38 C
Phnom Penh

ក្រុម​ហ៊ុន ASICS ​ផ្តល់​សំណង​ដល់​ក្រុម​គ្រួសារ​ជន​រង​គ្រោះក្នុង​​​ហេតុការណ៍​ដួ​ល​រលំ​អគារ​រោង​ចក្រ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

​តំណាង​ក្រុម​ហ៊ុនរោង​​​ចក្រស្បែក​​​ជើង​ជប៉ុន​យីហោ​ អាស៊ីក (​ASICS​)​ បាន​ឲ្យដឹ​ង​ថា ​​សមា​ជិក​គណៈ​គ្រប់​គ្រង​ក្រុម​ហ៊ុន​នេះ​​​​បាន​ធ្វើ​ដំណើរ​មក​ដល់​រាជធានី​​​ភ្នំ​ពេញ​ ​កាលពីថ្ងៃ​សុក្រ ​ហើយ​បាន​យល់​ព្រ​ម​ផ្តល់​សំណង​ដល់​គ្រួសារ​ជន​រង​គ្រោ​ះ​ដែល​បាន​ស្លាប់​​ក្នុង​ហេតុការណ៍​ដួល​រលំ​​​អគារ​រោង​ចក្រ​​​មួយ​​​កន្លែង​​​​កាលពី​​​ខែ​ឧសភា​។​

​លោក រ៉ុន ភីធ័រ​សេន​ (Ron Pie​tersen) ​នាយក​គ្រប់​គ្រង​​​ក្រុមហ៊ុន​​​​ អាស៊ីក​ ​ថ្លែង​​​ថា ​ក្រុមហ៊ុន​​​មាន​ការ​សោ​ក​ស្តាយ​ជាខ្លាំង​ ចំពោះ​ការ​បាត់​បង់​​​​អាយុ​​​ជីវិត​រប​ស់​ជន​រង​គ្រោះ​។ ​លោក​បានមាន​ប្រសាស​ន៍ថា “ វា​​​គ្រាន់​តែ​ជា​ប្រាក់​​​កាស​​​​ប៉ុណ្ណោះ។ វា​មិន​អាច​​​​ជំនួស​​​អ្វី​​​​ដែល​​​គ្រួសារ​​​ជន​​​រងគ្រោះ​​​​​បាន​​​បាត់បង់​​​​ឡើយ​ ក៏​ប៉ុន្តែ ​យើង​គិត​​​ថា ​ចំនួន​ទឹកប្រាក់​នេះ​​​គឺ​​​​សមល្មម​​​​អាច​​​​ទទួលយកបាន​​​ ​​ហើយវា​​​​គួរ​តែ​អាច​ជួយ​​​​ឲ្យ​​​ពួ​ក​គាត់​​​ចាប់ផ្តើម​​​ជីវភាព​​​ថ្មី​​​បាន​​​​”។​

ជា​​​យ៉ាងណា​​​​​ លោក​បាន​បដិសេធ​​មិន​បញ្ជាក់​អំពី​​​ចំនួន​ជាក់​លាក់​​​​ទេ​​​ “ ដើម្បី​​​​​​​សុវត្ថិភាព​​​គ្រួសារ​ជន​រង​គ្រោះ​”  ហើយ​លោក​​​​បាន​ឲ្យដឹង​ថា ​គ្រួ​សារ​ទាំង​នោះ​​​នឹង​ទទួល​បាន​​ចំនួន​ទឹកប្រាក់​សរុប​​​តែម្តង​​​​។​

គួរ​​​រំឭក​​​ថា​​​ កម្មករ​ពីរ​នាក់​ ម្នាក់​ឈ្មោះ​ ស៊ឹម​ ស្រីតូ​ច អាយុ​២២​ឆ្នាំ ​និង​ម្នាក់​ទៀត​ឈ្មោះ​ រឹម​​​ សារឿន អាយុ​២២​ឆ្នាំ​​​ដូចគ្នា​​​ ​បាន​បាត់​បង់​ជី​វិ​ត​​កាលពីថ្ងៃទី​១៦​ខែ​ឧសភា ​នៅពេល​​​ប្លង់សេ​នៃអគារ​រោងចក្រ​​​តៃ​វ៉ាន់​ឈ្មោះ​​ វីង​ស្តា​ ស៊ូ ខូ អិល​ធី​ឌី ​(W​ing Sta​r Sho​es Co​., Ltd.​) ក្នុង​​ខេត្ត​កំពង់​ស្ពឺ បាន​បាក់​រលំ​​​​​​ហើយ​សង្កត់​លើ​កម្មករ​ ដែល​មក​ដល់​កន្លែងធ្វើការ​នៅ​ពេល​ព្រឹក​។

អាជ្ញាធរ​បាន​ឲ្យ​ដឹ​ង​ថា​​ ធ្នឹមដែក​ទ្រ​ពិដាន​បេតុង​​​​បាន​​​បាក់​​​ព្រោះតែ​​​​​​មិនអាច​​​ទ្រ​​​​ទម្ងន់​ឡាំង​ដាក់​ស្បែក​ជើ​ង ដោយសារ​​​អគារ​​​នេះ​​​ត្រូវបាន​​​សាងសង់​​​ខុស​​​បច្ចេក​ទេស​​ ​និង​មិន​មាន​លិខិត​​អនុញ្ញាត​ត្រឹមត្រូវ​។ អាជ្ញាធរ​​​បាន​​​​សន្យា​​​​នៅថ្ងៃ​​​កើតហេតុ​​​​​ថា​នឹង​ចាប់​ខ្លួន​អ្នក​​​​ទទួលខុសត្រូវ​​​​ចំពោះ​​​ហេតុការណ៍​​​នេះ​​​មក​​​​ផ្តន្ទាទោស​​​​ចំពោះ​​​មុខ​​​ច្បាប់​​​ ប៉ុន្តែ​​​រហូត​​​មក​​​ទល់​​​នឹង​​​ពេល​​​នេះ​​​គឺ​​​​​​នៅ​​​មិន​​​ទាន់​​​​មាន​​​ការ​​​ចាត់វិធានការ​​​​ណាមួយ​ចំ​ពោះ​មន្ត្រីរោង​ចក្រ​ ឬក្រុម​ហ៊ុន​សំណង់​ដែល​បាន​សាង​សង់​រោង​ចក្រ​នេះ​ទេ​។​

​លោក ភីធ័រ​សេន ​​​លើកឡើងថា​​​ក្រុម​ហ៊ុន អាស៊ីក ​បាន​ស្នើ​ឲ្យ​រោង​ចក្រ​ចំនួន​​​ប្រាំ​បួន​​ក្នុង​ចំណោម​រោង​ចក្រ​ផ្គត់​ផ្គង់​របស់ខ្លួន​នៅ​ប្រទេស​កម្ពុ​ជា​​​ ​ឆ្លងកាត់​​​ការ​ត្រួត​ពិនិត្យ​ពី​ក្រុម​ហ៊ុន​​​ដែល​​​ជា​​​​ភាគីទី​៣​​​​ក៏​​​ពិតមែន​​​ ប៉ុន្តែ​​​ ​រដ្ឋា​ភិ​បាល​ក៏គួរតែ​ធានា​​​ឲ្យ​​​បាន​​​​ថា មាន​ការ​អនុ​វ​ត្ត​​​​​​​ត្រឹមត្រូវ​​​តាម​​​ច្បាប់​​​និង​​​​​​បទដ្ឋាន​​​ក្នុង​វិស័យ​សំណង់​ដែរ​ ហើយ​ថា​​​ បេ​ឡាជាតិ​របប​សន្តិសុខ​សង្គម​ ដែល​ជា​​មូល​និ​ធិ​បង្កើត​​​ឡើង​​​បំណង​ ផ្តល់​សំណាញ់​់សុវត្ថិ​ភា​ព​ដល់​កម្មករ​​រង​របួស​ឬ​បា​ត់​បង់​ជីវិតក្នុងពេល​កំពុង​ធ្វើ​ការ​​​​នោះ​​​ ត្រូវ​​​ផ្តល់​សំណង​​​​សមរម្យ​ដល់​គ្រួសារ​​​ជន​​​រងគ្រោះ​​​​។​

លោក ភីធ័រ​សេន ​បាន​មានប្រសា​ស​ន៍​ថា ​ “ រដ្ឋាភិបាល​​​គ្មាន​​​ហេតុផល​​​អ្វី​​​ត្រូវ​​​​​​ទុក​​​ឲ្យ​​​យើង​​​​​​រា៉ប់រង​​​សព្វ​​​បែបយា៉ង​​​​ទេ​ ជាពិសេស​​​គឺ​​​​ប​ញ្ហា​​​ពាក់ព័ន្ធ​​​នឹង​​​​សំណង់​។ ខ្ញុំ​គិត​​​ថា ​រដ្ឋា​ភិបាល​គួរតែ​មាន​​​ចំណែក​​​ទទួល​​​ខុសត្រូវ​​​​ ​ហើយ​​​រឿង​​​ថែទាំ​​​​​​​​​គ្រួសារ​​​​ជន​​​រងគ្រោះ​​​ក៏​​​ដូចគ្នា​​​ដែរ​​​ រដ្ឋាភិបាល​​​​មាន​​​ចំណែក​​​ទទួល​​​ខុសត្រូវ​​​​។ [​បេ​ឡាជាតិ​របប​សន្តិសុខ​សង្គម​​​] គួរតែ​ទទួ​ល​ខុសត្រូវ​​​​ ​ហើយ​ប្រសិន​បើ​ពួកគេ​មាន​កា​តព្វកិច្ច​ជួយ​​​​គ្រួសារ​​​ជនរងគពួកគេ​គួរតែ​បំ​ពេញកា​តព្វកិច្ច​នេះ​​​ឲ្យ​​​បាន​​​​”​។

ដោយ​​​​បាន​​​បដិសេធ​​​​មិន​ប្រាប់​ឈ្មោះ​ក្រុម​ហ៊ុន​សំ​ណង់​ដែល​ទទួល​ខុសត្រូវ​​​​ចំពោះ​​​ការ​​​សាងសង់​​​រោងចក្រ​​​នេះ​​​ ​​​លោក​ ភីធ័រ​សេន ​បាន​​​​​​លើកឡើង​​​​ថា ​​​​​រដ្ឋាភិបាល​​​ក៏​​​ត្រូវ​​​​​​​ទទួល​ខុស​ត្រូ​វ​​​ដែរ​​​។​ លោ​ក​បាន​មានប្រសាសន៍ថា  “ នេះគឺជាបញ្ហា​រ​ប​ស់​អា​ជ្ញាធរ​”។ លោក​បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​បន្ថែម​ទៀត​ថា “ ប្រសិន​បើ​មាន​​​ក្រុម​ហ៊ុន​សំ​ណ​ង់​​​​ណា​​​​មិន​​​​អនុវត្ត​​​តាម​​​បទដ្ឋាន​​​ អាជ្ញា​ធរ​​ត្រូវ​​​ដោះស្រាយ​​​​​​​ នេះគឺ​​​​​​ជា​​​​​​ការ​​​រំពឹង​​​របស់​​​ខ្ញុំ​​​”។​

​លោក​ ឃន វ៉េត ​ដែល​ត្រូវ​ជា​ឪពុក​របស់​​ជន​រង​គ្រោះ​ឈ្មោះ ស៊ឹម​ ស្រីតូច ​បា​ន​បញ្ជាក់​​​ថា​​​​​​ ពិតជា​​​មាន​​​​​​ការ​​​​​​ផ្តល់​​​​​​សំណង​​​ពី​​​​ក្រុម​ហ៊ុ​ន​ អាស៊ីក​​​ មែន។ ​ប៉ុន្តែ​​​លោក​បានបដិសេធ​មិន​​​​បញ្ជាក់​​​ពី​​​ចំនួន​ទឹក​ប្រាក់​ជាក់​លាក់​ ដែល​ស្ថិត​ក្នុង​សំណង​នេះ​​ទេ​។ លោកបាន​​និយាយ​​​ថា “ ខ្ញុំ​នៅតែ​នឹក​កូន​ស្រី​របស់ខ្ញុំ ​ហើយ​​​​​​​​ខ្ញុំ​​​មាន​ទុក្ខ​ក្រៀមក្រំ​​​ខ្លាំង​ណាស់​​​ចំពោះ​​​ការ​​​ស្លាប់​​​របស់​​​នាង​​​”។ លោក ឃន វ៉េត បាន​បញ្ជាក់​ឲ្យ​ដឹង​បន្ត​ទៀត​ថា “ ​សំ​ណង​ [ពី​ក្រុម​ហ៊ុន​​​អាស៊ីក​] ​មាន​ចំនួន​​សម​រ​​ម​្យ​ហើយ ក៏​​​ប៉ុន្តែ ​វា​មិន​អាច​ធៀប​នឹង​ជីវិត​រ​បស់កូន​ស្រីខ្ញុំ​បាន​ទេ​”​។

អ្នកស្រី​ នួន ឆវី ដែល​​​ត្រូវ​ជាភរិយា​រ​ប​ស់​ជន​រងគ្រោះ​ឈ្មោះ រឹម ​សារឿន​ និង​​​​​​​​ជា​​​ម្តាយ​​​មាន​​​កូន​អាយុ​ពីរ​ខែ​ម្នាក់​​​​ក្នុង​​​បន្ទុក​​​ ​​​​បាន​ឲ្យ​ដឹង​ថា ​បន្ថែម​លើ​​​​ប្រាក់​​​សំណង​​​របស់​​​​ក្រុ​ម​ហ៊ុន ​អាស៊ីក ​បេ​ឡាជាតិ​របប​សន្តិសុខ​ស​ង្គ​ម​ បាន​សន្យា​ថា រៀង​រាល់​បីខែ​ម្តង ស្ថាប័ន​​​នេះ​​​នឹ​ង​ផ្តល់​ប្រាក់​៧០ភាគរ​យ​នៃ​ប្រាក់​ខែ​ប្រហែ​ល​១៤០​ដុល្លារ​របស់់​ស្វាមីអ្នកស្រី​ដែ​ល​បាន​បាត់​បង់​ជីវិត​ទៅ​​​ហើយ​​​នោះ​៕

ប្រែ​សម្រួលដោយ ​កង ​សុធា​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស