35 C
Phnom Penh

គណ​បក្ស​ប្រជា​ជន​កម្ពុជា​​ចាប់​ផ្តើម​​​ចាក់​​វី​​ដេ​​អូ​​ខារ៉ាអូខេ​ក្នុង​ពេល​ធ្វើ​យុទ្ធ​នាការ​​ឃោសនាបោះឆ្នោត​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្នុង​កា​រ​​ខិត​ខំ​ប្រឹង​ប្រែង​ចុងក្រោយ​របស់​​ខ្លួន​ដើម្បី​ទាក់​​ទាញ​​យុវ​​ជន​បោះ​ឆ្នោត​​​នៅ​ក្នុង​ប្រទេស​ ​គ​ណ​បក្ស​​ប្រជា​​ជន​កម្ពុជា​​បា​ន​ចេញ​​បទ​ចម្រៀងអូ​​ខា​រ៉ាអូ​ខេដ៏​​អណ្តែត​​​អណ្តូ​ង​ថ្មី​មួយ ​កា​ល​ពី​ថ្ងៃ​ច័ន្ទ ​​ដែល​មា​ន​​ឈុត​​​ឆាក​​ថត​​​ពី​​ឧទ្ធម្ភាគ​ចក្រមួ​យ​ មា​ន​​យុវ​​ជន​គាំ​ទ្រ​​ជា​ច្រើន​នាក់​ ស្លៀក​ពាក់​​ឯក​សណ្ឋាន​​​​ពណ៌​បៃ​ត​ងនិង​មួក​​មា​ន​ស្លាក​​​សញ្ញា​​​គ​ណ​បក្ស​​ប្រជា​​ជន​កម្ពុជា​ គ្រវី​​​ទង់​​ជាតិនៅ​លើ​កំ​ពូល​​ធនា​គារ​​កា​ណា​​ឌី​យ៉ា ក្នុង​រាជ​ធា​នីភ្នំពេញ​។

​ឈុត​ឆាក​​របស់​​យុវ​ជន​​គ​ណបក្ស​ប្រជា​ជន​កម្ពុជា​​ដែល​​មាន​ទម្រង់​​​ផ្សេង​​​គ្នា​រួមទាំង​កា​រ​​​ជា​​​ទម្រង់​​​លេខ៤ ខ្មែរ ជា​លេខ​រៀង​​​​​បោះ​​ឆ្នោត​​របស់​​គ​ណ​បក្ស​​ប្រជា​ជន​កម្ពុជា​ ត្រូ​វ​បា​ន​ថត​ក្នុង​រាជ​ធា​​នី​ភ្នំ​ពេញ​កា​ល​​ពី​ខែ​មុន និង​លាយ​​​​ឡំ​ជាមួ​យ​ឈុត​​ខ្លះ​ តំណាង​វប្បធម៌​ខ្មែរ គម្រោង​​ហេដ្ឋា​រចនា​សម្ព័ន្ធ​ រោងចក្រ ​​ជី​វ​ភាព​នៅ​តា​ម​​ជន​បទ និង​ទេស​ភាព​​នៅ​តា​ម​​ជន​បទ​។

​អម​ជាមួ​យ​នឹ​ងរូបថត​ជា​ច្រើន​​​របស់​លោក​​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន និង​ភរិយា​​​របស់​លោក គឺ​លោកស្រី ​ប៊ុន រ៉ានី  ខ្សែ​​វី​ដេអូ ដែល​​បង្ហោះ​តា​មយូជូប ​​ (Youtube)​ ​​ក៏​បា​ន​បង្ហាញ​​រូ​ប​​ភាព​​​របស់​កូ​ន​ប្រុស​​បី​នាក់​​របស់​លោក​ ហ៊ុន សែន គឺ​លោក​ ហ៊ុន ម៉ា​​ណែត លោក ហ៊ុន ម៉ា​​និត និង​លោក​ ហ៊ុន ម៉ានី ជា​លើក​ដំ​បូ​ង​​ហើយ​​ដែល​​ឈ​រឈ្មោះ​​​ជា​បេក្ខជន​តំណាង​រាស្ត្រ​ក្នុង​កា​រ​បោះ​ឆ្នោត​​ជាតិនៅ​ក្នុង​ខែ​នេះ​។

​​​​​​​វី​ដេអូ​នេះ​បង្ហាញ​រូ​ប​​​ភាព​កម្ពុជាជា​​ប្រទេស​​មា​ន​​សេដ្ឋកិច្ច​​​​បែប​​​ប្រទេស​សិង្ហ​បុរី ​មា​ន​​អ​គារ​​​ខ្ពស់​​ៗ និង​បច្ចេក​វិទ្យា​កសិ​កម្ម​ទំ​នើប​ ​ជាង​ប្រទេស​​​​​កម្ពុជា​​​ដែល​​រាប់​បញ្ចូល​ក្នុង​បញ្ជី​​របស់​សហ​​​ប្រជា​​ជាតិ​ថា ជា​​ប្រទេស​មួយ​ដែល​​​មា​ន​កា​រ​​​អភិ​វឌ្ឍ​តិច​​បំផុត​ក្នុង​ចំណោម​​៤៩​ប្រទេស។

បទ​ចម្រៀង​ដោ​យតារា​ចម្រៀង​​ខ្មែរ​ដ៏​ល្បី​​ឈ្មោះ ណុប បាយ៉ារិទ្ធ ជាបទ​​ផ្តោត​លើ​​កេរ​ដំណែល​ខ្មែរ​ ​និង​អំពាវ​នា​វ​​​ឲ្យ​​មា​ន​ការ​​រួបរួម​សាម​គ្គី​គ្នា​​​ក្រោម​​​ការដឹក​នា​ំ​​ដ៏​ឥត​ខ្ចោះ​ និង​ “ កណ្តាប់​ដៃ​ដែក​” ​របស់​លោក ហ៊ុន សែន។ ​សំ​ដៅ​ដល់​​​ងារ​មួយ​របស់​លោក ហ៊ុន សែន ​​បទ​ចម្រៀងនេះ​​បន្ត​ថា “ យើង​ជា​​កូន​ខ្មែរ ត្រូ​វ​​តែ​រួ​ប​រួម​គ្នា​ធ្វើ​ឲ្យ​កម្ពុជា​កាន់​តែ​ល្បី​ល្បាញ​​ថែម​​ទៀត​​​ក្នុង​​សម័យ​​​ កណ្តាប់​ដៃដែក​របស់​​ តេជោ”។ លោក ​បាយ៉ា​រិទ្ធ ​បា​ន​ច្រៀង​បទ​ចម្រៀង​មួយ​​​អ​ំ​ពី​ប្រាសាទ​​ផ្សេង​ៗ​​​នៅ​តាម​កញ្ចក់​ទូរ​ទស្សន៍​​​ថា “ យើង​​ជា​​យុវ​ជន​ខ្មែរ​ត្រូវ​តែ​បន្ត​រក្សា​កេរដំ​ណែល​​ដូ​ន​តា​​របស់​យើ​ង​​”។

​​បទ​ចម្រៀងបន្ត​ថា “ ក្រោក​ឈរ​ឡើង។ យើង​កៀកស្មាគ្នា​ដោ​យ​​មាន​បេះ​​ដូ​ង​​តែ​មួ​យ។ ជាតិត្រូវ​​​កា​រ​យើង​។ ​យុវ​ជន​ត្រូវ​​​តែ​ស្ថិត​នៅ​​ក្រោម​នយោបា​យ​ឈ្នះ​ឈ្នះ​”។ បទ​ចម្រៀង​នេះ​​សំ​ដៅ​ដល់​​នយោបា​យ​​អភិ​វឌ្ឍ​ន៍​​​របស់​លោក ហ៊ុន សែ​ន ​​ដែល​ជា​រឿយ​​ៗ​​​​​លោក​តែ​ង​តែ​កោត​សរសើរ​​អំ​ពី​​កា​រនាំ​មក​នូ​វ​សន្តិភាព ​និង​កំណើន​សេដ្ឋ​កិច្ច​​​ដល់​ប្រទេស​​ជាតិ​។

​លោក កែ​ប ជុតិមា ​​ដែល​​​បា​ន​ចុះ​ពី​​តួ​នាទី​​​​ជា​​អភិ​បាល​​រាជ​ធា​នីភ្នំ​ពេញ​​កា​ល​ពី​ក្នុង​​ខែឧសភា​ ​និង​​​ឈរ​ឈ្មោះ​​​ជា​​បេក្ខ​ជន​​​តំណាង​រាស្ត្រ​​​របស់​​គ​ណ​បក្ស​ប្រជា​​ជន​កម្ពុជា​ប្រចាំ​រាជ​ធានីភ្នំ​ពេញ​ មា​ន​ប្រ​សាស​ន៍​ថា ​ខ្សែ​​វី​ដេ​អូ​​នេះ​​ពិត​ជា​​​ជួ​យ​​​ទាក់​​​ទាញ​​យុ​វ​ជន​​​ទៅ​បោះ​ឆ្នោត​​នៅ​ថ្ងៃ​​​ទី​២៨​ ​ខែ​កក្ក​ដា​។ ​​លោក​បន្ថែម​​​ថា “ នេះ​​​ជា​​វិធី​មួ​យ​​ក្នុ​ង​ចំ​ណោម​​​វិ​ធី​​សំ​ខាន់​ៗ​​ទាក់​​ទង​ជាមួ​យ​​អ្នក​គាំទ្រ​គ​ណ​បក្ស​ប្រ​​ជា​ជន​កម្ពុជា​។​សិល្បករ​​ទាំ​ង​​​អស់​​​គាំ​ទ្រ​​​គ​ណ​បក្ស​ប្រជា​​ជនកម្ពុជា​។​នៅ​ពេល​​​ពួ​ក​​គេច្រៀ​ង​​ឲ្យ​យើង ​វា​ជា​វិ​ធី​​សំខាន់​មួ​យ​​ដើម្បី​​ទាក់​​ទាញ​​​កា​រ​​គាំ​ទ្រពី​យុវ​​ជន​”៕

 ប្រែ​សម្រួល​ដោយ ​ចេវ ប៊ុននី​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស