28.4 C
Phnom Penh

សកម្មភាព​​​ពាណិជ្ជកម្ម​​តាម​​​​​​កំពង់​​​ផែ​​​​​​ភ្នំពេញ​​​​​​កើន​​​ឡើង​​​២៩​​​ភា​​​គ​​​​​​រយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​​​តាម​​​តួលេខ​​​ចេញ​​​ផ្សាយ​​​កាល​​​ពី​​​ថ្ងៃ​​​ច័ន្ទ​​​ បាន​​​ឲ្យ​​​ដឹង​​​ថា ចំនួន​​​កុងតឺណ័រ​​​ដឹក​​​ទំនិញ​​​ឆ្លង​​​​​​កាត់​​​ច្រក​​​កំពង់​​​ផែ​​​ស្វយ័ត​​​​​​ភ្នំពេញ​​​ បាន​​​កើន​​​ឡើង​​​​​​២៩​​​ភាគ​​​រយ​​​ក្នុង​​​រយៈ​​​ពេល​​​ប្រាំមួយ​​​ខែ​​​ដំបូង​​​នៃ​​​​​​ឆ្នាំនេះ បើ​​​ប្រៀប​​​ធៀប​​​នឹង​​​រយៈ​​​ពេល​​​​​​ដូច​​​គ្នា​​​​​កាល​​​​​​ពី​​​ឆ្នាំ​​​មុន​​​។

កំពង់ផែ​​​នេះទទួលបាន​​​​​​កុងតឺណ័រស្តង់​​​ដា​​​រ​​​​​​​​​ចំនួន​​​៥០.១៥៧​​​​​​ចន្លោះ​​​ពីខែ​​​មករា​​​ដល់​​​ខែ​​​មិថុនា ពោល​​​គឺ​​​បាន​​​កើន​​​ឡើង​​​ពី​​​៣៨.៨៨២​​​​​​កុងតឺណ័រ ក្នុង​​​រយៈ​​​ពេល​​​ប្រាំមួយ​​​ខែ​​​ដំបូង​​​នៃ​​​ឆ្នាំ​​​២០១២។

លោក​​​ ហ៊ី បាវី អគ្គនាយក​​​កំពង់ផែ​​​ស្វយ័ត​​​​​​ភ្នំពេញ​​​​​​​​​ បាន​​​មា​​​ន​​​ប្រសាសន៍​​​ថា សកម្មភាព​​​ផលិត​​​​​​កម្ម​​​ផលិត​​​ផល​​​វាយនភណ្ឌ​​​​​​ក្នុង​​​ស្រុក​​​ដែល​​​បានកើន​​​ឡើង​​​ ព្រម​​​ទាំង​​​បរិមាណ​​​តម្រូវ​​​ការ​​​គ្រឿង​​​សំណង់​​​ និង​​ឧបករណ៍​​​ប្រើ​​​ប្រាស់​​​ក្នុង​​​វិស័យ​​​កសិកម្ម​​​ គឺ​​​ជា​​​កត្តា​​​ជំរុញ​​​ឲ្យ​​​ទំហំ​​​ពាណិជ្ជ​​​កម្ម​​​នេះ​​​កើន​​​ឡើង​​​។

​​ លោក បាវី បន្ត​​​​​​ថា សកម្មភាព​​​ពាណិជ្ជ​​​កម្ម​​​ឆ្លង​​​កាត់​​​កំពង់​​​ផែ​​​ស្វយ័ត​​​​​​ភ្នំពេញ​​​​​​ទំនង​​​ជា​​​កើន​​​ឡើង​​​បន្ត​​​ទៀត​​​​​​។ លោក​​​បាន​​​មា​​​ន​​​ប្រសាសន៍​​ថា “ បរិ​​​មាណ​​​ទំនិញ​​​ពាណិជ្ជកម្ម​​​នឹង​​​ចាប់​​​ផ្ដើ​​​ម​​​កើន​​​ឡើង​​​បន្ថែម​​​ទៀត​​​នៅ​​​ដើម​​​ខែ​​​កក្កដា”។ លោក  ហ៊ី បាវី បាន​​​ពន្យល់​​​​​ថា  សកម្ម​​​ភាព​​​ផលិត​​​កម្ម​​​​​​ផលិត​​​ផល​​​វាយនភណ្ឌ​​​មាន​​​ល្បឿន​​​យឺត​​​បន្ដិច​​​រហូតមកទល់​​​នឹង​​​ពេលនេះនៃ​​​​​​ឆ្នាំ​​​នេះ ដោយ​​​​​​សារ​​​តែ​​​មាន​​​បុណ្យ​​​ច្រើន​​​។

កំពង់​​​ផែ​​​ស្វយ័ត​​​ក្រុង​​​ព្រះសីហនុ​​​ ក៏​​​បាន​​​រាយការណ៍​​​ពីកំណើននៃ​​​​​ចរាចរណ៍​​​​​​កុងតឺណ័រ​​​ក្នុង​​​រយៈ​​​ពេល​​​ប្រាំមួយ​​​ខែ​​​ដំបូង​​​នៃ​​​ឆ្នាំនេះ​​​ផង​​​ដែរ​​​។ លោក​​​ ប៉ែន ស៊ីថា នាយករង​​​កំពង់​​​ផែ​​​ស្វយ័ត​​​ក្រុង​​​ព្រះសីហនុ​​​ បាន​​​ឲ្យ​​​ដឹង​​​ថា ប្រាក់​​​​​​ចំណូល​​​​​​របស់​​​កំពង់​​​ផែ​​​នេះ បាន​​​កើន​​​ឡើង​​​ប្រហែល​​​១០​​​ភាគរយ​​​ក្នុង​​​អំឡុង​​​ពេលនេះ​​​៕

ប្រែសម្រួល​​​ដោយ កង សុធា

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស