិន ​បា​ន​បញ្ជាក់​​នៅ​សប្តាហ៍​នេះ​​ថា លោក ម៉ាក់​ហ្វា​ឡិន កំ​ពុ​ង​ធ្វើ​កា​រ​​សម្រាប់​កា​រ​​ធ្វើ​​យុទ្ធ​នា​​​​ការ​​​នេះ​​ ក្នុ​ង​នា​ម​​​ជាអ្នក​ស្ម័គ្រ​​ចិត្ត​។

លោក ​ម៉ាក់​ហ្វា​ឡិន ​​ដែល​ប្រ​កា​ស​​​​ពី​តួ​នាទី​​​​របស់​​ខ្លួន​ ​​ជា​សមា​​​ជិក​ WPP ​និង​តួ​នា​​​ទី​​របស់​លោក​​​ក្នុ​ងយុទ្ធ​នា​កា​រ​​របស់​លោក សម ​រង្ស៊ី ​​នៅ​លើ​​គេ​ទំ​ព័រ​​​របស់​លោក លើក​ឡើង​ក្នុងអ៊ី​ម៉េល​​​​មួ​យ​​ថា “ ខ្ញុំ​មិន​គិត​​ពី​កា​រ​ងា​រ​​​ដែល​ខ្ញុំ​​​ធ្វើ​នោះ​ទេ​ ហើយ​គ្មាន​​នរណា​ម្នាក់​​នៅ​ក្រុ​ម​​ហ៊ុន​របស់​ខ្ញុំ​​មា​ន​អ្វី​ធ្វើ​​ជាមួ​យ​​យុទ្ធនា​ការ​​នោះ​ទេ​”។ “ ខ្ញុំ​​មា​ន​​​​កា​រ​ពាក់​​​ព័ន្ធ​​​​ជា​​ធម្ម​តា ព្រោះ​​ខ្ញុំ​​ស្គាល់​​​លោក​ សម រង្ស៊ី ​​ហើយ​ខ្ញុំ​ពិត​ជាជឿ​​​ជាក់​លើ​​គាត់​ និង​អ្វី​​ដែល​​គាត់​​​អាច​ធ្វើ​​បាន​សម្រាប់​កម្ពុជា​​”។

លោក សម រង្ស៊ី ​បា​ន​មា​ន​​ប្រ​សាសន៍​​ថា ក្មួយ​ស្រី​​​​របស់​លោក ដែល​​​បា​ន​​ស្គាល់​អ្នក​​​ឯក​ទេស​​ផ្នែ​ក​​ផ្សព្វ​ផ្សាយ​ពាណិជ្ជ​កម្ម​​​​ដោ​យ​ផ្ទាល់ ​បា​ន​​​ទាក់​​ទង​​​ជាមួ​យ​លោក ​ម៉ាក់​ហ្វាឡិន។ ​លោក​​បាន​បន្ថែម​ថា “ ​ខ្ញុំ​មា​ន​​មនុស្ស​​ច្រើន​ណាស់​​ដែល​ធ្វើ​កា​រ​​ដោ​យ​ស្ម័គ្រ​​ចិត្ត​​សម្រាប់​ខ្ញុំ​ ពី​ព្រោះ​​​​ពួ​ក​គេ​​ពេញ​ចិត្ត​​ហេតុ​ផល​​​​របស់​ខ្ញុំ​​”។
​​​បើ​ទោះ​ជា​លោក ​ម៉ាក់​ហ្វាឡិន លើក​ឡើង​ថា ​​​គាត់​កំ​​ពុ​ង​ធ្វើ​ការ​​ឲ្យ​លោក សម រង្ស៊ី​​ទៅ​តា​ម​​ពេល​​​​របស់​​គាត់​​​ក៏​ដោយ ​ក៏​​និយោជក​​ផ្សេងទៀត​ គឺ WPP គឺ​​​ជា​ក្រុម​ហ៊ុន​ដ៏​ធំ​មួ​យ​​ក្នុ​ង​ពិភព​លោក​​​​ដែល​មា​ន​ឥទ្ធិពល​​ក្នុង​ការ​​ទាក់​​ទាញ​​​​និ​ង​​ឥទ្ធិ​ពល​នយោ​បា​យ​​។

​លោក ​សម រង្ស៊ី ​​​​លើក​ឡើង​​ថា​ ​ចុ​ង​ក្រោយ​​​នេះ​លោក​បា​ន​​ស្ថិត​នៅ​ក្នុ​ង​ក្រុ​ង​វ៉ា​ស៊ី​ន​តោ​ន​​​កា​ល​​ពី​ក្នុ​ង​ខែ​​ឧសភា ​និង​បា​ន​​​ជួ​ប​​​ជាមួ​យ​សមា​​​ជិក​ព្រឹទ្ធ​​សភា​ ដែល​​​គាំ​​ទ្រ​​សេចក្តី​សម្រេច​នេះ​ ដោ​យ​ស្នើ​ឲ្យ​​លោក​អាច​ចូល​រួ​ម​​ក្នុង​កា​រ​បោះ​ឆ្នោត​ជាតិ។ លោក​បា​ន​​​បន្ថែម​​​ថា“ ខ្ញុំ​​ជា​ប្រភ​ព​មួ​យ​នៃ​ព័ត៌​មា​ន​​ក្នុ​ង​ចំ​ណោម​​ប្រភព​​​ជា​ច្រើន​​ទៀត”។

​លោក ផៃ ស៊ី​ផាន ​អ្នក​នាំ​​ពាក្យ​​​ទី​ស្តី​កា​រ​​គ​ណៈ​​​រដ្ឋ​មន្ត្រី​​​​​មា​ន​​ប្រ​សាស​ន៍​​​ថា ​​គ​ណ​​បក្ស​​ប្រ​​ជា​​​ជន​​​កម្ពុជា​កាន់​អំ​ណាច​​មិន​បា​ន​​​ជួ​ល​​ជំ​​នួ​យការ​​​ពី​ក្រៅ​​សម្រាប់​យុទ្ធនា​ការ​​បោះ​ឆ្នោ​ត​ទេ​​ព្រោះ​​​​​គ​ណ​​បក្ស​​មិន​ត្រូ​វ​កា​រ​​​ឡើយ​។ ​សំ​ដៅ​​​ដល់​​កា​រ​ទាក់​​ទ​ង​​​​របស់​លោក សម រង្ស៊ី ទៅ​នឹង​​​អ្នក​​ជំ​នាញ​​ទំ​​នាក់​ទំនង​សាធារ​​ណៈ​ លោក​បា​ន​លើកឡើង​ថា “ យើង​មា​ន​​​ជំនឿ​ទុក​ចិត្ត​លើ​​ប្រជា​​​ពល​រដ្ឋ​​​របស់​យើង​។ កា​រ​បោះ​ឆ្នោត​នេះ​​មិន​មែន​​​​អំពី​គ្រឿង​សម្អាង​នោះ​ទេ វា​​​​ជា​រឿង​នយោបា​យ​​”។
ទោះ​​យ៉ាង​ណា ​​ជា​និច្ច​កា​ល​​​ នេះ​​មិ​ន​មែ​ន​​ជា​ជំ​ហរ​​របស់​​គ​ណ​បក្ស​​កាន់​​​អំ​ណាច​​ទេ​។

​នៅ​មុន​កា​រ​​បោះ​ឆ្នោ​ត​​ឆ្នាំ១៩៩៨ ​​គ​ណ​បក្ស​ប្រជា​ជន​កម្ពុជា ​បា​ន​​ជួ​ល​​ក្រុម​​​​​ហ៊ុនទាក់​​​ទាញ​​នយោបា​យ​ David Morey Group Inc. ​​ដែល​​ទំនង​​​ជាមាន​​ឥទ្ធិ​​ពល​លើ​ទស្ស​​នរបស់​​អា​មេ​រិក​​​​អំ​ពី​កា​រ​​បោះ​ឆ្នោត​នេះ​។

​​យោង​តា​ម​​កា​រ​ចុះ​បញ្ជី​​​ធ្វើ​ឡើង​ជាមួយ​ក្រ​សួ​ង​យុត្តិ​ធម៌​​​អា​មេរិក​​ក្រោម​ច្បាប់​ចុះឈ្មោះ​​​ទី​ភ្នាក់​​ងា​រ​បរទេស​ ដែល​តម្រូ​វ​ឲ្យ​​​អ្នក​ធ្វើ​​​ជា​​តំ​ណា​ង​ផល​ប្រយោជ​​​ន៍រដ្ឋ​​​បរទេសមួ​យ​​បង្ហាញ​​​ពី​ទំ​​​នាក់​​ទំ​នង​បែ​ប​នេះ​ ក្រុម​ហ៊ុន ​David Morey Group ​​បានបញ្ចប់​​​​ទំ​​នាក់​​ទំ​​នង​​​របស់​​ខ្លួន​​ជាមួ​យ​​គណ​​បក្ស​ប្រជា​​ជន​កម្ពុជា​​ក្នុង​ខែ​មី​នា​​ឆ្នាំ​​២០០០​៕

ប្រែស​ម្រួល​​​ដោ​យ ​ចេវ ប៊ុននី
​​​​​​
​​​​​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស