31 C
Phnom Penh

របា​យ​ការណ៍​​៖ ត្រូវ​​​ការ​១៦​​ពាន់​លាន​​ដុល្លារ​​​សម្រាប់​​វិនិយោគ​លើ​​ហេ​ដ្ឋា​​​រច​នា​សម្ព័ន្ធ​​​​នៅ​​ទសវត្ស​​រ៍​ក្រោ​យ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​តាមក្រុ​ម​​អ្នក​ពិគ្រោះ​យោបល់​​ក្នុ​ង​​តំបន់​​​បា​ន​ឲ្យ​ដឹង​ថា ​​​កម្ពុជា​ត្រូវ​ការ​ថវិកា​ចំនួន​​១៦​ពាន់​លាន​ដុល្លារ​សម្រាប់​វិនិយោគ​​​នៅ​​ទស​វត្ស​រ៍​ក្រោយ​នេះ​​ ប្រ​សិ​ន​បើ​​​ហេដ្ឋា​​រចនា​​សម្ព័​ន្ធ​​​​​របស់​​​ប្រទេស​​​នេះ​​ត្រូវ​​វិវឌ្ឍ​ឲ្យ​ទាន់​​​កំ​ណើន​​សេដ្ឋ​កិច្ច​។

​​​នៅ​ឯ​​សិក្ខា​សាលា​​មួ​យ​​​ធ្វើ​​ឡើង​​ក្នុ​ង​រាជ​​ធា​​នី​ភ្នំ​​ពេញ​​​​​កា​ល​​ពី​ម្សិល​មិញ​ វិទ្យា​ស្ថាន​ស្រាវ​ជ្រាវ​​​​សេដ្ឋ​កិច្ច​​សម្រា​ប់​​​អា​ស៊ាន​​ និង​​អា​ស៊ី​បូ​​​ព៌ា ​នៅ​ក្នុ​ង​​ទី​ក្រុ​ង​​​ហ្សា​​​ការតា បា​ន​​ធ្វើ​បទ​បង្ហាញ​ពី​​កា​រ​​ស្រាវ​​ជ្រាវ​ដែល​បង្ហាញ​ថា ​​​​ ចន្លោះ​ពី​​ឆ្នាំ​​១៩៩០ ដល់​​ឆ្នាំ​​២០១១ ​ដៃ​​គូ​​​រវាង​​​រដ្ឋ​និង​ឯក​ជ​ន​​​ចំ​នួន​៣០​ ដូច​ជា​​​រោង​​ចក្រ​ផលិត​​ថា​ម​​ពល​​​អ​គ្គិសនី​ ​ទំនប់​​វា​​រី​អ​គ្គិសនី​ ​សម្ប​ទា​ន​​​​អា​​កាស​​​យាន​​ដ្ឋាន​ និង​គម្រោង​ជួស​​ជុលផ្លូ​វ​​ដែក​​មួយ​ ត្រូ​វ​បា​ន​​​សម្រេច​យល់​ព្រម​​នៅ​ក្នុ​ង​ប្រទេ​ស​​កម្ពុជា​ ​ដោ​យ​មា​ន​ការ​​កើន​ឡើ​ង​នូវ​គម្រោង​ធំៗ​​ជា​ច្រើន​​បន្ទាប់​ពី​​ឆ្នាំ​​២០០៦។

​បើទោះ​​​ជា​​​គម្រោង​​ថា​ម​​ពល​​​អគ្គិសនី​​​​​ស្មើ​នឹង​​​​៧០​ភាគ​​រយ​នៃ​គម្រោង​ដែល​បាន​អនុម័ត​រួច​ហើយ​​ក៏​​ដោយ ​ក៏​កា​រ​ស្រាវ​ជ្រាវ​​នេះ​បង្ហាញ​​​​ថា កម្ពុជា​​នៅ​​តែ​​​មិន​មាន​លទ្ធ​ភាព​​ដូចប្រទេស​​​ជិត​​​ខាង​​ក្នុ​ង​តំ​បន់​​​ដែរ ​ក្នុ​ង​កា​រ​​ផ្តល់​​​ភ្លើង​អគ្គិ​សនី​​ដល់​ប្រជា​​ពល​រដ្ឋ​ ដោយ​មា​ន​​​ពល​​រដ្ឋ​​ខ្មែរ​តែ​​២៤​​ភាគ​​រយ​ប៉ុណ្ណោះ​​​មាន​​​ភ្លើង​​​រដ្ឋ​ប្រើ​ប្រាស់​។
​ឯក​​សារ​​​​​ដែលលោក​ នីក ​ណា​ស៊័រ ​​ម៉ា​យីដ​(Nik Nasir Majid) ជា​​​អ្នក​​​ពិ​គ្រោះ​យោ​បល់​ឯក​រាជ្យ​​នៅ​វិទ្យា​ស្ថាន​ស្រាវ​ជ្រាវ​​សេដ្ឋ​កិច្ច​​ប្រចាំ​​តំបន់​​​​អា​ស៊ាន​​ និង​​អា​ស៊ី​បូ​​​ពា៌​ បា​ន​​បង្ហាញ​​ថា ​ចាប់​ពី​ឆ្នាំ​​២០១៣​ដល់​ឆ្នាំ​២០២២ ​​​កម្ពុជា​ត្រូវ​ការ​ទឹក​ប្រាក់​​​ចន្លោះ​ពី​​​១២​​ពាន់​​លា​ន​​ដុល្លារ​ទៅ​​១៦​ពាន់​​លា​ន​ដុល្លារ​​​​សម្រាប់​​​វិ​និយោគ​​​ទៅ​លើ​ហេដ្ឋា​​រចនា​សម្ព័ន្ធ​ ​​ដើម្បី​​ឲ្យ​ស្រប​ទៅ​តាម​​កំ​ណើន​​​សេដ្ឋ​កិច្ច។​​​​​​

ដើម្បី​​​ទទួល​បា​ន​​ទឹក​ប្រាក់​​នេះ ​​​របាយ​​កា​រណ៍​​​នេះ​​បា​ន​លើក​ឡើ​ង​ថា ​​​រដ្ឋា​​​ភិ​បាល​​ត្រូវ​មាន​គម្រោង​ថវិកា​ចំណាយ​ថែម​ទៀត​ក្នុង​ការ​​​បង្កើត​ដៃ​គូ​​​រវាង​រដ្ឋ​​និង​​ឯក​​ជ​ន​។ ឯកសារ​​នេះ​​​បា​ន​ឲ្យ​ដឹង​ថា ប៉ុន្តែ “ ​សមត្ថ​ភាព​​​របស់​រដ្ឋា​​​ភិ​បាល​នៅ​មាន​កម្រិត​​​ដោ​យ​ខ្វះ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ក្នុង​ការ​ប្រមូល​ប្រាក់​ចំណូល​ពន្ធ​​ និង​​​ខ្វះប្រាក់​តម្កល់​​របស់​រដ្ឋា​ភិ​បាល​​នៅ​ក្នុង​​ប្រព័ន្ធ​​​ធនា​​គារ​”។ ​ឯក​សារ​នេះ​បន្ថែម​​​ថា ​​ចំ​ណូល​​រដ្ឋា​ភិ​បាល​​បច្ចុប្បន្ន​នេះ​ស្មើ​នឹង​១៣​​ភាគ​រយ​​នៃ​ផលិត​ផល​ក្នុ​ង​ស្រុក​ស​រុប​ “ ​គឺ​​​ទា​ប​​​​​​​ជាង​ស្តង់ដា​​តំ​បន់​”។

ពេល​​នេះ មា​ន​​តែ​​គ​ម្រោង​​ថា​ម​ពល​​អគ្គិ​សនី​ប៉ុណ្ណោះ​ ​​ភាគ​ច្រើន​​​គឺ​ទ​ំ​នប់់​វា​​រី​អគ្គិសនី​​ផ្តល់មូល​និធិ​​ដោ​យ​ចិន​ ​ដែល​ប្រើ​​កិច្ច​​​ព្រម​​ព្រៀ​ង​ សាងសង់ ​ប្រតិ​បត្តិ​កា​រ ហើយ​ផ្ទេរ​​ ទទួល​បាន​​​ជំនួ​យ​ពី​​​​រដ្ឋាភិ​បាល​​ក្នុ​ង​​ទម្រង់​នៃ​កា​រ​​​​ធានា​​ផ្នែក​​​ហិរញ្ញវត្ថុ​។

​លោក ចម ​ប្រ​សិទ្ធ ​រដ្ឋ​ម​ន្ត្រី​ក្រសួង​​​ពាណិជ្ជ​​កម្ម​ ដែល​​បើក​សិក្ខា​​សាលា​​នេះ​ បា​ន​​យល់​ស្រ​ប​ថា ​កា​រ​​​អភិ​វឌ្ឍ​ហេដ្ឋា​​រចនា​សម្ព័ន្ធ​ ​ដើរ​មិន​ទាន់​​កំ​ណើន​​សេដ្ឋ​កិច្ច​ទេ ដែល​កាល​ពី​ឆ្នាំ​មុន កំណើន​សេដ្ឋកិច្ច ​​គឺ​​៧,៣​​ភាគ​រយ​​ នេះបើ​យោង​តា​ម​​​តួលេខ​​​​របស់​រដ្ឋា​ភិ​បាល​។

​លោក ចម ប្រសិទ្ធ ​​​​​បាន​មាន​ប្រសាសន៍​​​​​ថា “ ​បើ​ទោះ​​ជា​​មា​ន​កិច្ច​​ខិតខំ​ប្រឹងប្រែ​ង​​របស់​រាជ​​រដ្ឋា​ភិ​បាល​​កម្ពុជា​​ក្នុង​ការ​​​ក​​សាងហេដ្ឋា​រច​នា​សម្ព័ន្ធ​​​ក៏​​ដោ​យ ​ក៏​​កំណើន​សេដ្ឋ​កិច្ច​​ដ៏​លឿន​​​របស់​ប្រទេ​ស​នេះ​​ត្រូ​វ​ការ​​ហេដ្ឋា​​រចនា​សម្ព័​ន្ធ​​​ថែម​​ទៀត​​​​ដែរ​។ យើង​ក៏​​​ទទួល​ស្គាល់​ដែរ​​ថា នៅ​តែ​មា​ន​​កង្វះ​​​​​សមត្ថភាព​​ធន​ធាន​ខ្លះ​​​ដើម្បី​​​ពន្លឿន​កា​រ​​​អភិ​វឌ្ឍ​​ហេដ្ឋា​​រចនា​សម្ព័ន្ធ​ ដូច្នេះ​​កា​រ​​ចូ​ល​រួ​ម​​ពី​វិស័​យ​ឯក​ជន ​គឺ​ជា​ការ​ចាំ​បាច់​”៕

ប្រែសម្រួលដោយ ចេវ ប៊ុននី​​​​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស