28 C
Phnom Penh

កា​រ​​​រីក​រាលដាល​​​​របស់​សត្វ​ខ្យង​បំផ្លាញ​​​ដំណាំ​​ស្រូវ​នៅ​ក្នុ​ងស្រុក​​ព្រៃនប់ ខេត្តព្រះសី​ហនុ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សត្វ​ខ្យង​ដែល​​រាលដាល​​យា៉ង​ច្រើន​ក​ំ​​​​​ពុ​ង​បំ​ផ្លាញ​​​ស្រូ​វ​នៅ​ក្នុ​ង​​ស្រុក​ព្រៃ​​នប់​ ខេត្ត​ព្រះ​សី​ហ​នុ ​ដោ​យធ្វើ​ឲ្យ​មា​ន​កង្វល់​​ក្នុង​ចំ​ណោ​ម​​
កសិ​ករ​​ថា​ ទិ​ន្ន​ផល​បាន​មក​​​​ពី​កា​រ​​ប្រមូល​ផល​​ឆ្នាំ​នេះ​ នឹ​ង​​ធ្លាក់​ចុះ​​ខ្លាំ​ង​​​ជា​ង​ធម្ម​តា​។

លោក ​​អេង សំ​​អុល ​ប្រធា​ន​មន្ទីរ​កសិ​កម្ម​ស្រុក​​ព្រៃ​នប់​ បា​នឲ្យ​ដឹង​​​​កា​ល​ពី​ម្សិល​មិញ​​​ថា ​សត្វ​ខ្យង​​​បា​ន​​រាលដាល​​ទៅ​​​ដល់​​​ឃុំ​​ចំ​នួន​ប្រាំ​​ពីរ​​ក្នុង​​ចំ​ណោម​​១៤ឃុំ នៅ​ក្នុង​ស្រុកនេះ​។ ​លោក​​បា​ន​មា​ន​​ប្រ​សាស​ន៍​ថា “ សត្វ​ខ្យង​​បា​ន​ស៊ីសន្ទូ​ង​​អស់​​​ជា​ច្រើ​ន​។ ​កន្លែង​​​​ដែល​​​រង​ការ​ប៉ះ​​​ពាល់​​ខ្លាំង​បំផុត​ គឺ​​​​ឃុំ​​វាល​​រេញ និង​ឃុំ​សំ​រុ​ង ​​​ព្រោ​ះ​​ជម្រៅ​​​ទឹក​​នៅ​ទី​នោះ​​ធ្វើ​ឲ្យ​​វាល​ស្រែ​​​ងា​យរង​ការ​​​​ប៉ះ​ពាល់​”។

លោក ឡាង គាន ​​មេ​ភូមិ​​​ បត់សិរមាន់​ ក្នុង​ឃុំ​​ព្រៃ​​នប់​​​​ បា​ន​ឲ្យ​ដឹង​ថា​ ​សត្វ​ខ្យង​​​បា​ន​បំ​ផ្លាញ​​ស្រូ​វ​​​​អស់​១០​ហិកតា​​នៅ​ក្នុ​ង​ត​ំ​បន់​​នេះ​​។
​លោក​​បា​ន​មា​ន​ប្រ​សាសន៍​ថា​ “ សត្វ​​ខ្យង​កំ​ពុ​ង​តែ​បំ​ផ្លាញ​សន្ទូង​ និ​ង​សំ​ណាប” ដោយ​បាន​បន្ថែមថា ​​កា​រ​​ព្យា​យាម​​​របស់​អ្នក​​ភូមិ​​​​ក្នុង​ការ​សម្លាប់​​វា​ដោ​យ​​ប្រើ​​ថ្នាំ​សម្លាប់​សត្វ​ល្អិត​ មិ​ន​​បា​ន​​​ទទួល​ជោ​គ​​ជ័យ​ទេ​។

​លោក ហែ​ម ស​ុផាត ​​កសិករ​​​នៅ​​ភូមិ​​​ បត់​សិរមាន់ ​បា​ន​ឲ្យ​ដឹង​​ថា ​សត្វ​ខ្យង​​​ក៏​បា​ន​បំ​ផ្លាញ​ស្រូវ​​របស់​​ខ្លួន​ដែរ​។ លោក​​បា​ន​និយាយ​​កា​ល​​ពី​ថ្ងៃ​​ច័ន្ទ​ថា “ សត្វ​​ទាំ​ង​នេះ​​ស៊ី​​ស្រូ​វ​​​​ក្នុង​ស្រែ​​​របស់​ខ្ញុំ​​ស្ទើរតែ​​ទា​ំ​ង​អស់។ ​ខ្ញុំ​​​បា​ន​​​យក​​វា​​ចេញ​​អស់​ជា​ច្រើន​ហើយ​​​​កា​ល​​ពី​ម្សិល​មិញ​ ប៉ុន្តែ​​ ថ្ងៃ​នេះ​​វា​នៅ​តែ​មាន​ច្រើន​ដដែល​​​”។

លោក​បន្ថែម​ថា​ ខ្លួន​បាន​ស្នើ​ទៅការិយា​​ល័យ​កសិកម្ម​ស្រុក​ សុំ​ថ្នាំ​សម្លាប់​សត្វ​ល្អិត​ដើម្បី​កម្ចាត់​ខ្យង​ទាំង​នោះ​ហើយ​ ប៉ុន្តែ​នៅ​មិន​ទាន់​ទទួល​បាន​​ការ​ឆ្លើយ​តប​ទេ​។​​ លោក ហ៊ឹម ​ខទៀត​​ មន្ត្រី​​ផ្នែ​ក​ទំ​​នាក់​​ទំ​នង​​​នៅ​អង្គ​កា​រ​សេដាក (Cedac) ដែល​ជា​អង្គការ​​​​​​កសិកម្ម​​ក្រៅ​រដ្ឋា​ភិ​បាល​ ជំនាញ​ខាង​​បណ្តុ​ះ​បណ្តាល​​ប្រជា​កសិករ​​អំពី​​​បច្ចេក​​ទេស​​​កសិកម្ម​ ​មាន​​ប្រ​សាស​ន៍​ថា “ បញ្ហា​នេះ​​គឺ​​​ជាអ្វី​​ដែល​ប្រជា​​កសិ​ករ​របស់​យើង​​​តែង​ជួប​ប្រទះ​”។

​លោក​បា​ន​​បន្ត​ថា “ ដំណោះ​​ស្រាយ​មាន​ប្រ​សិទ្ធ​​ភា​ព​បំ​ផុត​ គឺ​​វិធី​សាស្ត្រ​បុ​រាណ ​​​នោះ​គឺ​ការ​ដាក់​​ចម្រឹង​​​​ឫស្សី​​​ក្នុង​​​ស្រែ​​។​នៅ​ពេល​​យប់ សត្វ​​ខ្យង​នឹង​​ឡើងចម្រឹង​​នោះ​។​ធ្វើ​ដូច្នេះ​ យើង​អាច​​ប្រមូល​​វា​​បាន​យា៉ង​ងាយស្រួល​។ ធ្វើ​បែប​នេះ​អស់​ប្រាក់​​តិច​​​​ជាង​​កា​រ​​ប្រើ​​សារ​​ធាតុ​​គីមី​ ​និង​មិន​ប៉​ះ​ពាល់​​​ដល់​បរិ​ស្ថាន​ផង​​”។

​លោក ខទៀត​ ​​បា​ន​លើក​ជា​សំណូម​ពរ​​ថា ​រដ្ឋាភិ​បាល​​គួរ​តែ​ចំណា​​យ​ប្រាក់​ឲ្យ​កសិករ​ប្រមូល​​សត្វ​​ខ្យង​ ដូ​​ចដែល​ខ្លួន​ធ្លាប់​​បា​ន​ធ្វើ​​​ពេល​មាន​ការ​រាលដាល​​​ដូ​ចគ្នា​នេះ​​​ពី​​ឆ្នាំ​​២០០៦ ​​ដល់​ឆ្នាំ​​២០០៧។ ​លោក​បន្ថែម​​​ថា​“ ​នៅ​ពេល​នោះ ​រដ្ឋា​​​ភិ​​បា​ល​​បាន​លើក​​​ទឹក​​ចិត្ត​​ប្រជា​​កសិករ​ឲ្យ​​ប្រមូល​​សត្វ​ខ្យង​ ​តាម​រយៈ​ការ​ផ្តល់​​ប្រាក់​​ប្រហែល​​៥០០​រៀ​ល​សម្រាប់​ខ្យង​​មួយ​គី​ឡូ​ក្រាម​។​វា​​ជួយ​​សម្រាល​បញ្ហា​​​​ដោយ​ជោគ​ជ័យនៅ​ឆ្នាំ​នោះ​”។

​ប៉ុន្តែ លោក ហ៊ាន ​វ៉ាន់​ហន ​​អគ្គ​​​នា​យក​​រង​​នៃ​​​អគ​​្គ​នា​​យក​ដ្ឋាន​​កសិ​កម្ម​​​​​នៃ​​ក្រសួង​កសិ​កម្ម​ ​​បាន​លើកឡើង​​ថា ការ​ផ្តល់​​ប្រាក់​ឲ្យ​​កសិករ​​​ម្តង​​ម្កាល​​​​មិន​អាច​​​សម្រាល​​បញ្ហា​នេះ​​បាន​ទេ​។ ​លោក​បា​ន​​មាន​ប្រសាសន៍​ថា“ ​​គ្មាន​វិធាន​កា​រ​​​​​គ្រប់គ្រង​ណា​មួយ​ដែល​​មា​ន​ប្រស​ិទ្ធភា​​ព​ទាំ​ង​ស្រុ​ង​​​ទេ​។​​កន្លង​មក​ ​​យើង​​បា​ន​លើក​​ទឹក​​ចិត្ត​កសិករ​ឲ្យ​​ប្រមូ​ល​សត្វ​​ខ្យង​​​​​ ប៉ុន្តែ​​វា​​ពុំ​មាន​ប្រសិទ្ធភាព​ឡើយ ​ប្រសិ​ន​បើ​​យើង​ប្រមូ​ល​​តែ​ម្តង​​នោះ​ ​វា​មិ​ន​​អាច​មា​ន​​ប្រ​សិទ្ធ​​ភាព​​១០០​​​ភាគ​រយទេ​ ទោះ​​ជា​យើង​ធ្វើ​ច្រើន​ដង​យា៉ង​ណា​ក៏​​​ដោយ​”៕​

ប្រែ​សម្រួល​​​ដោ​យ ចេវ ប៊ុននី​​​​​​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស