29 C
Phnom Penh

សាលាដំបូង​ច្រាន​ចោល​ពាក្យ​បណ្តឹង​ទី​២ របស់លោក សួង សុភណ្ឌ បេក្ខជន​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​ថ្ងៃ​ព្រហស្បតិ៍ សាលា​ដំបូង​រាជ​ធានី​​ភ្នំពេញបានច្រាន​ចោល​ពាក្យ​បណ្តឹង​ដែល​ប្តឹង​លោកនាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​ ដោយ​បាន​ចោ​ទ​​​ប្រកាន់​​លោក​ថា បាន​អនុញ្ញាត​ឲ្យ​​ជន​ជាតិ​​វៀត​ណាម​ចូល​មក​​ប្រទេស​កម្ពុជា​ដើម្បី​បោះ​ឆ្នោត​គាំទ្រ​​គណបក្ស​ប្រជា​ជន​កម្ពុជា​កំពុង​កាន់​អំណាច​នៅក្នុង​ការ​បោះ​ឆ្នោត​ជាតិ​នៅ​ខែ​នេះ​។

យោងតាម​សេចក្តី​ប្រកាស​ច្រាន​ចោល​នោះ បាន​ឲ្យ​ដឹង​ថា តុលាការ​បាន​លើក​ឡើង​ថា មិន​មាន​ “ ភ័ស្តុតាង​បង្ហាញ​ពី​ការ​ជាប់​ពាក់​ព័ន្ធ​” រវាង​ការ​ចោទ​ប្រកាន់​នេះ​ និង​លោក​នាយក​រដ្ឋ​មន្ត្រី​ឡើយ​។

លោក សួង សុភណ្ឌ ​ដែលឥឡូវ​នេះ កំពុង​​ឈរឈ្មោះជា​បេក្ខជនតំណាងរាស្ត្រ​​គណ​បក្ស​​សង្គ្រោះ​ជាតិ បាន​ដាក់​ពាក្យ​បណ្តឹង​នេះ។
លោក  សុភណ្ឌ  ជា​អ្នក​ដែលត្រូវ​គេ​បណ្តេញ​​ចេញ​​ពី​តំបន់​បឹង​កក់​ ដែល​បាន​ដាក់​ពាក្យ​បណ្តឹង​​​កាល​ពី​លើក​មុន​ ដែល​​ត្រូវ​បាន​តុលាការ​​ច្រាន​ចោល​ផង​ដែរ ​​ចោទ​ប្រកាន់​លោក ហ៊ុន សែន ​ថា ជា​អ្នក​​ទទួល​ខុស​ត្រូវ​ក្នុង​ការ​ផ្អើល​រត់​ជាន់​គ្នាស្លាប់​​មនុស្ស​ចំនួន​៣៥៣​នាក់​កាល​ពី​ឆ្នាំ​២០១០ ។

​ពេល​សួរ​អំពី​​​បរាជ័យ​​ជា​​លើក​ទី​២របស់​លោក​​​​ក្នុង​ការ​ដាក់​ពាក្យ​បណ្តឹង​ប្តឹ​ង​លោក​ នាយក​រដ្ឋ​មន្ត្រី​នោះ លោក សួង សុភណ្ឌ បាន​​មាន​ប្រសាសន៍ថា លោក “ មិន​មាន​ការ​ភ្ញាក់​ផ្អើល​ទេ”។ លោក​បាន​មាន​ប្រសាសន៍​បន្ថែម​ថា តុលា​ការ​​មិន​ឯក​រាជ្យ​ឡើយ៕

 ប្រែសម្រួល​ដោយ សោម សារុន​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស