40.6 C
Phnom Penh

ក្រុម​​​អ្នក​​​ភូមិបឹង​​​កក់ថ្មី​​​ប្រគល់ញតិ្ត​​​ជូន​​​ធនាគារ​​​ពិភពលោក និងស្ថានទូត​​​មួយ​​​ចំនួន​​​នៅរាជធានីភ្នំពេញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អតីត​​​អ្នកភូមិបឹងកក់​​​ប្រហែល​​​៣០​​​នាក់​​​បាន​​​ប្រគល់​​​ញត្តិ​​​មួយ​​​ជូន​​​ការិយា​​​ល័យ​​​ធនាគារ​​​ពិភពលោក​​​ និង​​​​​​​​​ស្ថាន​​ទូត​​​មួយ​​​ចំនួន​​​នៅ​​​រាជ​ធានី​​​​ភ្នំពេញកាលពី​​​ព្រឹក​​​ថ្ងៃ​​​សុក្រ ដោយ​​​ស្នើ​​​សុំ​​​ឲ្យ​​​​ឈប់​ផ្តល់​មូល​និធិ​ទាំង​​​អស់​​​​​​​​​ដល់​​ក្រុម​​​អ្នកតវ៉ា​​​ប្រឆាំង​​​នឹងការបណ្ដេញ​​​ចេញ​​ពី​​​សហគមន៍​​​បឹងកក់​ជាយូរ​​​មក​​​ហើយ​​នោះ។

ក្រុម​​​អ្នក​​​ប្រឆាំង​​​នឹងការតវ៉ា​​​របស់​​​អ្នក​​​ភូមិ​​​បឹងកក់​​​នេះ​​បាន​​​ចោទ​​​ប្រកាន់​​​អ្នក​​​ស្រី​​​ ទេព វន្នី​​​ ​ជាស្ត្រីអ្នក​​​នាំពាក្យ​​​ដ៏ល្បី​​​ឈ្មោះ​​​របស់​​​សកម្ម​ជន​​​​ប្រឆាំង​​​នឹង​​​ការ​​​បណ្ដេញ​​​ចេញ​​​ពីសហគមន៍​​​បឹង​កក់ ពីបទ​​​ញុះញង់​​​ និងបាន​​​ចោទ​​​ប្រកាន់​អង្គការ​​​ក្រៅ​​​រដ្ឋាភិបាល​​​មួយ​​​ចំនួន​​​ដែល​​​បាន​​​គាំទ្រ​​​ការងារ​​របស់​​​អ្នក​​​ស្រី​​​។

​​​​​​​​នៅ​​​ក្នុង​​​ញត្តិ​​​របស់់​​​ពួក​​​គាត់ អ្នក​​​ប្រឆាំង​​​នឹង​អ្នកតវ៉ា​​​ទាំង​​​នេះ​​បាននិយាយថា “ អ្នក​​​ស្រី ​ទេព វន្នី​​​ បាន​​ញុះញង់​ប្រជា​​​ពលរដ្ឋ​​​ទាំងក្មេង​​​និងចាស់​​​ឲ្យ​​​ធ្វើ​​​ការ​​​តវ៉ាដើម្បីបាន​​​​​​ផល​​​ប្រយោ​ជន៍​​​ផ្ទាល់ខ្លួន​​​របស់អ្នកស្រី​​​តាមរយៈ​​​ការតវ៉ា​​​ជា​​​សាធារណៈ​​​”។អ្នក​​​ប្រឆាំង​​​នឹងអ្នកតវ៉ា​​​ទាំង​​​នេះបាន​​​និយាយ​​​បន្ថែមថា “ ​​​អង្គការ​​​ក្រៅ​​​រដ្ឋា​ភិបាល​មួយ​ចំនួន​​​​បាន​​​ជួយ​​​អ្នកស្រី ​ក្នុង​ការ​រៀប​​ចំ​​ផែន​ការ​​​​ធ្វើ​​​ឲ្យ​ខូច​​​សណ្តាប់​​​ធ្នាប់​​​សាធារណៈ​​​”។

ញត្តិរបស់​​​អ្នក​​​ប្រឆាំង​​​នឹងអ្នកតវ៉ា​​​ទាំង​​​នេះ ​ដែលមាន​​​ហត្ថលេខា​​​​​​របស់​​​ប្រជាពល​​​រដ្ឋ៦៧​​​នាក់ ​ក៏បានលើក​​​ឡើង​​​ផងដែរ​​​ថា សហគម​​​ន៍​បឹង​​​កក់​​​នេះ​​​មិនបាន​​​ទទួល​​​រង​​​ផលប៉ះពាល់​​​ពីដី​​​សម្បទាន​​​នោះ​​​ទេ​​​និង​​​បាន​​​ចោទ​​​ប្រកាន់​​​អ្នក​​​ស្រី​​​ ទេព​​​ វន្នី ពី​​​បទ​​​បំផ្លើសការ​​​ពិត​​​។

​​​នៅ​​​មុខ​​​ការិយាល័យ​​​បេសកកម្ម​​របស់​​​សហ​ភាព​​​អឺរុប​​​នៅ​​​តាម​​​មហាវិថីព្រះ​​​នរោត្ដម ​អ្នក​ស្រី​​​ វង្ស សុខហេង អាយុ​​​៤៩ឆ្នាំ​​​ ជា​​​តំណាង​​​ម្នាក់​​​ក្នុង​​​ចំណោម​​​​​​តំណាង​​​របស់អ្នក​​​ប្រឆាំង​​​នឹង​អ្នកតវ៉ា​​​ទាំង​​​នេះ​​​​​បាន​​​និ​​​យាយថា អង្គការ​​​ក្រៅ​​​រដ្ឋាភិបាល​​​កំពុង​​​ផ្ដល់​កម្លាំង​​​ពី​​​ក្រោយ​​​ការ​​​​តវ៉ា​​​​​​ប្រឆាំង​​​នឹងការ​​​បណ្ដេញ​​​ចេញពី​​​សហ​គមន៍​​​​បឹង​​​កក់​​​។

អ្នកស្រី​​​ វង្ស សុខហេង​​​ បាន​​​និយាយថា “ អង្គការក្រៅរដ្ឋាភិបាល​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដូច​​​ជា​​​អង្គការ​​​សិទិ្ធ​​​លំនៅដ្ឋាន សមាគម​​​ធាង​​​ត្នោត និងអង្គការ​​​ស្ពាន​​​សន្តិភាព បាន​​​ជួយ​​​ប្រជា​​​ពលរដ្ឋ​​​ទាំង​​​នេះ ​និង​​​បាន​​​ញុះញង់​ពួក​​​គេ​​​ឲ្យ​​​ធ្វើការ​​​តវ៉ា”។

លោក សៀ ភារម្យ នាយក​​​អង្គការ​​​សិទ្ធិ​លំនៅ​​​ដ្ឋានបានបញ្ជាក់ថា អង្គការ​​​របស់​​​លោក ​​​​បាន​​​ផ្ដល់​​​ការពិគ្រោះ​​​​យោបល់​និង​​​ជំនួយ​​​ផ្លូវ​​​ច្បាប់​​​​​​ដល់​​​សកម្មជន​​​ប្រឆាំង​​​នឹង​​​ការ​​​បណ្ដេញ​​​ចេញពីសហគមន៍​​​បឹងកក់។

លោក អៀង វុឌ្ឍី នាយក​​​ប្រតិបត្តិ​​​របស់​​​អង្គការ​​​សមធម៌​​​​​​កម្ពុជា ដែល​​​ជា​​​អង្គការ​​​ក្នុង​​​ស្រុក​​​ឧ​បត្ថម​្ភ​ដោយ​​​អង្គការ​​​ស្ពាន​​​សន្តិភាព ​បាន​​​​មាន​​​ប្រសាសន៍​​​ថា វាជាការ​​​ទទួល​​​ខុស​​​ត្រូវ​​​របស់​​​​សង្គម​​​សុីវិល​ក្នុង​ការ​ធ្វើការងារ​​​សម្រាប់​​​សិទ្ិ្ធ​​​មនុស្ស និងលទ្ធិប្រជាធិបតេយ្យ​​​នៅ​​​កម្ពុជា។

លោកបាន​​​មាន​​​ប្រសាសន៍ថា “ យើង​​​បាន​​​​ជួយ​​​ការ​​​ពារ​​​សិទិ្ធ​​​​​​មនុស្ស និង​​​បាន​​​ផ្ដល់​​​ការ​​​អប់រំ​​​ផ្នែក​​​ច្បាប់ [ដល់អ្នក​​​តវ៉ា​​​ប្រឆាំង​​​នឹងការ​​​បណ្ដេញ​​​​ចេញពីសហគមន៍​​​បឹងកក់]”។ លោកមាន​​​ប្រសាសន៍​​​បន្ថែម​​​ថា “ អង្គការ​​​សមធម៌​​​កម្ពុជា ​មិន​​​ធ្វើការ​​​ដើម្បីបម្រើឲ្យ​​​ផល​​​ប្រយោជន៍​​​បុគ្គល​​​នោះ​​​ទេ៕

ប្រែសម្រួលដោយ ស៊ុំ សុខភុំ

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស