31 C
Phnom Penh

ផ្ដល់រង្វាន់ប្រាំពីរលាន​​​រៀល​​​ដល់​​​ប្រជា​​​ពលរដ្ឋ​​​ណា ដែល​​​ផ្ដល់​​​ព័ត៌មាន​​​នាំ​​​ទៅរក​​​ការ​​​ចាប់​​​ខ្លួន ​​​ឈូក បណ្ឌិត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រយៈពេលជិត​​​ពីរសប្ដាហ៍​​​ បន្ទាប់​​​ពី​លោក ​ឈូក ​​​បណ្ឌិត ត្រូវ​​​បាន​​​តុលាការ​​​ផ្ដន្ទា​​​ទោស​​​កំបាំង​​​មុខ​​​ឲ្យ​​​ជាប់​​​ពន្ធនាគារ​​​រយៈពេល​​​១៨ខែ​​​ពី​​​បទ​​​បាញ់បោះ​​​ និង​បង្ក​​ឲ្យ​​​មានរបួស​​​ដល់​កម្មកា​រិនី​​​​បី​​​នាក់​​​អំឡុង​​​ការ​​​តវ៉ា​​​មួយ​​​ នគរបាល​​​បាន​​​ឲ្យ​​​ដឹង​​​ថា ខ្លួន​​​នៅ​​​តែ​​​មិន​​​ទាន់ដឹង​​​អំពី​​​កន្លែង​​​​លាក់​​​ខ្លួន​​​របស់​​​អតីត​​​អភិបាល​​​ក្រុង​​​បាវិត​​​នេះ​​​នៅ​​​ឡើយ​​​ទេ។

បច្ចុប្បន្ន​​​នេះ មានព័ត៌មាន​​​​​​ផ្សព្វផ្សាយ​​​តាម​​​គេហទំព័រ​​​ក្នុង​​​ស្រុក​​​មួយដោយ​​​សង្ឃឹម​​​ថា ការ​​​ស្វែង​​​រក​​​ចាប់​​​ខ្លួនជន​​​ជាប់​​​ចោទ​​​រូប​​​នេះបាន​​​ក្នុង​​​​ពេល​​​ឆាប់ៗ​​​នេះ​​​​​​​​​តាមរយៈ​​​ការ​​​ផ្ដល់​​​ប្រាក់​​​រង្វាន់​​​​សម្រាប់​​​​​​ព័ត៌​​​មាន​​​ណា​​​មួយ ដែល​​​នាំ​​​ទៅរក​​​ការ​​​ចាប់​​​ខ្លួន​​​។

ដោយ​​​បាន​​​ផ្សព្វផ្សាយ​​​អស់​​​រយៈពេល​​​បួន​​​ខែ​​​មក​​​ហើយ គេហទំព័រ​​​ព័ត៌មាន​​​ដើម​​​ត្នោត​​​កាលពី​​​ថ្ងៃអង្គារ បាន​​​ផ្សព្វផ្សាយ​​​​​​​​​​​ឲ្យ​​​ដឹង​​​​ថា ​ខ្លួន​ន​​​ឹង​​​ផ្តល់​​​ប្រាក់​​​រង្វាន់​​​ចំនួន​​​៧លាន​​​រៀល ​ដល់​​​ប្រជាពល​​​រដ្ឋ​​​ណា ​​​ដែល​​​អាច​​​ផ្តល់​​​តម្រុយ​​​ដែល​​​​អាច​​ចាប់​​​ខ្លួន​​​ជន​​​ល្មើស​​​នេះបាន​​​។

លោក ហុក រ៉េន នាយក​​​គ្រប់​​​គ្រង​​​គេហ​ទំព័រ​​​នេះ​​​​​​មាន​​​ប្រសាសន៍​​​ថា “ គោល​​​បំណង​​​​ក្នុងការ​​​ផ្តល់​​​រង្វាន់​​​នេះ​​​សម្រាប់​​​ការ​​​ចាប់​​​ខ្លួន​​​ ឈូក​​​ បណ្ឌិត គឺ​​​ដើម្បី​​​ពង្រឹង​​​ប្រព័ន្ធ​​​តុលាការ​​​នៅ​​​ប្រទេស​​​កម្ពុជា​​​ និង​​​ដើម្បី​​​ផ្សព្វ​​​ផ្សាយ​​​ដីកា​​​ចាប់​​​ខ្លួនជន​​​​​​នេះ​​​ ឲ្យ​​​ដឹង​​​ជា​​​សាធារ​​​ណៈ”។

លោក ហុក រ៉េន បាន​​​មាន​​​ប្រសាសន៍​​​ថា “ ករណី​​​នេះ​​​កំពុង​​​ធ្វើ​​​ឲ្យ​​​ប៉ះ​​​ពាល់​​​ដល់​​វិស័យ​​​កាត់​​​ដេរ​​​ ខណៈ​​​ដែល​​​ជន​​​ល្មើស​​​មិន​​​ទាន់​​​ចាប់​​​ខ្លួនបាន​​នោះ​​​”។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​បន្ថែម​​​ថា ប្រាក់​​​រង្វាន់​​​នេះបាន​​​មក​​​ពីការ​​​ឧបត្ថម្ភ​​​​ពី​​​អ្នក​​​គាំទ្រ​​​គេហទំព័រ​​​ព័ត៌មាន​​​ដើម​​​ត្នោត​​​ ​​​ភាគ​​​ច្រើន​​​ជា​​​និស្សិត​​​ និង​​​មន្ត្រី​​​រាជការ​​​ ដែល​​​មាន​​​ជំនឿ​​​យ៉ាងមុត​​​មាំថា​​​ គ្រួសារ​​​ជន​​​រង​​​គ្រោះ​​​ទាំង​​​​នេះ​​​​​ត្រូវ​​​បាន​​​គេ​​​បដិសេធ​​​មិន​​​ផ្តល់​​​យុត្តិធម៌​ឲ្យនោះ​​​ទេ​​​ ល្គឹកណា ​​​ឈូក បណ្ឌិត​​​ នៅ​​​តែ​​​មាន​​​​សេរីភាព​​​នោះ។

​​​អង្គការ​​​សិទ្ធិមនុស្ស​​​លីកាដូ ​​​ស្វាគមន៍​​​ចំពោះ​​​​ការ​​​ផ្តល់​​​ប្រាក់​​​រង្វាន់​​​នេះ​​​ថា ជា​​​មធ្យោ​បាយ​​​​មួយ​​​​សម្រាប់​​​ប្រជាពលរដ្ឋ​​​ជួយ​​​នគរ​បាល​​​​ក្នុង​​​កិច្ច​​​ប្រឹង​​​​ប្រែង​​​របស់ពួក​​​គេ​​​ ដែល​​​មិន​​​ទទួល​​​បាន​លទ្ធ​ផល​​​​អ្វី​​​ទាល់​​​តែ​​​សោះ ក្នុងការ​​​ស្វែង​​​រក​​ ​និង​​​ការ​ចាប់​​​ខ្លួន​​​​អតីត​​​អភិ​​​បាល​​​ក្រុង​​​បាវិត​​​រូប​​​​​​នេះ។

លោក អំ សំអាត អ្នក​​​គ្រប់​​​គ្រង​​​បច្ចេក​​​ទេស​​​​ប្រចាំ​​​អង្គការ​​​សិទ្ធិមនុស្ស​​​លីកាដូបាន​​​មាន​​​ប្រសា​សន៍​​​ថា “ នេះ​​​ជាការ​​​ចូល​​​រួម​​ដើម្បី​ជួយ​​​ពង្រឹង​​​ច្បាប់​​​តាម​​​រយៈការ​​​បង្ហាញ​​​ជូន​​​ប្រជាពលរដ្ឋ​​​ថា ​ប្រជាពលរដ្ឋ​​​អាច​​​អនុវត្ត​​​សិទ្ធិ​​​របស់​​​ខ្លួន ​​​តាម​​​រយៈការ​​​ផ្តល់​​​ព័ត៌មា​​ន​​​ជូន​​​មន្ត្រី​​​នគរបាល​​​”។

លោក អំ សំអាត​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា​ “ វា​​​ជាកាតព្វកិច្ច​​​របស់​​​នគរបាល​​​ក្នុងការ​​​ចាប់​​​ខ្លួន​​​ជន​​​ល្មើស​​​រូបនេះ​​​ ប៉ុន្តែ យើង​​​នៅ​​​តែមាន​​​ការ​​​ព្រួយ​​​បារម្ភ​​​ ពីព្រោះ​​​​​​នៅពេល​​​ប្រជាពល​​​រដ្ឋ​​​រាយការណ៍​​ទៅ​​​នគរបាល នគរបាល​​​​​​ត្រូវ​​​តែ​​​ការពារ​​​ប្រជាពលរដ្ឋ​​​ និង​​​ធានា​​​សុវត្ថិភាព​​​របស់​​​ពួក​​​គាត់”។

លោក កឹង ខន ស្នងការ​​​នគរបាល​​​ខេត្ត​​​ស្វាយ​​​រៀង បាន​​​មាន​​​ប្រសាសន៍​​​ថា មន្ត្រី​​​របស់​​​លោកមិន​​​ទាន់​​​មាន​​​តម្រុយ​​​ណា​​​មួយ​​​ពី​​​កន្លែង​​​លាក់​​​ខ្លួន​​​របស់ ឈូក បណ្ឌិត​​​ ​​​ទេ។ លោក​​​មាន​​​ប្រសាសន៍​​​ថា “ យើង​​​មិន​​​ដឹង​ថា​​​ គាត់​​​​​​នៅ​​​ទីណានោះ​​​ទេ”។ ​លោកបាន​​​បដិ​សេធ​​​មិន​​​ធ្វើ​​​អត្ថាធិប្បាយ​​​បន្ថែម​​​​​​ទៀត​​​ទេ។

លោក​​​ឧត្តមសេនីយ៍ឯក ខៀវ សុភ័គ អ្នក​​​នាំពាក្យ​​​ក្រសួង​​​មហាផ្ទៃ​​​បាន​​​បដិសេធ​​​មិន​​​ធ្វើ​​​អត្ថាធិប្បាយ​​ពាក់​​​ព័ន្ធ​​​នឹងករណី​​​នេះ​ឡើយ៕

  ប្រែសម្រួលដោយ ស៊ុំ សុខភុំ

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស