27 C
Phnom Penh

ចាប់​​​ខ្លួន​​​មន្ត្រី​​​យោធាក្រសួង​​​ការ​​​ពារ​​​ជាតិ​​​ម្នាក់នៅ​ខណ្ឌ​៧​មករា ពីបទ​​​​​​ចែក​ចាយ​​​ថ្នាំញៀន​​​មេតំហ្វេតាមីន​​​​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​​​នគរ​​​បាល​​​បាន​​​ឲ្យ​​​ដឹង​​​កាល​​​ពី​​​ម្សិល​​​មិញ​​​ថា មន្ត្រី​​​យោ​​​ធា​​​ម្នាក់​​​ ដែល​​​បម្រើ​​​ការ​​​ងារ​​​នៅ​​​ក្រសួង​​​ការ​​​ពារជាតិ​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​កាល​​ពី​​​ថ្ងៃ​​​ពុធ​​​ ពី​​​បទ​​​​​មាន​​​​​ថ្នាំ​​​ញៀន​​​មេតំ​​​ហ្វេតា​មីន​​​ប្រ​​​ហែល​​​មួយ​​​គី​​​ឡូ​​​ក្រាម​​​។

លោកវរសេនីយ៍ឯក ពៅ សំអេង​​​ ​​ប្រធាន​​​ការិយាល័យ​មួយ​នៅ​នាយកដ្ឋាន​ប្រឆាំង​គ្រឿង​​ញៀន​នៅ​​​​ក្រសួង​​​មហា​​​ផ្ទៃ ​​​មាន​​​ប្រសាសន៍​ថា ​លោក​​​វរសេនីយ៍​​​ទោ​​ សុខ ស្រស់ អាយុ​​​៣៣​​​ឆ្នាំ​​​ ដែល​​​ធ្វើ​​​ការ​​​នៅ​​​​អង្គ​ភាព​​សេនាធិការ​ចម្រុះ​​​​​នៅ​​​ក្រសួង​​​ការ​​​ពារ​​​ជាតិ ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​នៅ​​​ភោជ​​​នីយដ្ឋាន​​​មួយ​​​​​កន្លែង​​​​នៅ​​​សង្កាត់​​​បឹង​​​ព្រលឹត ក្នុង​​​ខណ្ឌ​​​៧​​​មករា។

លោកវរសេនីយ៍ឯក ពៅ សំ អេង បាន​​​មាន​​​ប្រសាសន៍​​​ថា “ យើង​​​រឹប​​​អូស​​​បានថ្នាំ​​​ញៀន​​​មេតំ​​​ហ្វេតាមីន​​​ចំនួន​​​៩២៨​​​,៣​​​ក្រាម​​​កាំ​​​ភ្លើង​​​ខ្លី​​​​របស់​​​គាត់​​​និង​​​អត្ត​​​សញ្ញាណ​​​ប័ណ្ណ​​មួយ​ចំនួន​ ​​រួម​​​ទាំង​​​ប័ណ្ណ​​​សារព័ត៌​​​មាន​ចំនួន​ពីរ​ផង​ដែរ​​​​”។ ​លោក​​​មាន​​​ប្រសាសន៍​​​បន្ថែម​​​ថា អត្ត​​​សញ្ញា​ណ​​​ប័ណ្ណ​​​ទាំង​​​នេះ​​​គឺ​​​មាន​​​ឈ្មោះ​​​ជា​​​មន្ត្រី​​​យោ​​​ធា​​​។

លោកវរសេនីយ៍ឯក ពៅ សំ អេង បាន​​​មាន​​​​​ប្រសាសន៍​​​​​សំដៅ​ដល់​ឈ្មោះ​ដែល​គេ​ប្រើ​​ជា​ទូ​ទៅ​​សម្រាប់​មេតំហ្វេ​តាមីន​ថា “ ​មន្ត្រី​នគរ​​​បាល​​​ប្រឆាំង​​​គ្រឿង​​​ញៀន​​​បាន​​​​ចំណាយ​ពេល​​ជិត​មួ​យ​ខែ​តាម​ឃ្លាំ​​​មើល​​​គាត់​​​ និង​​​សកម្ម​​​ភាព​​​​ចែក​ចាយ​​គ្រឿង​​​ញៀន​​​របស់​​​គាត់​​​​ក្នុង​​​រាជ​ធានី​​​ ​ដើម្បី​​​ចាប់​​​ខ្លួន​​​គាត់​​​​ជាក់​ស្តែង​ និង​​​រឹប​​​អូស​​​បាន​​​ថ្នាំ​​​ញៀន​​​ទឹកក​​ក​​​ប្រហែល​​​មួយ​​​គីឡូ​​​ក្រាម”។

​​​លោកវរសេនីយ៍ទោ សុខ ស្រស់ ពេល​​​នេះ​​​កំពុង​​​ឃុំខ្លួន​​​នៅ​​​ការិយា​​​ល័យ​​​ប្រឆាំង​​​គ្រឿង​​​​ញៀន​​​ហើយ​​​នឹង​​​បញ្ជូនខ្លួន​​​ទៅ​​​តុលាការ​​​នៅ​​​ថ្ងៃ​​​នេះ។​​​
​​​លោកវរសេនីយ៍​​​ទោ ​អ៊ិន សុង ​អនុប្រធាន​​​​​​អង្គភាព​​​ប្រឆាំង​​​គ្រឿង​​​ញៀន​​​​​​មាន​ប្រសាសន៍​​​ថា មន្ត្រី​​​យោ​​​ធា​​​នេះ​​​ត្រូវ​​​បាន​​​អាជ្ញាធរ​​​ស្គាល់​​​មុខសញ្ញាជាយូរ​​​មក​​​ហើយ​​​។
​​​លោក អ៊ិន សុង បាន​​​មានប្រសាសន៍​​​ថា “ ជន​​​សង្ស័យ​​​នេះ​​​ធ្លាប់​​​​នាំ​​ថ្នាំ​​​ញៀន​​​មេតំ​​​ហ្វេ​តាមីន​​​ ពី​​​រាជធានី​​​ភ្នំពេញ​​​ទៅ​​​ប្រទេស​​​វៀត​​​ណាម​​​ ជា​​​ច្រើន​​​លើកមក​​​ហើយ​​​៕​​​

ប្រែសម្រួលដោយ ស៊ុំ សុខភុំ

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស