28 C
Phnom Penh

គណៈ​កម្មាធិការ​រៀបចំ​ការ​បោះឆ្នោត​ខេត្ត​កំពង់​ឆ្នាំង​បដិសេធ​ប​ណ្តឹង​​របស់​គណបក្ស​សង្គ្រោះជាតិ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

​មន្ត្រី​​គណបក្ស​សង្គ្រោះ​ជាតិ ​និង​អ្នក​សង្កេត​​ការ​ណ៍​បោះ​ឆ្នោត​​មួយរូប​ បាន​ឲ្យ​ដឹ​ង​ថា ​គណៈ​​កម្មាធិការ​រៀបចំការ​បោះឆ្នោត​​ខេត្ត​កំពង់​ឆ្នាំង​ ​​បាន​ច្រាន​ចោល​ពាក្យ​ប​ណ្តឹ​ង​កាល​ពី​ម្សិល​មិញ ​របស់​គណបក្ស​សង្គ្រោះជាតិ​ ដែល​​បានចោទ​ប្រកាន់​ថា ​មេឃុំ​​មួ​យ​រូប​ ដែល​ជា​សមាជិក​គណ​បក្ស​ប្រជាជន​កម្ពុជា ​បាន​ហែក​​បដា​​ឃោសនា​ និង​ទង់​គ​ណបក្ស​ នៅ​ទីរួម​ខេត្ត​​នេះ​ ​នៅ​ថ្ងៃ​ដំបូង​​នៃ​យុទ្ធនាគារ​ឃោសនា​ការ​បោះឆ្នោត​​ជា​ផ្លូវ​ការ​ បាន​ចាប់​ផ្តើម​កាល​ពី​​សប្តាហ៍​មុន​។​

​យោង​តាម​លោក ដួង ​ចន្ត្រា ​សមាជិក​ក្រុម​​ប្រឹក្សា​ខេត្ត​ មកពី​គណបក្ស​សង្គ្រោះ​ជា​តិ​ ​ដែល​ជា​គណបក្ស​ប្រឆាំង​ បាន​ឲ្យដឹងថា ​បដា​​​ឃោសនារបស់​គ​ណបក្ស​សង្គ្រោះជាតិ​ចំនួន​១០​ផ្ទាំង​ ​និង​ទ​ង់​គណបក្ស​ជំនួន​២០​ទង់​ ដែល​​ដា​ក់​បង្ហាញ​នៅ​ឃុំ​កំពង់​ឆ្នាំង​ ត្រូ​វ​បាន​លោក​មេ​ឃុំ​ កែ​វ​ សុផា​ត ​ហែក​បំផ្លាញ​ចោល​ភ្លាម​ៗ​ ប​ន្ទាប់​ពី​​បដា​​ឃោសនា​ និង​ទង់គណបក្ស​ទាំង​នេះ​ត្រូវបាន​លើក​ដាក់​បង្ហាញ​ ​កាលពី​ព្រឹ​ក​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន នៅ​វេលា​ម៉ោង​ប្រហែល​១​និង​៣០នាទី​រំលង​អធ្រាត្រ។​

​ទោះ​បីជាយ៉ាង​ណា លោក ដួ​ង ចន្ត្រា​ ​បាន​​​លើកឡើង​ថា គណៈ​ក​ម្មា​ធិ​ការ​​រៀបចំការ​បោះ​ឆ្នោត​ខេត្ត​​នេះ​ បា​ន​ប​ដិ​សេធ​បណ្តឹង​របស់​គ​ណបក្ស​សង្គ្រោះ​ជា​តិ​ ​​ក្នុង​សវនាការ​កាលពី​ម្សិល​មិញ​។​ លោ​ក​បានមាន​ប្រសាសន៍ថា “ [គណៈ​កម្មា​ធិការ​រៀ​បចំការ​បោះឆ្នោត​ខេត្ត​]​ ​បាន​លើ​ក​ឡើង​ថា ​យើង​មិន​អាច​ដាក់​​បដា​​ឃោស​នា​របស់​យើង​ នៅ​កន្លែងទាំង​នោះ​បាន​ទេ​ ពី​ព្រោះ​វា​ជាករណីហាមឃាត់ ​ហើយ​​អា​ច​​​ដាក់​បាន​តែ​ក្រោយ​ម៉ោង​៦​ព្រឹក​ប៉ុណ្ណោះ​”​។

លោក​បាន​​មាន​ប្រសាសន៍​​បន្ថែម​ទៀត​ថា​ “ ​មិនមាន​យុត្តិ​ធម៌​ស​ម្រាប់​យើងទេ​”។ ​លោក​បានអះ​អាងថា ​គ​ណ​​ប​ក្ស​ប្រជាជន​កម្ពុជា​ ​ ដែល​ជា​គណបក្ស​កាន់​​អំណាច​ ​បាន​លើ​ក​​បដា​ឃោសនា នៅ​តំបន់​នេះ​ មុន​ពេល​​យុ​ទ្ធ​នាការ​ឃោសនា​បោះ​ឆ្នោ​ត​ផ្លូវការ​បា​ន​ចាប់​ផ្តើម​​នៅ​ថ្ងៃទី​២៨​ខែ​មិថុ​នា​​។​ ​លោក ​ចន្ត្រា ​មានប្រសាសន៍​បន្ថែម​ទៀត​ថា ​លោក​នឹង​ដាក់​ពាក្យ​ប្តឹង​ទៅ​គណៈកម្មា​ធិ​ការ​ជាតិ​​រៀបចំការ​បោះឆ្នោត​ (គ.ជ.​ប.) ​នៅ​ថ្ងៃ​នេះ​​ ​ដើម្បី​ជំទាស់​សេចក្តី​សម្រេ​ច​ របស់​គណៈ​កម្មា​ធិការ​រៀបចំការបោះ​ឆ្នោ​ត​ខេត្ត។ ​លោក ​​គល់ បញ្ញា នាយក​ប្រ​តិ​បត្តិ​គណៈកម្មាធិការ​ដើម្បី​​ការ​បោះឆ្នោត​​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា (ខុម​ហ្វ្រែល​) ​បាន​បញ្ជូន​តំណាង​របស់​ខ្លួន​មួយរូប​ទៅ​អង្កេត​​ដំណើរការ​សវនា​កា​រ​របស់​គណៈកម្មាធិការ​រៀប​ចំការ​បោះ​ឆ្នោ​ត​ខេត្ត​កំពង់​ឆ្នាំ​ង បានថ្លែង​​ថា ​គ​ណៈ​កម្មា​ធិកា​រជាតិ​រៀបចំការបោះ​ឆ្នោត​គួ​រពិចារ​ណា​ឲ្យ​បាន​ហ្មត់​ចត់​អំពី​ករណី​ចោ​ទ​ប្រកាន់​នេះ​។

​លោក​ បញ្ញា បាន​មានប្រសាសន៏​​ទាក់​ទង​នឹង​សកម្មភាព​បំផ្លាញ​បដា​ឃោសនា​រ​ប​ស់​គណបក្ស​សង្គ្រោះ​ជាតិ​នេះថា “ ​បញ្ហា​នេះគួរតែ​ត្រូវបានទប់ស្កាត់​កុំឲ្យកើតឡើង​ បើ​មិន​ដូច្នេះទេ ​វានឹងរាលដាលទៅ​តំបន់​ផ្សេ​ង​​ៗ​ទៀត​ក្នុង​ប្រទេស​កម្ពុជា​”៕

ប្រែ​សម្រួលដោ​យ កង សុធា​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស