32.9 C
Phnom Penh

​មនុស្ស​​​ពី​រនាក់ត្រូវបានចាប់ខ្លូន​​​​​ដោយ​សារ​​ដឹក​​ជញ្ជូន​​​អា​​វ​​យឺ​ត​ប្រឆាំង​ការ​បោះ​ឆ្នោត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នគរបាល​បា​ន​និ​យា​​យ​កា​ល​​ពី​ម្សិល​មិញ​​ថា ​នគរបាល​​​នៅ​ក្នុ​ង​​ខេត្ត​បន្ទាយ​មា​ន​ជ័យ ​​​បា​ន​​​ចាប់​​ខ្លួន​​បុរស​​​ពីរនាក់​​កាល​​ពី​​ថ្ងៃ​​ច័ន្ទ​​ ដែល​​ត្រូ​វ​បា​ន​ចោទ​ប្រកាន់​​​ថា​ បា​ន​​ដឹក​​​អា​​វ​យឺតដែល​​សរ​សេរ​​​អ​ក្សរ​​ជ​ំ​រុញ​ប្រជា​​​ពល​រដ្ឋ​​កុំ​ឲ្យ​​បោះ​ឆ្នោត​ក្នុង​កា​រ​​​បោះ​ឆ្នោត​​​ជ្រើ​សតាំង​​​តំ​ណា​​ង​រាស្ត្រ​​នៅ​ក្នុ​ង​ខែ​នេះ​។

​លោក អ៊ុំ ​សុ​ផល ​​អធិ​កា​រ​​​នគរបាល​​ក្រុ​ង​​ប៉ោយ​​ប៉ែត ​និង​លោក ច័ន្ទ កុ​សល ​ស្នង​កា​រ​​រ​ង​នគរបា​ល​​​​ខេត្ត​​​គ្រាន់​តែ​​មា​ន​​​​ប្រ​សាសន៍​ថា​ បុរស​​​​ទាំង​ពី​រនាក់​​ត្រូ​វ​​បា​ន​​ចាប់​​ខ្លួន​ ពេល​​​​កំ​ពុ​ង​​ដឹក​​​​ជញ្ជូ​ន​​​អា​វ​​យឺត​​ឆ្លង​ដែន​​​ចូ​ល​ក្នុ​ង​​​ប្រទេ​ស​​ថៃ ប៉ុន្តែ​​ពួ​ក​គាត់​​​​បា​ន​​បដិ​សេធ​មិន​បញ្ជាក់​​​ថា​​​តើ​​​បទ​​ល្មើស​​​អ្វី​​ដែល​​បុ​រស​​ទាំ​ង​​​ពីរនាក់​នេះ​​ត្រូ​វ​​​បា​ន​ចោទ​ប្រកាន់​នោះទេ​​។

​លោក កុសល ​​មា​ន​​ប្រ​សាសន៍​ថា “​ បុរស​​ទាំ​​ង​ពីរ​នាក់​នេះ​​​ត្រូ​វ​​បាន​​​ចា​ប់​​ខ្លួន​​​ដោយ​សារ​​​​អាវ​​​យឺត​​​ប្រ​ឆាំ​ង​​កា​រ​​បោះ​ឆ្នោត​។ ខ្ញុំ​មិន​​ដឹង​​​ច្រើន​ទេ​​​អំពី​រឿង​នេះ​”។

អ្នក​ស្រី​ ហុង​ ច័ន្ទ​ផា បាននិយាយថា អ្នក​ស្រី​និង​ប្តី​អ្នក​ស្រី​ឈ្មោះ សែង សុខម៉េង ត្រូវ​បាន​​ឃាត់​ខ្លួន​​កាល​ពី​ល្ងាច​ថ្ងៃច័ន្ទ ហើយ​ត្រូវ​បាន​ដឹក​ទៅ​អធិការ​ដ្ឋាន​នគរ​បាល​ក្រុង​ប៉ោយ​ប៉ែត ហើយ​មិន​យូរ​ប៉ុន្មាន​មន្ត្រី​នគរ​បាល​បាន​ដោះ​លែង​អ្នក​ស្រី​ ប៉ុន្តែ​បាន​ឃុំ​ខ្លួន​ប្តី​របស់​អ្នកស្រី។

អ្នកស្រី ហុង ច័ន្ទ​ផា ​​បា​ន​និយាយ​​ថា​ ​​អ្នក​ស្រី​​និ​ង​ប្តី​​របស់​​អ្នកស្រី​​​ត្រូ​វ​បា​ន​​​​​គេ​​ជួល​ឲ្យ​​ដឹក​អា​វ​​យឺត​​ជា​ង​​៥០​ វិទ្យុ​​ចំ​នួ​ន​២៤ និងនាឡិ​កា​​​ដៃ​ចំ​នួន​២៥០​​​គ្រឿង​​ចូ​ល​​ក្នុង​ប្រទេ​ស​​ថៃ និង​​ចែ​ក​​​សម្ភារ​ទាំ​ង​នេះ​​ឲ្យ​​​កម្មករ​​ចំ​ណាក​ស្រុក​​​ខ្មែរ​។​អ្នក​ស្រី​បា​ន​​និយាយ​ថា ប្តី​​​​របស់​​អ្នក​ស្រី​​ក្រោ​យ​មក​បា​ន​​ជួ​ល​​មនុស្ស​ម្នាក់​​ឲ្យ​​ចែក​​សម្ភា​រ​​​ទាំ​ង​នេះ​ ​ហើយ​​ក៏​ត្រូ​វ​​​ចាប់​ខ្លួន​​​ផង​ដែរ​កា​ល​ពី​ព្រឹក​​​​ថ្ងៃ​​ច័ន្ទ​ មុ​ន​​ពេល​ឆ្លង​​ដែន​។

​​​​កា​ល​​ពី​ម្សិល​មិញ​​​គេ​​នៅ​មិ​ន​ច្បាស់ថា​​ នរ​​ណា​​ផលិត​​​អា​​​វ​យឺត​នេះ​ ​ហេតុ​អ្វី​​​​​អា​វ​យឺ​ត​​​​​ទាំ​ង​នេះ​​​ត្រូ​វ​បា​ន​​ដឹក​ជញ្ជូ​ន​​ទៅ​កា​ន់​​​ប្រទេ​ស​ថៃ​ ​ឬ​ជា​ការ​​​រំលោភ​ច្បាប់​​ឬ​អត់​នោះទេ​។

​​​​​អ្នក​ស្រី​ ច័ន្ទផា ​ក៏​បា​ន​មា​ន​​​ប្រ​សាសន៍​​​ដែរ​​ថា​ អ្នកស្រី​​មិ​ន​ដឹង​​​ថា​អ្នក​ណា​​​ជួ​ល​​ប្តី​​​របស់​អ្នក​ស្រី​​ឲ្យ​​ចែក​សម្ភា​រ​​​ទាំ​ង​នេះ​​​ទេ។​​អា​​វ​​យឺត​នេះ​​​រួម​មា​ន​​​​សរសេរ​ពាក្យ​​​ថា​ “ ពល​​រដ្ឋ​​ខ្មែរ​​​រួប​រួ​ម​គ្នា​​ប្រឆាំ​ង​​​នឹង​កា​រ​បោះ​ឆ្នោត និង ​សូ​ម​កុំ​​ទៅ​បោះ​ឆ្នោត​”។

​អ្នក​ស្រី​​បា​ន​លើក​ឡើង​អំ​ពី​កា​រ​​ចាប់​​ខ្លួន​នេះ​ថា “ វា​​មិន​យុត្តិ​ធម៌​​ទេ ពី​ព្រោះ​​យើង​មិន​មែន​​ជា​សមាជិក​​​​របស់​​គណ​បក្ស​​​នយោ​​បាយ​ណា​មួ​យ​​ទេ​​។​ប្តី​​​របស់​ខ្ញុំ​​គ្រាន់​តែ​​​ជា​ឈ្មួញ​កណ្តាល​​ធម្ម​តា​ប៉ុណ្ណោះ​ ​ដែល​​បា​ន​​​​ជួ​ល​កម្ម​​ករ​ម្នាក់​​ឲ្យ​ដឹក​​សម្ភា​រនេះ​​ឆ្លង​ដែន​​ចូ​ល​​​ប្រទេ​ស​ថៃ​​សម្រាប់​កម្មករ​​ខ្មែរ​​នៅ​ទី​នោះ​”។

​លោក ទេព នីថា អគ្គ​​លេខាធិ​ការ​​​​គណៈ​កម្មា​​ធិ​ការ​​ជាតិ​រៀប​ចំ​កា​រ​​បោះ​ឆ្នោត​​​បា​នមាន​​​​ប្រ​សាស​ន៍​ថា លោក​បា​ន​ដឹង​​​អំ​ពី​ការ​ចាប់​ខ្លួន​​នេះ ​ហើយ​​ថា​ មន្ត្រី​បោះ​ឆ្នោត​​ខេត្ត​​កំ​ពុង​តែ​ស៊ើប​​​អង្កេត​​​រឿង​នេះ​។ លោក នី​ថា​ ​​មាន​​ប្រ​សាស​ន៍​​​ដោយមិន​បា​ន​ធ្វើ​ការ​​សន្និដ្ឋានថា ច្បាប់​​​​ស្តី​ពីកា​រ​​បោះ​​ឆ្នោត​​ជ្រើស​តាំង​តំណាង​រាស្ត្រ​ បាន​ចែង​​​ពី​​ការ​ដាក់​​ទោស​ចំពោះ​​ជន​ណា​ដែល​មាន​​​​​ពិ​រុទ្ធភាព​​ពី​បទ​​​​រារាំង​កា​រ​បោះ​ឆ្នោត​ ដែល​​​លោក​​បា​ន​បញ្ជាក់​​ថា ​​​ដូច​ករណី​​​ដឹក​​​អាវ​យឺត​ វិទ្យុ និង​​នាឡិកា​​ដៃ​នេះ​​ជា​ដើម​។

លោក​មាន​​ប្រ​សាសន៍​ថា​​ “ បើទោះ​​​​ជា​​គាត់​​ត្រូ​វ​បាន​​​ជួ​ល​ឲ្យ​ធ្វើ​​ដូច្នេះ​ ​វា​នៅ​តែ​ខុស​ ​ព្រោះ​​ច្បាប់​បោះ​ឆ្នោត​​ចែង​ថា ​ទាំ​ង​​​មេ​គំ​និត និង​​ជន​ល្មើស​​​ពិត​ប្រាកដ ត្រូ​វ​មា​ន​​​ទោស​”។ ​​​ជា​ពិ​សេស​​ច្បាប់​​​អនុញ្ញាត​ឲ្យ​​​​គ​ណៈកម្មា​ធិ​កា​រ​​​ជាតិ​រៀប​ចំ​កា​រ​​បោះ​ឆ្នោត​​ចាត់​វិធាន​ការ​ធ្ងន់​ធ្ងរ​​ចំ​ពោៈ​អ្ន​​ក​​ដែល “ ​រា​រាំ​ង​​ដំណើរ​​កា​រ​​បោះ​ឆ្នោត​” ឬ “ រំ​​ខាន​កា​រ​​បោះ​ឆ្នោត​”។

​លោក គល់ បញ្ញា ​​ប្រធាន​គណ​ៈ​កម្មា​​ធិ​​កា​រ​​ដើម្បី​កា​រ​បោះ​ឆ្នោត​​ដោយ​​សេរី​ និង​យុត្តិ​ធម៌​នៅ​​កម្ពុជា មាន​​ប្រ​សាសន៍​ថា​ លោក​មិន​ជឿ​​ថា ​គ្រាន់​តែ​​ចែ​ក​​​ចាយ​​​អា​​​វ​យឺត​ ជំ​​រុញ​​ប្រជា​ពល​​រដ្ឋ​​​មិន​ឲ្យ​ទៅ​បោះ​ឆ្នោត​នោះ គឺ​ជាកា​រ​​រា​រាំ​​ង​កា​រ​បោះ​ឆ្នោតទេ​។

​លោក​មាន​ប្រ​សាសន៍​ថា​ “ តា​ម​​ទស្ស​ន​​របស់​ខ្ញុំ ​វាមិន​ត្រឹម​ត្រូវ​​​ទេ​ ប្រជា​​ពល​រដ្ឋ​​​អាច​បញ្ចេញ​​​​ទ​ស្សនបាន​​។ គំនិត​មិន​ទៅ​បោះ​ឆ្នោត មិ​ន​ល្អ​​ទេ​ ប៉ុន្តែ​ប្រសិ​ន​បើ​​អ្នក​​​គ្រាន់​​តែសម្តែ​ង​​​ទស្ស​នណាមួ​យ​ ​ចំពោះ​ខ្ញុំ​​ មិន​​មែន​ជា​ [កា​រ​​បំ​ពាន] ច្បាប់​បោះ​ឆ្នោតទេ​”។ ​លោក​ គល់ បញ្ញា​ ​បា​ន​​កត់​សម្គាល់​ថា ​ច្បាប់​​បោះ​ឆ្នោត​​ក្នុ​ង​ប្រទេ​ស​​ថៃ បើក​ចំ​ហ​ចំ​​ពោះ​ក្រុ​ម​​ដែល​​​​​តែង​តែអ​ំ​ពាវនាវ​កុំ​​ឲ្យ​អ្នក​បោះ​ឆ្នោត​​ទៅ​បោះ​ឆ្នោត​។

​លោក​បា​ន​បន្ថែម​​​ថា ប៉ុន្តែ​សេរី​ភាព​បែប​នេះ តម្រូវ​ឲ្យ​​​មា​នកា​រ​​​ពិនិត្យ​​តា​ម​​ដាន​​ចំពោះ​​ជ​ន​ទាំ​ង​ឡាយ​ណា​​ដែល​​អា​ច​​ព្យា​​យា​មបង្ខំ​អ្នក​ផ្សេង​ទៀត​​កុំ​ឲ្យទៅ​បោះ​ឆ្នោ​ត​។ ​លោក​​ថ្លែ​ង​ថា“ យើង​​គួរតែ​​​​ធ្វើ​ឲ្យ​ប្រាកដ​​​ថា រឿង​នេះ​មិន​ពាក់​ព័ន្ធ​នឹង​​​អ្នក​​មា​ន​​​អំ​ណា​ច​​”៕

ប្រែសម្រួល​ដោ​យ ចេវ ប៊ុននី​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស