34 C
Phnom Penh

គេ​ហទំ​ព័រ​រដ្ឋ​​បង្វែរ​​​ការ​ចាប់​អារម្មណ៍​ចំពោះ​ខ្លឹម​សាររិះ​គន់​​​គ​ណ​បក្ស​​​ប្រ​ជា​​​ជន​កម្ពុជា នៅ​មុន​ការ​បោះ​ឆ្នោត​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ការ​​បង្វែរ​ការ​ចាប់​អារម្មណ៍​ចំពោះ​ខ្លឹម​សារ​រិ​ះ​គន់​​​គ​ណ​​​​បក្ស​​ប្រជា​ជន​កម្ពុជា​​​​​​កំពុង​កាន់​​​អំ​ណា​​ច នៅ​មុន​ការ​បោះ​ឆ្នោត បា​ន​​​លេច​​ឡើង​​នៅ​លើ​​គេ​​​ហ​​​ទំ​​ព័រ​​​​​ចំ​នួ​ន​​ពីរ​​​របស់​​រដ្ឋា​​ភិ​បាល​​កាល​ពី​ថ្ងៃ​​សៅរ៍​ ​ដែល​ក្នុ​ង​នោះ​​អ្នក​​រិ​ះ​​គន់​ម្នាក់​​បា​ន​និ​យា​យ​ថា​ ​ជាការប្រើ​​ប្រាស់​ធ​ន​ធាន​​រដ្ឋ​មិន​សម​ស្រ​ប​​​​​​នៅ​ក្នុ​ងរយៈពេល​​ប៉ុន្មាន​​​សប្តាហ៍​​ មុ​ន​​កា​រ​​បោះ​ឆ្នោត​​ជ្រើស​​តាំ​ង​តំ​ណាង​​​រាស្ត្រ។

​​​នៅ​ក្នុ​ង​សកម្ម​​ភាព​គាំទ្រ​​ដ៏​កម្រ​មួ​យ​​ចំពោ​ះ​​​​ប្រជា​ពល​រដ្ឋ​​​មូ​ល​​ដ្ឋានមួ​យ​ក្រុម គេ​ហ​​ទំ​ព័រ​​​របស់​​អ​ង្គគ​ភាព​​​ព័ត៌មា​ន​ ​និង​​ប្រតិ​កម្ម​​រហ័ស​របស់​​ទីស្តី​កា​រ​​គណៈរដ្ឋមន្ត្រី​បា​ន​បង្ហោះ​​​ជា​​​អចិន្ត្រៃយ៍​​ទាំ​ង​​​ភា​សា​ខ្មែរ​ និង​ភាសា​​​អ​ង់​គ្លេស​នូវ​​ញត្តិ​មួ​យ​​​ធ្វើ​​ឡើង​កា​ល​​ពី​ថ្ងៃ​​សុក្រ​​​ ដាក់​ជូន​ទៅ​ស្ថាន​​ទូ​ត​​​ជា​ច្រើ​ន​​នៅ​ក្នុង​រាជ​ធា​​នី​​ភ្នំ​ពេញ​ ប្រឆាំ​ង​​​នឹ​ង​​សកម្ម​ជន​​តវ៉ា​​សិទ្ធិ​​ដី​ធ្លី​​ដ៏​សកម្ម​ម្នាក់។

​ញត្តិ​​​ដែល​​ផ្តិត​មេ​​ដៃ​​​ដោ​យ​​សកម្ម​​ជ​ន​​​ប្រឆាំង​ការ​​​​ប​ណ្តេញ​​ចេញ​​​​ពី​បឹង​កក់​ចំ​នួន​​ប្រាំ​មួ​យ​នាក់ដែល​ជា​គូ​បដិបក្ខ​នេះ​​ សំដៅ​រិះ​គន់​សកម្ម​​ជន​ ​ទេព វន្នី ​ដែល​ទទួល​​​ប័ណ្ណកម្ម​សិទ្ធិ​​ដីសម្រាប់​ផ្ទះ​​របស់​អ្នក​ស្រី​ ប៉ុន្តែ​​​ដែល​នៅ​តែ​​​បន្ត​​តវ៉ា​​​ជាមួ​យ​​អ្នក​ត្រូ​វ​បណ្តេញ​​ចេញ​ផ្សេងៗ​ទៀត​។

កា​រ​​ចោទ​​ប្រកាន់​មួ​យ​​ក្នុ​ង​​ចំ​ណោម​កា​រ​​ចោទ​ប្រ​​កាន់​​ជា​ច្រើន​ក្នុង​ញត្តិ​នោះ ​បា​ន​​លើក​​ឡើង​ថា​ “ អ្នក​ស្រី ​ទេព ​​វន្នី ​​គឺ​​​ជា​​ស្ត្រីអាត្មា​និយម​​ដែល​​ចាត់​ទុ​ក​​ខ្លួ​ន​ឯង​​ជា​មេដឹក​នាំ​តវ៉ាផ្តាច់​ការ​​ម្នាក់​ និងមិន​​ខ្វល់​​អំពី​​ផល​ប្រយោជន៍​រួ​ម​​ឡើយ​ គឺ​មាន​​ចរិត​ដូច​ ប៉ុល ពត អ៊ីចឹង គាត់​មិ​ន​ស្តាប់​​​នរ​​​ណា​​​ឡើយ​”។

អ្នក​ស្រី ហេ​ង មុំ ​​ដែល​​ជា​​​ហត្ថលេខី​នាំ​មុ​ខ​គេ​​នៅ​ក្នុង​​ញត្តិ​​នេះ​ បា​ន​​បដិ​សេធ​​ថា​​មិ​ន​​​​មា​ន​ឥទ្ធិពល​​ណាមួយ​​​ពី​គ​ណ​បក្ស​​​កា​ន់​អំណា​ច​​ ឬ​រដ្ឋា​​ភិ​បាល​​​ទេ​។ញត្តិ​​នេះ​​ត្រូ​វ​​​បា​ន​​ដាក់​ជូន​​ទៅ​​​ការិយា​ល័យ​​​ធ​នា​គារ​​ពិភពលោក ការិយា​ល័យ​​របស់​សហ​ភា​ព​​​អឺរ៉ុប​ ​​និង​ស្ថាន​ទូ​ត​មួយ​ចំនួន​ទៀត​​​​​នៅ​ក្នុង​រាជ​ធា​​នី​​ភ្នំ​ពេញ​​​​កា​ល​​ពី​ថ្ងៃ​​សុក្រ​។

​​​អ្នក​ស្រី​​​​និយាយថា “ រដ្ឋា​ភិ​បា​ល​មិន​នៅ​​ពី​ក្រោ​យ​​យើងទេ​​ទាក់​ទិន​នឹង​បញ្ហា​នេះ​​​​​”។​អ្នក​ស្រី​បា​ន​បន្ថែម​​ថា ​អ្នក​ស្រី​មិន​ដឹង​​ថា​នរ​ណា​​ផ្តល់​​ “ កា​រ​បក​ប្រែ​មិ​នផ្លូវ​កា​រ​” បង្ហោះ​​ក្នុ​ង​​​គេហ​ទំព័រ​​​​ជា​​ភា​សា​​អង់​គ្លេសទេ ពីព្រោះ​ដំបូង​ឡើយញត្តិ​នេះ​ត្រូ​វបា​ន​ធ្វើ​ឡើង​ជា​​ភាសា​ខ្មែរ​ទេ។

​​​ហើយកា​ល​​ពី​​ថ្ងៃ​សៅរ៍ ទីភ្នាក់​ងារ​ពត៌មា​ន​​រដ្ឋ​ ​អា​កា​​ប៉េ ​​ដែល​ធ្វើ​ប្រតិបត្តិកា​រ​​ចេញ​ពី​​​ក្រសួង​​​ព័ត៌មា​ន​ ​​​បាន​បង្ហោះ​អត្ថ​បទ​បញ្ចេញ​ទស្សន​មួយ​វាយបក​ចំពោះ​ការ​អំពាវ​នាវ​ឲ្យ​សហរដ្ឋ​អាមេរិក ឈប់​​ផ្តល់​​ជំ​នួ​យ​​​ដល់​​ប្រទេ​ស​កម្ពុជា​។

អត្ថបទ​ទី​ភ្នាក់​​​ព័ត៌មា​ន ​អា​កា​ប៉េ ​​បា​នពី​​លោក ឆាំង សុ​ង នៅ​ទីក្រុ​ង​​​ឡងប៊ិច ​រដ្ឋ​កាលី​ហ្វ័រញ៉ា​​​បានលើក​ឡើង​ថា ​ក្រុង​វ៉ា​ស៊ីន​​តោន​ស្ថិត​ក្រោ​ម​​​​​គ​ំ​នាប​​​ខ្លាំង​ពី​បក្ស​ប្រឆាំ​ង​​​របស់​ប្រទេ​ស​​កម្ពុជា​ ឲ្យ​​កា​ត់​ផ្តាច់​​ជំ​នួ​យ​ដល់ប្រទេ​ស​​កម្ពុជា។

​​​អត្ថ​បទ​នេះ​​មាន​ខ្លឹម​សារ​​ថា “ តើក្រុ​ង​​វ៉ាស៊ីន​​​តោននឹងចាត់​វិ​ធានការអ្វី នៅ​ពេល​​លោក​ ហ៊ុ​ន សែ​ន មិនបន្ទន់​​​តា​ម​​​គំ​នា​ប​​​របស់​​ខ្លួន​ ឬប្រ​សិ​នបើ​​​បក្ស​​ប្រ​ឆាំ​ង​មិន​​ទទួល​ជ័យ​ជម្នះ​​​​នៅ​ក្នុ​ង​កា​រ​​បោះ​ឆ្នោត​ជ្រើស​​តាំ​ង​តំណា​ង​​រាស្ត្រ​? បញ្ជូ​ន​​យន្ត​ហោះ​​គ្មាន​​មនុស្ស​​បើក​ដើម្បី​​បណ្តេញ​​លោក ហ៊ុន សែន ​ចេញឬ?”។

​លោក ​ខៀវ កាញារីទ្ធ ​រដ្ឋ​មន្ត្រី​ក្រសួ​ង​​​ព័ត៌​មា​ន​លើក​ឡើង​ក្នុង​​សារ​មួ​យ​​​ថា ​​នេះ​​ជា​​ទស្សន​របស់​បុគ្គលម្នាក់ មិន​​​ពាក់​​ព័ន្ធ​​​នឹង​​គោល​កា​រ​​ណ៍​វិចារណកថា​​របស់​​ ​អា​កា​ប៉េ ​ទេ​​​”។

​លោក គល់ បញ្ញា នាយកគណៈ​កម្មា​ធិ​ការ​ដើម្បី​កា​រ​​បោះ​ឆ្នោត​ដោយ​សេរី​និង​យុត្តិធម៌​នៅ​កម្ពុជា ​​បា​ន​លើក​ឡើង​ថា ករណី​ទាំ​ង​ពីរ​នេះ​​បង្ហាញ​​អំពី​ទម្លាប់​​​របស់​ស្ថាប័ន​​រដ្ឋាភិ​បាល​ ក្នុ​ង​កា​រ​ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​ទូទៅ​យល់​ច្រឡំ​ និង​ស្រពេច​ស្រ​ពិល​ចំពោះ​​ទំនាក់​ទំនង​​រវា​ង​​រដ្ឋា​ភិ​បាល​ និង​គណ​បក្ស​​កាន់​អំណាច​ និង​​ទម្លាប់​បំ​ពាន​​វិធាន​មិន​​លម្អៀង​។

​លោក​​លើកឡើង​ថា “ អ​ង្គភាព​ប្រតិកម្ម​​រហ័ស គ្មាន​​តួ​នា​ទី​​ច្បាស់​លាស់​​ទេ​។ តើ​​ពួ​ក​គេ​បម្រើ​​គណ​បក្ស​​នយោ​បា​យ​​ឬ?​វា​មិន​ច្បាស់​​ទេ​”។ លោក​បា​ន​បន្ថែម​​ថា ​ទោះ​​បីជាបញ្ហា​បឹង​កក់​ ​កំ​ពុងកើតឡើង​ក្តី ក៏​ការ​​កំ​ណត់​​ពេល​​បង្ហោះ​ញត្តិ​មួ​យបែប​នេះ​​ ទំ​នង​ជា​​​រៀប​ចំ​ឡើង​​​​​ក្នុង​បំណង​​​​បង្ខូច​ឈ្មោះ​​​​​អ្នក​រិះ​គន់​គណ​បក្ស​ប្រជា​​ជន​កម្ពុជា នៅមុន​កា​រ​​បោះ​ឆ្នោត​៕

(រាយ​កា​រ​​ណ៍​​បន្ថែម​​ដោ​យ ​ផន បុប្ផា)
    ​​ប្រែ​សម្រួលដោយ ចេវ ប៊ុននី​​​​​​​​​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស