41.3 C
Phnom Penh

ស្ត្រីជនជាតិឥណ្ឌា​​​ម្នាក់ ត្រូវ​​​​​​បានចោទ​​​ប្រកាន់ពី​​​បទ​​​រត់ពន្ធ​​​គ្រឿង​​​ញៀនទម្ងន់​​​ជាង​​​បី​​​គីឡូក្រាម​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​​​បាន​​​ឲ្យ​​​ដឹង​​​ថា កាលពី​​​ម្សិល​​​មិញសា​លា​​​​​ដំបូង​​​ខេត្តសៀមរាប បាន​​​ចោទ​​​ប្រកាន់់​​​ស្ត្រីជន​​​​ជាតិឥណ្ឌា​​​អាយុ៣០​​​ឆ្នាំ​​​ម្នាក់​​​ពី​​​បទ​​​រត់​​​ពន្ធគ្រឿង​​​​ញៀន បន្ទាប់​​​ពី​​​គាត់​​​​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​កាល​​​ពី​ថ្ងៃ​​​ព្រហស្បតិ៍​​​នៅ​​​អាកាស​​​យាន​​​ដ្ឋាន​​​អន្តរ​ជាតិ​ខេត្ត​​​សៀមរាប​​​ជា​​​មួយ​​​នឹង​​​ថ្នាំញៀន​​​មេតំ​ហ្វេតា​មីន​​​ទឹកកក​​​ទម្ងន់​​​ជាង​​​៣គីឡូក្រាម​​​លាក់​​​ទុក​​​ក្នុង​​​វ៉ាលីស​​​របស់​​​គាត់។

លោក អ៊ំ អមរា ស្នងការរង​​​នគរបាល​​​ខេត្តសៀមរាប និងជាប្រធាន​​​អង្គភាព​​​ប្រឆាំង​​​​គ្រឿង​​​ញៀន ខេត្តបាន​​​មាន​​​ប្រសាសន៍​​​ថា​ ស្ត្រី​​​នេះឈ្មោះ ជូឌីត ពុយដាអុីត (Judith Pudaite) ​មក​​​ពី​​​ប្រទេស​​​ឥណ្ឌា​​​ភាគឦសាន បាន​​​ធ្វើ​​​ដំណើរ​​​​តាម​​​យន្ដហោះ​​​មួយ​​​គ្រឿង​​​កាត់​​​តាម​​​អាកាស​​​យាន​​​ដ្ឋាន​​​សិង្ហ​​​បុរី​​​ឆ្ពោះ​​​មក​​​ខេត្ត​​​សៀម​​​រាប។

លោកបាន​​​មាន​​​ប្រសាសន​​​៍​​​ថា “ យើង​​​បាន​​​​ឆែកឆេរ​​​វ៉ាលីស​​​របស់​​​គាត់ និង​​​រឹប​​​អូស​​​បាន​​​ថ្នាំ​​​ញៀន​​​មេតំហ្វេតាមីន​​​​​​ទឹក​​​កក​​​ទម្ងន់​​​ជាង​​​បីគីឡូ​ក្រាម​​​ដាក់​​​ក្នុង​​​កញ្ចប់​​​ជា​​​ច្រើន​​​ ដែល​​​លាក់​​​ទុកក្នុង​​​វ៉ាលីល”។

លោក អុិន សុង អនុប្រធាន​​​អង្គភាព​​​ប្រឆាំង​​​​គ្រឿង​​​ញៀន​​នៃ​​​​​​ក្រសួង​​​មហា​​​ផ្ទៃ បាន​​​​មាន​​​ប្រសាសន៍ថា នគរបាល​​​បាន​​​សង្ស័យ​​​ស្ត្រី​​​នោះ​ថា មាន​​​ដៃគូផ្សេង​​​ទៀត​​​ ប៉ុន្តែ ការ​​​ស្រាវ​ជ្រាវ​​​រយៈ​​​ពេល​​​ពីរ​​​ថ្ងៃកន្លងមក មិន​​​បាន​​​ទទួល​​​លទ្ធ​​​ផល​​​ឡើយ ។

យោង​​​តាម​​​ព្រះរាជ​​​អាជ្ញារ​​​អមសាលា​​​ដំបូង​​​​ខេត្ត លោក ទី សុវិនថាល់ បាន​​​ឲ្យ​​​ដឹង​​​ថា ជន​​​សង្ស័យ​​​ដែល​​​ត្រូវ​​​បាន​​​បញ្ជូន​​​ទៅ​​​ឃុំ​​​ខ្លួន​​​បណ្ដោះ​​​​អាសន្ន​​​ក្នុង​​​ពន្ធនាគារខេត្ត ​​​អាច​​​ប្រឈម​​​​ទោស​​​ជាប់​​​ពន្ធនាគារ​​​រហូត​​​ដល់៣០​​​ឆ្នាំ ប្រសិន​​​បើ​​​រក​​​ឃើញ​​​ថា​​​​​​មាន​​​ពិរុទ្ធភាព។ កាលពីឆ្នាំ​​​មុន នគរបាលបាន​​​រឹប​​​អូស​​​គ្រឿង​ញៀន​​​ប្រភេទ​​​ណាកូទីក​​​មួយ​​​ចំនួន​​​នៅ​​​ក្នុង​​​យុទ្ធនា​ការ​​​ឆ្មក់​​​ចាប់​​​នៅ​​​អាកាស​​​យាន​​​ដ្ឋាន​​​អន្តរ​ជាតិទាំង​​​នៅ​​​ភ្នំពេញ និង​​​នៅ​​​ខេត្ត​​​សៀមរាប៕

ប្រែសម្រួលដោយ ស៊ុំ សុខភុំ

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស