38.1 C
Phnom Penh

ទាហាន​​​វៀតណាមបាញ់​​​អ្នក​​​ភូមិ​​​ជនជាតិ​ខ្មែរ​​​ម្នាក់​​​ឲ្យ​ត្រូវ​​​របួស​​​ជើង​​​ដើម្បី​​​រឹប​​​អូស​​​យក​​​សត្វ​​​ល្មូន​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រីនៅ​​​ស្រុក​​​មេមត់​​​ខេត្តកំពង់​​​ចាម​​​ បាន​​​ឲ្យដឹងថា បុរសម្នាក់​​​ដែលបាន​​​យួ​​​រទំពាំង​​​ សត្វ​អណ្តើក​​​មួយ​​​​​​ក្បាល ​​​និងសត្វ​​​ត្រកួត​​​មួយ​​​ក្បាល​​​ត្រូវបាន​​​ទាហាន​​​វៀត​​​ណាម​​​បាញ់​​​ឲ្យរបួស​​​​ក្នុង​​​ព្រៃ​​​ ​​តាម​​​បណ្ដោយ​​​ព្រំដែន​​​កម្ពុជា​​​វៀត​ណាម​​​​ដើម្បី​​​រឹបអូស​​​យក​​​សត្វល្មូន​​​ទាំងនេះ​​​ កាល​​​ពី​ថ្ងៃ​​​អង្គារ​​​។

ជនរង​​​គ្រោះឈ្មោះ ង៉ាន់ ឃឿន​ អាយុ​៣៣ឆ្នាំ​​​ បាន​​​ព្យាយាម​​​រត់គេចខ្លួន​​​ចូលមក​​​​​​ទឹក​​​ដី​​​ខ្មែរវិញ ហើយ​​​បាន​​​សម្រាក​​​ព្យាបាល​​របួស​ជើង​​​​របស់​​​គាត់នៅ​​​ឯ​មន្ទីរ​​​ពេទ្យ​​​មួយ​ក្នុង​ខេត្ត​​​កំពង់​​​ចាម។

លោក ជឹម សេងហុង​​​ ស្នងការ​​​រង​​​នគរ​បាល​​​​ខេត្ត​​​កំពង់់ចាម​​​បាន​​​មាន​​​ប្រសាស​​​ន៍​​​ថា “ បុរស​នេះ​​​ទំនងជាអ្នក​​​ភូមិ​​​ម្នាក់ក្នុង​​​ចំណោមអ្នក​​​ភូមិ​​​បីនាក់​​​ដែល​​​ទៅ​​​ស្វែងរក​​​បន្លែ​​​​​​​ និងប្រមាញ់​​​សត្វព្រៃ​នៅ​​​តាម​​​បណ្តោយ​​​ព្រំដែនកម្ពុជា ​​​វៀតណាម​​​នេះ។ពួក​​​គាត់​​​បាន​​​ចូលព្រៃ​​​នៅ​ម៉ោង​​​១០ព្រឹក​​​​​​ ហើយ​​​នៅ​​​ម៉ោង​​​៣រសៀល​​​ពួកគាត់​​​ត្រូវ​​​កង​​ទាហាន​​​​ល្បាត​​​វៀតណាម​​​មួយ​​​ក្រុម​​​ប្រទះ​​​ឃើញ​​​”។

លោក កែវ កុសល អភិបាល​​​រង​​​ស្រុក​​​មេមត់ បាន​​​មាន​​​ប្រសាស​​​ន៍​​​ថា “ បុរសទាំង​បី​នាក់​​​នេះ​បានរត់​​​គេចខ្លួន​​​ពីទាហាន​​​វៀត​​​ណាម​​​​ទាំង​​​នោះ​​​ ដូច្នេះ​​​ហើយ​​​ទាហាន​​វៀត​​​ណាម ​ក៏បានបាញ់​​​មក​​​លើពួក​​​គាត់​​។ ពួកគាត់​ទាំងបី​​​នាក់​​​បាន​​​រត់​​​គេច​​​ខ្លួនរួច​​​ ​​​ប៉ុន្តែ​​​អ្នក​​​ភូមិ​​​ម្នាក់​​​បាន​ត្រូវ​​​របួស​​​ជើងខាង​​​ស្តាំ​​​ដោយ​​​ត្រូវ​​​គ្រាប់​​​កាំភ្លើង​​​​មួយ​​​គ្រាប់”។

លោក ជឹម សេងហុង​​​ មាន​ប្រសាសន៍​​​​​ថា “ នេះគឺជាលើក​​​ដំបូងហើយ ​​​ដែល​​​យើង​​បានឮទាហាន​​​ការពារ​​​ព្រំដែន​​​វៀត​​​ណាម​​​បានបាញ់​​​អ្នក​​​ភូមិ​​​ខ្មែរ​​​យើង”៕​​

ប្រែសម្រួលដោយ ស៊ុំ សុខភុំ

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស