28 C
Phnom Penh

អាជ្ញាធរ​​​មូលដ្ឋានចាប់​​​ផ្ដើម​​​បូម​​​ទឹក​​​ចេញ​​​ពី​​​​​​ភូមិខ្វា​​​ដែល​​លិចទឹក​​​​នៅ​​​​​​​​​ខណ្ឌ​​​ដង្កោក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​​​ភូមិ និង​​​មន្ត្រីបាន​​​ឲ្យ​​​ដឹង​​​​​​​​​ថា កាល​​​ពី​​​ម្សិល​​​​មិញ​ អាជ្ញាធរ​​​មូល​​​ដ្ឋានបាន​​​ចាប់​​​ផ្ដើម​​​បូម​​​ទឹក​លិច​​​ចេញ​​​ពី​​​​បឹង​មួយ ដែល​​​មាន​​​ទឹកល្ហល្ហាច ​ធ្វើ​​ឲ្យ​លិច​​​ផ្ទះ​​​ជា​​​ច្រើន​​​ខ្នង​​​នៅ​​​ភូមិខ្វា​​​ក្នុង​​​ខណ្ឌ​​​ដង្កោ ​និង​​​បាន​​​បង្ខំ​​​អ្នក​​​ស្រុក​​​ជា​​​ច្រើនគ្រួសារ​ឲ្យស្វែង​​​​រក​​​កន្លែង​​​ស្នាក់​​​នៅ​​​ជា​​​បណ្ដោះ​​​អាសន្ន​នៅ​​​លើ​​​​ដី​​​ទួល​​​​កាល​​​ពី​​​ខែ​​​មុន ។

កាល​​​ពី​​​ថ្ងៃ​​​ច័ន្ទ ប្រជាពលរដ្ឋ​​ជាង​​​១២០​គ្រួសារ​​​​បាន​​​ផ្ញើលិខិត​​​មួយ​​​ទៅ​​​លោក នុត ពុធ​​​ដារ៉ា អភិបាល​​​ខណ្ឌដង្កោដោយ​​​ស្នើសុំ​​​ម៉ាស៊ីន​​​​​​បូម​​​ទឹក​​​មួយ​​​ជាបន្ទាន់​​​មុន​​​ពេល​​​​​​ទឹក​​​ឡើង​​​បំផ្លាញ​​​​​​ផ្ទះ​​​ជា​​​ច្រើន​​​ខ្នង​​​ថែម​​​ទៀត​​​នៅ​​​ក្នុង​​​តំបន់​​​នេះ។

អ្នកស្រី ជា ថាវី អាយុ​​​៣១​​​ឆ្នាំ ជា​​​តំណាង​​​អ្នក​​​ភូមិបាន​​​និយាយ​​​ថា“ អ្នក​​​ភូមិ​​​មាន​​​ចិត្ត​​​រីករាយ​​​​​​យ៉ាង​​​ខ្លាំង ពេល​​​អាជ្ញាធរ​​​មក​​​ជួយ​​​ពួក​​​​​​យើង” ។​​​​អ្នកស្រី បាន​​​និយាយ​​​បន្ថែម​​​ថា មន្ត្រី​​​​​​ប្រហែល​​​១០​​​រូប ដែលរួម​​​មាន​​​លោក នុត ពុធ​​​ ដារ៉ា និង ​​​លោកស្រី សៀង សារឿន ចៅសង្កាត់រង បាន​​​​​​យក​​​ម៉ាស៊ី​​​​​​​​​ន​​​បូមទឹក​​​នេះ​មក​​​​ជួយ​​​អ្នក​​​ស្រុក​​​​​​​ដើម្បី​​​​បូម​​​ទឹក​​​ចេញ ។

នៅ​​​ក្នុង​​​លិខិត​​​ស្នើ​​​សុំជំនួយរបស់​​​ពួក​​​គាត់ ​​​អ្នក​​​​​​ភូមិ​​​បាន​​​ពន្យល់​​​​​​អំពី​​​ការ​​​បង្ហូរ​​​ទឹក​​​ចេញ​​​ពី​​​ភូមិ​​​​​​ចំនួន​​​ប្រាំ ដែល​​​នៅ​​​ជុំ​​​វិញ​​​​បឹង​​នេះ​​​ ​រួម​ទាំង​ទឹក​​ដែល​ហូរ​​​ចេញ​​​ពី​​​រោង​​​ចក្រ​​​ផលិត​​​កែវ ​និង​​​សាកល​​​​​​វិទ្យាល័យ​​​ភូមិន្ទ​​​កសិកម្ម ដែល​​​នៅ​​​ក្បែរ​​​​​​​នោះ ​ចូល​​​​​ក្នុង​បឹង​​​នេះ​​​ជា​​​ច្រើន​​​ឆ្នាំ​​​ម​​​ក​​​​​​ហើយ​​​នោះ ។

កាល​​​ពី​​​ថ្ងៃ​​​ពុធ​​​ អ្នក​​​ភូមិ​​​បាន​​​ឲ្យ​​​ដឹង​​​ថា ម្ចាស់​បឹង​​​​​​​នេះ បាន​​​បូម​ខ្សាច់​ចេញ​ពី​បឹង​​​​នេះ ​​​​​​​​​យក​​ទៅ​​លក់​ ហើយ​​​អ្នក​​​ភូមិ​​​​​​​​​​​​មាន​​​ជំនឿ​​​ថា ម្ចាស់​​​​បឹង​​​​នេះ​មាន​បំណង​ធ្វើ​ឲ្យ​ផ្ទះ​​​របស់​​​ពួក​​​គាត់​លិច​ទឹក​ ​​​តាម​​​រយៈ​​​ការ​​​​​​បូម​​​ទឹក​​​បញ្ចូល​​​ទៅ​​​ក្នុង​​​​បឹង​នេះ គឺ​​​ជា​​​ផ្នែក​​​មួយ នៃ​​​ការ​​​ប៉ុនប៉ង​​​​​​បង្ខំ​​​ពួក​​​គាត់​​​ឲ្យ​​​លក់​​​ដី​​​ទៅ​​​ឲ្យ​​​គាត់។

លោក យឹម សារ៉ាន អធិការ​​​នគរបាល​​​ខណ្ឌ​​​​​​​​​​​​មាន​​​ប្រសាស​​​ន៍​​​ថា លោកមិន​​​បាន​​​គិត​​​ថា ​​​ម្ចាស់​បឹង​នេះ​​​មាន​​​ចេតនា​​​បង្ក​​​ឲ្យ​​​មាន​ការ​​​​លិច​​​​នេះ​ទេ ។
លោកស្រី សៀង ​​​សារឿន បាន​​មាន​ប្រសា​​​សន៍​​ថា “ កិច្ចការ​​​សំខាន់​​​នេះ​​​គឺថា អាជ្ញាធរ​​​និង​​​អ្នក​​​ភូមិ កំពុង​​​ធ្វើ​​​ការ​​​ងារ​​​យ៉ាង​​​ខ្លាំង​​​ក្លា ដើម្បី​​​បូម​​​​​​ទឹក​​​ចេញ​​​ពី​​​ភូមិ​​​នេះ”។

អ្នកស្រី ជា ថាវី បាន​​​និយាយ​​​​​​ថា អ្នក​​​ភូមិ ​​​នឹង​​​សម្ដែង​​​ការ​​​​​​ដឹង​​​គុណ​​​របស់​​​ពួក​​​គាត់​​​ចំពោះ​​​អាជ្ញាធរ​​​ខណ្ឌ ដែល​​​ជា​​​មន្ត្រី​​​របស់​​​គណ​​​បក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​ចំពោះ​​​ការ​​​ដោះ​​​ស្រាយ​​​បញ្ហា​​​ទឹក​លិច​​​នេះ។ អ្នកស្រី ជា ថាវី បាន​​​និយាយ​​​ថា “ មន្ត្រី​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​មក​​​ជួយ​​​យើង​​​​ឲ្យ​រួច​ផុត​ពី​ការ​លិច​​​​​​នេះ ដូច្នេះ យើង​​​នឹង​​​តប​​​ស្នង​​​វិញ​​​ដោយ​​​បោះ​​​ឆ្នោត​​​ឲ្យ​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​[នៅ​​​ក្នុង​​​ការបោះ​​​ឆ្នោត​​​នាពេល​​​ខាង​​​​​​មុខ​​​នេះ]”៕

ប្រែសម្រួលដោយ ស៊ុំ សុខភុំ

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស