41.3 C
Phnom Penh

ចំនួនកុមារ​​​​​​ស្លាប់​​​ដោយសារ​​​ជំងឺ​​​គ្រុន​​​ឈាមមាន​​​ការ​​​ថយចុះក្នុង​​​រយៈ​​​ពេល​​​ប្រាំ​​​មួយ​​​ខែ​​​ដំបូង នៃ​​​ឆ្នាំ​​​នេះ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

​​មនុស្ស​​​សរុប​ចំនួន​​​៤.៤១៣​​​នាក់ ​​​បាន​​​ឆ្លង​ជំងឺគ្រុន​​​ឈាម​​​នៅ​រយៈ​​​ពេល​​​​​​ប្រាំ​​​មួយ​​​ខែ​​​ដំបូង​​​នៃ​​​ឆ្នាំ​​​នេះ ពោលគឺ​​​​​​បាន​​​ថយ​​​ចុះ​ចំនួន​៦០​​​ភាគរយ បើ​​​ប្រៀបធៀប​​​រយៈពេល​​​ដូច​​​គ្នា​​​កាល​​​ពី​​​ឆ្នាំមុ​​​​ន ដែល​កាល​ពី​ពេល​នោះ​​ការ​​​ឆ្លង​​​ជំងឺ​​​គ្រុន​​​ឈាម​បាន​​​កើន​ឡើង​យ៉ាង​ខ្លាំង​ ដោយ​សារ​តែ​ជំងឺ​គ្រុន​ឈាម​រាតត្បាត​ច្រើន​រយៈ​ពេល​ប្រាំ​ឆ្នាំ​ម្តង។

យោង​​​តាម​​​តួរលេខ​​​​​​ពី​​​កម្មវិធី​​​ជាតិ​​​ត្រួត​​​ពិនិត្យ​​​ជំងឺគ្រុន​​​ឈាម បាន​​​ឲ្យ​​​ដឹង​​​ថា មនុស្ស​ស្លាប់​ចំនួន​២៤​នាក់​ ដែល​សុទ្ធ​តែ​ជា​កុមារ​ត្រូវ​​​​​​​​​​បាន​​​ចុះ​​​បញ្ជី​​​នៅ ចន្លោះ​​​ខែ​​​មករា​​​និងខែ​​​មិថុនា ពោល​​​គឺមាន​​​ចំនួន​​​តិច​​​ជាង​​​ការ​​​ស្លាប់​​​កុមារ​​​៣០​​​នាក់ ដែល​​​ត្រូវ​​​បាន​​​ចុះ​​​ក្នុង​បញ្ជី នៅ​​រយៈពេល​​​ដូច​​​គ្នា​​​កាល​​​ពី​​​ឆ្នាំ​​​២០១២។

លោក ​​​ង៉ាន់ ចន្ថា នាយក​​​កម្មវិធី​​​ជាតិ​​​ត្រួត​​​ពិនិត្យ​​​ជំងឺគ្រុន​​​ឈាមបាន​​​មាន​​​ប្រសាសន៍​​​ថា អាជ្ញាធរ​​​បាន​​​ជួយ​​​​​​កាត់បន្ថយ​​​ចំនួន​​​​​​ឆ្លង​​​ជំងឺ​​​គ្រុន​​​ឈាម​នៅ​​​ឆ្នាំ​​​នេះ​​​តាម​​​រយៈ​​​ការ​​​ចែក​​​​​​ថ្នាំ​​​អាបេត និង​​​​​​មុង​​​ជ្រលក់​​​ថ្នាំការពារ ដើម្បី​​​បញ្ឈប់​​​ជំងឺ​​​នេះ កុំ​​​ឲ្យ​​​ឆ្លង​​​ឆ្លង​រាតត្បាត​​​។

លោក ង៉ាន់ ចន្ថា បាន​​​មាន​​​ប្រសាស​​​ន៍​​​មន្ថែម​​​ទៀត​​​ថា “ យើង​​​បាន​​​ឃើញ​​​ចំនួន​​​អ្នក​​​ជំងឺ​​​គ្រុន​​​ឈាម​​​មាន​​​ការ​​​ថយ​​​ចុះ ពី​​​ព្រោះ​​​យើង​​​បាន​​​បញ្ជូន​​​ថ្នាំ​​​អាបេត​​​ទៅ​តាម​​​​​​បណ្ដា​​​ខេត្ត​​​នានា ​​​ដែល​​​មាន​​​ហានិភ័យ​​​ខ្ពស់ឲ្យ​​​ទាន់​​​ពេល​​​វេលា”។

នៅ​​​ខេត្ត​​​សៀមរាប ​​​ចំនួន​​​អ្នក​​​ស្លាប់ បាន​​​ថយ​​​ចុះ​​​​​​ពី​​​១២​​​នាក់​​​ក្នុងរយៈពេល​​​ប្រាំ​​​មួយ​​​ខែ​​​ដំបូង​​​នៃ​​​ឆ្នាំ​​​២០១២​​​មក​​​នៅ​​​ត្រឹម​​​បី​​​នាក់​​​ក្នុង​​​រយៈ​ពេល​​​ដូច​​​គ្នា​​​​​​នៅ​​​ឆ្នាំ​​​នេះ​​​ ប៉ុន្តែ​ ករណី​ឆ្លង​​​ជំងឺ​​​គ្រុន​​​ឈាម បាន​​​កើន​​​ឡើង​​​ពី​​​​​​៩២៦​​​ករណី​​​កាល​​​ពី​​​ឆ្នាំ​​​មុន ​​​​​ដល់១.០២៨​​​ករណី​​​នៅ​​​ឆ្នាំ​​​នេះ។

លោក​​​ ប៊ូ ​​​សារិន នាយក​​​កម្មវិធី​​​ត្រួត​​​ពិនិត្យ​​​ជំងឺគ្រុន​​​ឈាម​​​ខេត្ត បាន​​​មាន​​​ប្រសា​​​សន៍​​​ថា ​​​ការ​​​កើន​​​ឡើង​​នូវ​​​​​​​​​ករណី​​ឆ្លង​ទាំង​​​នេះ គួរឲ្យ​​​ព្រួយ​​​បារម្ភ  ហើយ​ថា​ ការ​កើន​ឡើង​​​នេះ អាច​​​បណ្ដាល​​​មក​​​ពី​​ការ​កើន​ឡើង​ចំនួន​​​ប្រជា​​​ពល​​​រដ្ឋ​​​ ដែល​​​ឆ្លង​​​កាត់​​​ព្រំដែន​​​មក​​​ពី​​​ប្រទេស​​​ថៃ៕

​​​ប្រែសម្រួលដោយ ស៊ុំ សុខភុំ

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស