40.3 C
Phnom Penh

ក្រសួង​អប់រំ យុវជន​ និង​កីឡា​លើក​ពេល​ប្រឡង​ ដោយសារ​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាង​រាស្ត្រ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុ​ម​មន្ត្រី​បាន​និយាយ​កា​ល​​ពី​ម្សិល​មិញ​ថា ​សិស្ស​​វិទ្យា​ល័យ និង​អនុ​វិទ្យា​ល័យ​ប្រ​ហែល​​ជា​មិន​ទាន់​មាន​​សិទ្ធិ​​បោះ​ឆ្នោ​ត​ទេ ​​ប៉ុន្តែ​ពួ​ក​គេ​មា​ន​​ហេតុ​ផលសមស្រប​​​​អាច​ចូល​រួម​អប​អរ​សាទរ​កា​រ​​បោះ​ឆ្នោតជ្រើស​​តាំ​ង​​តំណា​ង​​រាស្ត្រ​​​ថ្ងៃ​​​ទី​​២៨ ខែ​កក្កដា​ ​​នៅ​​ពេល​​ដ៏​ខ្លី​ខាង​មុខ​​នេះ បន្ទាប់​​ពី​​រដ្ឋា​ភិ​បាល​​​បា​ន​​ប្រកាស​​​ថា ការ​ប្រ​ឡង​ចុ​ង​ឆ្នាំ​ ​ត្រូ​វ​បាន​លើក​ពេល​។

យោងតា​ម​លោក អ៊ឹង ង៉ោរ៉ុក ​អ​គ្គ​នា​​យក​នៃ​​អ​គ្គ​នា​​យកដ្ឋាន​​​ចំ​ណេះទូ​ទៅ ​របស់​ក្រ​សួ​ង​​អប់​រំ យុវជន និងកីឡា ឲ្យ​ដឹង​ថា​ ​​​កា​រ​ប្រឡ​ង​​សញ្ញា​​​បត្រ​​​មធ្យម​​​សិក្សា​ទុ​តិ​យ​ភូមិ ​​​នឹង​ប្រព្រឹត្ត​ទៅ​នៅ​​ថ្ងៃ​​ទី​​​​៥ ខែ​កក្កដា ​ប៉ុន្តែ​ត្រូវ​បា​នលើក​​ពេល​រហូ​ត​​​ដល់​​ថ្ងៃ​ទី​៥ ​ខែសីហា​ ចំណែ​ក​​​កា​រ​​ប្រឡង​​​សញ្ញា​​​បត្រ​​មធ្យម​សិក្សា​បឋម​ភូមិ លើក​ពេល​ពី​ថ្ងៃ​​​ទី​​១៦ ខែ​កក្កដា  ទៅ​​ថ្ងៃ​​​ទី​​១៦ ខែ​កញ្ញាវិញ ។

លោក ង៉ោរ៉ុក ​​​មា​ន​ប្រ​សាសន៍ថា​ “ កា​ល​ពី​ដើម​ឆ្នាំ​នេះ យើង​​បា​នស្នើ​សុំ​សម្តេច ហ៊ុ​ន សែ​ន ​ពន្យា​​រ​​ពេល​​ប្រ​ឡង​ ហើយ​​​សម្តេច​ក៏​​​បា​ន​​​យល់​ព្រម​​​តា​ម​សំ​ណើ​​​របស់​យើង​​​”។ លោក​បា​ន​​បន្ថែម​​ថា ​នេះ​​​ជា​លើក​ទី​​១​ហើយ ​ដែល​​ទាំ​ង​​វិទ្យា​ល័យ​និ​ង​​​អនុ​វិទ្យា​ល័យ​លើក​ពេល​​ប្រឡង​​។ ​លោក ង៉ោរ៉ុក ​​បដិ​សេធ​ថា ​កាល​​បរិច្ឆេទ​នៃ​ការ​ប្រឡង​មិន​ត្រូ​វ​​​បា​ន​​គ្រោង​ឡើង​វិញ​​ដោយ​សារ​​​តែ​កា​រ​បោះ​ឆ្នោត​ជាតិទេ។

លោក​បា​ន​ថ្លែ​ង​បន្ត​​ថា“ ​កា​រ​បោះ​ឆ្នោត​មិ​ន​មែន​​ជា​​​ហេតុផល​ចម្បង​សម្រាប់​ការ​​ពន្យា​​រ​ពេល​​​ប្រឡង​ទេ​។ ក្រសួ​ង​អប់​រំ​​ចង់ឲ្យ​​សិស្ស​បញ្ចប់​កម្មវិធី​សិក្សា​​​របស់​​ខ្លួន​ឲ្យ​បា​ន​​ត្រឹម​​ត្រូវ​ ដើម្បី​ទទួល​​បា​ន​លទ្ធ​ផល​​ល្អ​​ប្រ​សើរ​ក្នុ​ង​កា​រ​​ប្រឡង​​​”។

ទោះ​​​ជា​យ៉ាង​ណា  លោក ជា ​​ជាតិ ប្រធាន​​មន្ទីរ​​​អ​ប់​រំ​​រាជ​ធា​នី​​ភ្នំ​ពេញ ​បា​នមាន​​ប្រ​សាសន៍​​ថា មន្ត្រី​​​អ​ប់​រំ​​​​ទទួល​​បាន​លិខិត​មួយ​​​ច្បាប់​​​ពី​​រដ្ឋា​ភិ​បាល ដោយ​លើក​ឡើង​ថា កា​រ​​បោះ​ឆ្នោត​ជា​​ហេតុ​ផល​​​តែ​មួយគត់​​​​សម្រាប់​កា​រ​​​លើក​​​ពេល​ប្រឡ​ង​នេះ​។

លោក ឈឿយ ​ចាន់​ណា ប្រធា​ន​មន្ទីរ​អប់​​រំ​​ខេត្ត​​បន្ទាយ​មា​ន​​ជ័យ ​បា​ន​​ទទួល​លិខិត​ដូចគ្នា​នេះ​​ដែរ​ ហើយលោក​​បាន​មាន​ប្រ​​សាសន៍​​ថា​ វា​​អា​ច​ទាក់​​ទង​នឹងភាព​ជាក់​ស្តែង​ដែល​​​អំ​ឡុង​ពេល​បោះ​ឆ្នោត​ គ្រូ​បង្រៀនជា​ច្រើន​ចាប់​ផ្តើម​ធ្វើកា​រងារ​ទី២​​​​ពាក់​ព័ន្ធ​នឹង
​កា​របោះ​ឆ្នោត។

លោក​បា​ន​មា​ន​ប្រ​សាសន៍​ថា “ គ្រូ​​​ភាគ​ច្រើន​​​​របស់​​យើង​ បា​ន​ដាក់​ពាក្យ​សុំធ្វើ​ការ​ជា​មួយ​​គណៈ​​កម្មា​ធិ​កា​រ​រៀប​ចំ​កា​រ​​បោះ​ឆ្នោត​​ខេត្ត​​ ដើម្បីបំពេញ​ការ​ងារ​​​​​នៅ​​​តា​ម​មណ្ឌល​បោះ​ឆ្នោ​ត​”។ ​បណ្តា​អ្នក​​រិះ​គន់​​​បា​ន​អះ​អា​ង​ជា​យូរ​មក​ហើយ​​​ថា​ ​ដោ​យ​សារ​​តែ​​រដ្ឋា​​ភិ​បា​ល​ឲ្យ​ប្រាក់​ខែ​​​គ្រូ​​​បង្រៀន​​តិច​ពេក ​​ទើប​នាំ​ឲ្យ​គ្រូ​បង្រៀ​ន​​ស្វែង​រក​ការ​ងារ​​បន្ថែម​​​ដើម្បី​​រស់​។

​លោករ៉ុ​ងឈន់ប្រធា​ន​​សមា​​គម​​គ្រូ​​បង្រៀន​​​ឯក​រាជ្យ ​​បា​ន​មា​ន​​ប្រ​សាស​ន៍​ថា ​លោក​មិន​ជឿ​​ថា ​កា​រ​លើក​ពេល​ប្រឡង​នេះ ​នឹងធ្វើ​ឲ្យ​ប៉ះ​​​ពាល់​ដល់​​កា​រ​​រៀន​​សូត្រ​​របស់​​សិស្សនោះ​ទេ​ ប៉ុន្តែ​​លោក​បា​ន​ចោទ​​សួរ​​​អំ​​​ពី​​ក្រម​សីល​ធម៌នៃ​កា​រ​​​ជួល​គ្រូបង្រៀន​​ស៊ី​ប្រាក់​ខែ​​រដ្ឋាភិបាល​​ឲ្យ​បំពេញ​ការងារ​ក្នុង​​ដំ​ណើរ​​កា​រ​បោះ​ឆ្នោត​។លោក ​រ៉ុ​ង ឈន់ បា​ន​មា​ន​​ប្រ​សាស​ន៍​បន្ត​ថា “ ​រដ្ឋា​ភិ​បាល​​កំ​ពុង​ប្រើ​ប្រាស់​​​គ្រូ​បង្រៀន​ ​អំឡុងពេល​​​យុទ្ធ​នាការ​​​ឃោស​នា​​​​​បោះ​ឆ្នោត​ ដើម្បី​ផល​ប្រយោជន៍​​​​​របស់​​គ​ណ​បក្ស​​កាន់​​អំ​ណា​ច​”៕

ប្រែសម្រួល​ដោយ ចេវ ប៊ុននី​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស