38 C
Phnom Penh

​សាលា​ក្តី​ខ្មែរ​ក្រហម​កាត់​បន្ថយ​បុគ្គលិក​ខ្មែរ​ដោយ​​សារ​កង្វះ​​ថវិកា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​នាំ​ពាក្យ​សាលា​ក្តី​ខ្មែរ​ក្រហម​បាន​មាន​ប្រសាសន៍​កាល​ពី​ម្សិល​មិញ​ថា​ បុគ្គលិក​ជាង​១០​ភាគរយ​នៅ​សាលា​ក្តី​ខ្មែរ​ក្រហម​មិនទាន់​ទទួល​បាន​កិច្ច​សន្យា​ការងារ​របស់​ពួក​គេ​ជា​ថ្មី​ទេ កាល​ពី​ថ្ងៃ​ច័ន្ទ​ ខណៈ​ពេល​​សាលា​ក្តី​នេះ​ព្យាយាម​​កាត់​បន្ថយ​ការ​ចំណាយ​ និង​សន្សំ​ថវិកា​​ឲ្យ​បាន​១​លាន​ដុល្លារ​​ដោយ​សារ​​ខ្វះ​​​មូលនិធិ​សម្រាប់​ភាគី​​ជាតិ​។

លោក នេត ភក្ត្រា ​មាន​ប្រ​សាសន៍​ថា ​ការ​កាត់​​បន្ថយ​នេះ​ប៉ះពាល់​ដល់​បុគ្គលិក​ចំនួន​៣០​​នាក់​ ក្នុង​ចំណោម​បុគ្គ​លិក​ជាតិ​ចំនួន​២៦០​​នាក់ សម្រាប់​​ “ ដំណើរ​ការធម្មតា” ហើយ​សាលា​ក្តី​នេះ​​“ កំពុង​ពិនិត្យ​មើល​​តម្រូវ ការ​បុគ្គ​លិក​​របស់​ខ្លួន​ជា​ទៀង​ទាត់​​” ដើម្បី​ធានា​ថា សាលា​ក្តី​នេះ​​​នៅ​តែ​មាន​ ថវិកា​ចំណាយ​គ្រប់​គ្រាន់​។

លោក នេត ភក្ត្រា បាន​មាន​ប្រសា​សន៍​​បន្តថា “ ​ការ​រៀប​ចំ​បុគ្គ​លិក​ជា​ថ្មី​នេះ បាន​ប៉ះ​ពាល់​គ្រប់​ផ្នែក​ទាំង​អស់​[នៃ​សា​លា​ក្តី​ខ្មែរ​ក្រហម] ដោយ​លោក​បន្ថែម​ថា ការ​សម្រេច​ចិត្ត​​ដើម្បី​កាត់​បន្ថយ​បុគ្គ​លិក​នេះ​​ គឺ​​​ជា​ផ្នែក​មួយ​ដើម្បី​ត្រួត​ពិនិត្យ​លើ​​គម្រោង​ថវិកា​​ឡើង​​វិញ​ និង​ដោយ​សារ​កង្វះ​មូល​និ​ធិ​សម្រាប់​បុគ្គលិក​ជាតិ​។

លោក​​ ភក្ត្រា​ ថ្លែង​បន្ត​ថា​ “ ដូច្នេះ​យើង​ត្រូវ​តែ​ធ្វើ​កំណែ​ទម្រង់​​ពី​រចនាសម្ព័ន្ធ​ដែល​មា​នបុគ្គ​លិក​ច្រើន​មក​រចនាសម្ព័ន្ធ​ដែល​មាន​បុគ្គលិក​​ល្មម​ធ្វើ​ការ​ និង​​ចំណាយ​ថវិកា​តិច​។ ចំនួន​ជន​ជាប់​ចោទ​​ត្រូវ​បាន​កាត់​បន្ថយ​ បន្ទាប់​ពី​ការ​ស្លាប់​របស់​ អៀង សារី ហើយ​ អៀង ធីរិទ្ធ ត្រូវ​បាន​តុ​លា​ការ​នេះ​ប្រកាស​ថា មិន​អាច​នាំ​យក​មក​ជំនុំ​ជម្រះ​​បាន​ ហើយ​​សំណុំ​រឿង​០០១​ ក៏​បាន​បញ្ចប់​ផង​ដែរ។

លោក​ថ្លែង​បន្ត​ទៀត​ថា “ ផ្នែក​រដ្ឋ​បាល​មាន​កាត​ព្វ​កិច្ច​​ធានា​​ឲ្យ​មាន​សេវា​កម្ម​​តិច​​សម្រាប់​សាលា​ក្តី​ខ្មែរ​ក្រ​ហម។​ ដោយ​មាន​ការ​ពិនិត្យ​មើល​បុគ្គ​លិ​ក​របស់​ខ្លួន​ឡើង​​វិញ​នោះ​ ភាគី​​​ជាតិ​ ​អាច​សន្សំ​ថវិកា​បាន​ចំនួន​១លាន​ដុល្លារ ពី​គម្រោង​ថវិកា​សម្រាប់​ឆ្នាំ​២០១៣​របស់​ខ្លួន​”។

បុគ្គ​លិក​ភាគ​ច្រើន​ដែល​មិន​ត្រូវ​បានបន្ត​កិច្ច​សន្យា​គឺ​​​បុគ្គ​លិក​ដែល​ធ្វើ​ការ​ក្នុង​ផ្នែក​សេវា​​​កម្ម​ទូ​ទៅ​របស់​សាលា​ក្តី​នេះ ​​រួម​មាន​អ្នក​​បើក​បរ​រថយន្ត​ និង​អ្នក​អនាម័យ​។ ​បុគ្គ​លិក​​ផ្នែក​កិច្ច​ការ​​សាធា​រណៈ ​និង​​បុគ្គលិក​នៅ​​អង្គភាព​បក​ប្រែ​ភាសា​ ក៏​រង​ការ​ប៉ះ​ពាល់​ផង​​ដែរ។

ការ​សម្រេច​ចិត្ត​នេះ គឺ​ជា​ព្រឹត្តិការ​ណ៍​ចុង​ក្រោយ​​បំផុត​ ឆ្លុះ​បញ្ចាំង​​ពី​កង្វះ​ថវិកា​សម្រាប់​​ភាគី​​ខ្មែរ​នៅ​​សា​លា​ក្តី​​កូន​កាត់​នេះ​​។ ក្រុម​អ្នក​សង្កេត​ការណ៍​​របស់​សាលា​ក្តី​ខ្មែរ​​ក្រហម​​បាន​លើកឡើង​​ថា ប្រទេស​ផ្សេងៗ​​ទៀត​​នៅ​ស្ទាក់​ស្ទើ​រ​មិន​​ផ្តល់​ថវិ​កា​បន្ថែម​ទៀត​​មក​ឲ្យ​ភាគី​ខ្មែរ​ទេ ដោយ​សារ​តែមាន​ការ​ចោទ​ប្រកាន់​មួយ​ចំនួន​​ពាក់​ព័ន្ធ​នឹង​អំពើ​ពុក​រលួយ​ និង​ការ​ជ្រៀត​ជ្រែក​ផ្នែក​នយោ​បាយ​​មក​លើ​ដំណើរ​ការ​នៃ​សាលាក្តីឧក្រិដ្ឋ​កម្ម​សង្គ្រាម​នេះ។

បញ្ហា​ដែល​​កាន់​តែ​ធ្ងន់​ធ្ងរ​សម្រាប់​​ភាគី​​ជាតិ​ទៅទៀត​នោះ គឺ​​មិន​មាន​ថវិកា​នៅ​សល់​​សម្រាប់​បើក​ប្រាក់​ខែ​ឲ្យ​​បុគ្គ​លិក​ដែល​នៅ​ធ្វើការ​ក្នុង​សាលា​ក្តី​​សម្រាប់​​ខែ​មិថុនា នេះ​ឡើយ​។

លោក ភក្ត្រា ​បាន​លើក​ឡើង​តាម​អីុម៉េល​​​ថា “ ​កង្វះ​ថវិកា​​នេះ​គឺ​ចាប់​​ពី​ខែ​ឧសភា រហូត​ដល់​ចុង​ឆ្នាំ​២០១៣ គឺ​មាន​ចំនួន​៣,៤​លាន​ដុល្លារ​ [គម្រោង​ថវិកា​​ដែល​បាន​អនុ​ម័ត​សម្រាប់​ឆ្នាំ​២០១៣ គឺ​មាន​ចំនួន​៩,៤​លាន​ដុល្លារ] សម្រាប់​​​ភាគី​​ជាតិ​នៅ​សាលា​ក្តី​ខ្មែរ​ក្រហម​”។

បុគ្គលិក​ម្នាក់​នៅ​សាលា​ក្តី​ខ្មែរ​ក្រហម​ដែល​​​មិន​បញ្ចេញ​ឈ្មោះ​ដោយ​ភ័យ​ខ្លាច​មាន​ការ​ធ្វើ​បាប​បាន​​មាន​ប្រ​សាសន៍​កាល​ពី​ម្សិល​មិញ​ថា បុគ្គ​លិក​ខ្លះ​ក្នុង​ចំណោម​បុគ្គ​លិក​ដែល​ត្រូវ​គេ​កាត់​បន្ថយ​នោះ​មិន​សប្បាយ​ចិត្ត​ក្នុង​ការ​ចាក​ចេញ​ពី​សាលា​ក្តី​​ខ្មែរ​ក្រហម​ទេ​ ​ព្រោះ​​​ពួក​គេ​ដឹង​ថា ពួក​គេ​នៅ​តែ​អាច​ធ្វើ​ការ​បាន​ល្អ​នៅ​ក្នុង​សាលា​ក្តី​នេះ”។

​បុគ្គលិក​រូប​នេះ​​បន្ត​ថា “ ​ខ្ញុំ​គិត​ថា បរិ​យា​កាស​នៅ​​តុលាការ​នេះ​មិន​ល្អ​ទេ។វា​អា​ក្រក់​ណាស់​ ពី​ព្រោះ​នៅ​​ចុង​ខែ​នីមួយៗ​​យើង​តែង​តែ​សួរ​គ្នាថា តើ​នៅ​ពេល​ណា​ ទើប​យើង​បើក​ប្រាក់​ខែ ហើយ​ឥឡូវ​នេះ យើង​បែ​រ​ជា​ទទួល​បាន​សេចក្តី​ជូន​ដំណឹ​ង​ពី​ការិយា​ល័យ​រដ្ឋ​បាល​ ​ប្រាប់​ពួក​យើង​ថា បុគ្គ​លិក​ទាំងអស់​​​មិន​ទទួល​​បាន​​ប្រាក់​ខែ​សម្រាប់​ខែ​មិថុនា​ នេះទៅ​វិញ​ ពី​ព្រោះ​តុលា​ការ​មិន​មាន​ថវិកា​គ្រប់​គ្រាន់​សម្រាប់​បើក​ប្រាក់​ខែ​ទេ។

កាល​ពី​ខែមីនា បុគ្គ​លិក​​មក​ពី​អង្គ​ភាព​បក​ប្រែ​ភាសា​បាន​​ធ្វើ​កូដ​កម្ម​រយៈ​ពេល​មួយ​សប្តាហ៍ ​បន្ទាប់​ពី​ពួក​គេ​គំរាម​ធ្វើ​កូដកម្ម​រយៈ​ពេល​បី​ខែ​រួច​មក​និង​បន្ទាប់​ពី​ពួក​គេ​មិន​ទទួល​បាន​ប្រាក់​ខែ​​ សម្រាប់​ខែ​ធ្នូ មករា និង​ខែ​កុម្ភៈ ព្រម​ទាំង​​ពួក​គេ​បាន​ធ្វើ​ការ​ដោយ​មិន​មាន​កិច្ច​សន្យា​ការ​ងារ​ចាប់​តាំង​ពី​ដើម​ឆ្នាំ​នេះ​មក​។

ប៉ុន្តែ​បុគ្គលិក​រូប​នេះ​​​បាន​និយាយកាល​ពី​ម្សិល​មិញ​ថា  បរា​ជ័យ​នេះ មិន​មែន​ដោយ​​សារ​ការ​ធ្វើ​កូដ​កម្ម​ទេ​​ ហើយ​ថា​ ជម្រើស​គឺ​មាន​កំណត់​ គឺ​​អ្វី​ដែល​​បុគ្គ​លិក​ឥឡូវ​នេះ​អា​ច​ធ្វើ​​បាន​នោះ​ គឺ​​ធា​នា​ថា​ ពួក​គេ​អាច​ទទួល​បាន​ប្រាក់​ខែ​។ បុគ្គលិក​​នោះ​​ថ្លែង​បន្ត​ថា “ ​ខ្ញុំ​គិត​ថា បុគ្គ​លិក​ភាគ​ច្រើន​ហាក់​បី​ដូច​ជា​ខក​ចិត្ត​ជាមួយ​នឹង​គំនិត​នេះ ប៉ុន្តែ​ ចំណុច​ដែល​នាំ​ឲ្យ​ពួក​គេ​ធ្វើ​កូដ​កម្ម​នោះ គឺ​ដើម្បី​លើក​ឡើង​ពី​កង្វល់​របស់​ពួក​គេ​ ប៉ុន្តែ​បញ្ហា​ដដែល​នេះ​បាន​កើត​ឡើង​ម្ត​ង​ទៀត​ ហើយ​បាន​បញ្ជាក់​ថា ការ​ធ្វើ​កូដ​កម្ម​មិន​អាច​ដោះ​ស្រាយ​បញ្ហា​បាន​ឡើយ​”។​

វិបត្តិ​​​ប្រាក់​ខែ​ត្រូវ​បាន​ដោះ​ស្រាយ​រួច​ហើយ​កាលពី​ចុង​​ខែ​មីនា នៅ​ពេល​លោក​ ដាវីដ សេហ្វហ្វឺ (David Scheffer) ​អ្នក​ជំនាញ​ពិសេស​អង្គការ​សហ​ប្រជា​ជាតិ​ ប្រ​ចាំ​​សាលា​ក្តី​​ខ្មែ​ក្រ​ហម​ បាន​ធានា​​ចំពោះ​ថវិកា​សម្រាប់​​ភាគី​ជាតិ​។

លោក ឡុង បញ្ញាវុធ ប្រធាន​កម្ម​វិធី​សម្រាប់​​អង្គការ​គំនិត​ផ្តួច​ផ្តើម​យុត្តិ​ធម៌​កម្ពុជា​ ជា​អង្គការ​​​​ឃ្លាំ​មើល​សាលា​ក្តីខ្មែរ​ក្រហម​​នេះ​បាន​លើក​ឡើង​ថា លោក​បាន​យល់​អំពី​តម្រូវ​ការ​នៃ​ការ​​កាត់​បន្ថ​យ​បុគ្គលិក​មួយ​ចំនួន​ បន្ទាប់​ពី​សំណុំ​រឿង​០០១​ត្រូវ​បាន​បញ្ចប់​ ហើយ​ អៀង​ សារី បាន​ស្លាប់​ និង​ អៀង ធីរិទ្ធ​ ត្រូវ​បាន​តុលា​ការ​ប្រកាស​ថា មិន​អាច​នាំ​មក​​ធ្វើ​ការ​ជំនុំជម្រះ​​បាន​នោះ​។

លោក​ថ្លែង​បន្ត​ថា “ នេះ​គឺ​ជា​ពេល​ត្រឹម​ត្រូវ ដើម្បី​​ធ្វើ​កំណែ​ទម្រង់​បុគ្គលិក​ដែល​មិន​ចាំ​បាច់​។ ការិយាល័យ​​ខ្លះ​គឺ​មិន​បាន​បំពេញ​​ការងារ​ពេញ​​លេញ​ទេ ដូច​ជា សាលា​ដំបូង និង​​តុលា​ការ​កំពូល​នៃ​សា​លា​ក្តី​ខ្មែរ​ក្រហម​។ ប៉ុន្តែ បុគ្គ​លិក​ខ្លះ​​ជា​បុគ្គលិក​សំខាន់​ សម្រាប់​ដំណើរ​ការ​សា​លា​ក្តី​ គឺ​អាច​បន្ត​ការ​ងារ​បាន​ដូច​ជា​ សំណុំ​រឿង​០០២ គឺ​ចាំ​បាច់​ត្រូវ​ការ​បុគ្គ​លិក​ផ្នែក​បក​ប្រែ​ភាសា ដើម្បី​បើក​សវនា​ការ​ ដោយ​គ្មាន​ការ​ពន្យារ​ពេល​។ ម៉្យាង​វិញ​ទៀត លោក ឡុង បញ្ញាវុធ បាន​បន្ត​ថា​​​កង្វះ​ថវិកា​នេះ​ទំនង​ជា​​កើត​ឡើង​បន្ត​ទៀត​​​ ដោយ​សារ​ពុំ​មាន​កម្ម​វិធី​ច្បាស់​លាស់​សម្រាប់​បើក​សវនាការ​សំណុំ​រឿង​០០២​ ដែល​​រួម​មាន​​ការ​បើក​សវនាការ​​តូចៗ​ ដែល​​​នឹង​ត្រូវ​បញ្ចប់នោះ​៕

ប្រែ​សម្រួល​ដោយ ឃិន ណៃ

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស