34 C
Phnom Penh

ទោះ​បីជា​​កាត់​បន្ថយចំណាយ​ក៏ដោយ​ក្រុម​ហ៊ុន qb ​​​អះអាងថា ​ខ្លួននៅតែ​រឹងមាំ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

​ម​ន្ត្រី ​និង​អតីត​បុគ្គលិក​ក្រុម​ហ៊ុន​ប្រតិ​បត្តិ​ករ​​សេវា​ទូរស័ព្ទ​ចល័ត​ qb ​បាន​ឲ្យដឹង​កាលពី​ម្សិល​​មិញថា ​ក្រុម​ហ៊ុន​នេះ​បាន​បិទ​​ហាង​លក់​ផលិត​ផល​រាយ​របស់ខ្លួន​ និង​បា​ន​រំសាយ​បុគ្គ​លិក​កាលពីពីរ​ខែមុន​ ក្នុងគោ​ល​បំណង​កែលម្អ​ស្ថានភាព​អាជីវកម្ម​របស់​ខ្លួន​នៅលើ​ទីផ្សារ​ទូរគមនាគម​ន៍​ដ៏តានតឹង​នៃ​ប្រទេស​កម្ពុជា​។

លោក​ ម៉ៃឃើល ​ហ្វីត​ប៉ា​ទ្រីក​ (Micha​el Fit​zpat​rick) នាយកផ្នែកទីផ្សារ​ក្រុមហ៊ុន​ ខេម​បូឌា​ ​អេដវ៉ាន់ ខំម្ញូ​នីខេ​សិន​ អិ​លធីឌី​ (​Cam​bodia ​Advanc​e Com​muni​cation​s L​td.)​ ដែលជា​ក្រុម​ហ៊ុន​ធ្វើ​ប្រតិបត្តិការអាជី​វក​ម្ម​ក្រោម​យីហោ qb បាន​លើក​ឡើង​នៅក្នុ​ង​អ៊ីម៉េល​ថា “ ទីផ្សារ​ទូរគមនាគមន៍​នៅក្នុង​ប្រទេស​កម្ពុជា​… ពិតជា​មាន​ការ​ប្រកួត​ប្រ​ជែ​ង​យ៉ាង​ខ្លាំងក្លា​​ ហើយ​យើង​ត្រូវ​តែ​មាន​សមត្ថភាព​ដោះស្រាយ​បញ្ហា​តាម​កាលៈទេ​សៈ​ និង​ត្រៀមខ្លួន​តាម​វិធី​​ផ្សេងៗ​ ដើម្បី​ឆ្លើយតប​ទៅនឹង​បញ្ហា​ប្រឈម​ជា​ច្រើន​ ចំ​ពោះ​ដំណើរការ​នៃការ​ធ្វើអាជីវ​កម្ម​​ ​នៅ​លើទីផ្សារ​នៃ​ប្រទេស​នេះ​”។ លោក​បា​ន​លើ​ក​ឡើង​បន្ថែមទៀតថា ចំណុច​ផ្លាស់​ប្តូរ​​ទាំងនេះ​មិនបង្ក​ផលប៉ះពាល់​អាក្រក់​ ដល់​ អតិ​ថិជន​របស់​ក្រុមហ៊ុន​​ qb ទេ​។

លោកបាន​ឲ្យដឹងបន្ត​​ទៀតថា “ ចំ​ណុ​ច​ប្រែ​​ប្រួល​ថ្មីនិង​សំខាន់បំផុត​នោះគឺ ​ការ​ដា​ក់ចេ​ញ​នូវ​យុទ្ធសាស្ត្រ​លក់​ និង​ចែកចាយ​ថ្មី​ ដែល​បាន​​ផ្តល់ឲ្យក្រុមហ៊ុន qb​ នូវជំហរ​ធំ​ និ​ង​រឹងមាំ​ជាង​មុន​ សម្រាប់​បណ្តាញលក់​រប​ស់​យើង​។ ដោយ​សារ​​មូល​ហេ​តុ​នេះ​ហើ​យ​ ទើបយើង​សម្រេច​ចិត្ត​​បិទ​កន្លែង​តាំង​ផ​លិតផល​ សម្រាប់លក់​រាយ​​​របស់ក្រុមហ៊ុន​ qb ដែល​មិនសូវ​ដំណើរ​ការ​”។​

លោក ហ្វីត​ប៉ា​ទ្រីក​ ​បានបដិសេធ​មិន​ផ្តល់​ព័ត៌មាន​លម្អិតបន្ថែម​ទាក់ទង​នឹង​ការ​បិទ​​កន្លែង​តាំង​ផលិតផល​ទាំងនេះ​ ហើយ​មិនបាន​បញ្ជាក់​ច្បាស់​អំពី​ការ​រំសាយ​បុគ្គលិ​កទេ​ ក៏ប៉ុន្តែ​ អតីត​បុគ្គលិក​ក្រុមហ៊ុននេះ​បា​ន​ឲ្យដឹង​កាលពីម្សិល​មិញថា ពួកគេ​ទទួល​បាន​​លិខិត​បញ្ចប់ការ​ងារ​ កាលពី​ដំណាច់​ខែ​ឧសភា​ ​ដោយ​សារតែ​កំណើន​​នៃចំណែ​ក​ទីផ្សារ​របស់​ក្រុម​ហ៊ុន​ ​មាន​កម្រិត​ទាប​។

​បុគ្គលិក​ក្រុមហ៊ុននេះ​បា​ន​ឲ្យដឹង​កាលពីម្សិលមិញថា ពួកគេ​ទទួល​បាន​​លិខិត​បញ្ចប់ការងារ​ កាលពី​ដំណាច់​ខែ​ឧសភា​ ​ដោយ​សារតែ​កំណើន​នៃចំណែ​ក​ទីផ្សារ​របស់​ក្រុម​ហ៊ុន​ ​មានកម្រិត​ទាប​។​

លោក ស៊ឹម អឹង អតីត​មន្ត្រី​លទ្ធកម្ម​នៅ​ទីស្នាក់ការកណ្តាល​​ក្រុមហ៊ុនqb នៅតា​មបណ្តោយ​មហាវិថី​ព្រះមុនីវង្ស​ បាន​និ​យា​យថា “ជាធម្មតា​ នៅពេល​ក្រុមហ៊ុន​មិន​ទទួលបាន​ប្រាក់​ចំណូល​ គេត្រូវកាត់បន្ថយ​ការ​ចំណាយ​នៅតាម​ផ្នែកផ្សេងៗ​។ ហើយ​អ្វីដែលសំខាន់ជាង​នេះ​ទៅ​ទៀតនោះ​ អតិ​ថិជន​ប្រើប្រាស់​បណ្តាញ​ទូរស័ព្ទ​ qb មិនមា​ន​ច្រើនទេ​”។

យោងតាម​ទិន្នន័យ​រដ្ឋាភិបាល​ បាន​ប​ង្ហាញថា ប្រទេស​កម្ពុជា​មាន​ក្រុមហ៊ុន​ប្រតិ​ប​ត្តិករ​ទូរស័ព្ទចល័ត​ប្រាំបី​។ ក្នុង​ចំណោម​ក្រុមហ៊ុនទាំងនេះ​ ក្រុមហ៊ុនqb ស្ថិតនៅ​ចំ​ណាត់ថ្នាក់​ទីពីរ​រាប់ពីក្រោម​ទៅលើ​ បើ​គិត​ពី​ចំនួនអតិថិជន​។ លោក អ៊ឹង និង​អតីត​បុ​គ្គ​លិក​ក្រុមហ៊ុនqb ផ្សេងៗទៀត​ បាន​និយា​យ​ដោយ​សុំមិនបញ្ចេញ​ឈ្មោះថាពួកគេ​បា​នឃើញ​បុគ្គលិក​របស់​ក្រុមហ៊ុ​ននេះ​ប្រហែ​ល​៤០ភាគរយ​ បាន​ឈប់ពីការងារ​។ ​ក្រុម​ហ៊ុន qb ​បាន​ចូល​ប្រឡូក​ក្នុង​ទីផ្សារ​នៃ​ប្រ​ទេស​កម្ពុជា ​ក្នុងឆ្នាំ​២០០៨​៕

ប្រែ​សម្រួល​ដោយ ​កង សុធា​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស