26 C
Phnom Penh

មន្ត្រី​​​គណៈកម្មាធិការរៀបចំ​ការ​បោះ​ឆ្នោត​ចាត់​ទុក​​​អា​វ​យឺត​ប្រ​ឆាំ​ង​​កា​រ​​បោះ​ឆ្នោត​​ថា​ជា​ក្រុម​ “ ភេរវ​ករ”

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​បោះ​ឆ្នោត​ម្នាក់​​បា​ន​និយា​យ​​​កា​ល​​ពី​ម្សិល​មិញ​ថា ​កា​រ​​ដឹក​ជញ្ជូ​ន​​​អាវ​​យឺត​ប្រ​ឆាំង​កា​រ​បោះ​ឆ្នោត ដែល​នគរបាល​​​ចាប់​បា​ន​នៅ​ក្នុ​ង​ខេត្ត​​បន្ទា​យ​មា​ន​​ជ័យ​​​កា​ល​ពី​ថ្ងៃ​​ច័ន្ទ​ ត្រូវ​បា​ន​ជួ​ល​​​ដោ​យ​ខ្មែរ​​អា​មេរិកាំង​​ប្រឆាំ​ង​​​មួ​យ​ក្រុម​ ដែល​រដ្ឋា​​​​ភិ​បា​ល​​ចាត់​​ទុ​ក​ថា​ជា​អ​ង្គការ​​ភេរវកម្ម​។

លោក ហៃ គឹមសេង ប្រធា​ន​​​គណៈ​កម្មាធិ​កា​រ​​រៀប​ចំ​កា​រ​​បោះ​ឆ្នោត​ខេត្ត ​​​មាន​​ប្រ​សាស​ន៍​ថា ​​ឈ្មោះ ​អុឹម ​ភា​​រុណ ​​​​អា​យុ​​២៦​ឆ្នាំ ​ឈ្មោះ ​សួ​ន ​សេរី ប៊ុនឡុង ​​អា​យុ​​២៨​ឆ្នាំ និង​ឈ្មោះ​ ​សេង សុខ​ម៉េង ​​អា​យុ​​៣០​ឆ្នាំ ​ត្រូ​វ​បាន​​ចាប់​​ខ្លួន​​កា​ល​ពី​ថ្ងៃ​​ច័ន្ទ​ ពី​​បទ​​​ព្យា​យាម​​​ដឹក​​ជញ្ជូន​​​​អា​វ​យឺត​​ចំ​នួន​​១០៩ ​នាឡិកា​ដៃ​ចំ​នួន​​៣៤១​គ្រឿង​ ​​​ស៊ីឌី​ ចំ​នួន​​៨៨​បន្ទះ និង​វិទ្យុ​​ចំ​នួន​​​២៥គ្រឿង​ ចូ​ល​ក្នុង​ប្រទេ​ស​ថៃ​ ហើយ​តាំ​​ង​ពី​​នោះ​មក​ត្រូ​វ​បាន​​​ប្រ​គល់​ឲ្យ​តុ​លា​ការ​​ខេត្ត​។

លោក​​បន្ត​ថា​ ​​សម្ភារ​​ទាំ​ង​​​អស់​នេះ​មា​ន​​ស្លាក​សញ្ញា​ចល​នា​​​អំណាច​ពល​រដ្ឋ​ខ្មែរ​​​នៅ​អា​មេ​រិក​ ហើយ​ថា ​​​អា​វយឺត​នេះ​ក៏​​អំ​​ពាវ​​​នា​វ​​ផង​ដែរ​ឲ្យ​ធ្វើ​ពហិការ​​​កា​រ​បោះ​​ឆ្នោត​​ជ្រើស​តាំ​ង​​តំ​ណា​ង​រាស្ត្រ​ថ្ងៃ​​ទី​២៨​ ខែ​កក្កដា ​មា​ន​ពាក្យស្លោក​​ថា​ “ ជ​ន​ជាតិ​ខ្មែរ​​​របស់​​យើង​​រួប​រួម​សាម​គ្គី​គ្នា និង​ប្រើ​​អំ​ណាច​ប្រជា​​ជន​​ប្រ​ឆាំង​​នឹ​ង​​កា​រ​បោះ​ឆ្នោត​ ​​​​ដែល​មិន​​សេរី​ និង​យុត្តិធម៌​”។

​លោក​មា​ន​ប្រ​សាសន៍​ថា “ បុរស​​ទាំ​​ង​បី​នាក់​នេះ គឺ​​ជា​​​អ្នក​ស្រុក​​នៅ​ខេត្ត​​បន្ទាយ​មា​ន​ជ័យ​ ដែល​​មា​ន​​បំ​ណង​មិន​ល្អ​​​​រំ​​ខាន​កា​រ​​បោះ​ឆ្នោត​ និង​​បា​ន​​រំ​លោភ​ច្បាប់​​បោះ​ឆ្នោត​​”។ ច្បាប់​​របស់​ប្រទេ​ស​​នេះ​​ស្តី​​ពី​ការ​បោះ​​ឆ្នោ​ត​​​ជ្រើស​តាំង​តំណាង​រាស្ត្រ​​ អ​នុ​ញ្ញាត​ឲ្យ​​​គ​ណ​ៈ​កម្មាធិ​ការ​ជាតិ​​រៀប​ចំ​កា​រ​​បោះ​ឆ្នោត​​ពិន័យ​​​​ជន​ណា​​“ រារាំ​ង​ដំ​ណើរ​ការបោះ​ឆ្នោត​”​ឬ “ រារាំង​កា​រ​​បោះ​ឆ្នោត​”។

លោក​នា​យក​រដ្ឋ​មន្ត្រី ហ៊ុន សែន ​បាន​ចោទ​ប្រកាន់​ចល​នា​​​អំណា​ច​ពលរដ្ឋ​ខ្មែរ​ម្តង​ហើយ​​ម្តង​ទៀត​​​ថា​​មា​ន​ផែន​កា​រ​​ផ្តួល​រំលំ​រដ្ឋា​ភិ​បាល​ ​ក៏ប៉ុន្តែ​មិន​ដែល​ផ្តល់​ភ័ស្តុ​តា​ង​ណាមួ​យ​ទេ។

​គេ​​ហ​ទំ​ព័រ​​​របស់​​​ក្រុម​នេះ​អំ​​ពាវ​នា​វ​ឲ្យ​​ផ្លាស់​ប្តូរ​​មេដឹក​នាំ ក៏ប៉ុន្តែមិន​គាំ​ទ្រ​មធ្យោបា​យប្រើ​ហិង្សា និង​មិន​មែន​ប្រជា​ធិប​តេយ្យ​ឡើយ។

លោក ជួ​ន សំ​ផាន់ណា ​ព្រះ​​​រា​ជ​អាជ្ញា​រង​​​អម​សាលា​​ដំបូង​ខេត្ត​សៀម​រាប ​បា​ន​មាន​​ប្រ​សាស​ន៍​ថា​ នគរបាល​​ក៏​បា​ន​​ឆ្មក់​ចូល​​ហាង​មួយ​នៅ​ក្រុង​​ សៀម​រា​ប​ ​​ដែល​គេ​សង្ស័យ​​​ថា​ជា​កន្លែង​​​បោះ​​​ពុម្ព​​​អា​វ​​​យឺ​ត​នេះ​ គឺរោង​​ពុម្ព​បោះ​ពុម្ព​លើ​​​​​​អា​វ​យឺត​កម្ពុជា និង​បា​ន​​ឃាត់​​ខ្លួន​​បុគ្គលិក​ពីរនាក់​​ទៅ​សាក​សួរ។

​លោក​បា​ន​បដិ​សេធ​​មិន​និយា​យ​ថា តើ​ហា​ង​នេះ ឬ​​​ជ​ន​សង្ស័​យ​ទាំង​នេះ​​​បា​ន​ប្រព្រឹត្ត​​ខុស​​​អ្វី​​ទេ​ ក៏ប៉ុន្តែ​លោ​កបានមានប្រ​សាសន៍​​បន្ថែម​ទៀត​ថា ​​នគរបា​ល​​កំ​ពុង​​​ឆែ​ក​​ឆេរ​​​ហា​ង​ផ្សេង​ទៀត ដែល​សង្ស័យ​​​​​ថា​​បោះ​​​ពុម្ព​​​អា​វ​យឺត​ប្រឆាំង​កា​រ​បោះ​​ឆ្នោត​។ ​លោក​បា​នមាន​ប្រ​សាស​ន៍​ថា​ “ អាវ​​យឺត​​​ជា​ង​​៥០០ ​​ដែល​​អំ​​ពាវ​​​នា​វ​​ឲ្យ​ធ្វើ​​ពហិការ​កា​រ​បោះ​ឆ្នោត​ ត្រូ​វ​បាន​​បញ្ជូន​​ចេញ​​មុន​កា​រ​ឆ្មក់​ចូ​ល​​ចាប់​។ នគរបាល​​​ជាតិ​កំ​ពុង​​ស៊ើប​អង្កេត​​ដើម្បី​​រកឲ្យ​ឃើញ​​ថា ​តើ​​​មា​ន​​រោ​ង​ពុម្ព​ជា​ច្រើន​ទៀត​​នៅ​ក្នុ​ង​ខេត្ត​ផ្សេង​ ដែល​​​បា​ន​និង​កំ​ពុង​​ផលិត​​​អា​វ​យឺត​ប្រឆាំ​ង​កា​រ​បោះ​ឆ្នោត​ដែរ​​ឬ​អត់​​”។

​លោកឧត្តម​សេនីយ៍​ឯក សុខ ផល ​អគ្គ​ស្នង​​ការ​​រង​នគរបាល​​ជាតិ​ បា​ន​បង្វែរ​សំ​ណួរ​​ទៅ​លោក គៀត ច័ន្ទថារិទ្ធ អ្ន​ក​នាំ​ពាក្យ​នគរបា​ល​ជាតិ ដែល​មិ​ន​អាច​​​ទាក់​​ទង​បា​​ន។ ​លោក សោត ​ណោ​​ឌី​ ស្នង​កា​រ​​នគរបាល​ខេត្ត​​បា​ន​បដិ​សេធ​មិន​ធ្វើ​​អត្ថាធិប្បាយ​។

​កា​ល​​ពី​ថ្ងៃ​អង្គារ លោក គល់ បញ្ញា នាយក​​គណៈ​កម្មាធិ​ការ​ដើម្បី​កា​រ​​បោះ​ឆ្នោត​ដោយ​សេរី​និង​យុត្តិធម៌​នៅ​កម្ពុជា​​មា​ន​​ប្រ​សាស​ន៍​ថា ​​​អា​វយឺត​​មិន​គួរ​ចាត់​​ទុក​ថា​​​ ជា​ការ​រំលោភ​ច្បាប់​​ទេ ពី​ព្រោះ​​វាគ្រាន់​តែ​ជា​ការ​បញ្ចេញ​ទស្សន​​ប៉ុណ្ណោះ​៕

 ប្រែសម្រួល​ដោ​យ ​ចេវ ប៊ុននី​​​​​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស