30.1 C
Phnom Penh

កងរាជ​​​អាវុធហត្ថ​​​ឃុំ​​​ខ្លួនក្រុម​​​អ្នកភូមិ​ ពី​​​បទ​​​ដឹក​​​​​​ឈើ​​​ហ៊ុប​​​មូល​​​ខុស​​​ច្បាប់​​​នៅ​ក្បែរ​​​ក្រុង​​​ក្រចេះ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កង​​​រាជអាវុធ​​​ហត្ថបានឲ្យ​​​ដឹង​​​ថា ​មនុស្ស​ជា​​​ច្រើន​​​នាក់​​​ជាសមាជិក​​​​​​​​គ្រួសារ​​​ចំនួន​​​ប្រាំ​​​មួយ​​​​ដែល​​​​​​បើក​​​ទូក​​​ ​​​ផ្ទុកដោយ​​​​​​ឈើ​​​ចំនួន​​​៩០​​​ម៉ែត្រ​​​គូប  ត្រូវ​​​បាន​​​ឃុំ​​​ខ្លួន ហើយ​​​ទូក​​​និង​​​ឈើរបស់​​​ពួក​​​គេ​​​ត្រូវ​​​បាន​​​រឹប​​​អូស​​​នៅ​​​តាម​​​ដង​​​ទន្លេ​​​មេគង្គ​​​​​នៅ​​​ក្បែរ​​​ក្រុង​​​ក្រ​​​ចេះ​​​កាល​​​ពី​​​​​​ថ្ងៃ​​​ពុធ។

លោក​​​ឧត្ដមសេនីយ៍​​​ត្រី កែវ​​​ ជា មេ​​​បញ្ជា​ការ​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​ខេត្តបាន​​​មាន​​​ប្រសា​សន៍​​​​ថា “ មន្ត្រី​​​រដ្ឋបាល​​​ព្រៃ​​​ឈើ​​​របស់​​​យើង​​​បាន​​​វាស់​​​ប្រវែង​​​ឈើ​​​ទាំង​​​នោះ​​​ហើយ​​​បាន​​​កំណត់​​​​ថា ពួក​​​គេសង្ស័យថា មាន​​​​​ឈើ​​​លើស​​​ពី​​​ចំនួន​​​ច្បាប់​​​​​​អនុញ្ញាត។ ករណី​​​ទាំង​​​នេះ តែង​​​តែ​កើត​​​​​​ឡើង​​​ដោយ​​​ប្រជាពលរដ្ឋ​​​ ដែល​​​ត្រូវ​​​​​​​អនុ​ញ្ញាត​​​​ឲ្យ​​​​​​ដឹក​​​ឈើ​​​សម្រាប់​​​សាង​​​សង់​​​ផ្ទះ​​​ប្រហែល​​​១០​​​ម៉ែត្រ​​​គូប​​​ប៉ុណ្ណោះ ប៉ុន្តែ ពួក​​​គេ​​​អាច​​​​ទិញ​​​​ឈើ​​​លើសពី​​​ចំនួន​​​កំណត់​​​ទ្វេ​​​ដង​​​ដោយ​​​​ខុស​​​ច្បាប់ ដើម្បី​​​បាន​​​ចំណេញ​​​ប្រាក់​​​ច្រើន”។

លោក កែវ​​​ ជា បន្ត​​​ថា ចាប់​​​តាំង​​​ពីមាន​​​ការ​​​​បញ្ឈប់​​​ការ​​​កាប់​​​ឈើ​​​ប្រណីត​​​ដោយ​​​ខុស​​​ច្បាប់​​​​​​​​​មក ​ហើយ​​​ចាប់​​​តាំង​​​ពី​​​ប្រជាពល​​​រដ្ឋ​​​មិន​​​ដើរ​​​តួ​ជា​​​ឈ្មួញ​​​កណ្ដាល​​​សម្រាប់​​​ទិញ​​​ឈើ​​​ពីអ្នក​​​​​​កាប​ឈើ​​​ខុស​​​ច្បាប់​​​មក​​​ ប្រជាពលរដ្ឋ​​​ទាំង​​​នោះ ​ទំនង​​​​ជាត្រូវបាន​​​ព្រមាន និង​​​ផាក​​​ពិន័យ។​ លោកបាន​បន្ថែម​​​ថា ​ប្រជា​ពល​​រដ្ឋដែល​​​ត្រូវ ឃុំ​​​ខ្លួន​​​ទាំង​​​នោះ​​​​​មក​​​ពី​​​ខេត្ត​​​កំពង់​​​ចាម នឹង​​​ត្រូវ​​​ដោះ​​​លែង ប្រសិន​​​បើ​​​ពួក​​​គាត់​​​បង់​​​ប្រាក់​​​ពិន័យនោះ៕

ប្រែសម្រួលដោយ ស៊ុំ សុខភុំ

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស